អ្នក​​​​ជំងឺ​​​​១១​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​ជាង​​​​៧០០​​​​​​​​​​នាក់​​

កូវីដ-១៩ | ព័ត៌មានជាតិ
លោក ណាត សុភាព |០៩ មិថុនា ២០២១ |ម៉ោង ១៣:០៦
VOD

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke  ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


អ្នកជំងឺ១១នាក់ទៀតបានស្លាប់​ដោយវីរុសកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងដល់ជិត៣០០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៧០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៣៦ ០០០​នាក់។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១១នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៧២៩នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៣៩៨នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៣៦ ២៤០​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន២៩ ០៤៧នាក់ និងអ្នកស្លាប់សរុប២៨៩នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ២០២នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អ្នក​​​​ជំងឺ​​​​១១​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​ជាង​​​​៧០០​​​​​​​​​​នាក់​​"

  1. Anonymous says:

    OH …GOD it seem to be getting wars and wars from day to day .I do not think AH SAMDACH EY can recue his people from this pandemic .

Leave a Reply

Submit Comment