យុទ្ធនាការ​លក់​ប័ណ្ណ សម រង្សី ត្រូវ​បិទបញ្ចប់​​ដោយ​ទទួល​បាន​​ប្រាក់​ជាង​២២​ម៉ឺន​ដុល្លារ

ដោយ មួង ណារ៉េត
2021-06-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុទ្ធនាការ​លក់​ប័ណ្ណ សម រង្សី ត្រូវ​បិទបញ្ចប់​​ដោយ​ទទួល​បាន​​ប្រាក់​ជាង​២២​ម៉ឺន​ដុល្លារ

(ឆ្វេង) លោក សម រង្ស៊ី បង្ហាញនាឡិកាដៃ​ម៉ាក​កាស្យូ (Casio) របស់​លោក ដែល​មាន​តម្លៃ​ពិត​ត្រឹម៥ និងនាឡិកាដៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភារិយា ដែលមានតម្លៃរាប់លានដុល្លារ។ រូប៖ គេ​ផ្ដល់​ឱ្យ


លោក សម រង្ស៊ី ប្រធាន​ស្ដីទី​​គណបក្ស​សង្រ្គោះជាតិ​​បាន​បិទ​បញ្ចប់​​យុទ្ធនាការ​​លក់​ប័ណ្ណ​នាឡិកា​​ប្រមូល​​ថវិកា​​ជួយ​​ពលរដ្ឋ​ក្រីក្រ រងគ្រោះ​ពី​​វិបត្តិ​​ជំងឺ​កូវីដ-១៩​ ដោយ​​ទទួល​​បាន​​ថវិកា​​សរុប​​ជាង ​២២ ម៉ឺន​ដុល្លារ (២២ ៨១៨០ដុល្លារ)។​

លោក សម រង្ស៊ី ថ្លែង​​នៅ​ថ្ងៃ​បិទបញ្ចប់​​យុទ្ធនាការ​​កាល​​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា ថា​នាឡិកា​ដៃ​ម៉ាក​កាស្យូ (Casio) របស់​លោក ដែល​មាន​តម្លៃ​ពិត​ត្រឹម៥ ដុល្លារ​​នោះ​បាន​​​ក្លាយ​​​ជា​​​នាឡិកា​​កាស្យូ ដែល​ថ្លៃ​ជាងគេ​បំផុត។ លោកថា​ លទ្ធផល​យុទ្ធនាការ​នេះ​បង្ហាញ​ពី​ទឹកចិត្ត​សប្បុរស​របស់​ពលរដ្ឋ​រស់​នៅ​ក្រៅ​ប្រទេស ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ទៅ​ដល់​អ្នកទីទ័ល​កំពុង​ត្រូវ​ការជំនួយ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩៖ «ជាថវិកា​ក្ដីជាស្បៀងអាហារ​ក្ដី គឺខ្ញុំចង់បាន​ប្រសិទ្ធភាព​ធ្វើម៉េចលៃលក ធ្វើម៉េចធានា​ឱ្យ​ជំនួយ​របស់​យើង​បាន​ទៅ​ដល់ដៃ​ពលរដ្ឋ​​​ដែល​​កំពុង​​តែខ្វះខាត គឺ​អត់មាន​​លក្ខខ័ណ្ឌ​នយោបាយ​ទេ គឺ​អត់​មាន​​រើសមុខ អត់មាន​និយាយ​ចូលរឿង​​នយោបាយ​អី​ទេ គឺ​អត់ទាល់តែសោះ។ ហើយ​យើងធ្វើ​នេះ​តាម​រូបភាព​​អនាមិក​​​គឺអត់មាន​​ចេញ​ឈ្មោះបុគ្គល ក៏​អត់​ចេញ​ឈ្មោះ គណបក្ស​ក៏​អត់ចេញ​ឈ្មោះ។ ខ្ញុំក៏​សូម​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន ថា​អាជ្ញាធរ​គណបក្ស​ប្រជាជន​​ស្ដាប់តាមបញ្ជា​​តាម​រដ្ឋអំនាច​លោក​ ហ៊ុន ​សែន តែ​ឃើញ​ថា ​គេ​ឱ្យយើងធ្វើ​ដោយ​យើង​​មិន​ប្រកាន់​​​គោលនយោបាយ​​ពី​គណបក្ស​ណាទេ គឺ​​​យើង​ធ្វើ​នេះ ដោយ​សប្បុរសធម៌​​សុទ្ធសាធ»។

បើតាម​លោក សម រង្ស៊ី មក​ដល់​ពេល​នេះ​ក្រុមការងារ​បាន​ចែក​​ជំនួយ​​ជា​ស្បៀង​អាហារ និង​ថវិកា​ទៅ​​ពលរដ្ឋ​ចំនួន​ជិត​ ១ពាន់ ៨រយ​គ្រួសារ ​(១៧៨៧) នៅ​ក្នុង​ខេត្ត​ចំនួន៦​រួចហើយ។ លោក​ថា​ ការងារ​ចែក​ស្បៀង និង​ថវិកា​ដល់ពលរដ្ឋនេះនឹង​បន្ត​រហូត​ដល់​អស់​ថវិកា ដែល​ប្រមូលបាន​។

