ខ្មែរ​នៅ​អូស្ត្រាលី និង​តំណាងរាស្ត្រ​ប្រទេស​នេះ​ថា យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ជា​យុត្តិធម៌​ក្លែងក្លាយ

ដោយ ម៉ៅ សុធានី
2021-07-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ខ្មែរ​នៅ​អូស្ត្រាលី និង​តំណាងរាស្ត្រ​ប្រទេស​នេះ​ថា យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ជា​យុត្តិធម៌​ក្លែងក្លាយ

បណ្ឌិត កែម ឡី ​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម។ RFA


នៅ​ប្រទេស​អូស្ត្រាលី​ឯណោះ​វិញ សហគមន៍​ខ្មែរ និង​ភរិយា​បណ្ឌិត កែម ឡី បាន​ប្រារព្ធ​ខួប​លើក​ទី​៥​នៃ​ឃាតកម្ម​លើ បណ្ឌិត កែម ឡី នៅ​វត្ត​ពុទ្ធរង្សីមែលប៊ុន (Wat Buddharangsi Melbourne) នៅ​ថ្ងៃ​សៅរ៍​ទី​១០ កក្កដា​នេះ​។ ភ្ញៀវ​សំខាន់ៗ​ដែល​ចូលរួម​ពិធី​នេះ ក្នុង​នោះ​មាន​ទាំង​សមាជិកសភា​អូស្ត្រាលី​ផង នៅតែ​ចាត់ទុកថា យុត្តិធម៌​ដែល​តុលាការក្រុង​ភ្នំពេញ​បាន​ផ្ដល់​ឱ្យ​ក្នុង​សំណុំរឿង​បាញ់សម្លាប់ បណ្ឌិត កែម ឡី ជា​យុត្តិធម៌​ក្លែងក្លាយ។

ភរិយា​លោក កែម ឡី និង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ប្រារព្ធ​ខួប​៥ ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី តាម​ពិធី​ព្រះពុទ្ធសាសនា​។ ក្រៅពី​នេះ​ក៏​មាន​ការ​ថ្លែង​សារ​របស់​តំណាង​រដ្ឋាភិបាល​អូស្ត្រាលី និង​សមាជិកសភា​អូស្ត្រាលី​ផង​ដែរ។

ការ​ធ្វើ​ពិធី​នេះ មិន​អាច​អនុញ្ញាត​ឱ្យ​មាន​អ្នកចូលរួម​ច្រើន​ឡើយ ព្រោះ​ជំងឺ​កូវីដ-១៩ កំពុង​រាតត្បាត ហើយ​អ្នកចូលរួម​ក៏​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន​ដោយ​ពួកគេ​រក្សា​គម្លាត​ពី​គ្នា​ដើម្បី​បង្ការ​ជំងឺ​នេះ ។ ក្រោយ​ពី​ភ្ញៀវ​បាន​ជួបជុំគ្នា ពិធី​សាសនា​ក៏​ចាប់ផ្ដើម​ប្រារព្ធ​ដូចជា​៖ ពិធីរាប់បាត្រ វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ បង្សុកូល និង​ការគោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី។

អតីត​ចៅហ្វាយក្រុង​ដែន​ឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន ថ្លែង​ថា ការ​រៀបចំ និង​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ ជា​សារ បញ្ជាក់​ថា សហគមន៍​ខ្មែរ នៅតែ​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី​។ ប្រធាន​សមាគម​ខ្មែរ​រូប​នេះ ទាមទារ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​សកម្មជន​ផ្សេងទៀត​ដែល​ត្រូវ​បាន​គេ​ធ្វើឃាត។

ចំពោះ​ការរស់នៅ​របស់​ប្រពន្ធ​កូន​បណ្ឌិត កែម ឡី ឯណោះ​វិញ លោក ជា យូហ៊ន ស្នើ​ទៅ​ពលរដ្ឋ​ខ្មែរ​បន្ត​ជួយ​គាំទ្រ​និង​ឧបត្ថម្ភ​ថវិកា ព្រោះ​កូនប្រុស​ច្បង​លោក កែម ឡី ត្រូវ​ចំណាយ​លុយ​ថ្លៃ​បង់​សាលា​មួយឆ្នាំ​ជាង​ពីរ​ម៉ឺន​ដុល្លារ ដែល​ថវិកា​ដ៏​ច្រើន​នេះ អ្នកស្រី ប៊ូ រចនា ពិបាក​ក្នុង​ការ​រក​ប្រាក់​បង់ថ្លៃ​សិក្សា​ឱ្យ​កូន​ណាស់៖ «យើង​ត្រូវ​ស្រលាញ់​គ្នា យើង​ត្រូវ​រួបរួម​គ្នា​ជួយ​គ្រួសារ​បណ្ឌិត កែម ឡី ហើយ​បច្ចុប្បន្ន​នេះ​ទៀត យើង​ត្រូវ​ជួយ​ផ្នែក​ថវិកា​ដែល​ត្រូវ​ចូលរៀន»។

រីឯ​សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង​វិញ លោក​មិន​ជឿ​ថា​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ នោះ គឺជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី ឡើយ​។ លោក​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​រក​ឃាតក​ពិត​និង​អ្នក​ពាក់ព័ន្ធ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី៖ «យើង​មក​ជួប​ជុំគ្នា​ថ្ងៃនេះ​ដើម្បី​រំលឹក​អនុស្សាវរីយ៍ ក៏ដូចជា​វីរភាព​បណ្ឌិត កែម ឡី និង​បន្ត​ទាមទារ​យុត្តិធម៌​បណ្ឌិត កែម ឡី ក៏ដូចជា​គ្រួសារ​ខ្មែរ និង​សង្គម​ខ្មែរ​យើង»។

រីឯ​ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា វិញ អ្នកស្រី​បាន​ថ្លែងអំណរគុណ​ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ។ ឆ្នាំនេះ​ខុសប្លែក​ពី​ឆ្នាំមុនៗ​បន្តិច ត្រង់​ថា អ្នកស្រី​និយាយ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ហើយក៏​មិន​បាន​ថ្លែង​ទាមទារ​យុត្តិធម៌​ក្នុង​ពិធី​រំលឹក​ខួប​លើក​នេះ​ទេ៖ «ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដល់​ការ​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​កន្លងមក»។

ទោះ​យ៉ាងណា មុន​ពិធី​នេះ​ប៉ុន្មាន​ថ្ងៃ​អ្នកស្រី ប៊ូ រចនា និយាយ​ថា អ្នកស្រី​គ្មាន​សង្ឃឹមថា​របប​លោក ហ៊ុន សែន អា​ចរក​យុត្តិធម៌​ជូន​គ្រួសារ​អ្នកស្រី​បានទេ។

ចំណែក សមាជិកសភា​អូស្ត្រាលី​នៃ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) មកពី​គណបក្ស​ពលករ​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ជំរុញ​ឱ្យ​មាន​ការ​រួម​គ្នា​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​មាន​យុត្តិធម៌​សង្គម។ លោក​ថា ក្នុង​នាម​លោក​ជា​សមាជិកសភា​អូស្ត្រាលី​លោក​នឹង​ប្រឹងប្រែង​ធ្វើ​ច្បាប់​ដែល​ស្រដៀង​នឹង​ច្បាប់​ដែល​សហរដ្ឋអាមេរិក​បាន​ធ្វើ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ដែល​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ៖ «ចំពោះ​ការ​ស្លាប់​បណ្ឌិត កែម ឡី យើង​ត្រូវតែ​បន្ត​ជំរុញ​ដើម្បី​ស្វែងរក​យុត្តិធម៌»។

ក្រៅ​ពី​ប្រទេស​អូស្ត្រាលី និង​នៅ​កម្ពុជា យុវជន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ក៏​ស្វះស្វែង​ប្រារព្ធ​ពិធី​ខួប​បណ្ឌិត កែម ឡី នេះ​ដែរ​។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ឱ្យ​ដឹង​ថា ក្រុម​លោក​គ្រោង​ប្រារព្ធ​ពិធី​នៅក្នុង​វត្ត​មួយ​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​ខាង​គណៈកម្មការ​វត្ត​មិន​ព្រម​ផ្ដល់​ទីតាំង​។ ប៉ុន្តែ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រុម​យុវជន​នឹង​ជួបជុំគ្នា​ទី​សាធារណៈ​មួយ​នៅ​ថ្ងៃទី​១១​កក្កដា ដើម្បី​ថ្លែង​សារ​និង​គោរព​វីរភាព​បណ្ឌិត កែម ឡី។

បណ្ឌិត កែម ឡី ដែល​ជា​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex)​។ រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​ទៅ​នេះ តុលាការ​នៃ​របប​ក្រុងភ្នំពេញ​រក​ឃើញ​តែ​មនុស្ស​ម្នាក់​គត់ គឺ​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ក្នុង​រឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ ហើយ​បាន​កាត់​ទោស​រូបគេ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ប៉ុន្តែ សហគមន៍​ជាតិ និង​អន្តរជាតិ គ្មាន​ជំនឿ​លើ​ដំណើរ​ការ​រក​យុត្តិធម៌​របស់​តុលាការ​កម្ពុជា ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ​។ ពួកគេ​បាន​ទាមទារ​ឱ្យ​មាន​ការបង្កើត​គណៈកម្មការ​ស៊ើបអង្កេត​រឿង​នេះ​ដោយ​ឯករាជ្យ និង​ខ្លះ​បាន​ងាក​ទៅ​ពឹងពាក់​យន្តការ​ច្បាប់​អន្តរជាតិ​វិញ។

អតីត​សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក ហុង លីម ប្រាប់​ថា សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​បាន​ទាក់ទង​ជាមួយ​អ្នក​ច្បាប់ និង​មេធាវី​អន្តរជាតិ​នានា ដើម្បី​ស្វែង​រក​ការពិត និង​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "ខ្មែរ​នៅ​អូស្ត្រាលី និង​តំណាងរាស្ត្រ​ប្រទេស​នេះ​ថា យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ជា​យុត្តិធម៌​ក្លែងក្លាយ"

  1. so socheath says:

