សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះ​វិហារ​ រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ជាង​ ៣៦០​ករណី​ ឋិត​ក្នុង​ព្រៃ​ឡង់​ជាប់​ពាក់​ព័ន្ធ​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី

ដោយ ជាតិ ចំណាន
2021-07-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះ​វិហារ​ រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ជាង​ ៣៦០​ករណី​ ឋិត​ក្នុង​ព្រៃ​ឡង់​ជាប់​ពាក់​ព័ន្ធ​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី

ស្ថានភាពព្រៃឈើ ក្នុងតំបន់ស្នូល ក្នុងដែនព្រៃឡង់ ប្រជាសហគមន៍រកឃើញបទល្មើសជាង ៣០០ករណី ចាប់ពីថ្ងៃទី ០៩ ដល់ ១៣ កក្កដា ឆ្នាំ២០២១។ រូប៖ សហគមន៍ព្រៃឡង់


ឈើ​មូល​ធំ​ៗ​ ប្រភេទ​ស្រឡៅ​ ពពេល​ ផ្តៀក​ គគីរ​ និង​ដើម​ច្បោះ​ជ័រ​ ជា​ដើម​ ឋិត​នៅ​តំបន់​ស្នូល​ព្រៃ​ឡង់​ ឬ​ហៅ​ថា​ តំបន់​បេតិកភណ្ឌ​ជាតិ​ដ៏​សំខាន់​ ក្នុង​ព្រៃ​អភិរក្ស​មួយ​​នេះ​ កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ពេញ​ទំហឹង​ នៅ​រយៈ​ពេល​ ៣​ ខែ​ចុង​ក្រោយ​នេះ​។

​ការ​អះអាង​នេះ​ ក្រោយ​ពី​ប្រជា​សហគមន៍​ខេត្តព្រះវិហារ ៩​ នាក់​ បាន​ឆ្មក់ចុះ​ល្បាត​ព្រៃ​ឡង់​រយៈ​ពេល​ ៥​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​៩​ ដល់​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ប្រទះ​ឃើញ​ដើម​ឈើ​ធំ​ៗ​ មុខ​កាត់​ចាប់​ពី​ ៤​តឹក​ ដល់​ ១​ ម៉ែត្រ​ ២​តឹក​ និង​ប្រវែង​ ចាប់​ពី​ ៤​ម៉ែត្រ​ដល់​ ៦​ម៉ែត្រ​ ត្រូវ​គេ​អារ​រំលំ​នៅ​សល់​តែ​គល់​ និង​ សំណល់​ចម្រៀក​ឈើ​ ជាប់​នឹង​គល់​ឈើ​។ ​បទ​ល្មើស​ព្រៃ​ឈើ​ទាំង​នេះ​ ឋិត​នៅ​ចំណុច​ បុស្ស​រាំង​ ជាប់​ក្បាល​ដំរី​ អូរ​អាចម៍​ដែក​ និង​ប្រាសាទ​គោល​ ក្នុង​តំបន់​ស្នូល​ព្រៃ​ឡង់​។

​ក្នុង​ពេល​ចុះ​ល្បាត​ កម្ម​ករ​ក្រុមហ៊ុន​ប្រាប់​ប្រជា​សហគមន៍​ថា​ ពួក​លោក​ស៊ី​ឈ្នួល​​ដឹក​ឈើ​ឱ្យ​ក្រុមហ៊ុន​ភីអ៊ិនធី​ (PNT Co., Ltd.) ក្នុង​មួយ​ម៉ែត្រ​គូប​ ២០​ម៉ឺន​រៀល​ រី​ឯ​អ្នក​ដាំ​បាយ​ និង​ធ្វើ​ម្ហូប​ឱ្យ​កម្ម​ករ​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​ គឺ​ជា​ស្ត្រី​ជា​ច្រើន​នាក់​ មក​ពី​ខេត្ត​ឧត្ត​មាន​ជ័យ​។

