ឯក​អគ្គ​រដ្ឋទូត​​​​អាមេរិក​​ប្រចាំ​​កម្ពុជា​​ទទូច​​ឱ្យ​​ស៊ើបអង្កេត​​​ពេញ​លេញ ក្នុង​​​សំណុំ​រឿង​​​​ឃាតកម្ម បណ្ឌិត កែម ឡី

ដោយ ខែ សុណង
2021-07-10
RFA

ឯក​អគ្គ​រដ្ឋទូត​​​​អាមេរិក​​ប្រចាំ​​កម្ពុជា​​ទទូច​​ឱ្យ​​ស៊ើបអង្កេត​​​ពេញ​លេញ ក្នុង​​​សំណុំ​រឿង​​​​ឃាតកម្ម បណ្ឌិត កែម ឡី

ពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA


ឯក​អគ្គ​រដ្ឋទូត​​សហរដ្ឋ​​​អាមេរិក​​ប្រចាំ​​កម្ពុជា លោក បាទ្រីក ម័រហ្វី (Patrick Murphy) ទទូច​​ឲ្យ​អាជ្ញាធរ​ខ្មែរ ​ធ្វើ​ការ​​ស៊ើបអង្កេត​​ឲ្យ​​បាន​ពេញលេញ ក្នុង​​សំណុំ​រឿង​​ឃាតកម្ម​​លើ​​បណ្ឌិត កែម ឡី។

ឯក​អគ្គ​រដ្ឋទូត​​សហរដ្ឋ​​អាមេរិក​​​ប្រចាំ​​កម្ពុជា លោក បាទ្រីក ម័រហ្វី សរសេរ​​លើ​​ទំព័រ​​ធ្វីតធ័រ (Twitter) របស់​​លោក​នៅ​ក្នុង​ឱកាស​ខួប ៥ឆ្នាំ នៃមរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី១០ កក្កដា ដោយ​ចាត់ទុក​អំពើ​ឃាតកម្ម​នេះ ថា​​បាន​ធ្វើ​ឡើង​ដោយ សាហាវ​ព្រៃផ្សៃ។

លោក ប៉ាទ្រីក ម័រហ្វី ថ្លែង​សារ​រំលែកទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​បណ្ឌិត និង​ប្រជាជន​ខ្មែរ​ដែល​ផ្ដល់​តម្លៃ​ដល់​ភាព​ស្មោះត្រង់ សុច្ចរិត និង​ស្នេហា​ជាតិ​របស់​លោក​បណ្ឌិត កែម ឡី។

ក្នុង​ខួប ៥ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី១០ កក្កដា ម្សិលមិញនេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះសារ​នៅ​លើ​ហ៊្វេសប៊ុក ស្ថានទូត ហៅ​ករណី​នេះ ជា​ការ​បាញ់​សម្លាប់​ដ៏​អគតិ​លើ​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​លះបង់​យ៉ាង​មោះមុត ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក្នុង​ប្រទេស​កម្ពុជា។

ស្ថានទូត​សរសេរ​ថា ជាថ្មី​ម្តង​ទៀត យើង​សូម​សម្រែង​នូវ​អារម្មណ៍​សោក​សង្រេង និង​រំលែក​មរណទុក្ខ​ចំពោះ​ក្រុម​គ្រួសារ ហើយ​សូម​ចងចាំ​នូវ​សុចរិតភាព ឯករាជ្យភាព និង​សុទិដ្ឋិនិយម​របស់​លោក។ ស្ថានទូត អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​មិន​លម្អៀង និង​ប្រកប​ដោយ​តម្លាភាព ចំពោះ​ឃាតកម្ម​លើ​រូប​លោក ដើម្បី​ស្វែង​រក​យុត្តិធម៌​ចំពោះ​លោក​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ឯក​អគ្គ​រដ្ឋទូត​​​​អាមេរិក​​ប្រចាំ​​កម្ពុជា​​ទទូច​​ឱ្យ​​ស៊ើបអង្កេត​​​ពេញ​លេញ ក្នុង​​​សំណុំ​រឿង​​​​ឃាតកម្ម បណ្ឌិត កែម ឡី"

