លោក សម រង្ស៊ី ចោទ​ជាថ្មីថា​ លោក ហ៊ុន​ សែន និង​ភរិយា ​នៅ​​​ពី​ក្រោយ​​ករណី​​បាញ់​​សម្លាប់​​សកម្មជន​​​នយោបាយ ព្រះសង្ឃ អ្នកបរិស្ថាន សិល្បៈករ​ រួម​ទាំង​លោកបណ្ឌិត កែម ឡី

ដោយ មួង ណារ៉េត
2021-07-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ចោទ​ជាថ្មីថា​ លោក ហ៊ុន​ សែន និង​ភរិយា ​នៅ​​​ពី​ក្រោយ​​ករណី​​បាញ់​​សម្លាប់​​សកម្មជន​​​នយោបាយ ព្រះសង្ឃ អ្នកបរិស្ថាន សិល្បៈករ​ រួម​ទាំង​លោកបណ្ឌិត កែម ឡី

លោក សម រង្ស៊ី បានចូលរួមក្នុងពិធីរំលឹកខួបទី៥ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែលរៀបចំឡើងនៅវត្តចន្ទរង្សី ក្បែរទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ រូប៖ Sam Rainsy


លោក សម រង្ស៊ី ប្រធាន​​ស្ដីទី​​គណបក្ស​សង្រ្គោះជាតិ​ចោទប្រកាន់​ជាថ្មីទៀត​ថា​ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ជាអ្នកនៅពីក្រោយ​ករណី​ឃាតកម្ម​ជា​ច្រើន​ ទៅ​លើ​សកម្មជន​​នយោបាយ ព្រះសង្ឃ អ្នកបរិស្ថាន សិល្បៈករ រួម​នឹង​លោកបណ្ឌិត កែម ឡី ផង។ លោក សម រង្ស៊ី លើកឡើង​បែប​នេះ​នៅពី​​ថ្ងៃ​ទី១១ ខែ​កក្កដា ម្សិលមិញ ពី​ប្រទេស​បារាំង​ក្នុងពេល​លោក​ចូលរួម​បុណ្យ​ខួប ៥ ​ឆ្នាំ​នៃមរណភាព​លោកបណ្ឌិត កែម ឡី

លោក សម រង្ស៊ី បញ្ជាក់​ថា មាន​សាក្សី​ដែល​បញ្ជាក់​ថា​ ករណី​ឃាតកម្ម​ជា​ច្រើន​ករណី ​ទាក់ទង​នឹង​ការបង្រ្កាប​​អ្នក ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង​នឹង​អាជ្ញាធរ និង​មេដឹកនាំ​​របប​ក្រុងភ្នំពេញ ក្នុង​រួមមាន ព្រះតេជគុណ សំ ប៊ុនធឿន អ្នកការពារសិទ្ធិ​កម្មករលោក ជា វិជ្ជា អ្នកការពារ​ធនធាន​ធម្មជាតិលោក ឈុត វុទ្ធី អ្នកសារព័ត៌មាន​​ប្រឆាំង​​ជាច្រើន​នាក់ និង​លោកបណ្ឌិត កែម ឡី។ លោក​បន្ត​ថា ​ចំណែក​អ្នកស្រី ប៊ុន រ៉ានី ជា​ភរិយា​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​សិល្បៈករ និង​ជា​នាដការី​ល្បីឈ្មោះអ្នកស្រី ពិសិដ្ឋ ពាលីកា៖ «ថាអាហ្នឹង​គ្រោះថ្នាក់សម្រាប់ ហ៊ុន សែន សម្រាប់​ប្រពន្ធ ហ៊ុន សែន របប ហ៊ុន សែន ទើប​បាន ហ៊ុន សែន ប្រពន្ធ ហ៊ុន សែន របប ហ៊ុន សែន រៀបចំ​ការបាញ់​សម្លាប់។ ទី២ ត្រូវសួរថា​ នរណា ដែល​មាន​មធ្យោបាយ​រៀបចំ​ការសម្លាប់ហ្នុង។ ទី៣​គឺ​រកមុខ​អត់​ដែល​ឃើញ​ទេ ដោយសារ​របប​ការពារ ដោយសារ​តុលាការ​​ការពារ​របប​លោក ហ៊ុន សែន។ ទាល់តែ​មាន​អំណាច កាន់អំណាច​ទើប​អាច​បញ្ជា​តុលាការ​ថា ​កុំ​ស៊ើប​អង្កេត ប៉ូសីល​កុំ​ស៊ើបអង្កេត ឬមួយ​បើ​ស៊ើប​គេស៊ើបទៅជាឆ្កយ​ទៅ។ ដូចជា​រឿង​បណ្ឌិត កែម ឡី ទៅ​សង្ស័យ​ម្នាក់​នោះ​ សួរថា​អ្នកឯង​ឈ្មោះអី ថា​ឈ្មោះ​ជួប សម្លាប់ ដែល​ជារឿង​លេងសើច​ទាំង​ប៉ូលីស ទាំង​តុលាការ​ក្នុង​កណ្ដាប់ដៃ ហ៊ុន​សែន គឺ​បំបិទ​បំបាំង​ការពិត ការពារ​ជន​ឧក្រិដ្ឋ ហើយ​ទប់ស្កាត់​មិនឱ្យមាន​យុត្តិធម៌»

លោក សម រង្ស៊ី ក៏​បាន​លើកឡើង​ទៀត​ថា ដើម្បី​រក​យុត្តិធម៌​ពិតប្រាកដ​ដល់​អ្នក​ដែល​សម្លាប់​ដោយ​អយុត្តិធម៌​ទាំង​នោះ គឺ​មាន​តែ​ពលរដ្ឋ​ត្រូវ​ចូលរួម​ទាមទារ​យុត្តិធម៌​ទាំង​អស់គ្នា៖ «សូមបងប្អូន​ជនរួមជាតិ​​ទាំងអស់​កុំ​អស់សង្ឃឹម​មនុស្ស ដែលធ្វើអាក្រក់​មិនចាំបាច់​ចុះ​នរក​ជាតិក្រោយ ឬ​ទាល់តែ​ស្លាប់​ទេ។ ខ្ញុំជឿថា​កម្មពារ​នឹង​មក​ដល់​ជាតិ​ហ្នឹង ខាងមុខហ្នឹង​​មិនយូរទេ គឺទាល់តែ​ប្រជាតិខ្មែរ​យើង​រួបរួមគ្នា ងើបឈរ​ទាំអស់គ្នា ដើម្បី​ផ្ដល់យុត្តិធម៌​ជូន​ជនរងគ្រោះ វីរជន ឥស្សរជន​ដ៏ល្បីល្បាញ​​មកដល់​សព្វថ្ងៃ ធ្វើម៉េច​កុំ​ឱ្យ​មាន​ទង្វើ​ឃោរឃៅ អយុត្តិធម៌​បែប​ហ្នឹង​ទៀត ដល់អ្នកស្នេហាជាតិបែប​ហ្នឹង​ទៀត។​ធ្វើម៉េច​ផ្ដល់យុត្តិធម៌​ឱ្យ​ពលរដ្ឋខ្មែរ​នៅពេលខាងមុខឆាប់ៗនេះ»

វិទ្យុអាស៊ីសេរី នៅ​មិន​ទាន់អាច​សុំ​ការឆ្លើយ​តប​ពី​មន្រ្តី​រដ្ឋាភិបាល​ពី​ការចោទ​ប្រកាន់​របស់លោក សម រង្ស៊ី នេះ​បាន​នៅ​ឡើយ​ទេ។ បើ​ទោះជា​យ៉ាងណា មក​ដល់​ពេល​នេះ​លោក សម រង្ស៊ី​ បាន​ជាប់​បណ្ដឹង​ជាច្រើន​ទាក់ទង​នឹង​ការចោទប្រកាន់​នានា និង​ការថ្លែងសារ​ជា​សាធារណៈ​របស់​លោក។ សំណុំរឿង​ទាំងនោះ​ត្រូវ​ប្ដឹង​ដោយ​លោក ហ៊ុន សែន រដ្ឋាភិបាល រួមនឹង​មន្រ្តី​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ពី​បទបរិហាកេរ្តិ៍ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ប្រមាថ​ព្រះមហាក្សត្រ​ជាដើម។

