សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនា​ការ​លើ​បណ្តាញ​សង្គម​ស្នើ​​តុលាការ​ទម្លាក់​បទ​ចោទ​​និង​ដោះលែង​សកម្ម​​ជន​បរិស្ថាន​

តុលាការ និងច្បាប់ | បរិស្ថាន | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ពក ពន្លឺ and លោក សុត បាន |២៨ មិថុនា ២០២១ |ម៉ោង ១៨:៤២
VOD

បុរសម្នាក់កាន់ក្រដាសមួយសន្លឹកអមដោយរូបភាពសកម្មជនបរិស្ថានដែលត្រូវបានចាប់ខ្លួន ក្នុងយុទ្ធនាការ​លើបណ្តាញសង្គមទាមទារឱ្យ​​មានការដោះលែងនិង​ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រកាន់​​ទៅ​លើសកម្មជន​បរិស្ថាន​ទាំងនោះ។ (CYN)

បុរសម្នាក់កាន់ក្រដាសមួយសន្លឹកអមដោយរូបភាពសកម្មជនបរិស្ថានដែលត្រូវបានចាប់ខ្លួន ក្នុងយុទ្ធនាការ​លើបណ្តាញសង្គមទាមទារឱ្យ​​មានការដោះលែងនិង​ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រកាន់​​ទៅ​លើសកម្មជន​បរិស្ថាន​ទាំងនោះ។ (CYN)


ក្រុមយុវជនស្រឡាញ់បរិស្ថាន និងអង្គការសង្គមស៊ីវិលមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការ​លើបណ្តាញសង្គមទាមទារឱ្យ​​មានការដោះលែងនិង​ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រកាន់​​ទៅ​លើសកម្មជន​បរិស្ថាន​ដែលត្រូវបានចាប់និងឃុំខ្លួនជាបន្តបន្ទាប់។

យុទ្ធនាការទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់និងដោះលែងសកម្មជនបរិស្ថាន​នេះ ធ្វើឡើង​បន្ទាប់ពី​យុវជន​ចលនាមា​តាធម្មជាតិចំនួន៦នាក់ហើយ ត្រូវបានចាប់​និងឃុំខ្លួនចាប់​តាំងពីខែកញ្ញាឆ្នាំមុន​មក ដោយ​តុលាការបានចោទប្រកាន់ពួកគេ៣នាក់ពីបទ «ញុះញង់» និង​ ៣នាក់​ទៀត ព្រមទាំង​ស្ថាបនិក​ចលនា​មាតាធម្មជាតិ​ ពីបទ «រួមគំនិតក្បត់» ព្រមទាំង «ប្រមាថអង្គព្រះមហាក្សត្រ»

មន្ត្រីតស៊ូមតិរបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ការធ្វើ យុទ្ធនាការទាមទារឱ្យ​​មានការដោះលែងសកម្មជនបរិស្ថាន​ នៅលើបណ្តាញសង្គមនេះ ធ្វើឡើងដើម្បី​បង្ហាញនូវស្មារតីសាមគ្គីភាព ជាពិសេសចង់បង្ហាញថា សកម្មជន​បរិស្ថាន​មិនឯកោទេ គឺនៅតែមានការគាំទ្រពីអង្គការសង្គមស៊ីវិលនិងក្រុមយុវជនស្រឡាញ់បរិស្ថាន​ដដែល។

លោកបន្តថា៖ «រដ្ឋាភិបាលគួរតែយោគយល់ សន្តោសប្រណីដល់សកម្មភាពរបស់សកម្មជនបរិស្ថានទាំងអស់នោះ ព្រោះពួកគាត់ជាយុវជនដែលមានបេះដូងនិងឆន្ទៈ​ធ្វើការងារបម្រើផលប្រយោជន៍ប្រទេសជាតិ មិនគួរធ្វើការចាប់ខ្លួនឬដាក់ទោសទណ្ឌខ្លាំងក្លាដល់ពួកគាត់នោះទេ និង​ចៀសវាងពីមតិរិះគន់ពីសហគមន៍អន្តរជាតិ និងពីអង្គការក្នុងស្រុក ជាពិសេសសាធារណជន​ផង​ដែរ»។

ក្នុងយុទ្ធនាការលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃចន្ទនេះ ក្រុមអង្គការសង្គមស៊ីវិល យុវជនដែល​ស្រឡាញ់បរិស្ថានជាដើម បានទាមទារឱ្យដោះលែងសកម្មជនបរិស្ថានទាំង៦នាក់។ លើស​ពី​នេះ យុទ្ធនាការនោះបានបង្ហោះសារជាច្រើនដូចជា «ខ្ញុំស្រឡាញ់​បរិស្ថាន» «ដោះលែងសកម្មជនបរិស្ថាន» និង «ភាពសកម្មនិយមក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ មិនមែនជាសកម្មភាពខុសច្បាប់ទេ»។ 

ជាមួយគ្នានេះ ពួកគេសរសេរលើបដាថា៖ «សូមចូលរួមជាមួយពួកយើងក្នុងកិច្ចការពារបរិស្ថាន និងជួយគាំទ្រដល់អ្នកការពារបរិស្ថានដែលកំពុងជាប់ឃុំ»។

​អ្នកនាំពាក្យក្រសួងយុត្តិធម៌​ លោក ជិន ម៉ាលីន និង​​អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ សុំមិនធ្វើអត្ថាធិប្បាយឡើយលើករណីនេះ។

មន្រ្តីគ្រប់គ្រងកម្មវិធីសិទ្ធិការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់ វីអូឌី ថ្ងៃនេះ ថាទំព័រហ្វេសប៊ុករបស់សង់ត្រាល់ ក៏បានចូលរូម​ក្នុងយុទ្ធនាការទាមទារឱ្យដោះលែងសកម្មជនបរិស្ថាននេះដែរ ដោយ​ថា ជា​ការលើកកម្ពស់សិទ្ធិមនុស្សនិងសិទ្ធិការងារដែលសកម្មជនទាំង​នោះបានចូលរួមចំណែក​ថែរក្សាធនធានធម្មជាតិកន្លងមក។

លោកបន្តថា សង្គមស៊ីវិលមិនអាចឈរឱប​ដៃមើល​ភាព​អយុត្តិធម៌ចំពោះការលះបង់ដើម្បីបុព្វហេតុ​ជាតិពីសំណាក់សកម្មជនបរិស្ថានទាំងនោះឡើយ ដោយថា សកម្មភាពរបស់​ពួកគេធ្វើក​ន្លងមកមិនមែនជារឿងខុសច្បាប់ ហើយក៏ជាសកម្មភាពដែលរដ្ឋាភិបាលគប្បីមានការលើកទឹកចិត្តដល់ពួកគេផងដែរ។ ​

លោកបន្តថា៖ «រដ្ឋាភិបាលគួរតែមានការគាំ​ពារ​និងមានការលើកទឹកចិត្តដល់យុវជនបរិស្ថានដែលធានាដោយរដ្ឋធម្មនុញ្ញ ហើយពួកគាត់ត្រូវទទួលបាននូវការកោតសរសើរពីរដ្ឋ។ ដូច្នេះ ពួក​គាត់មិនគួរទទួលបាននូវការចោទប្រកាន់ឬចាប់ដាក់គុកនោះទេ»។

លោក ឃុន ថារ៉ូ បន្តថា យុវជននិងពលរដ្ឋដែលកំពុងរស់នៅប្រទេសកម្ពុជា មានសិទ្ធិនិងកាតព្វកិច្ចសម្តែងនូវការមិនពេញចិត្ត និងការខ្វាយខ្វល់ចំពោះអ្វីដែលរដ្ឋាភិបាលធ្វើមិនបានត្រឹម​ត្រូវ ​ដើម្បីជំរុញឱ្យ​​មានអភិបាលកិច្ចនិងប្រសិទ្ធភាពក្នុងការធានាទៅដល់​កិច្ចការ​ពារសម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​​។

នៅថ្ងៃទី១៦ ខែមិថុនា ​ឆ្នាំ​២០២១ សកម្មជនបរិស្ថាន៤នាក់​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ប៉ុន្តែម្នាក់ត្រូវបានដោះលែងវិញ ខណៈ៣នាក់ទៀត រួមមាន ​យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានបញ្ជូនទៅតុលាការ។ ពួកគេទាំង៣នាក់ ព្រមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថ​​អង្គព្រះមហាក្សត្រ»។

ដោយឡែក​ យុវជនមាតាធម្មជាតិ៣នាក់ផ្សេងទៀត រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារប្រមាណ១០ខែហើយនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

ដើមចមដែលនាំឱ្យមានការចាប់ខ្លួនអ្នកទាំង៣នាក់កាលពីខែកញ្ញា ឆ្នាំ២០២០នោះ ក្រោយពេល​សមាជិករបស់ពួកគេម្នាក់ប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីរមណីយដ្ឋានវត្តភ្នំ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឱ្យបញ្ឈប់ការចាក់ដីលុបបឹងទំនប់កប់ស្រូវ ឬ​បឹងតាមោក ដោយសារបឹងនេះជាបឹងធម្មជាតិធំជាងគេ និងនៅសេសសល់ចុងក្រោយគេនៅរាជធានីភ្នំពេញ ខណៈបឹងនេះកំពុងរងការចាក់ដីលុបក្រោមគម្រោងអភិវឌ្ឍន៍ឥត​ស្រាកស្រាន្ត។

ក្រោយចាប់ខ្លួននិងចោទប្រកាន់ទៅលើសកម្មជនបរិស្ថានទាំងនេះជាបន្តបន្ទាប់ ​បណ្តាទូតប្រទេសលោកសេរីប្រចាំនៅរាជធានី​ភ្នំពេញ​ជាច្រើន ដែល​មានសហរដ្ឋអាមេរិ​កជាប្រទេសនាំមុខគេ បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះការបំបាត់សំឡេងយុវជនបរិស្ថាននៅកម្ពុជា និងឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង​សកម្មជន​បរិស្ថានដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ។

អាមេរិកនិយាយថា ការហ៊ាននិយាយដើម្បីការពារបរិស្ថានដែលប្រ​ឈ​មនឹ​ងការគំរាមកំហែងដោយ​សារ​ការកាប់ឈើខុសច្បាប់និងកេងយកប្រយោជន៍ពាណិជ្ជកម្មរបស់ជាតិ គឺជារឿងគួរឱ្យសរសើរទៅវិញទេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

8 Responses to "សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនា​ការ​លើ​បណ្តាញ​សង្គម​ស្នើ​​តុលាការ​ទម្លាក់​បទ​ចោទ​​និង​ដោះលែង​សកម្ម​​ជន​បរិស្ថាន​"

  1. so socheath says:

    បើនិយាយពីប្រវត្តិសាស្ត្រ គណបក្សប្រជាជនកម្ពុជា
    គឺជាគណបក្សដែលគឹតពីប្រទេសជាតិ គឹតពីប្រជាជនជាសំខាន់ មិនដែល
    គឹតពីអំណាចគណបក្សនោះទេ ។
    ដោយឡែកសម្រាប់​ហ៊ុនសែន ឆន្ទះហ៊ុនសែនមានតែមួយគត់ គឺ ផលប្រយោជន៍ជាតិ
    និងផលប្រយោជន៍ប្រជាជន គឺតែងមានទំហ៊ំធំធេងជានិច្ច នៅក្នុងបេះដូងរបស់ហ៊ុនសែន ដែល
    ខុសប្លែកពីអាក្បត់ជាតិសម រង្សុី + កឹម សុខា ដែលពួកវាតែងគឹតគូរ ពីផលប្រយោជន៍ ពីកិត្តិយស
    របស់ពួកវា ជាងផលប្រយោជន៍ជាតិ នឹងប្រជាជន ។
    ព្រោះថាប្រសិនបើពួកវា គឹតពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនកម្ពុជាជាសំខាន់់
    នោះពួកវាមិនប្រើគ្រប់មធ្យោបាយ ភូតភរ ដើម្បី បោកប្រាស ប្រជាជន នឹងរួមគំនឹតឃុបឃឹត
    ជាមួយបរទេស ប្រព្រឹត្តអំពើក្បត់ជាតិ លក់ជាតិ ឲ្យបរទេសនោះទេ ។
    តើមានត្រង់ណាមួយដែលបញ្ជាក់ថា អាសមរង្សុី + អាកឹមសុខា ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន
    មិនប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ប្រជាជននោះ ?

  2. Anonymous says:

    CHHAYO BAK BAK DEWATT KAMPOUCHEA that all these uneducated Vietcong’s slave used to said . CPP that mean Communist people party I do not understand why this SO SOCHEATH the dump guy translated to the party that think about his people . YES… because of CPP think about this poor Cambodian so much that right most of them not even have place to live work to do to feed their family . I knew in the last fifty years of my age and I investigated for four generation and I knew who was who just please do not lei to me . CPP was the party form by Vietcong in 1951 to fight whit France colonel in INDOCHIN after the France gone HO CHIMIN still be this CPP master because they wanted to take over the two nation Cambodia and Lao to joint them as UNITED ENDOCHEN that have Vietcong is the master . if I talking about this HUN SEN regime this evil was nothing he just a gold digger every thing he spoke was lie . I knew there are so many Vietcong spy cam from north Vietnam they said in Cambodian word >>PHEAK KANG CHHEIRNG that was a Khmer brain washed by HO CHI MIN policy. since 1951 Vietcong still looking for Cambodian who they can trust to be carry on their policy the reason some of those Khmer never wanted to betray their onw nation finally Vietcong was so lucky to find their slaved was HUN SEN that right their invading policy is still going on till they got every thing from Cambodia . after all I just want to say to AH LNGOUNGTU SO SOCHEATH if you are real Khmer go back and learn more about why three million of your people was vanish from this sad land and you can see so many Vietcong people cam to replace instate . in the war from 1969 to 1975 there was three group of fighter POL POT communist CHINA but in this group there are CPP Vietcong communist also these two group is also fighting each other to please their own master that right so many Cambodian was lost their life from Vietcong slave who murder their own blood relative it is HUN SEN regime now day after all HUN SEN is one million % KBOTH CHEATH

  3. Anonymous says:

    are you sure AH SO SOCHEATH be careful the COVID 19 is there if you can swear to me

  4. so socheath says:

    Ah, Dog breed Anonymous , I ask A heng !
    Where do you think that Ah traitor Sam Rainsy and ah traitor Kem Sokha is a patriot?
    Ah , Heng answered !

  5. Anonymous says:

    HAS…….. I knew very well who was KBOTH CHEATH and who was patriot in this nation . don’t you see what going on in KAMPOUCHEA right now?? are you that dump if you can not seeing any thing that mean you are too CHHKOUTH . I may older then you and I knew every thing was so deference in KAMPOUCHEA. the country getting smaller , the forest is just about gone, mineral under ground , specially the Vietcong’s people are every where in this king dump of Khmer communist Vietcong. HUN SEN is loving your CHEATH so much just about hand over to Vietcong right now. I will say it is not only SAM RANSY or KIM SOKHA even all educated Cambodian is not loving their CHEATH they are KBOTH CHEATH just like HUN SEN said. YES one finger pointing to some one KBOTH CHEATH but HUN SEN four fingers are pointing at him . do you understand AH…. CHHKOUTH ??????????????????????????????

  6. so socheath says:

    វាជាការប្រមាថចំពោះគណបក្សបេះដូងជាតិ ទៅវិញទេដឹង ?
    ចុះបក្សណាអីក៏អន់ជាងអាចម៍ឆ្កែម្លេះ បានជាពេញចិត្ត យក
    ឈ្មោះអាក្តឆ្កែ កឹមសុខាទៅប្រើកេងចំណេញសម្រាប់ការគាំទ្រនោះ ?
    អាកឹមសុខា វាអស្ចារ្យ ខាងភូតភរ បោកប្រាស ញុះញង់អុចអាល លាបពណ៍ជាតិ
    ជាអាយ៉ងខាងនេះ ជាអាយ៉ងខាងនោះ អស្ចារ្យខាងប្រព្រឹត្តក្បត់ជាតិ
    ហើយជាប់ពិរុទ្ធនៅតុលាការ ។ អញ្ចឹងអាបក្សថោកជាងអាចម៍ឆ្កែហ្នឹង
    ចង់គប់គំនឹតក្បត់ជាតិ ជាមួយអាក្តឆ្កែកឹម សុខាដែរមែនទេ ?
    ខ្ញុំគឹតថាគណបក្សបេះដូងជាតិ មិនអន់ដល់ថ្នាក់ហ្នឹងទេ !

  7. so socheath says:

    នាងរត់រកអ្នក មីខាតល័ក្ខ រត់រកអាកំបាក់អន្សា !
    *******
    បើយើងចាំមិនភ្លេចទេ មានស្លោកខ្មែរមួយឃ្លាសរសេរថា
    នាងរត់រកអ្នក រីឯមីខាតល័ក្ខ តែរត់រកអាកំបាក់អន្សា ដែលមានន័យថា
    អ្នកល្អ ឬមនុស្សល្អ តែងរត់រកគ្នា។ ហើយមនុស្សអាក្រក់ តែងរត់រកអ្នកអាក្រក់ដូចគ្នា។
    យ៉ាងណាមិញ ពួកក្រុមប្រឆាំងរដ្ឋាភិបាល គឺស្ថិតក្នុងអម្បូរណ៍
    មីខាតល័ក្ខ រត់រកអាកំបាក់អន្សា នេះឯង ។
    ពិតហើយក្រុមប្រឆាំងរដ្ឋាភិបាល ដែលរួមមានក្រុមគណបក្សនយោបាយ
    ក្រុមអង្គការសិទ្ធិមនុស្ស ក្រុមសហជីព សមាគម
    ក្រុមអ្នកសារព័ត៍មានដែលគ្មានវិជ្ជាជីវះ ។ល។ ពួក ក្រុម ទាំង
    នេះបានរួមគ្នាបង្កើតបញ្ហាបង្ករចលាចលក្នុងសង្គម ផ្សព្វផ្សាយព័ត៍មាន
    ភូតកុហក បំផុសបំប៉ោងសភាពការណ៍ពិសេសបំផុសឲ្យមានការគាំទ្រនូវអ្វី
    ដែលមិនប្រកបដោយការពិតក្នុងសង្គមបច្ចុប្បន្ន ។
    តើនេះមិនមែនជាការបំផ្លាញសេរីភាព បំផ្លាញប្រជាធិបតេយ្យទេឬ ?
    មានរឿងមួយក្នុងចំណោមរឿងជាច្រើន ដែលបង្ករឡើងដោយក្រុមប្រឆាំងរាជរដ្ឋាភិបាល។
    បើយើងចាំមិនភ្លេចទ្រឹស្តីមហាត្មះគន្ធីក្នុងពេលដឹកនាំបាតុកម្មទាមទារ
    សិទ្ធិសេរីភាព និងឯករាជ្យភាពពីអាណានិគមអង់គ្លេស ហើយដែលមានការបង្ក្រាប
    បណ្តាលស្លាប់ របួស បាតុករច្រើនរយនាក់ មហាត្មះបាននិយាយស្លោកមួយឃ្លាដាស់តឿន
    អ្នកចូលរួមថាយើងនាំគ្នាជូតទឹកភ្នែក ហើយនាំគ្នាដើរទៅមុខទៀត តែត្រូវបានខ្មោចកែមឡី
    យកមកប្រើប្រាស់ក្រឡៃ ថាជាទ្រឹស្តីនយោបាយរបស់ខ្លួន នឹងត្រូវបានក្រុមដែលមាននិន្នាការ
    ប្រឆាំង លើកយកមកសាទរ ប្រើប្រាស់មិនចំកាលវេលាដើម្បីបំផុសស្មារតីសម្អប់ ការដឹកនាំ
    របស់រាជរដ្ឋាភិបាលកម្ពុជា។
    ហេតុអីយើងអះអាងថាការបំផុស បែបនេះមិនត្រូវកាល ?
    ព្រោះកម្ពុជាមិនស្ថិតនៅក្រោមអាណានិគមនៃប្រទេសណាមួយ
    ដែលត្រូវធ្វើសកម្មភាពរើបម្រាស់ ទាមទារសេរីភាព និង
    ឯករាជ្យជាតិ ។
    រាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ បាន
    បើកទូលាយរាល់សិទ្ធិសេរីភាពទាំងក្នុងការរស់នៅចិញ្ចឹមជិវិត
    សិទ្ធិបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិបើកអង្គការ
    សមាគម សហជីព ។ល។និង។ល។ដល់ជនគ្រប់រូប ដោយ
    ការធានាខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
    យ៉ាងណាមិញ ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងបោះ
    ជំហានរីកចម្រើនលើគ្រប់វិស័យ ជីវភាពរស់នៅរបស់
    ប្រជាពលរដ្ឋពេញដោយសុភមង្គល ក្រោមសន្តិភាពជាតិ
    តើវាចាំបាច់ទេដែលត្រូវមានទឹកភ្នែក ហើយជូត ហើយដើរ
    ទៅមុខសំដៅតស៊ូទាមទារ ។
    តើវាជាការទាមទារអ្វីទៅ បើគ្រប់យ៉ាងត្រូវបានរដ្ឋាភិបាលកម្ពុជា
    ផ្តល់ឲ្យមានទាំងអស់ហើយនោះ ?
