អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩ កើន​ដល់​៣២០ នាក់ និង​ឆ្លង​ថ្មី​ជាង ៦​រយ​នាក់

ដោយ អាស៊ីសេរី
2021-06-12
RFA

អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩ កើន​ដល់​៣២០ នាក់ និង​ឆ្លង​ថ្មី​ជាង ៦​រយ​នាក់

បច្ចុប្បន្នភាពកូវីដ១៩ នៅថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ​២០២១។ RFA


អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-១៩ បាន​កើន​ឡើងដល់ ៣២០​នាក់​ហើយ បន្ទាប់ពី​អ្នកជំងឺ ០៩​នាក់​ទៀត បាន​ស្លាប់​។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ មាន​ជាង ៦​រយ​នាក់ (៦៣៨) បន្ថែម​ទៀត ក្នុង​នោះ​ភាគច្រើន ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​។ រីឯ​អ្នកជា​សះស្បើយ​វិញ មាន​ជាង ៦​រយ​នាក់ (៦០៥) នៅ​ថ្ងៃ​ដដែល​នេះ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១២ មិថុនា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩ ជិត ៣​ម៉ឺន ៨​ពាន់​នាក់ (៣៧.៩៥៩) ក្នុង​នោះ អ្នកជា​សះស្បើយ​មាន​ជាង ៣​ម៉ឺន ១​ពាន់​នាក់ (៣១.២២២)។

ទាក់ទង​នឹង​រឿង​វ៉ាក់សាំង​វិញ ប្រទេស​ចិន​បាន​បញ្ជូន​វ៉ាក់សាំង​ស៊ីណូហ្វា​ម (Sinopharm) ចំនួន ១​លាន​ដូស​ទៀត​មក​ដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ដែល​វ៉ាក់សាំង​ទាំងនោះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ចិន។

គិត​មក​ដល់​ពេល​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ទាំង​ជំនួយ និង​បញ្ជា​ទិញ សរុប​ជាង ៨​លាន​ដូស​ហើយ ដោយ​ភាគ​ច្រើន​ជា​វ៉ាក់សាំង​របស់​ចិន។ រដ្ឋាភិបាល​បាន​សម្រុក​ចាក់​វ៉ាក់សាំង​ទាំងនោះ​ជូន​ពលរដ្ឋ បាន​ជាង ២​លាន ៨​សែន​នាក់ ឬ​ស្មើ​នឹង​ជាង ២៨% ក្នុង​ចំណោម​ប្រជាជន​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles