ក្រសួង​បរិស្ថាន ​នឹង​អង្គការ​សត្វព្រៃ​មួយចំនួន​នៅ​កម្ពុជា រកឃើញ​សត្វត្មាត​ចំនួន ៨២ ​ក្បាល​នៅខេត្ត​ចំនួន៤

ដោយ ខែ សុណង
2021-06-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រសួង​បរិស្ថាន ​នឹង​អង្គការ​សត្វព្រៃ​មួយចំនួន​នៅ​កម្ពុជា រកឃើញ​សត្វត្មាត​ចំនួន ៨២ ​ក្បាល​នៅខេត្ត​ចំនួន៤

សត្វត្មាត​ភ្លើង ត្មាតប្រ​ផេះ និង​ត្មាតត្នោត ​​ដែលត្រូវបានក្រសួងបរិស្ថានរកឃើញនៅក្នុងខេត្តចំនួន ៤ នៅកម្ពុជាក្នុងពេលធ្វើជំរឿននៅខែមិថុនា ឆ្នាំ២០២១។ រូប៖ ក្រសួងបរិស្ថាន


ក្រសួង​​បរិស្ថាន សហការ​ជាមួយ​នឹង​អង្គការ​សត្វព្រៃ​មួយចំនួន​នៅ​កម្ពុជា រកឃើញ​សត្វត្មាត​ចំនួន ៨២​ក្បាល ដែល​កំពុង​មានវត្តមាន​នៅខេត្ត​ចំនួន ៤ គឺ​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និង​ខេត្តមណ្ឌលគិរី។

ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​នៅលើការ​ផ្សាយក្នុងទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ កាលពី​ថ្ងៃទី១២ ខែមិថុនា ឱ្យដឹងថា ក្នុងចំណោម​ត្មាតទាំង ៨២ ក្បាលនោះ មាន​ត្មាតភ្លើង​ចំនួន ១៣ក្បាល ត្មាត​ផេះ ចំនួន ៤២ ក្បាល និង​ត្មាតត្នោត ​​​មានចំនួន ២៧ ក្បាល។

ទិន្នន័យ​ដែល​បាន​បង្ហាញនេះ គឺបានមកពីការ​ធ្វើជំរឿន​សត្វត្មាត នៅ​ខេត្តចំនួន ៤ កាលពីថ្ងៃទី១០ ខែមិថុនា។

អ្នកនាំពាក្យ​ក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានបញ្ជាក់​នៅ​លើទំព័រ​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​ឱ្យ​ដឹង​ថា លទ្ធផល​ដែលរកឃើញ​នេះ មិនទាន់​អាចកំណត់​បានថា តើចំនួនត្មាត​នៅ​កម្ពុជា កើនឡើង ឬ​ថយចុះ​នៅ​ឡើយ​ទេ ដោយ​សារ​ត្រូវរង់ចាំ​ការ​ធ្វើជំរឿន​ទូទាំង​ប្រទេសចំនួន ៥ដង បន្ថែម​ទៀត​សិន។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា លទ្ធផល​ជំរឿន​សត្វត្មាត​កាលពី​ឆ្នាំ២០២០ បង្ហាញ​ថា​សត្វត្មាត​នៅទូទាំង​ប្រទេស​មាន​ចំនួន​ច្រើន​បំផុតត្រឹម ១២៩ ក្បាល​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles