ក្រុម​​អ្នក​វិភាគ​​មើល​ឃើញ​​ថា រដ្ឋាភិបាល​​កំពុង​​ព្យាយាម​​កេងចំណេញ​​នយោបាយ​​ទាំង​​ក្នុង​​ស្រុក​និង​​ក្រៅ​ស្រុក ពី​​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​​ការពារ​​ជំងឺ​កូវីដ​១៩​

ដោយ មាន ឫទ្ធិ
2021-07-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​​អ្នក​វិភាគ​​មើល​ឃើញ​​ថា រដ្ឋាភិបាល​​កំពុង​​ព្យាយាម​​កេងចំណេញ​​នយោបាយ​​ទាំង​​ក្នុង​​ស្រុក​និង​​ក្រៅ​ស្រុក ពី​​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​​ការពារ​​ជំងឺ​កូវីដ​១៩​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាសរសើរមិនដាច់ពីមាត់ពីគុណភាពវ៉ាក់សាំងចិន តែបែជាមកចាក់វ៉ាក់សាំង Astra Zeneca របស់អង់គ្លេសទៅវិញ កាល​ពីថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០២១។ រូប៖ ហ្វេសប៊ុក SPM


រដ្ឋាភិបាល​​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​​លេងល្បែង​​មួយ​​ចានទឹក​មួយចាន​​គោក ជាមួយ​​នឹង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​​ចាក់វ៉ាក់សាំង​​ការពារ​​ជំងឺ​កូវីដ​១៩ ដល់​​ប្រជាពលរដ្ឋ​​របស់​​ខ្លួន។

មួយ​ចាន​ទឹក​​នៅត្រង់​​ថា ប្រសិន​បើ​​វ៉ាក់សាំង​​របស់​​ចិន​​នេះ ពិត​ជា​មាន​​ប្រសិទ្ធភាព​​យូរអង្វែង​​មែន នោះ​ការ​ខ្នះខ្នែង​​របស់​​រដ្ឋាភិបាល​​នាពេល​​នេះ នឹង​​ក្លាយ​​​ជា​​ផ្លែផ្កា​​កេរដំណែល​​នយោបាយ​​វិជ្ជមាន​មួយ​​របស់​​លោក ហ៊ុន សែន មុន​​ពេល​លោក​​ចូលនិវត្តន៍។ មួយចាន​គោក​​វិញ ប្រសិន​បើ​​វ៉ាក់សាំង​​របស់​​ចិន​​នេះ គ្មាន​​ប្រសិទ្ធភាព ហើយ​​បែរ​ជា​​បង្ក​ហានិភ័យ និង​​ផលប៉ះពាល់​​អវិជ្ជមាន​​ណាមួយ​​ក្នុងរយៈពេល​​យូរ​អង្វែង​ដល់​​ប្រជាពលរដ្ឋ​ខ្មែរ​​ដោយ​​ប្រការ​​ណាមួយ​​នោះ នោះ​​ការណ៍​នេះ​​នឹង​​ក្លាយ​ជា​បញ្ហា​​ប្រឈម​​ខ្លាំង​​មួយ​​សម្រាប់​ការ​បន្ត​ក្ដោបក្ដាប់​អំណាច​​របស់​​ត្រកូល ហ៊ុន និង​​គណបក្ស​កាន់អំណាច។ ទន្ទឹមនឹងនោះ មហាអំណាច​​ចិន​​នឹង​​ទទួល​​រង​​នូវ​​ការ​រិះគន់​​ជា​​ថ្មី​​ថា ជា​អ្នកបង្ក​វិនាសកម្ម​​នៅ​ក្នុង​​សង្គម​កម្ពុជា​​ឥត​ឈប់​ឈរ ក្រោយ​​ពី​​ការ​ជាប់ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​​របស់​​ប្រទេស​​នេះ ក្នុងការ​​គាំទ្រ​​របប​​កាប់​​សម្លាប់​​របស់​ខ្មែរ​ក្រហម​​ដែល​​បណ្តាល​​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​​ជិត ២លាន​នាក់​​បាន​​ស្លាប់។

ដោយគ្មាន​ការអល់អែក​រដ្ឋាភិបាល​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​​ជ្រើសរើស​​ទិញ​​វ៉ាក់សាំង​ចិន​​ពីរប្រភេទ គឺ​​ស៊ីណូហ្វាម (Sinopharm) និង​​ស៊ីណូវ៉ាក់ (Sinovac) តាំងតែ​​នៅ​មុន​ពេល​​ដែល​វ៉ាក់សាំង​ទាំងនេះ​​ទទួល​បាន​​ការ​ទទួល​ស្គាល់​ឱ្យ​ប្រើប្រាស់​​ក្នុងពេល​​អាសន្ន​ដោយ​​អង្គការ​​សុខភាព​ពិភពលោក (WHO)។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ក៏​មិន​ខ្ចី​អើពើ និង​ឈឺក្បាល​ចំពោះ​បញ្ហា​ដើមចម​​នៃ​​ជំងឺកូវីដ១៩ ដែល​រងការរិះគន់​​ពី​​ពិភពលោក​​ថា ចិន​ជា​​ប្រភព​​ដើម​​បង្ក​ឱ្យ​កើត​មាន​​ជំងឺនេះ​​រីករាល​ដាល​ពាសពេញ​ពិភពលោក ហើយ​ព្យាយាម​​បិទបាំង​​បញ្ហា​​នេះ និង​​បែរ​ជា​​ខិតខំ​​អួតអាង​ពី​​ប្រសិទ្ធភាព​ដ៏​ស្រពិចស្រពិល​​នៃ​វ៉ាក់សាំង​​របស់​​ខ្លួន។

បើទោះបី​ជា​ការខ្នះខ្នែង​របស់​រដ្ឋាភិបាល​នា​ពេល​នេះ​ទទួល​បាន​នូវ​ការសាទរ​ជារួម​ថា ធ្វើ​ឡើង​ប្រសើរ​ជាង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដែល​កំពុង​ខ្វះ​លទ្ធភាព​​ទទួល​បាន​វ៉ាក់សាំង​ចាក់​ការពារ​ប្រជាពលរដ្ឋ​ខ្លួន​ពី​ជំងឺកូវីដ១៩ក៏ដោយ ក៏​ការសម្រេចចិត្ត​ជ្រើសរើស​យក​ជម្រើស​ទិញ​វ៉ាក់សាំង​ចិន​ទាំងស្រុង​នេះ ជៀស​មិន​ផុត​​ពី​​រង​​ការ​រិះគន់​​ឡើយ។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី១ ខែកក្កដា បាន​ប្រកាស​ជា​ចំហ​ថា រដ្ឋាភិបាល​របស់​លោក​ជ្រើសរើស​យក​ចិន​ជា​ខ្នង​បង្អែក​យុទ្ធសាស្ត្រ​សម្រាប់​ការផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩ ហើយ​លោក​ចាត់ទុក​ថា ​ការផ្តល់​វ៉ាក់សាំង​ពី​ប្រភព​ផ្សេងទៀត ត្រឹមតែ​ជា​ប្រភព​បន្ទាប់បន្សំ៖ «ត្រូវ​តែ​បន្ត​យក​ចិន​ធ្វើ​ជា​បង្អែក​យុទ្ធសាស្ត្រ​សម្រាប់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ ឯ​ប្រភព​ផ្សេងៗ គឺ​ជា​ប្រភព​គាំទ្រ​មិត្ត​ភក្តិ​បរ​ទេស​អាច​យល់​អំពី​ចិត្ត​របស់​កម្ពុជា​ហើយ​តិច​ថា ផ្អែក​លើ​អ៊ីចឹង​ស្អី​ក៏​ចិន អី​ក៏​ចិន បើ​អស់​លោក​មិន​ផ្តល់​ឱ្យ​ខ្ញុំ ​តើ​ឱ្យ​ខ្ញុំ​ពឹង​អ្នក​ណា​បើ​មិន​ពឹង​ចិន»

ការជ្រើសរើស​យក​វ៉ាក់សាំង​របស់​ចិន​នេះ​ទៀតសោត ក៏​ហាក់​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​យក​អាយុ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ និង​ការចំណាយ​ថវិកា​ជាតិ​រាប់រយ​លាន​ដុល្លារ​មកធ្វើ​ជា​រឿង​ប្រថុយប្រថាន​ខ្ពស់ ​ខណៈ​មន្ត្រី​ជំនាញ​សុខាភិបាល​របស់​រដ្ឋាភិបាល​ខ្លួនឯង​ ក៏​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​​របស់​​ចិន​នេះ​​ទាំងស្រុង​​នៅឡើយ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាលអ្នកស្រី យក់ សម្បត្តិ ថ្លែង​ទទួលស្គាល់​កាលពី​ថ្ងៃទី១០ ខែកក្កដា ថា ក្រុម​អ្នកជំនាញ​របស់​រដ្ឋាភិបាល​កំពុង​សិក្សា​នៅឡើយ​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​របស់​ចិននេះ ជាពិសេស​ជាមួយ​មេរោគ​កូវីដ១៩​បំប្លែង​ខ្លួន​ថ្មី៖ «វ៉ាក់សាំង​ដែល​ប្រជាពលរដ្ឋ​បាន​ទទួល​នេះ គឺ​ពីរ​ដូស​នេះ យើង​កំពុង​តែ​សិក្សា​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង។ ប្រទេស​កម្ពុជា​យើង​គឺ​មាន​គុណសម្បត្តិ ក៏​ដូចជា​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ រហូតដល់​ថ្ងៃនេះ​យើង​ល្បាក់​បាន​ជិត ៥០ហើយ។ សល់តែ​ប៉ុន្មាន​ទៀត​បាន ៥០ហើយ។ ដូច្នេះ ចំនួន​នៃ​ការចាក់​នេះ គឺ​ច្រើន​លើសលុប​ណាស់។ ដូច​ខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង គឺ​យើង​មិនទាន់​បាន​សិក្សា​ស៊ីជម្រៅ។ អញ្ចឹង នេះ​គឺ​ជា​ភារកិច្ច​របស់​គណៈកម្មការ​ចំពោះកិច្ច ហើយ​គណៈកម្មការ​ចំពោះកិច្ច​នឹង​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​វាយតម្លៃ​លម្អិត​​មែនទែន ថាតើ​គុណភាព ឬ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ នឹង​អាច​ជួយ​ឱ្យ​មេរោគ​បំប្លែង​ថ្មី វា​អាច​គ្រប​ដណ្តប់​បាន​ឬអត់»

កាលពី​ខែឧសភា តាមរយៈ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ រដ្ឋាភិបាល​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ «យុទ្ធនាការ​ជាតិ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩» ដែល​រដ្ឋាភិបាល​អះអាង​ថា ក្នុង​គោលដៅ​សំដៅ​បង្កើត​ឱ្យ​បាន​នូវ​ភាពស៊ាំ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុងឆ្នាំ២០២១​នេះ។ ផែនការ​មេ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ១៩​នេះ ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​ដោយ​ចាក់​ជូន​ប្រជាពលរដ្ឋ​អាយុ​លើស ១៨ឆ្នាំ សរុប​ប្រមាណ​ជាង ១០លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប​ជាង ១៥លាន ៥សែន​នាក់។ រដ្ឋាភិបាល​ពន្យល់​ថា ការចាក់​វ៉ាក់សាំង​នេះ ធ្វើឡើង​ដោយ​ឥតគិតថ្លៃ ដើម្បី​រួម​ចំណែក​ដល់​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺកូវីដ១៩ ដោយ​កំណត់​យក​តំបន់​អាទិភាពខ្ពស់ ហើយ​ត្រូវ​បញ្ចប់​ឱ្យ​បាន​នៅក្នុង​ឆ្នាំ២០២១។

អ្នកសិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយបណ្ឌិត សេង សារី សាទរ​វិធានការ​ដែល​រដ្ឋាភិបាល​កំពុង​ដាក់ចេញ​ក្នុងការខិតខំ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​​ទូទាំង​​ប្រទេស​នេះ តែ​លោក​ថា រដ្ឋាភិបាល​នឹង​ជៀស​មិន​ផុត​ពី​រង​នូវ​ការរិះគន់​ថា​ កំពុង​កេង​ចំណេញ​នយោបាយ​ពីរឿងនេះទេ។ លោក​ស្នើថា ក្នុងរយៈពេល​បន្ទាប់​មក​ទៀត រដ្ឋាភិបាល​គួរ​គិតគូរ​ពិចារណា​រក​វ៉ាក់សាំង​ដែល​មាន​គុណភាព​ល្អជាង​វ៉ាក់សាំង​ចិន​នេះ ដើម្បី​ឱ្យ​ពលរដ្ឋ​ភាគច្រើន​ទទួល​បាន​ប្រយោជន៍​ពី​រឿងនេះ៖ «ដំណាក់កាល​នេះ​ជា​ដំណាក់កាល​ដែល​យើង​កំពុងតែ​ខ្វះ​វ៉ាក់សាំង ឬ​ក៏​កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​ទទួល​បាន​វ៉ាក់សាំង។ យើង​ដោះស្រាយ​បញ្ហា​ចំពោះមុខ​នេះ ក៏​បាន​មួយ​កម្រិត​ហើយ ក៏ប៉ុន្តែ​បើសិន​ជា​រយៈពេល​វែង ហើយ​រដ្ឋាភិបាល​ចង់​បាន​ប្រជាប្រិយភាព​ពីរឿងហ្នុង​ទុកជា​កេរមរតក​នយោបាយ​របស់​ខ្លួន នោះ​រដ្ឋាភិបាល​ត្រូវ​ពិចារណា​វ៉ាក់សាំង​ដែល​មាន​គុណភាព​ល្អ​ជាងហ្នុង អាច​ជា​វ៉ាក់សាំង​បាន​មក​ពី​អឺរ៉ុប ឬក៏​មកពី​អាមេរិក​អីជាដើម។ ខ្ញុំ​ថា​ ទោះបី​យកមុខ​យកមាត់​ពី​បញ្ហា​ហ្នុង​ក៏ដោយ ឬក៏​ព្យាយាម​ដើម្បី​យក​ប្រជាប្រិយភាព​ពី​បញ្ហា​ដែល​កំពុង​តែ​កើតឡើង​ក៏ដោយ ប៉ុន្តែ​ឱ្យ​តែ​ប្រយោជន៍​ហ្នុង​ទៅដល់​ពលរដ្ឋ ឱ្យ​តែបាន​ទៅដល់​ពលរដ្ឋ​ច្រើន គឺ​ជា​រឿង​ដែល​គួរឱ្យ​អបអរ​សាទរ ហើយ​ខ្ញុំ​គាំទ្រ​លើ​គំនិត​ហ្នុង​ព្រោះ​អ្នកនយោបាយ ចង់​ឬ​មិនចង់ គឺ​តែងតែ​កេងចំណេញ​ទៅលើ​វិបត្តិ​ជាទូទៅ។ នេះ​ជា​ចរិត​របស់​អ្នកនយោបាយ​ហើយ»

រីឯ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ វិញ លោក​យល់​ឃើញ​ថា ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​ចាក់វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅពេល​នេះ គឺ​មួយផ្នែក​ដើម្បី​ជួយ​លុបលាង​នូវ​រាល់​កំហុស​របស់​ខ្លួន​ដែល​រដ្ឋាភិបាល​បាន​ធ្វេសប្រហែស​កាលពី​ពេល​អតីតកាល​បណ្តែត​បណ្តោយ​ឱ្យ​ជំងឺកូវីដ១៩ ឆ្លង​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស។ មួយ​ផ្នែកទៀត លោកថា រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​ចង់​ផ្គាប់ផ្គុន​យក​ចិត្ត​ចៅហ្វាយនាយ​ចិន​របស់​ខ្លួន​តាមរយៈ​ការជំរុញ​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ចិន​ទាំងស្រុង​នេះ៖ «គាត់​ប្រឹងប្រែង​ធ្វើ​បែប​ហ្នុង​ដើម្បី​ជួយ​ជំរុញ​ការប្រើប្រាស់​វ៉ាក់សាំង​ចិន​ដែល​គាត់​តែងតែ​អួតអាង។ នេះ​ជា​របៀបមួយ​នៃ​ការព្យាយាម​យក​ចិត្ត​ចិន​ផង ហើយ​ក៏​បាន​ព្យាយាម​យកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដើម្បី​លុប​កំហុស​របស់​គាត់​ដ៏ធំៗ​ដែល​នាំឱ្យ​មាន​ការឆ្លង​រីករាលដាល​កូវីដ១៩​ផង។ វា​ជា​ផ្លូវ​តែមួយ​គត់​ដែល​គាត់​ត្រូវតែ​ប្រថុយ​ធ្វើ បើទោះបីជា​រង​ហានិភ័យ​ប៉ុណ្ណា​ក៏ដោយ ក៏​ត្រូវ​តែ​ប្រថុយ​ធ្វើ​ក្នុង​ផ្លូវ​ហ្នុងដែរ គឺ​ការប្រើប្រាស់​វ៉ាក់សាំង​ចិន​ដើម្បី​ព្យាយាម​ទប់ស្កាត់​ការរីករាលដាល​កូវីដ១៩។ ពីព្រោះ​បើគាត់​មិនប្រើប្រាស់​វ៉ាក់សាំង​ចិន គាត់មិន​ដឹង​យក​មធ្យោបាយ​អ្វី​ទៅប្រើ។ លុយកាក់​ក៏គ្មាន​សម្រាប់​ទិញ​វ៉ាក់សាំង​ពី​បណ្តា​ប្រទេស​មហាអំណាច​ធំៗ ទំនាក់ទំនង​ជាមួយ​គេ​ក៏​មាន​អរិភាព។ ដូច្នេះ ពិបាក​ហារ​មាត់​សុំ​គេ…»

គិត​ត្រឹម​ថ្ងៃទី១០ ខែកក្កដា រដ្ឋាភិបាល​អះអាង​ថា ខ្លួន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ ជូន​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​ជាង ៤លាន​ ៨សែន​នាក់ ស្មើនឹង​ជាង ៤៨,៥៦ ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ដែល​រដ្ឋ​ដាក់​ផែនការ​ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​ឱ្យ​បាន​ប្រមាណ​ពី ១០ ទៅ ១៣​លាន​នាក់។ កម្ពុជា​មាន​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ ក្នុង​ដៃ​សរុប​ចំនួន​ជាង ១៦លាន​ដូស ក្នុងនោះ វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម មាន​ជាង ៥លាន​ដូស (៥,២ លាន​ដូស) វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ មាន​ជាង ១០លាន​ដូស (១០,៥ លាន​ដូស) និង​វ៉ាក់សាំង​ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្រោម​គម្រោង COVAX មាន​ចំនួន​ជាង ៣សែន​ ២ម៉ឺន​ដូស (៣២៤.០០០​ដូស) ជា​វ៉ាក់សាំង​អាស្ត្រាហ្សេណេកា ហៅថា កូវីសៀល (AstraZeneca/SII, COVISHIELD)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ក្រុម​​អ្នក​វិភាគ​​មើល​ឃើញ​​ថា រដ្ឋាភិបាល​​កំពុង​​ព្យាយាម​​កេងចំណេញ​​នយោបាយ​​ទាំង​​ក្នុង​​ស្រុក​និង​​ក្រៅ​ស្រុក ពី​​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​​ការពារ​​ជំងឺ​កូវីដ​១៩​"

  1. so socheath says:

    ចុះពូជអាចុយម៉្រាយ កូនមីសំផឹងកាដួយស្អុយអាយះ ស្ញេញ ឆ្តិញរលួយវ៉ល់ អ្ហែងអស់ហ្នឹង
    មិនត្រូវការចាក់វ៉ាក់សាំងមែនទេ ?
    បើអាចុយម៉ាអ្ហែងអស់ហ្នឹង ខ្លាចកេងចំណេញនយោបាយ កុំចាក់ វ៉ាក់សាំងទៅ ។
    តែសួរថា អាពូជសំផឹងអ្ហែងអស់ហ្នឹង មានបានប្រកែកថាអត់ចាក់វ៉ាក់សាំងឬអត់ ?
    កូនមីចោរគេចុយ ពូជមីកាដួយឆ្កែ ចេះតែមានសព្វបែប សព្វយ៉ាងមែន !

  2. Anonymous says:

    HAS……… who say ROTHAPIBAL in KAMPOUCHEA there is no ROTHAPIBAL only dictator the uneducated evil monster HUN NAL call HUN SEN next name CHHOUP SAMLAP.

Leave a Reply

Submit Comment