មន្ត្រី​បក្ស​ប្រឆាំង​ថា ​​​រដ្ឋាភិបាល​​​​បង្កើត​​ព្រឹត្តិការណ៍​​​ពង្វក់​​ខ្មែរ​​ឲ្យ​ដឹង​​គុណ​​វៀតណាម​​មិន​​ចេះ​ចប់​

ដោយ ជាតិ ចំណាន
2021-06-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បក្ស​ប្រឆាំង​ថា ​​​រដ្ឋាភិបាល​​​​បង្កើត​​ព្រឹត្តិការណ៍​​​ពង្វក់​​ខ្មែរ​​ឲ្យ​ដឹង​​គុណ​​វៀតណាម​​មិន​​ចេះ​ចប់​

(ឆ្វេង) លោកឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឧបនាយករដ្ឋមន្ត្រីលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពេលប្រារព្ធខួប ៤៤ ឆ្នាំទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជ សាសន៍ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ។ រូប៖ ក្រសួងការពារជាតិ


មន្ត្រី​បក្ស​ប្រឆាំង​​ មិន​​គាំទ្រ​ចំពោះ​ការ​​បង្កើត​​ព្រឹត្តិការណ៍​​ ២០ ​មិថុនា ​ដើម្បី​ពង្វក់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម​ត​ទៅ​ទៀតនោះទេ។​

​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​ និង​អន្តោប្រវេសន្ត​​នៃ​គណបក្ស​សង្គ្រោះ​ជាតិលោក អ៊ុំ សំអាន ហៅ​ការ​ប្រារព្ធ​ទិវា​រំលឹក​ខួប​ ២០ ​មិថុនា ​ឆ្នាំ​១៩៧៧ ​ថា ​ឥត​ប្រយោជន៍​​ដល់​​ជាតិ​ខ្មែរ។ លោក ថា ​ការ​ធ្វើ​បែប​នេះ​ជា​ការ​ដាក់​សម្ពាធ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ដឹង​គុណ​វៀតណាម​ជា​រៀង​រហូត​ ខណៈ​​វៀតណាម​មិន​មាន​​បំណង​ល្អ​​ក្នុង​ការ​ជួយ​​កម្ពុជា​ទាល់​តែ​សោះ។​​

លោក​ពន្យល់​ថា ​​ព្រឹត្តិការណ៍​ ២០ ​មិថុនា ​ឆ្នាំ​១៩៧៧ ​ជា​ពេល​វេលា​​​​លោក ហ៊ុន សែន និង​ទាហាន​ខ្មែរ​ក្រហម​ផ្សេង​ទៀត​​​ចាប់​ផ្ដើម​ភៀសខ្លួន​គេច​ទៅ​ប្រទេស​វៀតណាម​​​ព្រោះ​របប​​​ប៉ុល ពត ចាប់​ផ្ដើម​សង្ស័យ​​លោក ហ៊ុន សែន ​និង​បក្ខពួក​​ផ្សេង​ទៀត​ថា ​​​​​បាន​ប្រព្រឹត្ត​ខុស​គោលនយោបាយ​ខ្មែរ​ក្រហម។ លោក​ អ៊ុំ សំអាន​ បន្ត​​ទៀត​ថា ​នៅ​ពេល​នោះ​​ខាង​​វៀតណាម ​ក៏​មាន​បំណង​ចង់​ខ្ចី​ដៃ​លោក ហ៊ុន សែន និង​បក្ខ​ពួក​ដើម្បី​ឈ្លាន​ពាន​កម្ពុជា​ដែរ ទើប​យល់​ព្រម​ចិញ្ចឹម​​​ពួកគេ​នៅ​ប្រទេស​វៀតណាម​ច្រើន​ឆ្នាំ​​ទុក​ប្រើការ​​​ឈ្លាន​ពាន​ចូល​កម្ពុជា​ និង​បានលើក​​​បន្តុប​ឲ្យ​ធ្វើ​មេដឹកនាំ​កម្ពុជា​ដល់​សព្វ​ថ្ងៃ​។

