ស្ថាប​និក​ចលនា​មាតា​ធម្មជាតិ​ ចាត់​ទុក​ការ​ជម្រះ​ក្តី​ដោយ​គ្មាន​វត្តមាន​លោក​ជា​ការ​រំលោភ​ច្បាប់

តុលាការ និងច្បាប់ | បរិស្ថាន | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ណាត សុភាព and លោក សុត បាន |១៣ កក្កដា ២០២១ |ម៉ោង ១៧:១១
VOD

រូបលោក អាឡិច កាលពីពេលកន្លងទៅ

រូបលោក អាឡិច កាលពីពេលកន្លងទៅ


ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ចាត់ទុកការ​បើកសវនាការ​​​ ជំនុំ​ជម្រះ​ក្តីដោយកំបាំងមុខ លើសំណុំរឿងរបស់លោកដែលគ្រោង​ធ្វើ​​នៅចុងខែកក្កដាខាងមុខនេះ ថាជាការប្រតិដ្ឋឡើងផ្នែកនយោ​បាយ និងរំលោភលើច្បាប់ជាតិនិងច្បាប់អន្តរជាតិ។

ការលើកឡើងរបស់​លោក អាឡិច ធ្វើ​ឡើង​ក្រោយ​ពីលោក​បាន​ទទួល​ដីកា​​របស់​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែលកោះហៅរូបលោក​ឱ្យ​ចូលរួម​​សវនាការ​នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ពាក់ព័ន្ធនឹង​បទ «ញុះ​ញង់​បង្ក​ឱ្យ​​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

លោក អាឡិច ហ្គន់សាឡេស ដេវិតសុន សរសេរ​នៅលើបណ្តាញសង្គម​ហ្វេសប៊ុករបស់លោក​នៅថ្ងៃអង្គារនេះថា តុលាការ​កម្ពុជា​អាច​ជំនុំ​ជម្រះ​ក្តី​​​លើសំណុំរឿង​របស់​លោក​ដោយ​កំបាំងមុខ​បាន លុះត្រាតែជនជាប់ចោទ​កំពុងលាក់​​ខ្លួននិងរកមិនឃើញ ប៉ុន្តែសម្រាប់​រូប​លោក​ គឺ​មិនបាន​គេចវេះនោះ​ទេ។

លោក​ថា បើសិនជាតុលាការ​មិនអនុញ្ញាត​ឱ្យរូបលោកបានចូលទៅ​​តតាំងក្តីនៅក្នុងសវនាការនៅប្រទេស​កម្ពុជា​នោះ​ទេ នោះ​ជា​ការ​រំលោភ​នូវសិទិ្ធទទួលការជំនុំជម្រះ​ក្តីដោយយុត្តិធម៌ដែលមានកំណត់នៅក្នុងច្បាប់កម្ពុជា ជាពិសេស​ជាការរំលោភរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ព្រមទាំង​រំលោភ​​នូវវិធានច្បាប់អន្តរជាតិ ដោយសារការចោទប្រកាន់​លោកធ្វើឡើងក្រោមហេតុផលនយោបាយតែប៉ុណ្ណោះ។

លោកបន្ត​ថា៖ «ប្រសិនបើសវនាការមួយនេះ​ដំណើរការនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ វានឹងបញ្ជាក់ម្តង​ទៀត​ថា មនុស្សដែលមានតួនាទីអនុវត្តច្បាប់ បែរជារំលោភច្បាប់ទៅវិញ។ វានឹងបញ្ជាក់កាន់តែច្បាស់នៅចំពោះមុខ​ប្រជាជន​កម្ពុជានិង​សហគមន៍អន្តរជាតិថា ការចោទប្រកាន់មកលើរូបខ្ញុំ និងសកម្មជន Mother Nature Cambodia ផ្សេងទៀត​ដែលជាប់ពន្ធនាគារ គ្រាន់តែជាការប្រតិដ្ឋដើម្បីចោទប្រកាន់ និងមានលក្ខណៈនយោបាយតែប៉ុណ្ណោះ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី​ រិន្ទ បានទេ នៅថ្ងៃនេះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បាន​ជំរុញទៅតុលាការ​បើក​ផ្លូវឱ្យជនជាប់ចោទបានចូលរួមតតាំងក្តីនៅក្នុងអង្គសវនាការ ដើម្បីបង្ហាញពីតម្លាភាពនិងផ្តល់យុត្តិធម៌ដល់ជនជាប់ចោទ។

លោកមានប្រសាសន៍ថា៖ «បើយើងនិយាយពីប្រព័ន្ធយុត្តិធម៌ហើយភាពស្មើគ្នាចំពោះមុខច្បាប់ គឺនៅពេលសវនាការឬការស៊ើបសួរក៏ដោយ វាត្រូវមានភាគីពាក់ព័ន្ធចូលរួម ជាពិសេសជនជាប់ចោទដែលត្រូវបានតុលាការចោទប្រកាន់តែម្តង ដើម្បីឱ្យមានឱកាសតទល់គ្នាឬក៏បង្ហាញភស្តុតាងចំពោះមុខច្បាប់»។

លោក អំ សំអាត បន្ថែម​ថា៖ «ទាក់ទងនឹងបញ្ហានេះ វាពិបាកបន្តិច! កន្លងមក ដូច អាឡិច មិនអាចទទួលបានវីសាត្រឡប់មកចូលកម្ពុជា ការត្រឡប់មកតទល់ [ក្នុងសវនាការ]​ វាមានឱកាសតិច វាអត់មានឱកាសតែម្តង! បើយើងនិយាយពីភាពចំពោះមុខច្បាប់ និយាយពីភាពយុត្តិធម៌ វាគួរតែគាត់ត្រូវបានមកចំពោះមុខតុលាការ ដើម្បីជជែកដេញដោល»។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ យុវជនមាតាធម្មជាតិ ៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទា​ទោសចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ ​

