មតិ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជុំវិញ​ទស្សន​បណ្ឌិត កែម ឡី ក្នុង​ខួប​៥​ឆ្នាំ

ដោយ សេក បណ្ឌិត
2021-07-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មតិ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជុំវិញ​ទស្សន​បណ្ឌិត កែម ឡី ក្នុង​ខួប​៥​ឆ្នាំ

បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ។ RFA


ចំណែក​នៅ​លើ​បណ្ដាញ​សង្គម​វិញ​!! ពលរដ្ឋ​ខ្មែរ​ដែល​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន នាំ​គ្នា​ផុស​(Posted) និង ចែក​រម្លែក​(Share) នូវ​ទស្សនៈ របស់​បណ្ឌិត​កែម ឡី និង​វីរភាព​របស់​លោក​សម្រាប់​ជាតិខ្មែរ កាលពី​លោក​នៅ​មាន​ជីវិត។

ទស្សនៈ​ល្បីល្បាញ និង មានការ​ចាប់អារម្មណ៍​ច្រើន​ជាងគេ នោះ មាន​ប្រមាណ​ជាង​១០។ ក្នុង​នោះ មាន​ដូចជា​៖

១. ជូត​ទឹកភ្នែក​របស់​អ្នក រួច​បន្តដំណើរ​ទៅមុខ​ទៀត

២. ចូរ​យើង​នាំគ្នា​និយាយ​ការពិត​ជាជាង​និយាយ​ការពារ​

៣. ការ​បង្រៀន​ឱ្យ​ខ្មែរ​ចេះ​គិត​ពិត​ជា​ការ​ចាំបាច់​បំផុត

៤. សុវត្ថិភាព​ខ្ពស់​បំផុត​ដែល​អាច​ការពារ​យើង​បានជា​និរន្តរ៍ គឺ បេះដូង​ពលរដ្ឋ

៥. ខ្លាច​ស្លាប់​ដោយសារ​ជួយ​ការពារ​ពលរដ្ឋ និង បូរណភាព​ទឹកដី​មិនមែន​ជា​ជម្រើស​ល្អ​ទេ​

៦. អ្នក​មាន​អំណាច មាន​លុយ​ច្រើន​ពី​ការ​កេងប្រវ័ញ្ច​ធនធាន​សង្គម ពី​ពលរដ្ឋ​ខ្លួនឯង​នោះ អ្នក​អាច​មាន​សុវត្ថិភាព​តែ​ពេល​នៅ​រស់​ទេ តែ​ពេល​ស្លាប់​ទៅ សូម្បីតែ​ទី​តម្កល់​សាកសព​ក៏​អាច​គ្មាន​សុវត្ថិភាព​ដែរ

៧. ប្រសិនបើ​យើង​មិន​ព្យាបាល​ជំងឺ​បាក់ស្បាត​ឱ្យ​ជាសះស្បើយ​បាន​ឆាប់រហ័ស​ទេ ជំងឺ​បាក់​ស្បាត​ប្រាកដជា​ឆ្លង​ទៅ​កូនៗ​ច្រើន​ជំនាន់​បន្ត​ទៀត

៨. បើ​អ្នក​មិន​ធ្វើ​អ្វី​ទាល់តែសោះ ក៏​គង់​តែ​ទទួលរង​គ្រោះ​ដែរ គ្រាន់តែ​មិនទាន់​ដល់​វេន​អ្នក​តែប៉ុណ្ណោះ

៩. ត្រី​ដែល​ហែល​បណ្ដោយ​ទឹក​គឺជា​ត្រី​ងាប់

១០. ឈើ​ពុក​កុំ​អង្គុយ​លើ

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ស្រ៊ន់ ស្រីល័ក្ខ បាន​ចែក​រម្លែក​នូវ​ទស្សនៈ​ទាំងនេះ លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក ព្រមទាំង​បាន​បញ្ជាក់​ជំហរ របស់​ខ្លួន ចំពោះ បណ្ឌិត កែម ឡី ថា​៖ ពួក​យើង​នៅ​ចងចាំ​នូវ​វីរភាព​របស់​បណ្ឌិត កែម ឡី។

ស្រីល័​ក្ខ សរសេរ​បន្ត​ទៀត​ថា សម្ដី​ទាំង​១០ របស់​បណ្ឌិត កែម ឡី នេះ សម្រាប់​កូន​ខ្មែរ​គិត​ពិចារណា…!!

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ មហិន្ទ្រ បូព៌ា ក៏​បាន​ចែក​រម្លែក ឬ shared នូវ​កម្រង​ទស្សនៈ​ទាំង​១០ របស់​បណ្ឌិត កែម ឡី នេះ​ឡើងវិញ​ដែរ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូប​គំនូរ​បណ្ឌិត កែម ឡី និង​មាន​សំណេរ​ភ្ជាប់​មក​ជា​មួយ​ផង​ថា៖ សម្រង់​សម្ដី​របស់​បណ្ឌិត កែម ឡី កូន​ខ្មែរ​គ្រប់រូប​ត្រូវ​ធ្វើ​ការ​ត្រិះរិះ និង​គប្បី​រៀនសូត្រ​តាម។

ទស្សន​ទាំង​នេះ ត្រូវ​បាន​គេ​ដកស្រង់​ចេញពី​សៀវភៅ​កម្រង​ទស្សន​សង្គម និង​នយោបាយ របស់​បណ្ឌិត កែម ឡី។

ដោយឡែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Sros heng (​ហេង ស្រស់​)​បាន​ផុស​នូវ​រូបថត បណ្ឌិត កែម ឡី ពណ៌​ស​-​ខ្មៅ​ដោយ​ភ្ជាប់​ជាមួយ នូវ​ទស្សនៈ របស់​លោក​ផង​ថា​៖ «​បើ​និយាយ​ពី​អ្វី គឺ​ត្រូវ​និយាយ​ការ​ពិត​» ហេង ស្រស់ ក៏​បាន​សរសេរ​ឲ្យ​ដឹង​ពាក់ព័ន្ធ​នឹង​ទស្សនៈ​នេះ​ដែរ​ថា « ខ្ញុំ​និយាយ​អ្វី​ដែល​ពិត​…!! ព្រៃឈើ​ប្រទេស​របស់ខ្ញុំ ត្រូវ​បាន​គេ​លក់​នៅ​ក្រៅ​ប្រទេស​។ #ឈ្មួញកាប់ #មន្ត្រី​កាង #​ថ្ងៃ​ណាមួយ​នឹង​វិនាស #ចងចាំ កែម ឡី។

ចំណែក ម្ចាស់​គណនី ហ្វេសប៊ុក​មួយទៀត ឈ្មោះ ឈាម ត្រជាក់ ក៏​បាន ផុស​នូវ​ទស្សនៈ កែម ឡី ដែរ​ថា​៖ «ធ្វើ​នយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម មិនមែន​ធ្វើ​នយោបាយ ដើម្បី​បង្កើត​បញ្ហា​សង្គម​ទេ»។

បណ្ឌិត កែម ឡី ក្រៅ​ពី​មាន​ទស្សនៈ ផ្សេងៗ លោក​ក៏​បាន​ចងក្រង ជា​រឿង​ខ្លី ក្នុង​ន័យ អប់រំ ផ្ដល់​ជា​គំនិត​ពលរដ្ឋ​ក្នុង​សង្គម​ដើម្បី​ពិចារណា​ក្នុង​ការរស់នៅ​ក្នុង​សង្គម​ផង​ដែរ។

ម្ចាស់ គណនី ហ្វេសប៊ុក​ឈ្មោះ ព្រះបាទ​ធម្មិក មិន​បាន ផុស​នូវ​កម្រង​ទស្សនៈ​ទេ តែ​គាត់​បាន​ចែក​រម្លែក​រឿងនិទាន ដោយ​លោក​បណ្ឌិត កែម ឡី (​ពី​ភាគ​១​ដល់​ភាគ​១៩) ដើម្បី​អាន​នឹង​បាន​ជា​គតិ។

បាទ​!! ដោយសារតែ​ពេលវេលា​ខ្ញុំបាទ សូម លើក​យក​#​រឿង​ទី​១ ដែល​មាន​ចំណងជើង​ថា​៖ «​អ្នកវិភាគ​អត់​ចេះ​អ្វី​ទេ​» មក​ជម្រាប​ជូន​លោក​អ្នកនាង​នៅ​ពេល​នេះ​៖

មាន​បុរស​ពីរ​នាក់​ធ្វើការ​ធំ​បាន​ជជែក​គ្នា​ពី​បញ្ហា​សង្គម និង​នយោបាយ​ខ្មែរ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា​២០១៦។

បុរស​ឈ្មោះ បញ្ហា បាន​លើកឡើង​ថា​៖ សង្គម​យើង​ឥឡូវ​សប្បាយ​ណាស់ មាន​កន្លែង​ផឹកស៊ី​គ្រប់​ទីកន្លែង លេងល្បែង​ស៊ីសង​តាមចិត្ត និង​មាន​កន្លែង​ទិញ​គ្រឿងញៀន​បាន​ទៀត​ផង។​

​បុរស​ឈ្មោះ ពូកែ​ស្តាប់ បាន​សួរ​ថា ហេតុអ្វី​បានជា​លោក កែម ឡី ចេះ​គ្រប់មុខ និង​និយាយ​ត្រូវៗ និង ចំៗ​ម្លេះ​?