    មកដល់ពេលនេះ តើហេតុអ្វី នៅមានមេមាន់ចង់បណ្តើរកូនទា ?
    ការពិតទៅមាន់ហើយនិងទា ចរឹកសត្វទាំងពីរនេះ មិនដូចគ្នាទេ ។
    សម្រាប់មេមាន់ដែលចង់បណ្តើរកូនទា វាគឺជាការផ្សងព្រេង
    ដ៏ចម្លែកសម្រាប់ជិវិតនៃសត្វទាំងពីរ ។
    កូនទាមិនអាចស្ថិតនៅក្រោមការឃុំគ្រងរបស់មេមាន់ ក្នុងពេលដែលវាចង់ទៅ។
    ត្រីឆ្តោ និងស៊ីកូនទា គ្រាដែលមេមាន់មិនចេះហែលទឹក អាចមានលទ្ធភាពជួយកូនទាបាន។
    សម្រាប់មេមាន់វិញ ទោះបីនៅលើគោក ក៏មិនប្រាកដថាអាចរក្សាជិវិតកូនទាបាន ជាមួយ
    សត្វស្ទាំង ឆ្កែ ឆ្មា ដែលជាសត្រូវជាមួយកូនទា ហើយដែលជួនកាល ជិវិតមេមាន់
    ខ្លួនឯង ដែលចង់រក្សាកូនទា អាចក្ស័យ ជាមួយកូនទាផងក៏ថាបាន ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ​កឹមសុខាជាជនជាប់ចោទក្នុងបទឧក្រឹដ្ឋ ប្រព្រឹត្តអំពើក្បត់ជាតិ ។
    តាមផ្លូវច្បាប់​ គឺមិន មានការលើកលែងចំពោះ បទឧក្រឹដ្ឋ​ដែលកឹមសុខាប្រព្រឹត្តបានទេ៕

  8. VanessaAsype says:

    A month ago, when a 37-year-old dependable of a Singapore boarding lesser discriminating school after people with crazy disorders was diagnosed with a coronavirus, the regulation of the institute did not create a panic. Triumphant into account the specifics of the underpinning, all its unmanageable and most of the fret haleness inhabitants were vaccinated against Covid-19 as being at exposure stimulate in February-March. No matter how, surely recently in brilliance, the boarding devotees was closed for quarantine, and all employees, patients and other people who recently communicated with the inhuman handmaiden or her assist were quarantined and began to be regularly tested. Tremendous the next week, the virus was detected in three dozen people, including the 30-year-old breast-feed at from the Philippines, as adequately as four other employees of the boarding composure and 26 of its imperishable residents. Most of those infected were fully vaccinated against Covid-19… You can be in with another article on this concern at this log-jam https://flirtyfleurs.rabaty.site SOS signal novice radio operator misunderstood… If you find yourself with four eggs and two cocks – make no mistake, you just fuck in the ass. … Programmers don’t die…they lose memory… Acceleration: what our fathers could handle, we don’t give a fuck. the forest was full of smoke….