  1. Anonymous says:

    take HUN SEN to any court an ask him about the killing question I think some thing will come out

  2. so socheath says:

    សមរង្ស៊ី ចង់ធ្វើអ្វីដែលមិនអាចធ្វើបាន
    Sam rainsy vouloir prendre la lune avec les dents, c ‘est vouloir
    faire une chose impossible
    ***
    ជាការពិតណាស់ ពេលនេះចំណង់ចង់ចាប់ព្រះច័ន្ទនៅលើ
    មេឃយកមកទ្រាប់គូថអង្គុយនៅលើដីរបស់សមរង្ស៊ី នៅពេលនេះ
    បានបញ្ចប់ហើយ តាមរយះឆាកល្ខោនយកតួរង
    មួរ សុខហួរ មកផ្គងប្តូរឲ្យធ្វើជាតួឯកជំនួសសមរង្ស៊ីខ្លួនឯង
    ដើម្បីបំរៀឲ្យឧបាយកលខ្មៅងងឹតមួយដើម្បីទំលាក់កំហុស។
    ការពិតនៃសាច់រឿងសម្រាប់ឆាកល្ខោនដែលរៀបចំឡើងដោយ
    សមរង្ស៊ី អេង ឆៃអ៊ាង និងហូ វ៉ាន់ យឹម សុវណ្ណ តួអង្គដែលត្រូវស្លាប់បន្ត
    ក្នុងសាច់រឿងគឺមួរ សុខហួរ បន្ទាប់ពី ជា វិជ្ជា ហើយនឹងកែមឡី ។
    នេះសំណាងហើយដែលមុននេះ មួរ សុខហួរ មិនហ៊ានឈានជើងមកជាន់ទឹកដី
    កម្ពុជាតាមការសន្យាវិលត្រឡប់ ។ នោះកុំអីច្បាស់ចាងាប់តៃហោង គ្មានដីកប់
    ដោយសារនយោបាយពាលស៊ីពាល ដែលរៀបចំដោយសមរង្សុី នឹងបក្សពួក
    របស់វាជាក់ជាមិនខាន ។
    ពិតណាស់ នយោបាយស្វាលួចស៊ីបាយ ហើយយកមកលាបមាត់ពពែ
    ដើម្បីទម្លាក់ដាក់កំហុស គឺត្រូវបានឧក្រឹដ្ឋជនសម រង្ស៊ី នឹងបក្សពួកផ្សំគំនឹត
    យកមកប្រើ គឺតាំងពីសម័យកាលបំផ្ទុះគ្រាប់បែកនៅមុខរដ្ឋសភា អម្លុងពេលដែល
    សមរង្ស៊ីៅដឹកនាំបាតុកម្មរដ្ឋាភិបាល រហូតមានឈ្មោះជាដង្ខៅបាតុកម្មមកម្លេះ ។
    តែថាឆាកល្ខោនដែលសម្លាប់ជិវិតមនុស្ស យកមកធ្វើដើមទុននយោបាយរបស់
    សមរង្ស៊ី មិនអាចបំផ្លាញសុច្ចរឹតភាពរបស់រដ្ឋាភិបាលកម្ពុជាបានឡើយ។
    ព្រោះថាទី១ ប្រសិនបើរដ្ឋាភិបាលកម្ពុជាចង់សម្លាប់
    សមរង្ស៊ីមែននោះ សមរង្ស៊ីមិនអាចមានជីវិតរស់នៅ
    មកដល់ពេលនេះ រហូតដល់មានការបង្កើតនូវវប្បធម៍សន្ទនា
    រវាងហ៊ុនសែន សមរង្ស៊ី កឹមសុខា ដើម្បីការឯកភាព ស្រុះស្រួលជាតិនោះទេ ។
    ដោយមានសារជាតិជាឧក្រឹដ្ឋជន នឹងស្ថឹតនៅក្រោមការបណ្តុះបណ្តាលផ្ទាល់
    ពីជនបរទេស ពួកគេមិនអាចកែប្រែបានសារជាតិជា
    ឧក្រឹដ្ឋជន របស់ពួកគេបានឡើយ ទោះបីក្រោយវប្បធម៍
    សន្ទនា ពួកគេមានតួនាទីខ្ពស់ដឹកនាំក្នុងស្ថាប័ននិតិបញ្ញត្តិក្តី ។
    ឧក្រឹដ្ឋកម្មសម្លាប់ទម្លាក់កំហុស ជាមួយសកម្មភាពភេរវកម្ម តាមរយះ
    បដិវត្តន៍ពណ៍ គឺជាយុទ្ធសាស្ត្រអាទិភាពក្នុងនយោបាយដើម្បីផ្តួល
    រំលំរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតតាម
    លក្ខណះប្រជាធិបតេយ្យ ដែលបានរៀបចំឡើងដោយសមរង្ស៊ី-កឹម សុខា
    នឹងបក្សពួករួមគំនឹតក្បត់ជាតិ ដែលជាបរិវាររបស់ពួកគេ ។
    ព្រោះថាសេណារីយោ ក្នុងនយោបាយឧក្រឹដ្ឋកម្មរបស់
    សម រង្ស៊ី-កឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា
    គឺត្រូវបានយកមកប្រើច្រើនបែបដើម្បីគោលបំណងតែមួយ
    គឺកម្ចាត់ហ៊ុនសែន និងកំទេចចោលគណបក្សប្រជាជនកម្ពុជា
    ដែលជាគណបក្សតែមួយគត់ដែលប្រជាជនកម្ពុជាដឹងគុណ
    សងគុណគ្រប់ជំនាន់គ្មានទីបញ្ចប់ ក្នុងហេតុផលជាគណបក្ស
    ដែលបានសង្គ្រោះជិវិត ផ្តល់កំណើតជិវិតទី២ដល់ពួកគេ
    ហេ៏យដែលគ្រាន់តែត្រឹមចំណុចមួយនេះ ក្រុមឧក្រឹដ្ឋជន
    សមរង្ស៊ី-កឹមសុខា មិនមានសង្ឃឹមថាទាញយកបាននូវទំនុកចិត្ត
    គាំទ្រសម្រាប់ពួកគេពីសំណាក់ប្រជាជនកម្ពុជារួចទៅហើយ ។
    ដោយឡែកសម្រាប់កឹមសុខាខុសប្លែកពីសមរង្ស៊ី ព្រោះថា ទោះបីកឹមសុខា
    ត្រូវបានគណបក្សប្រជាជនកម្ពុជាជួយសង្គ្រោះអាយុជិវិតកឹមសុខា
    ពីរបបប្រល័យពូជសាសន៍ដូចប្រជាជនកម្ពុជាទៀតក្តី តែជនរមិលគុណរូបនេះ
    តាមរយះមហិច្ឆតាស្រេកឃ្លានអំណាច បានឃុបឃឹតប្រព្រឹត្តបដិវត្តន៍ពណ៌
    បំផ្លាញជាតិឯងជាមួយបរទេស និងពិសេសទៀតនោះ គឺកឹមសុខាបានប្រកាស
    បដិសេធមិនទទួលស្គាល់ការកាប់សម្លាប់ជាតិឯងពីសំណាក់របបកម្ពុជាប្រជាធិបតេយ្យ
    ដែលដឹកនាំដោយប៉ុលពត បើទោះបីកឹមសុខាធ្លាប់និយាយថា ឪពុករបស់វាត្រូវបានពួកប្រល័យពូជសាសន៍ប៉ុលពតអូសយកទៅសម្លាប់ចោលនៅចំពោះមុខក្រុមគ្រួសាររបស់វាក្តី ៕

Leave a Reply

Submit Comment