បុរស ឈ្មោះ​បញ្ហា បាន​បដិសេធ​ភ្លាម​ថា ទេ លោក កែម ឡី គាត់​មិនដឹង​អ្វី​ច្រើន​ទេ គាត់​អត់​ចេះ​អ្វី​ច្រើន​ទេ ប៉ុន្តែ​ដោយសារតែ​យើង​បង្កើត​បញ្ហា​ច្រើនពេក និយាយ​ត្រង់ណា​ក៏​ត្រូវ​ដែរ​។ បញ្ហា​មួយ​មិន ព្រម​ដោះស្រាយ ទៅ​នាំគ្នា​បង្កើត​បញ្ហា​រាប់​រយ​ជំពូក​ថែមទៀត​។ ដូចនេះ មិន​ចាំបាច់​តែ លោក កែម ឡី និយាយ​ទេ សូម្បីតែ​កុមារ​តូចៗ​ក៏​និយាយ​មិន​ខុស​ដែរ​ព្រោះ​បញ្ហា​សង្គម​ច្រើន​ហួសហេតុ គ្រប់​ទីកន្លែង។

និយាយ​កន្លែង​ណា​ក៏​មិន​ខុស​ដែរ មិន​ចាំ​បាច់​តែ លោក កែម ឡី និយាយ​ទេ។

ចុងបញ្ចប់​នៃ​សាច់រឿង​អ្នក​និពន្ធ​បាន​បង្ហាញ​ថា​៖ សូម​បងប្អូន​ជួយ​លើក​ឡើង និង​ចូលរួម​ធ្វើ​យ៉ាងណា​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន និង​ទទួល​ខុស​ត្រូវ​ចំពោះ​ពលរដ្ឋ​និង​ជួយ​ជំរុញ​ឲ្យ «​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សង្គម​ប្រកបដោយ​ភាព​យុត្តិធម៌ និង​តម្លាភាព។

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ JonniJon (ចននី ចន) បាន​ប្តូរ​ស៊ុំ​ឈ្មោះ​គណនី ហ្វេសប៊ុក​របស់​ខ្លួន ដែល​សរសេរ​ថា​៖ ចងចាំ បណ្ឌិត កែម ឡី ដូច​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ផ្សេងទៀត​ដែរ​។​

​ម្ចាស់​គណនី ហ្វេសប៊ុក​រូប​នេះ បាន​ផុស​នូវ​ទស្សនៈ​របស់​បណ្ឌិត កែម ឡី ដែល​ដាក់​ថា​៖« ត្រី ហែល​បណ្ដោយ​ទឹក គឺជា​ត្រី​ដែល​ស្លាប់»

គណនី​ហ្វេសប៊ុក​ឈ្មោះ Jonni Jon (ចននី ចន) ក៏​បាន​ផុស ចែក​រម្លែក​នូវ​កំណាព្យ​ខ្លី​មួយ​ពាក់ព័ន្ធ​នឹង សង្គម និង​បណ្ឌិត កែម ឡី ផង​ថា​៖ កំណាព្យ​នេះ និពន្ធ ដោយ ហ៊ួន ស៊ីឡូន កាល​ពី​ ខែ​សីហា ឆ្នាំ ២០១៦​។ តើ​អ្នកនិពន្ធ​ព្រួយ​យ៉ាង​ដូចម្តេច​ខ្លះ​……?

បាទ​…!! ព្រួយ​ខ្លាច​ជាតិ​បង់​លង់​លិច​បាត់ ព្រួយ​ខ្លាច​ខ្មែរ​ខ្ចាត់ បាត់​ទឹកដី ព្រួយ​ខ្លាច​ពាល​ចោរ ជា​មន្ត្រី ព្រួយ​ខ្លាច​ហ៊ាន​ស្តី​គេ​សម្លាប់។

ព្រួយ​ខ្លាច​បណ្ឌិត គេ​បិទ​មាត់ ព្រួយ​ខ្លាច​ពាល​ស្ទាត់ អាង​ចាក់​កាប់ ព្រួយ​ខ្លាច​ខ្មែរ​ស្លាប់​ទាំង​នៅ​ឈរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

2 Responses to "មតិ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជុំវិញ​ទស្សន​បណ្ឌិត កែម ឡី ក្នុង​ខួប​៥​ឆ្នាំ"

  1. so socheath says:

    សមរង្ស៊ី ចង់ធ្វើអ្វីដែលមិនអាចធ្វើបាន
    Sam rainsy vouloir prendre la lune avec les dents, c ‘est vouloir
    faire une chose impossible
    ***
    ជាការពិតណាស់ ពេលនេះចំណង់ចង់ចាប់ព្រះច័ន្ទនៅលើ
    មេឃយកមកទ្រាប់គូថអង្គុយនៅលើដីរបស់សមរង្ស៊ី នៅពេលនេះ
    បានបញ្ចប់ហើយ តាមរយះឆាកល្ខោនយកតួរង
    មួរ សុខហួរ មកផ្គងប្តូរឲ្យធ្វើជាតួឯកជំនួសសមរង្ស៊ីខ្លួនឯង
    ដើម្បីបំរៀឲ្យឧបាយកលខ្មៅងងឹតមួយដើម្បីទំលាក់កំហុស។
    ការពិតនៃសាច់រឿងសម្រាប់ឆាកល្ខោនដែលរៀបចំឡើងដោយ
    សមរង្ស៊ី អេង ឆៃអ៊ាង និងហូ វ៉ាន់ យឹម សុវណ្ណ តួអង្គដែលត្រូវស្លាប់បន្ត
    ក្នុងសាច់រឿងគឺមួរ សុខហួរ បន្ទាប់ពី ជា វិជ្ជា ហើយនឹងកែមឡី ។
    នេះសំណាងហើយដែលមុននេះ មួរ សុខហួរ មិនហ៊ានឈានជើងមកជាន់ទឹកដី
    កម្ពុជាតាមការសន្យាវិលត្រឡប់ ។ នោះកុំអីច្បាស់ចាងាប់តៃហោង គ្មានដីកប់
    ដោយសារនយោបាយពាលស៊ីពាល ដែលរៀបចំដោយសមរង្សុី នឹងបក្សពួក
    របស់វាជាក់ជាមិនខាន ។
    ពិតណាស់ នយោបាយស្វាលួចស៊ីបាយ ហើយយកមកលាបមាត់ពពែ
    ដើម្បីទម្លាក់ដាក់កំហុស គឺត្រូវបានឧក្រឹដ្ឋជនសម រង្ស៊ី នឹងបក្សពួកផ្សំគំនឹត
    យកមកប្រើ គឺតាំងពីសម័យកាលបំផ្ទុះគ្រាប់បែកនៅមុខរដ្ឋសភា អម្លុងពេលដែល
    សមរង្ស៊ីៅដឹកនាំបាតុកម្មរដ្ឋាភិបាល រហូតមានឈ្មោះជាដង្ខៅបាតុកម្មមកម្លេះ ។
    តែថាឆាកល្ខោនដែលសម្លាប់ជិវិតមនុស្ស យកមកធ្វើដើមទុននយោបាយរបស់
    សមរង្ស៊ី មិនអាចបំផ្លាញសុច្ចរឹតភាពរបស់រដ្ឋាភិបាលកម្ពុជាបានឡើយ។
    ព្រោះថាទី១ ប្រសិនបើរដ្ឋាភិបាលកម្ពុជាចង់សម្លាប់
    សមរង្ស៊ីមែននោះ សមរង្ស៊ីមិនអាចមានជីវិតរស់នៅ
    មកដល់ពេលនេះ រហូតដល់មានការបង្កើតនូវវប្បធម៍សន្ទនា
    រវាងហ៊ុនសែន សមរង្ស៊ី កឹមសុខា ដើម្បីការឯកភាព ស្រុះស្រួលជាតិនោះទេ ។
    ដោយមានសារជាតិជាឧក្រឹដ្ឋជន នឹងស្ថឹតនៅក្រោមការបណ្តុះបណ្តាលផ្ទាល់
    ពីជនបរទេស ពួកគេមិនអាចកែប្រែបានសារជាតិជា
    ឧក្រឹដ្ឋជន របស់ពួកគេបានឡើយ ទោះបីក្រោយវប្បធម៍
    សន្ទនា ពួកគេមានតួនាទីខ្ពស់ដឹកនាំក្នុងស្ថាប័ននិតិបញ្ញត្តិក្តី ។
    ឧក្រឹដ្ឋកម្មសម្លាប់ទម្លាក់កំហុស ជាមួយសកម្មភាពភេរវកម្ម តាមរយះ
    បដិវត្តន៍ពណ៍ គឺជាយុទ្ធសាស្ត្រអាទិភាពក្នុងនយោបាយដើម្បីផ្តួល
    រំលំរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតតាម
    លក្ខណះប្រជាធិបតេយ្យ ដែលបានរៀបចំឡើងដោយសមរង្ស៊ី-កឹម សុខា
    នឹងបក្សពួករួមគំនឹតក្បត់ជាតិ ដែលជាបរិវាររបស់ពួកគេ ។
    ព្រោះថាសេណារីយោ ក្នុងនយោបាយឧក្រឹដ្ឋកម្មរបស់
    សម រង្ស៊ី-កឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    គឺត្រូវបានយកមកប្រើច្រើនបែបដើម្បីគោលបំណងតែមួយ
    គឺកម្ចាត់ហ៊ុនសែន និងកំទេចចោលគណបក្សប្រជាជនកម្ពុជា
    ដែលជាគណបក្សតែមួយគត់ដែលប្រជាជនកម្ពុជាដឹងគុណ
    សងគុណគ្រប់ជំនាន់គ្មានទីបញ្ចប់ ក្នុងហេតុផលជាគណបក្ស
    ដែលបានសង្គ្រោះជិវិត ផ្តល់កំណើតជិវិតទី២ដល់ពួកគេ
    ហេ៏យដែលគ្រាន់តែត្រឹមចំណុចមួយនេះ ក្រុមឧក្រឹដ្ឋជន
    សមរង្ស៊ី-កឹមសុខា មិនមានសង្ឃឹមថាទាញយកបាននូវទំនុកចិត្ត
    គាំទ្រសម្រាប់ពួកគេពីសំណាក់ប្រជាជនកម្ពុជារួចទៅហើយ ។
    ដោយឡែកសម្រាប់កឹមសុខាខុសប្លែកពីសមរង្ស៊ី ព្រោះថា ទោះបីកឹមសុខា
    ត្រូវបានគណបក្សប្រជាជនកម្ពុជាជួយសង្គ្រោះអាយុជិវិតកឹមសុខា
    ពីរបបប្រល័យពូជសាសន៍ដូចប្រជាជនកម្ពុជាទៀតក្តី តែជនរមិលគុណរូបនេះ
    តាមរយះមហិច្ឆតាស្រេកឃ្លានអំណាច បានឃុបឃឹតប្រព្រឹត្តបដិវត្តន៍ពណ៌
    បំផ្លាញជាតិឯងជាមួយបរទេស និងពិសេសទៀតនោះ គឺកឹមសុខាបានប្រកាស
    បដិសេធមិនទទួលស្គាល់ការកាប់សម្លាប់ជាតិឯងពីសំណាក់របបកម្ពុជាប្រជាធិបតេយ្យ
    ដែលដឹកនាំដោយប៉ុលពត បើទោះបីកឹមសុខាធ្លាប់និយាយថា ឪពុករបស់វាត្រូវបានពួកប្រល័យពូជសាសន៍ប៉ុលពតអូសយកទៅសម្លាប់ចោលនៅចំពោះមុខក្រុមគ្រួសាររបស់វាក្តី ៕

  2. Anonymous says:

    O…YES …this dump animal and his dump boss are the same brain shell . I tell you what?? sooner or later this nation will see who really is KBOTH CHEATH . HUN SEN was a hidden genocide leader who was secretly order by the communist Vietcong . we Cambodian knew the murder without justice was came from the order of that evil monster HUN SEN . the question is how this animal will get away from responsible the answer is no they can not get away from it . just a matter of time when his luck is running out every thing will come at the same time. my massage to HUN SEN supporter please do not love so much be for you hate can be greater and my warning is >> after you fine out the truth about HUN SEN please do not trying to eat him alive. as I used to say the century of AH..LNGOUNGTU come to powers and NEAK CHESS was hidden their face from that evil monster killer . I knew the word CHHEAM SREK SBEK HOV will come soon . rising up and take your nation back from that evil monster HUN SEN

Leave a Reply

Submit Comment