​​​​​​មន្ត្រី​បក្ស​ប្រឆាំង​​រូប​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​ឈប់​បង្កើត​ព្រឹត្តិការណ៍​នានា​ដើម្បី​ពង្វក់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម​​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ត​ទៅ​ទៀត និង​ត្រូវ​តែ​ចេះ​ទាមទារ​ឲ្យ​វៀតណាម​ដឹង​គុណ​កម្ពុជា​វិញ​ ​ព្រោះវៀតណាម​ជំពាក់​គុណ​កម្ពុជា​​ច្រើន​ណាស់​៖ «រួបរួម​គ្នា​កសាង​ជាតិ​ទៅ​ ហើយ​យើង​កុំ​យក​ប្រទេស​ណា​មួយ​​ជា​មេ​ធំ​ផ្ដាច់​មុខ​អ៊ីចឹង។ ​យើង​ត្រូវ​តែ​មាន​ទំនាក់​ទំនង​អន្តរជាតិ​ស្មើ​គ្នា មាន​ទំនាក់​ទំនង​មិត្តភាព​ស្មើ​គ្នា​​ជាមួយ​ប្រទេស​ទូទៅ​នៅ​លើ​​ពិភព​លោក​។​ កុំ​យក​ចិន ឬ​ក៏​វៀតណាម​ជា​ចៅហ្វាយ​ដូច​សព្វ​ថ្ងៃ​ណា ទើប​យើង​អាច​រក្សា​ប្រទេស​ជាតិ​យើង​ឲ្យ​គង់​វង្ស។​ បើ​មិន​អ៊ីចឹង​ទេ​ កម្ពុជា​យើង​នឹង​ក្លាយ​ទៅ​ជា​កម្ពុជា​ក្រោម​ទី​២​ហើយ​»។

របប​ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​២០​ ខែមិថុនា ​បាន​អញ្ជើញ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​វៀតណាម ​និង​យោធា​វៀតណាម​ច្រើន​នាក់មក​ធ្វើ​ពិធី​​រំលឹក​ខួប ​​​៤៤ ​​ឆ្នាំ នៃ​ថ្ងៃ​​លោក ហ៊ុន សែន ​ភៀសខ្លួន​​ទៅ​ប្រទេស​វៀតណាម ​កាល​ពី​​ឆ្នាំ​​១៩៧៧​ ដើម្បី​ធ្វើ​ពិធី​រំលឹក​ខួប​នៅ​ទីតាំង​ក្បែរ​ព្រំដែន​​ ស្ថិត​ក្នុង​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូង​ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​ ក្នុង​ពិធី​រំលឹក​ខួប​នៅ​​ឆ្នាំ​នេះ រដ្ឋ​​មន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ មិន​បាន​ថ្លែង​សុន្ទរកថា​​អ្វី​ទេ ​ដែល​ខុស​ពី​ឆ្នាំ​មុន ​គឺ​ក្នុង​ខួប​ ៤៣ ​ឆ្នាំ លោក ទៀ បាញ់ ​បាន​ស្នើ​សុំ​​​វៀតណាម​​ចង​ក្រង​ឯកសារ​​​ស្ដីពី​ការ​ភៀស​ខ្លួន​របស់​លោក ហ៊ុន សែន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​បំបែក​បំបាក់​មិត្ត​ភាព​កម្ពុជា​-​​វៀតណាម​ និង​ស្នើសុំ​​​ពលរដ្ឋ​ខ្មែរ​​ដឹង​គុណ​​​​​ប្រទេស​វៀតណាម។​ ក្នុង​ខួប ​៤៤ ​ឆ្នាំ​នេះ ​​​​រដ្ឋាភិបាល​កម្ពុជា​និង​យោធា​វៀតណាម​ បាន​ប្រើ​ពេល​ខ្ទង់​ ៣ ​ម៉ោង ​ដើម្បី​ដើរ​មើល​សមិទ្ធផល​នានា​នៅ​ទី​នោះ​។​រដ្ឋាភិបាល​​ក៏​ចាប់​​ផ្ដើម​​​​សម្ពោធ​ពិធី​កសាង​អគារ​មិត្តភាព​កម្ពុជា​-វៀតណាម​​នៅ​ទី​នោះ​បន្ថែម​ទៀត​ដែរ។​

ចំណែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឆ្នាំ​នេះ​បាន​រៀបរាប់​លើ​ហ្វេសប៊ុក​ (facebook) ​​​​​​មិន​ខុស​ពី​​ឆ្នាំ​មុន​​ទេ​ ថា​លោក​​​​គ្មាន​​ជម្រើស​ណា​ល្អ​ជាង​​ការ​យក​​ប្រថុយ​យក​ជីវិត​ធ្វើ​​ជា​ដើម​ទុន​​ទៅ​សុំ​ការ​ពឹង​ពាក់​ពី​ប្រទេស​វៀតណាម​​ឲ្យ​ជួយ​ជាតិ​ខ្មែរ​ទេ​​​ ព្រោះ​​​​គ្មាន​នរណា​ម្នាក់​អាច​សុំ​ការ​អាណិត​ពី​ពួក​ប៉ុល ពត​ បាន​ឡើយ។ ​លោក​បន្ត​ថា​ ​ជម្រើស​ដ៏​គ្រោះថ្នាក់​​នៅ​ពេល​នោះ​ បាន​នាំ​មក​នូវ​សេចក្ដី​សុខ និង​ការ​រីក​ចម្រើន​រហូត​សព្វ​ថ្ងៃ​។

បន្ថែម​ពី​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន ​ពន្យល់​ថា​ ការ​មិន​ទទួល​ស្គាល់​ព្រឹត្តិការណ៍​នេះ​​ គឺ​ជា​រឿង​នយោបាយ​ ​តែ​​​ជា​​​សច្ចៈ​ភាព​ប្រវត្តិ​សាស្ត្រ​ គឺ​​ថ្ងៃ​ ២០ ​មិថុនា ​​​ឆ្នាំ​១៩៧៧ ​​​​ជា​ថ្ងៃ​​​​ចាប់​ផ្ដើម​នៃ​ការ​រំដោះ​ជាតិ និង​សង្គ្រោះ​ប្រជាជន​​កម្ពុជា​៖ «គេ​ធ្វើ​គុណ​ជាមួយ​យើង​ យើង​ដឹង​គុណ។​ ក៏​​ប៉ុន្តែ​យើង​ក៏​មិន​អាច​យក​គុណ​ហ្នឹង​ទៅ​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី បាត់​បង់​ឯករាជ្យ​ជាតិ​​ បាត់​បង់​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​​របស់​យើង​ទេ។​ អ៊ីចឹង​ទេ បង​ប្អូន​មួយ​ចំនួន​ដែល​នៅ​ខាង​ក្រៅ​ហ្នឹង ក៏​ដោយសារ​បាន​គុណ​ថ្ងៃ​ ២០​ មិថុនា ​ហ្នឹង​ដែរ»។

ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថា ទិវា ​​២០ ​មិថុនា ​ឆ្នាំ​១៩៧៧​ នឹង​មិន​មាន​ឥទ្ធិពល​​ខ្លាំង​ធ្វើ​ឲ្យ​​​​​​​​​យុវជន​ជំនាន់​ក្រោយ​​ដឹង​គុណ​វៀតណាម​ទេ។ ​អ្នក​​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា ​ទិវា​មួយ​ចំនួន​​ដែល​ទាក់ទង​នឹង​ ៧ ​មករា មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​គ្រប់​មជ្ឈដ្ឋាន​​ ព្រោះ​ពាក់ព័ន្ធ​នឹង​ការ​លើក​ទ័ព​របស់​វៀតណាម​ចូល​កម្ពុជា។ ​​ទោះ​​ជា​​​លោក​មិន​ជំទាស់​នឹង​​ការ​ប្រារព្ធ​​កម្មវិធី​នានាសំដៅ​ដល់​ការ​ដឹង​គុណ​វៀតណាម​ក្តី តែ​លោកក៏​ចង់​ឲ្យ​ពលរដ្ឋ​ដឹង​ថា វៀតណាម​ជំពាក់​គុណ​កម្ពុជា​ច្រើន​ដែរ​ ទើប​អាច​បង្រួប​បង្រួម​គ្នា និង​រីក​ចម្រើន​ដល់​សព្វ​ថ្ងៃ​៖ «បើ​យើង​និយាយ​ទៅ​ វា ​(២០​មិថុនា)​ ជា​បុព្វ​ហេតុ​​​នៃ​ការ​ឈាន​​ទៅ​រក​​ថ្ងៃ​ ៧​ មករា ហើយ​ ៧​ មករា​ គណបក្ស​កាន់​អំណាច​បាន​ប្រើ​ពាក្យ​ថា​ ថ្ងៃ​កំណើត​ទី​២​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទូទៅ។​ ប៉ុន្តែ​បើ​សម្រាប់​យុវជន​ វា​ជា​ថ្ងៃ​កំណើត​ទី​៣​ហើយ ព្រោះ​យុវជន​កម្ពុជា នៅ​ក្មេង​កើត​ក្រោយ​៧៩។​ មាន​តែ​ឪពុក​ម្ដាយ​គាត់​ទេ​ ដែល​​​អាច​ទាន់ ហើយ​ឪពុក​ម្ដាយ​គាត់​ហ្នឹង​ក៏​នៅ​ក្នុង​វ័យ​មួយ​វា​ គេ​ហៅ​ថា ​ទាំង​ខ្ញុំ​ទាំង​គេ​ហ្នឹង ជ្រេ​ចាស់​ហើយ​ គេ​ហៅ​ថា​ លែង​មាន​សក្តានុពល​ហើយ​»។​​​

