អ្នក​ស្លាប់​ថ្មី​ដោយ​កូវីដ-១៩​កើន​ឡើង​ដល់​​​​១៥​នាក់​​​​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​​​​​​​​​ជាង​​​​៤០០​​​​​​​​​​នាក់​​

កូវីដ-១៩ | ព័ត៌មានជាតិ
លោក ណាត សុភាព | ១៣ មិថុនា ២០២១ |ម៉ោង ១៣:២៧
VOD

ក្រុមជំនាញសុខាភិបាល រៀបចំបូជាសពអ្នកស្លាប់ដោយកូវីដ-១៩ ជាជនជាតិខ្មែរ នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយបុរសនោះស្លាប់មុនពេលបញ្ជុនដល់មន្ទីរពេទ្យកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

ក្រុមជំនាញសុខាភិបាល រៀបចំបូជាសពអ្នកស្លាប់ដោយកូវីដ-១៩ ជាជនជាតិខ្មែរ នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយបុរសនោះស្លាប់មុនពេលបញ្ជុនដល់មន្ទីរពេទ្យកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)


អ្នកជំងឺ១៥នាក់ទៀតបានស្លាប់​ដោយវីរុសកូវីដ-១៩ក្នុងមួយថ្ងៃ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងដល់៣៣០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៤០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៣៨ ០០០​នាក់។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៥នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៤៦៨នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៤៦៨នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៣៨ ៤២៧​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៣១ ៨៥៨នាក់ និងអ្នកស្លាប់សរុប៣៣៥នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ៣៧២នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles