រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ជាង​៦៥០​នាក់​ និង​មាន​អ្នក​ស្លាប់​ថ្មី១១នាក់

កូវីដ-១៩ | ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី |១១ មិថុនា ២០២១ |ម៉ោង ១២:២០
VOD

រថយន្តប៉ូលិសបើកនាំមុខរថយន្តពេទ្យដឹកអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក ផ្លាស់ប្ដូរពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ទៅសណ្ឋាគារ The Great Duke ធ្វើការព្យាបាលនិងធ្វើចត្តាឡីស័កបន្ត ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រថយន្តប៉ូលិសបើកនាំមុខរថយន្តពេទ្យដឹកអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក ផ្លាស់ប្ដូរពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ទៅសណ្ឋាគារ The Great Duke ធ្វើការព្យាបាលនិងធ្វើចត្តាឡីស័កបន្ត ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


មន្ត្រីសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៦៥០នាក់​ទៀតកាលពីថ្ងៃម្សិលមិញ និងមានអ្នកជំងឺ១១នាក់​បន្ថែមទៀតបានស្លាប់ដោយសារជំងឺនេះ ខណៈ​អ្នក​ជា​សះ​ស្បើយ​​មាន​ជាង​៨០០នាក់។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១១នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៦៥៥​នាក់ (ក្នុងនោះមានករណីឆ្លងនាំចូលពីក្រៅប្រទេសចំនួន៤៩នាក់) ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៨១០នាក់។

​បើតាមក្រសួងជំនាញដដែលនេះ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៣៧ ៣២១​​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៣០ ៦១៧នាក់ ​អ្នកស្លាប់ចំនួន៣៣១នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ២៩៧នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment