រដ្ឋា​ភិបាល​អំពាវ​នាវ​ឈប់​ឱ្យ​ធ្វើ​អាជីវ​កម្ម​រ៉ែ​ជា​លក្ខណៈ​​គ្រួសារ​ ចំ​ពេល​​រោង​ចក្រ​ចម្រាញ់​រ៉ែ​មាស​ដំណើរ​ការ

ព័ត៌មានជាតិ | សេដ្ឋកិច្ច | ឧស្សាហកម្ម
លោក ញឹម សុខន | ១១ មិថុនា ២០២១ |ម៉ោង ១៤:០៥
VOD

ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ១៤ឆ្នាំ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត (Renaissance Minerals (Cambodia) Limited) របស់ប្រទេសអូស្ត្រាលី។ (ហ្វេសប៊ុក៖ Ministry of Mines and Energy Cambodia)

រដ្ឋាភិបាលបានអំពាវនាវទៅពលរដ្ឋ​ឈប់ធ្វើអាជីវកម្មរ៉ែ​ជាលក្ខណៈគ្រួសារ ដើម្បី​​​កាត់បន្ថយផលប៉ះពាល់បរិស្ថាននិងហានិភ័​​យផ្សេងៗ ស្រប​ពេល​ប្រកាស​ឱ្យរោងចក្រចម្រាញ់​រ៉ែមាស​មួយដំណើរការនៅខេត្ត​មណ្ឌល​គិរី​ នៅចុងខែនេះ។

នៅក្នុងសារលិខិតរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានជូនដំណឹងថា រោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នឹងបើកឱ្យដំណើរការចាប់ពីថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ២០២១ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

លោកបន្តថា រោងចក្រនោះ​​ឈ្មោះ Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនរបស់អូស្ត្រាលី ដែលបាន​សិក្សាស្រាវជ្រាវរុករកនៅតំបន់នោះ​អស់រយៈពេល១៤ឆ្នាំមកហើយ។

ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ១៤ឆ្នាំ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត (Renaissance Minerals (Cambodia) Limited) របស់ប្រទេសអូស្ត្រាលី។ (ហ្វេសប៊ុក៖ Ministry of Mines and Energy Cambodia)

យ៉ាងណា លោកថា ការអនុញ្ញាត​ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំង​ឡា​យ​ចា​ប់យក​របរអាជីវកម្មរ៉ែមាសនេះជាលក្ខណៈគ្រួសារឡើងវិញនោះទេ។

លោកគូសបញ្ជាក់ថា៖ «អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជា ការរែងចម្រាញ់យកមាសដោយ​ដៃជាលក្ខណៈ​គ្រួសារបានបាត់បង់ស្ទើ​​រតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈ​សមស្របសម្រាប់​ធ្វើ​អាជីវកម្មជាលក្ខណៈគ្រួសារក៏មិនមានច្រើនដែរ តែផ្ទុយទៅវិញ អាជីវកម្មប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង»។

កា​រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យជនរួមជាតិលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារនេះតទៅទៀត។

យ៉ាងណា មេដឹកនាំរូបនេះរំពឹងថា ការផលិតមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរីនេះ នឹងផ្តល់ប្រយោជន៍​ជាចំណូល​ដុល​ជាមធ្យម​ប្រមាណ១៨៥​លាន​ដុល្លារ​ក្នុងមួយឆ្នាំ ដែលក្នុង​នោះ​ចំណូលថវិកា​ជាតិ​ពីសួយសារនិងសារពើពន្ធ​ផ្សេង​ជា​មធ្យម​ប្រមាណ៤០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំសម្រាប់​អភិវឌ្ឍន៍ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment