កម្ពុជា-ចិន បានប្រកាសប្តេជ្ញាកៀកស្មាកសាងសហគមន៍វាសនារួមជាមួយគ្នា

កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
09/06/2021 – 08:42
ដោយ៖ វណ្ណ សុគន្ធា
RFI

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិនក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសពិសេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិនក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសពិសេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង © សហការី


រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ​និងរដ្ឋមន្រ្តី​ការបរទេសចិន​បានជួបពិភាក្សាគ្នា​ដាច់ដោយឡែក​មួយនៅក្រៅកិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​ពិសេស​ អាស៊ាន-ចិន​ និងកិច្ចប្រជុំ​រដ្ឋមន្រ្តីការ​បរទេស​នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង​ កា​លពីថ្ងៃទី០៨ ​ខែមិថុនា​នៅក្នុងប្រទេសចិន​។ ប្រ​មុខការទូត​ទាំងពីរ​សុទ្ធតែ​បង្ហាញពី​គោលជំហរ​រួមពង្រីក​ និងពង្រឹង​បន្ថែ​មលើទំនាក់ទំនង​ចាក់ទឹកមិនលិច​រវាងកម្ពុជា-ចិន​ និងបានប្តេជ្ញា​ធ្វើការជាមួយគ្នា​កាន់តែស៊ីជម្រៅ​បន្ថែមទៀត​ ដើម្បី​ឈានទៅកសាង​សហគមន៍​វាសនា​រួមគ្នាកម្ពុជា-ចិន​។

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដែកថែបរវាងប្រទេសទាំង២។ លើសពីនេះទៅទៀត ប្រមុខការទូតទាំងពីរក៏បានប្រកាសពីការពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀតលើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ នេះបើតាមការបង្ហាញឱ្យដឹងរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃអង្គារ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីភ្លាម។

តាមរយៈទំនាក់ទំនងចាក់ទឹកមិនលិចនេះ រដ្ឋមន្រ្តីការបរទេសចិនបានសន្យានៅមុខរដ្ឋមន្រ្តីការបរទេសកម្ពុជាថា ចិននឹងនាំចូលផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀត ជាពិសេស គឺផលិតផលអង្ករ និងស្វាយ។ ជាមួយគ្នានេះ រដ្ឋាភិបាលចិនក៏នឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូសបន្ថែមទៀតមកឱ្យកម្ពុជា។ រីឯ វ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញចំនួន៤,៥លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជានៅក្នុងខែមិថុនានេះ។ ចំណែក ទាក់ទងផ្នែកពាណិជ្ជកម្មវិញ រដ្ឋមន្រ្តីការបរទេសកម្ពុជា-ចិន បានសម្រេចឯកភាពគ្នាពន្លឿននិតីវិធីផ្ទៃក្នុងសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរ។

បន្ថែមពីលើបញ្ហានេះ និងជាការកត់សម្គាល់ លោក វ៉ាង យី និងលោក ប្រាក់ សុខុន បានបង្ហាញនូវកាយវិការនៃទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍ គឺការប្រទាក់ដៃបង្ហាញពីមិត្តភាពដ៏រឹងមាំយូរអង្វែងរវាងគ្នា និងគ្នា។ ជាការកត់សម្គាល់មួយទៀតដែរ គឺជំនួបទ្វេភាគីរវាងមន្រ្តីជាន់ខ្ពស់ផ្នែកការទូតកម្ពុជា និងចិននេះ ធ្វើឡើង បន្ទាប់ពីអនុរដ្ឋមមន្រ្តីការបរទេសអាមេរិកបានមកជួបជាមួយប្រមុខដឹកនាំកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងបន្ថែមកាលពីដើមខែនេះ។

ប៉ុន្តែ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកនៅតែបានបង្ហាញពីការព្រួយបារម្ភរបស់អាមេរិកចំពោះភាពស្និតស្នាលខ្លាំងរវាងកម្ពុជា និងចិន ជាពិសេស ការអនុញ្ញាតឱ្យចិនមានមូលដ្ឋានទ័ពលើទឹកដីកម្ពុជាដែលកម្ពុជាតែងតែបានទាត់ចោលជារើយៗរួចមកហើយពីបញ្ហានេះ។ យ៉ាងណាក៏ដោយ ដើម្បីជម្រះភាពសង្ស័យមិនចេះចប់មិនចេះហើយនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅកំពង់ផែរាមរបស់កម្ពុជា។ ការអនុញ្ញាតនេះ គឺធ្វើឡើងតាមសំណើរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy R. Sherman៕

What Next?

Recent Articles

2 Responses to "កម្ពុជា-ចិន បានប្រកាសប្តេជ្ញាកៀកស្មាកសាងសហគមន៍វាសនារួមជាមួយគ្នា"

  1. Anonymous says:

    OH …..GOD that will be world war three or what . I quest KAMPOUCHEA is trying to suicide itself for CHINA . I do not know what to say but this sad nation was just about wipe out from the world if no PARIS peace agreement . as a Cambodian I never seen the US control KAMPOUCHEA all I sued to see was CHINA and VIETNAM both of them are communist. please remembers three million of poor Cambodian was vanished by who?????????????? I knew some dump Cambodian can not think of another nation trick to enlarge their own nation. do any one knew about the old Cambodian’s word said (PLEING CHESS KAL ) that mean the end of the planet . the CHINA rising star may be what it is.

  2. Anonymous says:

    you dump PRAK SOKHON realize that how many Chinese in one province . it is not that hard to fill up this tiny country OK .

Leave a Reply

Submit Comment