ជា​រឿយៗ​របប​ក្រុង​ភ្នំពេញ និង​បក្ស​កាន់​អំណាច​ តែងតែ​​អំពាវនាវ​ឲ្យ​​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម​​ជា​និច្ច តែ​មិន​ដែល​ហ៊ាន​ទាមទារ​ឲ្យ​វៀតណាម​ដឹង​គុណ​កម្ពុជា​ទេ​។ ​​​របប​ក្រុង​ភ្នំពេញ ក៏​តែងតែ​​​​​​​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ពលរដ្ឋ​ខ្មែរ​​ដែល​ហ៊ាន​និយាយ​​​រិះគន់​​​បញ្ហា​ជាមួយ​ប្រទេស​វៀតណាម​ដែរ។​ មិន​តែ​ប៉ុណ្ណោះ របប​នេះ​ក៏​បាន​បង្កើត​​ព្រឹត្តិការណ៍​​សំខាន់ៗ​ជាច្រើន​​ ដើម្បី​រំលឹក​គុណ​វៀតណាម​​ មាន​ដូចជា ទិវា​ជ័យ​ជម្នះ​​ថ្ងៃ​​ទី ​៧​ មករា ទិវា​ចង​​កំហឹង​របប​ប៉ុល​ពល​ថ្ងៃ​ទី ​​​​២០ ​ឧសភា ទិវា​​ចាប់​ផ្ដើម​ចេញ​តស៊ូ​រំដោះ​ប្រទេស​ថ្ងៃ​ទី​​ ២០​ មិថុនា និង​ព្រឹត្តិការណ៍​​កង​ទ័ព​វៀតណាម​លើក​ទ័ព​ចូល​កម្ពុជា ​ថ្ងៃ​ទី ​២ ធ្នូ​ ជាដើម។​

គណបក្ស​ប្រឆាំង​​​ ចាត់​ទុក​​ព្រឹត្តិការណ៍​ទាំង​​អស់​នេះ​ ថា​​គ្មាន​​ប្រយោជន៍​​ទាល់​តែ​សោះ និង​​​​​ប្រារព្ធ​ឡើង​​ដើម្បីកេងចំណេញនយោបាយ និង​អែបអប​​​​​វៀតណាម​ ឲ្យ​ជួយ​​រក្សា​អំណាច​​ដល់​ក្រុម​បក្ខពួក​មេដឹកនាំ​របប​​ក្រុង​ភ្នំពេញ​​​បន្ត​ទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

6 Responses to "មន្ត្រី​បក្ស​ប្រឆាំង​ថា ​​​រដ្ឋាភិបាល​​​​បង្កើត​​ព្រឹត្តិការណ៍​​​ពង្វក់​​ខ្មែរ​​ឲ្យ​ដឹង​​គុណ​​វៀតណាម​​មិន​​ចេះ​ចប់​"

  1. Anonymous says:

    They need to promote that because they are vietnamese none of them are Cambodian.

  2. Serey says:

    Yeah we should not live too much !.
    It is more than 40 Year already just know I mind that’s all !.
    No need talk again and again many time!.

  3. Anonymous says:

    I knew if all that dump old Cambodian still alive VIETCONG still look down Cambodian

  4. Anonymous says:

    why don’t you hand over your tiny country to VIETCONG right now?????????????????

