យុវជន​​ស្រលាញ់​​បរិស្ថាន​​ធ្វើ​សកម្មភាព​​​ដើរ​​ប្រមូល​​សំរាម​​​នៅ​​តាម​​​តំបន់​​ឆ្នេរ​នៃ​ខេត្តព្រះសីហនុ​ដើម្បី​​ថែរក្សា​​បរិស្ថាន​​

ដោយ ខែ សុណង
2021-06-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​​ស្រលាញ់​​បរិស្ថាន​​ធ្វើ​សកម្មភាព​​​ដើរ​​ប្រមូល​​សំរាម​​​នៅ​​តាម​​​តំបន់​​ឆ្នេរ​នៃ​ខេត្តព្រះសីហនុ​ដើម្បី​​ថែរក្សា​​បរិស្ថាន​​

យុវជន សាន ដារ៉ាវីត ប្រធានក្រុមយុវជន​​ស្រលាញ់​​បរិស្ថាន ឬ​ហៅ​ថា​​យុវជន​​សំរាម ធ្វើ​សកម្មភាព​​ដើរ​​ប្រមូល​​សំរាម​​នៅ​តាម​​តំបន់​ឆ្នេរ​នៃ​​ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក San dara Vit


យុវជន​​ស្រលាញ់​​បរិស្ថាន ឬ​ហៅ​ថា​​យុវជន​​សំរាម ធ្វើ​សកម្មភាព​​ដើរ​​ប្រមូល​​សំរាម​​នៅ​តាម​​តំបន់​ឆ្នេរ​នៃ​​ខេត្តព្រះសីហនុ ដើម្បី​​ថែរក្សា​​បរិស្ថាន​​សម្រស់​​សួន​​ច្បារ ឆ្នេរ​សមុទ្ទ និង​​ដើម្បី​ទប់ស្កាត់​​ការ​​បំពុល​​ទឹក។

យុវជន​​ស្រលាញ់​​បរិស្ថាន​លោក សាន ដារ៉ាវីត ឲ្យ​ដឹង​ថា ក្រុម​យុវជន​​ស្ម័គ្រចិត្ត​បាន​​បង្កើត​​កម្មវិធី​​មួយ​​មាន​​ឈ្មោះ​​ថា បេសកកម្ម​ទេសចរណ៍​សំរាម​​នៅ​​ឆ្នេរ​សមុទ្ទ​រាម​ ដើម្បី​​សំអាត​​បរិស្ថាន​​នៅ​តំបន់​​ទេសចរណ៍​ធម្មជាតិ​នៃ​​ខេត្តព្រះសីហនុ។ យុវជន​រូប​នេះ បន្ត​ថា នៅ​គ្រា​ដែល​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ ពួកគេ​បាន​ប្រើ​ពេល​វេលា​នេះ ចុះសំអាត​និង​ធ្វើ​អនាម័យ​នៅ​តាម​តំបន់​ឆ្នេរ និង​កោះ​មួយ​ចំនួន​ដូចជា កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​ឬស្សី និង​កោះ​តាគាវ ជាដើម៖ «ទី​១​បើ​សិន​ជា​សម័យ​កូវីដ​នេះ យើង​អាច​សំងំ​នៅ​ផ្ទះ​យើង​អត់​មាន​ធ្វើ​អី​ដដែល ហើយ​កៀគរ​មនុស្ស​នៅ​ក្នុង​ភ្នំពេញ​ធ្វើ​អី​ក៏​អត់​បាន​ដោយសារ​គេ​កំពុង​ទប់ស្កាត់​ជំងឺ​កូវីដ អ៊ីចឹង​មាន​តែ​រត់​ចេញ​ពី​ភ្នំពេញ​មក​សិន​ដើម្បី​ធ្វើការងារ​បាន​ស្រួល​ជាង​នៅ​ភ្នំពេញ ហើយ​ក៏​ផ្ទុះ​ឡើង​ក៏​ច្រើន​ដែរ យើង​អាច​គេច​ពី​ភ្នំពេញ​ពី​ក្រុង​មួយ​រយៈ​អាច​មក​ធ្វើការ​នៅ​តាម​ឆ្នេរ​ដោយ​សារ​​យើង​​ចង់​ផ្ដោត​ទៅ​លើ​ប្លាស្ទិក​​ដែល​វា​បំបែក​ខ្លួន​ទៅ​ជា​មីក្រូ​ប្លាស្ទិក​វា​អាច​នៅ​ក្នុង​ខ្លួន​ត្រី វា​អាច​ឈឺ ពេល​យើង​ហូប​ទៅ​វា​អាច​មាន​បញ្ហា​ផ្សេងៗ»

យុវជន​​ស្រលាញ់​​បរិស្ថាន ឬ​ហៅ​ថា​យុវជន​សំរាមលោក សាន ដារ៉ាវីត ឲ្យ​ដឹង​ថា ពួកគេ​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ដើរ​រើស​សំរាម​តាម​រម្យណីយដ្ឋាន តាម​សួនច្បារ និង​តាម​តំបន់​ឆ្នេរ កោះ​នានា នេះ តាំង​ពី​ថ្ងៃទី៦ ខែមិថុនាមក ដែល​ពុំ​ទាន់​ដឹង​ថា​ នឹង​បញ្ចប់​នៅ​ពេល​ណា​នៅ​ឡើយ។ ក្រៅ​ពី​ធ្វើសកម្មភាព​ផ្ទាល់​ពួកគេ​ក៏​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម ឲ្យ​ពលរដ្ឋ​វេចខ្ចប់​សំរាម​បោះចោល​នៅ​ក្នុង​ធុង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​បរិស្ថាន​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​មនុស្ស​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles