ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា​ ​ចោទ​​ស្ថាន​ទូត​​អាមេរិក​​ថា ​ព្យាយាម​​បង្កើត​​បញ្ហា​ថ្មី​ ​និង​​បំភ្លៃ​ការពិត​​ជុំវិញ​​លទ្ធផល​​ដំណើរ​​ទស្សនកិច្ច​​នៅ​មូលដ្ឋាន​​កងទ័ព​ជើង​ទឹក​​រាម​​

ដោយ សេក បណ្ឌិត
2021-06-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

​ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា​ ​ចោទ​​ស្ថាន​ទូត​​អាមេរិក​​ថា ​ព្យាយាម​​បង្កើត​​បញ្ហា​ថ្មី​ ​និង​​បំភ្លៃ​ការពិត​​ជុំវិញ​​លទ្ធផល​​ដំណើរ​​ទស្សនកិច្ច​​នៅ​មូលដ្ឋាន​​កងទ័ព​ជើង​ទឹក​​រាម​​

អនុព័ន្ធយោធាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ រូប៖ ក្រសួងការពារជាតិ


ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​សម្តែង​ការ​សោកស្ដាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​ ​ចំពោះ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ដែល​ថា​ ​យោធា​កម្ពុជា​ពុំបាន​ផ្តល់​ភាព​​ពេញ​លេញ​​ដល់​​ដំណើរ​​ទស្សនកិច្ច​របស់​​ខ្លួន​ ​ក្នុង​ការពិនិត្យ​មើល​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នោះ​។​

​ក្រសួង​ការពារ​ជាតិ​ ​ក្រុម​ការងារ​សម្របសម្រួល​ក្រសួង​ការពារ​ជាតិ​ ​បាន​ព្យាយាម​បំពេញ​បំណង​របស់​ប្រតិភូ​អាមេរិក​ ​ដោយអនុលោមទៅតាម​គោលការណ៍​ដែល​បាន​កំណត់​ ​និង​ការ​ព្រមព្រៀងគ្នា​។​ ​ក្រសួង​ថា​ ​សកម្មភាព​សំខាន់​ៗ​មួយ​ចំនួន​ ​រួម​មាន​ជំនួប​ពិភាក្សា​ការងារ​ ​ដែល​ស្នើ​ដោយ​ភាគី​អាមេរិក​ ​មាន​រយៈពេល​ជាង​មួយ​ម៉ោង​ ​ការ​ចុះទៅ​ពិនិត្យមើល​អគារ​សង់​ថ្មី ​២ ​ខ្នង ​សម្រាប់​ការ​ស្នាក់​នៅ​របស់​កម្មករ​សំណង់​ ​ដំណើរ​ពិនិត្យមើល​ផែ​ ​និង​នាវា​ ​របស់​កងទ័ពជើងទឹក​ ​ការ​ទស្សនា​រោងជាង​ដែល​ជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​ ​ការ​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​ ​និង​ការធ្វើដំណើរ​ទៅ​ពិនិត្យមើល​សំណង់​ទីបញ្ជាការ​ជួរមុខ​របស់​គណៈកម្មាធិការ​ជាតិ​ ​សន្តិសុខ​លម្អ​សមុទ្រ​ ​នៅ​កោះ​ព្រាប​។​

​ក្រសួង​ការពារ​ជាតិ​ចោទ​ថា​ ​ក្រៅពី​ទីកន្លែង​ទាំងប៉ុន្មាន​ខាងលើ​ ​ដែល​បាន​ស្នើ​ ​និង​បាន​ឯកភាព​គ្នា​ ​ភាគី​អាមេរិក​បាន​បង្កើត​សេណារីយ៉ូ​ថ្មី​ភ្លាម​ៗ​ ​ដោយ​ទាមទារ​ចូល​ទៅ​មើល​កន្លែងផ្សេង​ទៀត​ ​ដែល​ពុំ​មានការ​ស្នើសុំ​ពីមុន​មក​។​ ​ដោយ​មើលឃើញ​ភាព​មិន​ប្រក្រតី​ ​និង​យល់ឃើញ​អំពី​ការ​មិន​គោរព​ ​ចំពោះ​អធិបតេយ្យ​របស់​កម្ពុជា​ ​និង​ចេតនា​ធ្វើជា​មិន​យល់​អំពី​លាក់ការណ៍​របស់​កងទ័ព​ ​ក្រុម​ការងារ​បាន​បដិសេធ​ចំពោះ​សំណើ​ថ្មី​នេះ​។​