  5. so socheath says:

    កាដួយម៉ែអ្ហែងស្អុយង៉ោង រលួយវ៉ល់ តើមានរឿងអី
    ត្រូវពង្វក់នោះ អាពូជឆ្កែអ៊ំ សំអាន ?

  6. so socheath says:

    សុំបញ្ជាក់ពីឥរិយាបទពិតម៉ោបេីគ្រាន់បេីណាស់ !
    ***
    ការសម្តែងការព្រួយបារម្មណ៍ស្តីពីសេរីភាព
    នៃការបញ្ចេញមតិរបស់ក្រុមសង្គមស៊ីវិលខាងសិទ្ធិមនុស្ស
    នៅកម្ពុជា ជារឿងហួសហេតុដែលមិនអាចទទួលយកបានឡេីយ។
    ជាការពិតណាស់ មនុស្សគ្រប់រូបនៅកម្ពុជា មិនថាក្មេង ចាស់ ប្រុស ឬ ស្រី គឺបានបញ្ចេញមតិយោបល់របស់ពួកគេម៉ាសេរី ខ្លះតាមហ្វេសប៊ុក ខ្លះតាមយូធូប ខ្លះតាមបណ្តាញសង្គមផ្សេងទៀតដោយគ្មានការបារម្ភ ព្រោះពួកគេតែងប្រេីភាសាមនុស្សជាប់ជានិច្ចក្នុងពេលនិយាយស្តី ឬការសរសេរបញ្ចេញមតិយោបល់របស់ពួកគេ ។
    តែថា វាជារឿងដែលចម្លែកខុសគេរបស់ក្រុម សិទ្ធិមនុស្សដែលចេះត្រឹមការពារតែចោរ មានដូចជាពួកអង្គការ អាដហុក អង្គការលីកាដូ សមាគម សហជីពជាដេីម ដែលពួកគេមាននិន្នាការប្រឆាំងរដ្ឋាភិបាលតាមរយះការដេីរតាមបន្ទាត់
    ដឹកនាំរបស់ពួកបរទេស ពួកគេអស់នេះបែរជានិយាយថា ពួកគេមានការព្រួយបារម្ភស្តីពីសេរីភាពរបស់ពួកគេគ្រប់គា្ន
    ទៅវិញ ?
    ផ្អែកលេីទិដ្ឋភាពបែបនេះ យេីងបានដាក់ការសង្ស័យថា ការព្រួយបារម្ភរបស់ពួកគេ ប្រហែលបណ្តាលមកពីពួកគេមិនចេះប្រេីភាសាមនុស្ស គឺពួកគេចេះត្រឹមប្រេីតែភាសាឆ្កែផងក៏មិនដឹង ទេីបពួកគេមានការបារម្ភដូច្នេះនោះ?
    ពិតហេីយ ឆ្កែតែកាលណាវាព្រុសតម្លង់ដោយគ្មានហេតុផល
    ច្បាស់លាស់ នោះវាជាការរំខានគ្រប់បែបយ៉ាង រាប់ទាំងដំណេកនឹងការងារ ។
    សម្រាប់ការរំខានដោយគ្មានហេតុផលបែបនេះ តេីឆ្កែកំហូចមិនគួរត្រូវបានចាប់សំពងឲ្យរាងចាលទេឬ ?
    ម្នាល ! ពួកសង្គមសុីវិលដែលសម្តែងនូវការព្រួយបារម្ភ
    ទាំងឡាយ ។
    ពួកអ្នកអាចឆ្លេីយ សម្រាប់សំណួររបស់ខ្ញុំ ខាងលេីនេះបាន
    ដេីម្បីបញ្ជាក់ពីឥរិយាបទប្រក្រតី ឬ មិនប្រក្រតី ទាក់ទង
    នឹងការព្រួយបារម្ភរបស់អ្នក សម្រាប់បង្ហាញការពិត
    របស់ពួកអ្នក ។
    ល្គឹកណាអ្នកមិនមានចម្លេីយ ។នោះឥរិយាបទរបស់ពួកអ្នក
    ប្រាកដជាដូចការវាយតម្លៃរបស់ខ្ញុំដែលមិនខុស សូម្បីតែបន្តិច៕