ស្ថានទូត​វៀតណាម​ថា ជនជាតិ​វៀតណាម​ត្រូវ​បាន​ជួញ​ដូរ​មក​ធ្វើ​ការ​តាម​កាស៊ីណូ ក្នុង​ប្រទេស​កម្ពុជា

ដោយ ហេង រស្មី
2021-06-10
RFA

ស្ថាន​ទូត​វៀតណាម​ ​បាន​ទទួល​ព័ត៌មាន​ ថា​មាន​ជនជាតិ​វៀតណាម​ ត្រូវ​បាន​ក្រុម​ជួញ​ដូរ​មនុស្ស ​បោក​ប្រាស​​ ឱ្យ​មក​ធ្វើការ​ នៅ​កន្លែង​​កាស៊ីណូ​ កន្លែង​ល្បែង​កម្សាន្ត និង​នៅ​តាម​កន្លែង​​ល្បែង​​អន​ឡាញ​ ផ្សេងៗ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

សកម្មភាព​ជួញ​ដូរ​ នេះ​ធ្វើ​ឡើង​តាម​រយៈ​មេខ្យល់​ជនជាតិ ចិន និង​កម្ពុជា​ ហើយ​ជនជាតិ​វៀតណាម​ត្រូវ​បាន​ក្រុម​ជួញ​ដូរ បាន​ផ្សព្វផ្សាយ​ថា ពួក​គេ​នឹង​ទទួល​បាន​ការ​ងារ​សាមញ្ញ តែ​ប្រាក់ខែ​ខ្ពស់ ចាប់​ពី ៨០០ ទៅ ១.០០០ដុល្លារ និង​ផ្ដល់​អាហារ​ ហូបចុក​ កន្លែង​ស្នាក់​នៅ​ ក្នុង​កន្លែង​សណ្ឋាគារ និង​កាស៊ីណូ​ ភាគ​ច្រើន​ នៅ​ក្រុង​ព្រះសីហនុ ជា​ទី​កន្លែង​ដែល​អាច​ទាក់ទាញ​ អ្នក​មក​លេង​ល្បែង​តាម​អនឡាញ​ នៅ​ទី​នោះ។

ស្ថាន​ទូត​វៀតណាម​ បាន​បន្ថែម​ថា​ និយោជិក​ ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​ មាន​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ដោយ​បង្ខំ​ឱ្យ​ធ្វើការ​មួយ​ថ្ងៃ​ពី ១៥ ទៅ ១៦ម៉ោង បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​ត្រូវ​វាយ​ធ្វើ​បាប។ និយោជិក​ភាគ​ច្រើន​បាន​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ វាយដំ​ នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​រត់​គេច​ និង​បដិសេធ​មិន​ធ្វើការ​តាម​ការ​កំណត់។​ ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ នោះ​ថៅកែ​ក្រុមហ៊ុន បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​លើ​លិខិត​​ជំពាក់​បំណុល​ក្រុមហ៊ុន​ច្រើន​រាប់​ពាន់​ដុល្លារ ឬ​មួយ​ពួក​គេ​ត្រូវ​នាំ​យក​ទៅ​លក់​កម្លាំង​ពលកម្ម​ នៅ​ក្រុម​ហ៊ុន​ផ្សេង​ទៀត។

វិទ្យុអាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទង​ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​ លោក​ ឆាយ គឹមឃឿន​ និង​មន្ត្រី​ស្ថានទូត​វៀតណាម​ផ្នែក​ជួញ​ដូរ​មនុស្ស តែ​មិន​អាច​ទាក់​ទង​បាន​កាល​ពី​យប់​ថ្ងៃ​ទី១០ មិថុនា៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ស្ថានទូត​វៀតណាម​ថា ជនជាតិ​វៀតណាម​ត្រូវ​បាន​ជួញ​ដូរ​មក​ធ្វើ​ការ​តាម​កាស៊ីណូ ក្នុង​ប្រទេស​កម្ពុជា"

  1. Anonymous says:

    YES……. HUN SEN’s boss now trying to kill him after HUN SEN not listening to them . you will see soon they will make more problem to HUN SEN regime. please remembers my word sooner or later you will see what I mean . I do not think HUN SEN can protecting himself from those matter that coming up . last change for the strong man of Cambodia but please be a wear of this kick dog OK

Leave a Reply

Submit Comment