US_Visited_Ream_port_11_06_2021_03.jpg
អនុព័ន្ធយោធាស្ថានទូតអាមេរិកទស្សនកិច្ចរោងជាងនៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ក្រសួងការពារជាតិ)

​សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួង​ការពារ​ជាតិ​នេះ​ ​ជា​ការ​ឆ្លើយតបនឹង​ស្ថានទូត​ដែល​អាមេរិក​នៅ​កម្ពុជា​ ​ដែល​បាន​ស្នើ​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ជាថ្មី​ម្តងទៀត​ ​ដោយសារតែ​ភាគី​កម្ពុជា​មិន​ឲ្យ​មន្រ្តី​យោធា​ទូត​ពិនិត្យ​ទីតាំង​យោធា​នោះ​ឲ្យបាន​ពេញលេញ​។​ ​ខាង​ភាគី​កម្ពុជា​និង​អាមេរិក​មិនបាន​បញ្ជាក់​ ​ពី​ទីតាំង​ដែល​ទាហាន​ខ្មែរ​ហាមឃាត់​ប្រតិភូ​យោធា​ ​អាមេរិក​មិន​ឲ្យ​ចូល​នោះ​ទេ​។​ ​ភាគី​ខ្មែរ​គ្រាន់តែ​អះអាង​ថា​ ​ទីតាំង​ដែល​អាមេរិក​ចង់​ពិនិត្យ​ ​មិន​ចាំបាច់​ ​ដែល​វា​អាច​ប៉ះពាល់​ដល់​ការសំងាត់​របស់​យោធា​ខ្មែរ​។​

ស្ថាន​ទត​អាមេរិក​មិនទាន់​ឆ្លើយតបនឹង​សំណួរ​អាស៊ី​សេរី​ជុំវិញ​ការចោទប្រកាន់​របស់​​​ក្រសួង​ការពារ​ជាតិខ្មែរ​ ​កាលពី​ថ្ងៃ​ទី​១​២​ ខែ​មិថុនា​នៅឡើយ​ទេ​។​

US_Visited_Ream_port_11_06_2021_02.jpg
អនុព័ន្ធយោធាស្ថានទូតអាមេរិកទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ក្រសួងការពារជាតិ)

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​អ្នក​សិក្សាស្រាវជ្រាវ​​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​ ​និង​​សន្តិភាព​លោក​ ​វណ្ណ​ ​ប៉ុណ្ណា​ ​មានប្រសាសន៍ថា​ ​ទំនាក់ទំនង​ ​កម្ពុជា​ ​និង​អាមេរិក​ ​គេ​មើលឃើញ​ថា​ ​ហាក់​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​ខ្លះ​ ​នៅ​ពេល​មានដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ វិ​ន​ឌី​ស្សឺ​មេន ​(​Wend​y​ ​She​r​man​) ​អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​។​ ​ប៉ុន្តែ​ការឆ្លើយឆ្លង​គ្នា​ចុងក្រោយ​នេះ​ ​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុព័ន្ធយោធា​អាមេរិក​ ​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​រាម​ ​ខេត្ត​ព្រះ​សី​ហ​នុ ​មិន​ទទួល​បាន​លទ្ធផល​ល្អ​។ លោក​ថា​ កម្ពុជា​គួរ​មានការ​សម្របសម្រួល​ជាមួយ​អាមេរិក​ពាក់ព័ន្ធ​តម្លា​ភាព​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​រាម​ ​ដើម្បីឲ្យ​ស្ថានភាព​ទាំ​នាក់​ទំនង​ ​នៃ​ប្រទេស​ទាំងពីរ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​។​