ចំណែកសកម្មជនមាតាធម្មជាតិ​​២នាក់​ផ្សេងទៀត ​គឺលោក ​Alejandro Gonzalez-Davidson​ និង​កញ្ញា ​ជា គន្ធីន ​ក៏ត្រូវបាន​កាត់ទោស​ដោយ​កំបាំងមុខនៅពេលនោះផងដែរ។

ដើមចមដែលនាំឱ្យមានការចាប់ខ្លួនអ្នកទាំង៣នាក់ ក្រោយពេលសមាជិករបស់ពួកគេម្នាក់​ប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីរមណីយដ្ឋានវត្តភ្នំ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឱ្យបញ្ឈប់ការចាក់ដីលុបបឹងទំនប់កប់ស្រូវ ឬ​បឹងតាមោក ដោយសារបឹងនេះជាបឹងធម្មជាតិធំជាងគេ និងនៅសេសសល់ចុងក្រោយគេនៅរាជធានីភ្នំពេញ ខណៈបឹងនេះកំពុងរងការចាក់ដីលុបក្រោមគម្រោងអភិវឌ្ឍន៍។

យ៉ាងនេះក្តី ក្រោយពីមានការចោទប្រកាន់និងឃុំខ្លួនសកម្មជនបរិស្ថានទាំង៣​នាក់នោះ ក៏មានប្រតិកម្មជាច្រើនពី​សាធារណជន អង្គការសង្គមស៊ីវិលជាតិ​និងអន្តរជាតិ រួមទាំងស្ថានទូតធំៗប្រចាំនៅកម្ពុជា ក្នុងនោះ ស្ថានទូតអាមេរិក ស្ថានទូតស៊ុយអ៊ែត និងអូស្រ្តាលី ជាដើម ដោយពួកគេទាមទារឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់ទៅលើយុវជនបរិស្ថានទាំងនោះឱ្យមានសេរីភាពឡើងវិញ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ​បានឱ្យដឹងកាលពីចុងខែមិថុនា បន្ទាប់ពី​ជួបជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី អេវ៉ា ង្វៀន​ប៊ិញ ថា ការចាប់ខ្លួនសកម្មជន៣រូប ដោយសារអាជ្ញាធរ​មានភស្តុតាង​ជាក់លាក់ច្បាស់លាស់​ ចំពោះសកម្មភាពដែលពួកគេបានប្រព្រឹត្តកន្លងមក។

គិតចាប់ពីខែកញ្ញា ឆ្នាំ២០២០មក មានសកម្មជនចលនាមាតាធម្មជាតិ ចំនួន៦នាក់ ត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគារ ខណៈពួកគេ​បានចូលរួមសកម្មភាពជាច្រើនក្នុងកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា៕  


អត្ថបទទាក់ទង

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

អង្គការ​សហ​ប្រជា​ជាតិ​ជំរុញ​ឱ្យ​​កម្ពុជា​គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សិទ្ធិ​មនុស្ស​អន្តរជាតិ

អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនិងបរិស្ថាន បង្ហាញកង្វល់អំពីការឃុំខ្លួនសកម្មជនបរិស្ថាន និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិ​ ដើម្បីធានាសិទ្ធិសេរីភាពអ្នកការពារសិទ្ធិមនុស្សនិងអ្នកការពារបរិស្ថាន។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "ស្ថាប​និក​ចលនា​មាតា​ធម្មជាតិ​ ចាត់​ទុក​ការ​ជម្រះ​ក្តី​ដោយ​គ្មាន​វត្តមាន​លោក​ជា​ការ​រំលោភ​ច្បាប់"

  1. Anonymous says:

    sorry ALEC ..HUN SEN only good in the dark I do think he want to face you in person . if UN SEN sitting and speak direct to you he must be shaking the reason the uneducated guy like him will not be good enough word to talk

  2. so socheath says:

    មិនដឹងបើកលំហប្រជាធិបតេយ្យសម្រាប់ពលរដ្ឋកម្ពុជាឡើងវិញ
    កូនមីកាដួយអាយះស្ញេះ អ្ហែងស្អីទេ អាពូជសំផឹង អេង ឆៃអ៊ាង ?
    ពូកអាពូជសំផឹង កូនមីកាដួយអាយះស្ញេញ ចេះត្រឹមតែសង្គ្រោះតែកាដួយ
    សង្គ្រោះតែក្ត អាចុយម៉្រាយអ្ហែងអស់ហ្នឹង វាងាប់តៃហោងរកដីកប់គ្មាន
    អស់ហើយ ។ ដូចនេះតើប្រជាធិបតេយ្យដែលប្រជាជនកម្ពុជា កំពុងរស់នៅ
    ក្នុងគន្លងនិតិរដ្ឋសព្វថ្ងៃ រស់ដោយសារប្រជាធិបតេយ្យ ប់ាបុិនត្រឡោក
    កាដួយអាយះស្ញេញ មីសំផឹងកាដួយស្អុយ ម៉ែអ្ហែងនាំមកមែនទេ ?
    ឆ្លើយមកមើលអាពូជសំផឹង អេង ឆៃអ៊ាង ?

Leave a Reply

Submit Comment