ក្រុមហ៊ុន​ប្រេង​ គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​) ប្រកាស​​ក្ស័យធន​

ដោយ សុជីវី
2021-06-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុមហ៊ុន​ប្រេង​ គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​) ប្រកាស​​ក្ស័យធន​

ក្រុមហ៊ុនប្រេង​ គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​) ដែលកាលពី​ដាច់ឆ្នាំ២០២០ បូមបានតំណក់ប្រេងដំបូងនៅកម្ពុជា ឥឡូវប្រកាស​ក្ស័យធន​ហើយ។ រូប៖ Kr​i​s​Energy​


ក្រុមហ៊ុនប្រេង​ គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​) ដែលកាលពី​ដាច់ឆ្នាំ២០២០ បូម​បាន​តំណក់​ប្រេង​ដំបូង​នៅកម្ពុជា ឥឡូវប្រកាស​ក្ស័យធន​ទៅ​ហើយ។ កាលពីថ្ងៃទី៤ ខែមិថុនា ក្រុម​ហ៊ុន​នេះ ថាខ្លួនគ្មានលទ្ធភាព​សងបំណុលរួច ទើប​ប្រកាសក្ស័យធន​បែបនេះ។

រឿងក្ស័យធននេះ មិនមែនជាអ្វីថ្មីនោះទេ ព្រោះកាលពីឆ្នាំ២០១៩ ក្រុមហ៊ុននេះ ត្រូវម្ចាស់​បំណុល​ប្តឹង​​ទៅ​តុលាការ​រឿង​ជំពាក់​ប្រាក់​ជាង ៥០០ លានដុល្លារ។ ដំណឹងប្រកាស​ក្ស័យធនេះ ធ្វើឡើងពីរសប្តាហ៍ក្រោយអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាតនៃក្រសួង​រ៉ែនិង​ថាមពលលោក ជាប​ សួរ  ប្រាប់សារព័ត៌មានក្នុងស្រុកថា​ក្រុមហ៊ុននេះ គ្រោងនាំចេញ​ប្រេង​ឆៅ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ក្នុងដំណាក់កាល​ដំបូង​ក្នុង​បរិមាណ​ពី ២៧ ម៉ឺន ទៅ ៣០ ម៉ឺន​ប៉ា​រែ​ល​ កាលពីចុងខែ ឧសភាកន្លងទៅ។

វិទ្យុ​អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីលោក ជាប សួរ និង​អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ជុំវិញរឿងនេះ​បាននៅឡើយទេ។ ប៉ុន្តែលោក ជាប សួរ កាលពីដើមខែ មេសា ធ្លាប់​ព្រមានថា រដ្ឋាភិបាលកម្ពុជា នឹង​ចាត់ការក្រុមហ៊ុន គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​) តាមផ្លូវច្បាប់ ចំពោះ​ការ​បូម​ប្រេង បាន​តិច​តួច​ជាង​ការ​រំពឹង​​ទុក។

ទិន្នផល​ប្រេង​នៅ​ឈូងសមុទ្រ​ខ្មែរ​ ​ ​បូម​បានមិនដល់​ ​៣​ ពាន់​ធុង​ (​២.៨៨៣ធុង) ​ផង​ក្នុងមួយថ្ងៃ​។​ ​ចំនួន​នេះ​ ​តិច​ជាង​ការ​រំពឹង​ទុកជា​ង​ពាក់កណ្តាល​។​ ​ដំបូង​ក្រុមហ៊ុន​នេះ​ថា ​នឹង​អាច​មាន​ប្រេង​ ​៧.៥០០​​ធុង​ ​ក្នុងមួយថ្ងៃ​។

សកម្មជនបរិស្ថាន មិន​ភ្ញាក់ផ្អើលរឿងបរាជ័យរបស់ក្រុមហ៊ុននេះទេ ព្រោះ​គេ​អាច​ដឹង​មុន​តាំង​ពី​ដំបូង។ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក​ ​អា​ឡិច​ហាន់​ដ្រូ ហ្កន់ហ្សា​ឡេ​ស​ ដេ​វី​ដ​សុ​ន​ (​Alejandro ​Gonzalez-​Davidson​) ​​ហួសចិត្ត​នឹង​ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​ សង្ឃឹមលើ​ការ​រកស៊ីជាមួយក្រុមហ៊ុនដែលមានតែសម្បកបែបនេះ។

លោក​យល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន តែងតែ​យកបញ្ហាប្រេងនេះ ​ធ្វើជា​ឧបករណ៍​ឃោសនា​នយោបាយ​ ​ដើម្បី​បង្វែង​ព្រឹត្តិការណ៍​៕

KrisEnergy_Oil_Company_Vs_Hun_Sen.jpg
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសដោយមោទនភាពក្រៃលែងពីការទទួលបានតំណក់ប្រេងដំបូងរបស់កម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រុមហ៊ុន​ប្រេង​ គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​) ប្រកាស​​ក្ស័យធន​"

  1. Anonymous says:

    OH …GOD …why HUN SEN was so happy last few month that he will become trillianair in the world

Leave a Reply

Submit Comment