លោក​ជឿ​ថា​ ​កម្ពុជា​អាច​ធ្វើ​បាន​ ​បើសិនជា​មេដឹកនាំ​តម្កល់​ផលប្រយោជន៍​រួម​ ​គិត​ប្រជាពលរដ្ឋ​ជាធំ​នោះ​ ​បើ​មិន​ដូច្នេះ​ទេ​ ​ទំនាក់​ទំនង​ ​នៃ​ប្រទេស​ទាំង​ពី​​​រ​កម្ពុជា​ ​អាមេរិក​ ​នឹង​ជួប​វិបត្តិ​ធំ​៖ ​«​ជា​រួម​ទៅ​ត្រូវធ្វើ​ឲ្យ​តម្លា​ភាព​មែនទែន​ ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ ​ពិតជា​មាន​ការរៀបចំ​ឲ្យ​មាន​វត្តមាន​កងទ័ព​ចិន​មែន​អត់? បើមិនអញ្ចឹងទេ ​ទំនាក់ទំនង​យោធា​នៃ​ប្រទេស​ទាំងពីរ​នឹង​ស្ថិត​ក្នុង​ភាព​មួយ​ដែល​អាក្រក់​មែន​ទែន»

US_Visited_Ream_port_11_06_2021_04.jpg
កងនាវាកម្ពុជាចតនៅឯមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ក្នុងពេលអនុព័ន្ធយោធាស្ថានទូតអាមេរិកទៅទស្សនកិច្ចនៅកំពង់ផែរាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ក្រសួងការពារជាតិ)

ចំណែក​ ​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ ​និង​ទំនាក់ទំនង​អន្តរជាតិ​លោក​ ​ឯម​ សុ​វណ្ណា​រ៉ា​ ​លើកឡើង​ថា​ ​ការប្រកាស​របស់​ស្ថានទូត​អាមេរិក​នេះ​ ​គឺ​បង្ហាញ​ពី​ការ​មិនទាន់​អស់ចិត្ត​ចំពោះ​ដំ​ណើ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​អាមេរិក​ ​ប៉ុន្តែ​ភាគី​កម្ពុជា​ ​មាន​សិទ្ធិ​ក្នុង​ការ​រក្សា​ការសម្ងាត់​ចំពោះ​កិច្ច​ការសំខាន់​ៗ ​ដូចជា​ កិច្ចការ​សន្តិសុខ​ជាតិ​ជាដើម​។​ ​ទោះជាយ៉ាងណា​ ​លោក​យល់ថា​ ​ដំណើរ​ទស្សនកិច្ច​ដែល​ត្រូវ​បាន​បន្ទច់​ ​បង្អាក់​ ​បែប​នេះ​ ​នឹង​មិន​អាច​លាង​ជម្រះ​មន្ទិលសង្ស័យ​របស់​ភាគី​អាមេរិក​បាន​ឡើយ ​ទាក់ទង​រឿង​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ ​ហើយ​ទំនាក់ទំនង​រវាងប្រទេស​ទាំងនេះ​ ​នឹង​នៅ​តែ​មាន​ភាព​អាប់អួ​រ​ដដែល​៖ ​«​ប៉ុន្តែ​សហ​រ​ដ្ឋអាមេរិក​ ​ខ្ញុំ​គិតថា​ ​បើសិនជា​ដឹង​មែនទែន​ ​មិន​ចាំបាច់​មើល​ទេ​ ​ព្រោះ​គាត់​មើល​ពី​ផ្កាយរណប​មកឃើញ​ទាំងអស់​ដែរ​ ​គ្មាន​អី​លំបាក​ទេ​ ​ប៉ុន្តែ​ភាគី​អាមេរិក​ ​គួរតែ​លើក​ពី​ចំណុច​សង្ស័យ​ទីតាំង​មួយ​ចំនួន​ឬ​ទីតាំង​ណា​ដែល​សង្ស័យ​ហ្នឹងហើយ​ស្នើ​មក​ភាគី​កម្ពុជា​ ​តើ​ភាគី​កម្ពុជា​ឲ្យទៅ​មើលទៅ​ពិនិត្យ​អត់​ ​ព្រោះ​អា​ហ្នឹង​ ​វា​នៅ​ក្នុង​សមត្ថកិច្ច​ឬនៅ​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា​ ​អ៊ីចឹង​អាស្រ័យ​ទៅលើ​ភាគី​កម្ពុជា​។​ ​អានេះ​ ​ខ្ញុំ​គិតថា​ ​មុននឹង​មាន​ទស្សនកិច្ច​លើកក្រោយ​ ​គួរតែ​មានការ​លើកឡើង​កន្លែង​ដែល​ភាគី​អាមេរិក​គិតថា​ ​សង្ស័យ​ហ្នឹង​ ​លើកឲ្យ​ចំ​មក​ ​ឲ្យ​ភាគី​កម្ពុជា​ ​ឆ្លើយតប​ ​ទើប​មានប្រសិទ្ធភាព​»​។​

​របប​លោក​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​បាន​នាំ​​ក្រុម​អ្នក​សារ​ព័ត៌មាន​ទៅ​ពិនិត្យមើល​មូលដ្ឋានទ័ព​ជើងទឹក​រាម​នេះ​ម្តង​ដែរ​ ​កាលពី​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា​ ​របប​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​ ​ដោយ​អនុញ្ញាត​ឱ្យ​កងទ័ព​បោះ​ទីតាំង​ឈរ​ជើង​នៅ​លើទឹក​ដី​ខ្មែរ​។​ ​ប៉ុន្តែ​យោធា​ខ្មែរ​ ​មិនបាន​នាំ​ពួកគេ​ទៅ​មើល​ច្រើន​កន្លែង​នោះ​ឡើយ​ ​ហើយ​អាជ្ញាធរ​ក៏​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ដើរមើល​ទីតាំង​ដទៃ​ ​ក្រៅពី​កន្លែង​ដែល​មាន​ការរៀបចំ​ទុក​នោះ​ដែរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា​ ​ចោទ​​ស្ថាន​ទូត​​អាមេរិក​​ថា ​ព្យាយាម​​បង្កើត​​បញ្ហា​ថ្មី​ ​និង​​បំភ្លៃ​ការពិត​​ជុំវិញ​​លទ្ធផល​​ដំណើរ​​ទស្សនកិច្ច​​នៅ​មូលដ្ឋាន​​កងទ័ព​ជើង​ទឹក​​រាម​​"

  1. Anonymous says:

    come on showing your true color if you do not care consequences. CHAYO BAK BAK DEWATT CAMPOUCHEA and PARACHAY CHAK CRORPOTH AMERIKANG these are the word HUN SEN group used to say for many decade . we Cambodian felling so unfortunate by having this evil communist group who was destroy our nation . at first this group hidden among POL POT and murder so many Cambodian to please VIETCONG communist right now they trying to kicking all Cambodian nationalist gone to CHINA and kick the US out after all our country just about lost every thing . please stop this un educated evil monster HUN SEN be for he killing more Cambodian that left over

  2. Anonymous says:

    This Cambodia puppet government still asks for strong medicine 💊 from US 🇺🇸. It would be a big mistake to underestimate US ability to deal with this game plan. US is going deeper into this problem just to legalize their actions to eliminate this China pro government for the sake of us allied in the region security. One way or the other US will not back down since they are going this deep.

  3. Anonymous says:

    YES you are right HUN SEN think it is a small game for him to play . but he did not realize it is too risky game that HUN SEN never get away . this is we are talking about region security that mean the first thing US always aware of . I do not understanding right now HUN SEN trying to make fake story in you tube to confusing every one , in another hand we knew HUN SEN former boss is trying to inform the US about CHINA in Cambodia that HUN SEN will never hiding from them. VIETNAM became the first enemy of CHINA because one island but KAMPOUCHEA under HUN SEN lost just about every thing to VIETNAM like land, forest few island the worse is VIETCONG agent are every where in KAMPOUCHEA how can HUN SEN get away from them ?? I knew HUN SEN knew better then us the time is too short for recue this nation because of HUN SEN though his boss love him and his nation . sorry HUN SEN you are wrong the monster Vietcong never said no to his favorite food . don’t cry this is because of your dump head . last question do you still want to kill your own people your own blood who love your own nation trying to recue their country from VEITCONG . YES if your country dead you must go hell and lead all your poppets that left long time ago . hop no more war of powers in hell