ជាមួយគ្នា​នេះ​កាលពីថ្ងៃ​ទី១១ ខែកក្កដា គណបក្ស​សង្រ្គោះជាតិ​នៅ​រដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក​ក៏​នាំ​គា្ន​ធ្វើ​បុណ្យខួប​គម្រប់៥ឆ្នាំ​ថ្ងៃ​ឃាតក​បាញ់​សម្លាប់​លោក បណ្ឌិត កែម ឡី នេះ​ដែរ ដោយ​បាន​ធ្វើ​ពិធី​តាម​បែប​ព្រះពុទ្ធសាសនា។ ពួកគេ​ក៏ឆ្លៀតពេល​នោះ​រម្លឹក​ដល់​វីរភាព​របស់អ្នកការពារ​សិទ្ធិ​កម្មករ​លោក ជា វិជ្ជា និង​អ្នកការពារ​ព្រៃឈើលោក ឈុត វុទ្ធី ផងដែរ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "លោក សម រង្ស៊ី ចោទ​ជាថ្មីថា​ លោក ហ៊ុន​ សែន និង​ភរិយា ​នៅ​​​ពី​ក្រោយ​​ករណី​​បាញ់​​សម្លាប់​​សកម្មជន​​​នយោបាយ ព្រះសង្ឃ អ្នកបរិស្ថាន សិល្បៈករ​ រួម​ទាំង​លោកបណ្ឌិត កែម ឡី"

  1. so socheath says:

    អូហូ !
    ជឿតាមកូនមីកាដួយអាយះស្ញេញ អាពូជឆ្កែ អាក្បត់ជាតិសមរង្សុី
    ជឿឆ្កែវិញគ្រាន់បើជាង ។
    អាពូជសំផឹងសំរង្សុី !
    លុយលក់ប័ណ្ណនាឡិកា អាពូជសំផឹងអ្ហែង២០ ម៉ឺនដុល្លារ យកទៅនាអស់ហើយ អាចុយម៉្រាយ ?
    អាពូជសំផឹងនេះ ពិតជាអួតខ្យល់ ចុយតែម៉ែវាមែន !

  2. Anonymous says:

    YES ..ANH believe on this guy who you said KBOTH CHEATH. my question to AH ..SO SOCHEATH is between HUN SEN and SAM RANSY ,KIM SOKHA . who was KBOTH CHEATH?? for me I’m one billion % believe HUN SEN is KBOTH your CHEATH . we Cambodian knew in this HUN SEN regime KAMPOUCHEA lost just about every thing this country used to be bigger then LAO but right now smaller then Lao not even that a few island Vietcong witch was HUN SEN boos took it , forest is just about gone, gold mind CHINA took it every day every thing that was Cambodian treasury have been destroy. please look at HUN SEN the families they had tone and tone of money that most leader in the world can not did like HUN SEN families . please do not talking about a bit of money from selling SAM RANSY’s watch it already go to help Cambodian who need the most help . MY massage to AH CHHKOUTH SO SOCHEATH ..I do not know if you are real Cambodian but you are so LNGOUNG ..I’m sick to see your fucking comment . wishing some one go to shut you up not to open your stinky mouse ever because you are so sick need to go to metal ‘s place call PREK TNOTH

  3. Anonymous says:

    sorry may be some one did not know this guy SO SOCHEATH . please give him some money from that selling so that he can buy ANKOR beer to drink to dead . AH..CHHKOUTH SLAP PEPROS MORTH

Leave a Reply

Submit Comment