យុទ្ធនាការ​លក់​ប័ណ្ណ​នាឡិកា​លោក សម រង្ស៊ី បាន​ចាប់​ផ្ដើម​កាលពី​ថ្ងែទី១៦ ខែ​ឧសភា រហូត​ដល់​ថ្ងៃទី៦ ខែមិថុនា ដោយ​លក់​បាន​ប័ណ្ណ​សរុប​ចំនួន​ជាង​៤ម៉ឺន​៥ពាន់​​បណ្ណ (៤៥៦៣៦) និង​ប្រមូល​បាន​ទឹក​ប្រាក់​សរុប​ជាង ២២ ម៉ឺន​ដុល្លារ។ ប័ណ្ណ​នាឡិកា​មួយ​សន្លឹក​មាន​តម្លៃ​៥ដុល្លារ។ ​អ្នកទិញ​ប័ណ្ណ​តែម្នាក់​គត់ ដែល​អាច​មាន​ឱកាស​បាន​នាឡិកា​ដៃ​របស់​លោក សម រង្សី ដែល​បាន​ដាក់លក់​ តាមរយៈការចាប់លេខសន្លឹក​​ប័ណ្ណ។ គណៈកម្មការ​រៀបចំ​យុទ្ធនាការ​លក់​បណ្ណ​នាឡិកា លោក សម រង្ស៊ី អះអាង​ថា​អ្នក​ទិញ​ប័ណ្ណ​ភាគច្រើន​ជា​អ្នកនៅ​ក្រៅ​ប្រទេស ដែល​ចង់​ចូលរួម​ជួយ​ពលរដ្ឋ ដោយ​មិន​​ប្រកាន់​​និន្នាការ​នយោបាយ។

ក្នុង​ថ្ងៃបិទ​បញ្ចប់​យុទ្ធនាការ​គណៈកម្មការ​បញ្ជាក់​ថា បាន​រកឃើញ​​អ្នក​ដែល​នឹង​ទទួល​បាន​​​នាឡិកា​ដៃ​លោក សម រង្ស៊ី គឺ​​ជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​រដ្ឋកាលី​ហ្វនីញ៉ា (California) សហរដ្ឋ​អាមេរិក។

លោក សម រង្ស៊ី បាន​ធ្វើ​យុទ្ធនាការលក់​​នាឡិកា ដៃម៉ាក​កាស្យូ​នេះ ក្រោយពេល​លោក​ជំរុញ​ឱ្យ​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លក់​នាឡិកា​​ដៃ​ទំនើបៗ របស់​លោក​​ជាច្រើន​គ្រឿង ដែល​មាន​តម្លៃ​សរុប​រហូត​ដល់​រាប់​លាន​ដុល្លារ ដើម្បី​យក​លុយ​ទាំង​នោះ​មក​ជួយ​ពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​ដែល​អាជ្ញាធរ​បិទខ្ទប់​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "យុទ្ធនាការ​លក់​ប័ណ្ណ សម រង្សី ត្រូវ​បិទបញ្ចប់​​ដោយ​ទទួល​បាន​​ប្រាក់​ជាង​២២​ម៉ឺន​ដុល្លារ"

  1. Anonymous says:

    no any body want to buy HUN SEN watch because that was KBOTH CHEATH’s watch

  2. so socheath says:

    ប័ណ្ណនាឡិកា លក់បានលុយខ្យល់!
    ***
    I-កន្ទ្រឹមរាំឡក អាសុីទល់ផ្អក ឡកក្បាច់កន្ទ្រឹម
    អាសុីចូកចែវ ធ្វេីភ្នែកព្រឹមៗ កាហួរញញឹម
    សង្ឃឹមបានសុី ។
    II-អាវ៉ាន់ឡាំឡយ អាសុីបង់បោយ ជ្រងនាឡិកា
    កាហួរលេីកប័ណ្ណ អាស៊ីស្រែកថា លក់៥ដុល្លារ
    ប័ណ្ណនាឡិកាមួយ ។
    III-កន្ទ្រឹមចាក់ច្រូង អាបុត្រអូសលោង កញ្ជ្រោលទាំងឈឺ
    តាក់ទីងណាំណយ ដង្ហោយស្រែកលឺ ២មុឺនកុំឌឺ
    លក់ប្រាំមួយថ្ងៃ ។
    R-នាឡិកា ប័ណ្ណនាឡិកា យកលុយទៅណាប័ណ្ណបីមុឺនផ្លាយ
    លុយអួតជួយរាស្ត្ររាស្ត្រកុំយកទៅចាយ តិចរាស្ត្រជេរម៉្រាយ
    រឿងភូតបោកប្រាស ។
    IV- អាសុីលែងក្អក កន្ទ្រឹមរាំឡក អាសុីបោកទេ
    កន្ទ្រឹមអាស៊ី រាំបោកដាក់ខែ បានលុយវាកែ
    ប្រែលែងជួយរាស្ត្រ ។
    V-កន្ទ្រឹមមាត់ចុក មាត់សុីប្រហុក វាអួតសាច់គោ
    កន្ទ្រឹមអាស៊ី កន្ទ្រឹមអូសខោ ប័ណ្ណនាឡិកា
    លក់បានលុយខ្យល់ ៕

Leave a Reply

Submit Comment