    សមរង្ស៊ី ចង់ធ្វើអ្វីដែលមិនអាចធ្វើបាន
    Sam rainsy vouloir prendre la lune avec les dents, c ‘est vouloir
    faire une chose impossible
    ***
    ជាការពិតណាស់ ពេលនេះចំណង់ចង់ចាប់ព្រះច័ន្ទនៅលើ
    មេឃយកមកទ្រាប់គូថអង្គុយនៅលើដីរបស់សមរង្ស៊ី នៅពេលនេះ
    បានបញ្ចប់ហើយ តាមរយះឆាកល្ខោនយកតួរង
    មួរ សុខហួរ មកផ្គងប្តូរឲ្យធ្វើជាតួឯកជំនួសសមរង្ស៊ីខ្លួនឯង
    ដើម្បីបំរៀឲ្យឧបាយកលខ្មៅងងឹតមួយដើម្បីទំលាក់កំហុស។
    ការពិតនៃសាច់រឿងសម្រាប់ឆាកល្ខោនដែលរៀបចំឡើងដោយ
    សមរង្ស៊ី អេង ឆៃអ៊ាង និងហូ វ៉ាន់ យឹម សុវណ្ណ តួអង្គដែលត្រូវស្លាប់បន្ត
    ក្នុងសាច់រឿងគឺមួរ សុខហួរ បន្ទាប់ពី ជា វិជ្ជា ហើយនឹងកែមឡី ។
    នេះសំណាងហើយដែលមុននេះ មួរ សុខហួរ មិនហ៊ានឈានជើងមកជាន់ទឹកដី
    កម្ពុជាតាមការសន្យាវិលត្រឡប់ ។ នោះកុំអីច្បាស់ចាងាប់តៃហោង គ្មានដីកប់
    ដោយសារនយោបាយពាលស៊ីពាល ដែលរៀបចំដោយសមរង្សុី នឹងបក្សពួក
    របស់វាជាក់ជាមិនខាន ។
    ពិតណាស់ នយោបាយស្វាលួចស៊ីបាយ ហើយយកមកលាបមាត់ពពែ
    ដើម្បីទម្លាក់ដាក់កំហុស គឺត្រូវបានឧក្រឹដ្ឋជនសម រង្ស៊ី នឹងបក្សពួកផ្សំគំនឹត
    យកមកប្រើ គឺតាំងពីសម័យកាលបំផ្ទុះគ្រាប់បែកនៅមុខរដ្ឋសភា អម្លុងពេលដែល
    សមរង្ស៊ីៅដឹកនាំបាតុកម្មរដ្ឋាភិបាល រហូតមានឈ្មោះជាដង្ខៅបាតុកម្មមកម្លេះ ។
    តែថាឆាកល្ខោនដែលសម្លាប់ជិវិតមនុស្ស យកមកធ្វើដើមទុននយោបាយរបស់
    សមរង្ស៊ី មិនអាចបំផ្លាញសុច្ចរឹតភាពរបស់រដ្ឋាភិបាលកម្ពុជាបានឡើយ។
    ព្រោះថាទី១ ប្រសិនបើរដ្ឋាភិបាលកម្ពុជាចង់សម្លាប់
    សមរង្ស៊ីមែននោះ សមរង្ស៊ីមិនអាចមានជីវិតរស់នៅ
    មកដល់ពេលនេះ រហូតដល់មានការបង្កើតនូវវប្បធម៍សន្ទនា
    រវាងហ៊ុនសែន សមរង្ស៊ី កឹមសុខា ដើម្បីការឯកភាព ស្រុះស្រួលជាតិនោះទេ ។
    ដោយមានសារជាតិជាឧក្រឹដ្ឋជន នឹងស្ថឹតនៅក្រោមការបណ្តុះបណ្តាលផ្ទាល់
    ពីជនបរទេស ពួកគេមិនអាចកែប្រែបានសារជាតិជា
    ឧក្រឹដ្ឋជន របស់ពួកគេបានឡើយ ទោះបីក្រោយវប្បធម៍
    សន្ទនា ពួកគេមានតួនាទីខ្ពស់ដឹកនាំក្នុងស្ថាប័ននិតិបញ្ញត្តិក្តី ។
    ឧក្រឹដ្ឋកម្មសម្លាប់ទម្លាក់កំហុស ជាមួយសកម្មភាពភេរវកម្ម តាមរយះ
    បដិវត្តន៍ពណ៍ គឺជាយុទ្ធសាស្ត្រអាទិភាពក្នុងនយោបាយដើម្បីផ្តួល
    រំលំរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតតាម
    លក្ខណះប្រជាធិបតេយ្យ ដែលបានរៀបចំឡើងដោយសមរង្ស៊ី-កឹម សុខា
    នឹងបក្សពួករួមគំនឹតក្បត់ជាតិ ដែលជាបរិវាររបស់ពួកគេ ។
    ព្រោះថាសេណារីយោ ក្នុងនយោបាយឧក្រឹដ្ឋកម្មរបស់
    សម រង្ស៊ី-កឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    គឺត្រូវបានយកមកប្រើច្រើនបែបដើម្បីគោលបំណងតែមួយ
    គឺកម្ចាត់ហ៊ុនសែន និងកំទេចចោលគណបក្សប្រជាជនកម្ពុជា
    ដែលជាគណបក្សតែមួយគត់ដែលប្រជាជនកម្ពុជាដឹងគុណ
    សងគុណគ្រប់ជំនាន់គ្មានទីបញ្ចប់ ក្នុងហេតុផលជាគណបក្ស
    ដែលបានសង្គ្រោះជិវិត ផ្តល់កំណើតជិវិតទី២ដល់ពួកគេ
    ហេ៏យដែលគ្រាន់តែត្រឹមចំណុចមួយនេះ ក្រុមឧក្រឹដ្ឋជន
    សមរង្ស៊ី-កឹមសុខា មិនមានសង្ឃឹមថាទាញយកបាននូវទំនុកចិត្ត
    គាំទ្រសម្រាប់ពួកគេពីសំណាក់ប្រជាជនកម្ពុជារួចទៅហើយ ។
    ដោយឡែកសម្រាប់កឹមសុខាខុសប្លែកពីសមរង្ស៊ី ព្រោះថា ទោះបីកឹមសុខា
    ត្រូវបានគណបក្សប្រជាជនកម្ពុជាជួយសង្គ្រោះអាយុជិវិតកឹមសុខា
    ពីរបបប្រល័យពូជសាសន៍ដូចប្រជាជនកម្ពុជាទៀតក្តី តែជនរមិលគុណរូបនេះ
    តាមរយះមហិច្ឆតាស្រេកឃ្លានអំណាច បានឃុបឃឹតប្រព្រឹត្តបដិវត្តន៍ពណ៌
    បំផ្លាញជាតិឯងជាមួយបរទេស និងពិសេសទៀតនោះ គឺកឹមសុខាបានប្រកាស
    បដិសេធមិនទទួលស្គាល់ការកាប់សម្លាប់ជាតិឯងពីសំណាក់របបកម្ពុជាប្រជាធិបតេយ្យ
    ដែលដឹកនាំដោយប៉ុលពត បើទោះបីកឹមសុខាធ្លាប់និយាយថា ឪពុករបស់វាត្រូវបានពួកប្រល័យពូជសាសន៍ប៉ុលពតអូសយកទៅសម្លាប់ចោលនៅចំពោះមុខក្រុមគ្រួសាររបស់វាក្តី ៕

  2. Anonymous says:

    how can any one believe this murder story??and how any one believe justice in KAMPOUCHEA?? I was laughing to HUN SEN’s ass kisser said CHHOUP SAMLAP really was a killer. what in the world can believe the uneducated killer mad up the story was so fake that make every one pointing fingers and said no body else beside you was the murder . in some time this uneducated evil monster HUN SEN made me laughing because his stupidity word , action of evil , if I’m talking about this dump leader my tear is coming thinking how will be this nation’s future . I do not know if Cambodian can survive for our next generation . HUN SEN was a hidden jungle educated communist evil monster set up by Vietcong to murder Cambodian since 1969 up to this day . totally he is a genocide leader please take him to ICC instate of let him stay and kill more innocent people

  3. Anonymous says:

    Mr EITH ANG call Mr meet to kill next name in Khmer CHHOUP SAMLAP was HUN NAL call HUN SEN the same family man is CHHOUP SAMLAP . is that clear every one ?? I have no though that SO SOCHEATH is also related . all these animal was so LNGOUNG but they made itself as a smart person of all . we do not have great and test to see how high those animal education was just looking to their action we already can tell . please take a drop of water put on lustrous leaf to see if you can deal with it

  4. Petermer says:

    The most typical question in terms of reaching a lady for sexual activity is: Hookup or escort women or online dating sites https://wikihookup.com/california-sleep-solutions/ It has been one of the most questioned question in the online adult dating planet for quite some time. And the correct answer is: There exists not one proper respond to. It really is determined by how you use the world wide web and what type of women you would like to make contact with and talk with. You will find both dating sites and hookups, and you can use either one of those to satisfy a lady for sexual activity.

    Online dating sites have become increasingly popular through the years because there are millions of men and women employing online dating services providers. This is a very easy way to meet other people. All you want do is produce a merchant account using the internet site you select and jot down everything that you are searching for in a day or possibly a companion. Then you certainly simply use the web and check for ladies who satisfy your description. You could even locate some pretty lovely women!

    Hookups can be another problem totally. Courting apps had been in the same way large popular just not long ago, however they obtained in acceptance even more quickly. These apps are like internet dating sites, other than they provide solitary gentlemen use of a huge selection of women who have information. They are designed to be utilized by a definite population group-reduced-cost check very particular consumers. These apps are an easy way to consider a hookup because usually the cost is reduced along with the visibility is higher.

    The situation with one of these apps is the fact some females are employing those to run cons. A lot of the apps accessible are meant to work like these are online dating, but they are actually bots programmed by online hackers to attempt to get sexual activity from guys. Simply because most of these apps are based on advanced software, the potential predators know exactly how to make the connections seem to be innocent. So, if you’re a male trying to find hookups, you must consider, “Are these apps awful?”

    Escorts are certified to grab males, and they work in big urban areas. The Internet has made it very simple to focus on women who are seeking relaxed gender. The only thing you need to do is develop a information, include a photograph, and secure a lot of is and false information relating to your existence. The more details you incorporate, the much more likely this is the escorts you speak to will consider you’re seriously interested in meeting someone.

    The reality is, there are numerous truthful, hardworking escorts trying to find everyday sex on the net. Men just like you and me who are looking to create a quick hookup ought not to be scared of getting close to these ladies. In reality, drawing near them is a lot more to the point. In the end, you don’t really expect to hire a lawyer to negotiate a contract, can you? With that said, it’s always smart to use a simple idea of what an escort is, and how they function.

    The net is stuffed with accounts of hookups removed terrible. However, you can avoid this be preserving your account as uncomplicated as you can https://www.wishlistr.com/dooeik Be sure to be aware that you are an escort, not a hookup, so you only want sexual activity. Escorts searching for relaxed sexual intercourse will not be the best individuals to go after this type of relationship.

    Last but not least, escorts searching for relaxed sexual intercourse must also understand that they may hookup with many other women who want the exact same thing as them. This really is a good thing, since it signifies they won’t must constantly rest with regards to their objectives. It’s essential to understand that not every females wish to sleeping with every man they fulfill. It’s okay in order to blend it up and try to make a great connection.

Leave a Reply

Submit Comment