អ្នក​សម្រប​សម្រួល​សហគមន៍ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ​លោក ​ស្រី​ ថី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ថា​ ​បច្ចុប្បន្ន​កម្ម​ករ​ក្រុមហ៊ុន​ រាប់​សិប​នាក់​បាន​បោះ​តង់​ក្នុង​ព្រៃ​ ដើម្បី​កាប់​ឈើ​ រួច​ដឹក​តាម​គោ​យន្ត​ចំនួន​ ២៥​ គ្រឿង​ចេញ​ក្រៅ​ មក​ស្តុក​ទុក​នៅ​ជាយ​ព្រៃ​ឡង់​ ឋិត​នៅ​ចំណុច​ ភ្នំ​តា​ផែង​ ក្នុងឃុំរួសរាន់ ស្រុករវៀង ដោយ​មាន​រថយន្ត​ប៉ាកុង​ ៤​គ្រឿង​ចាំ​ទទួល​ដឹក​ឈើ​បន្ត​ ចូល​ការដ្ឋាន​ក្រុមហ៊ុន​វៀតណាម​ ភីអ៊ិនធី​ ឋិត​ក្នុង​ឃុំ​រួសរាន់​ ស្រុក​រវៀង​។ លោក​ថា​ ប្រជា​សហគមន៍​បាន​ថត​រូប​ភាព​ និង​វីដេអូ​ ពី​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​ទាំង​នេះ​ ទុក​ជា​ភស្តុ​តាង​ ត្រៀម​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសបុក​ ព្រោះ​ពួក​លោក​ គ្មាន​ជំនឿ​លើ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​នោះទេ៖ «ចង់​ឱ្យ​គណៈកម្មការ​លោក សៅ សុខា ​និង​លោក អេង ហ៊ី ​ឱ្យ​គាត់​ចុះ​មក ​កុំ​ឱ្យ​ដូចលោក នេត្រ ភក្ត្រា​ និយាយ​ថា ​ពួកខ្ញុំ​និយាយ​មិន​ការ​ពិត​ ក្លែងក្លាយ​។ ​ខ្ញុំ​ចង់​ឱ្យ​ពួកអស់​ទាំងនោះ​ មក​មើល​ទាំង​អស់​គ្នា ​កុំ​ឱ្យ​ខ្ញុំ​មក​មើល​ទាំង​អស់​គ្នា ​កុំ​ឱ្យ​ថា ​ខ្ញុំ​និយាយ​អត់​ប្រសិទ្ធភាព​»។

​សកម្ម​ជន​ព្រៃ​ឡង់​រូប​នេះ​បន្ថែម​ថា​ ប្រជា​សហគមន៍​បាន​ប្រថុយ​ជីវិត​ចុះ​ល្បាត​ព្រៃ​ឡង់​ដេក​ក្នុង​ព្រៃ​ ៤​យប់​ ដើម្បី​តាម​ដាន​ពី​ស្ថាន​ភាព​ព្រៃ​ឡង់​ ខណៈ​ដែល​សេចក្តី​រាយ​ការណ៍​ និង​ក្តី​កង្វល់​ទាំង​ឡាយ​ របស់​ពួក​គាត់​ ត្រូវ​បាន​អាជ្ញាធរ​មើល​រំលង​។ លោក​ថា​ ប្រជា​សហគមន៍​បាន​ផ្តល់​ព័ត៌មាន​ទាំង​នេះ​ឱ្យ​លោក​ មាស ញឹម​ ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ ដើម្បី​ចុះ​បង្ក្រាប​ដែរ​ តែ​គ្មាន​លទ្ធ​ផល​ទេ​។ រី​ឯ​លោក​ ចាប សារ៉ន​ មាន​តួ​នាទី​ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ គឺ​ជា​មេ​ការ​ក្រុមហ៊ុន​របស់​វៀតណាម​នេះ​ កំពុង​ធ្វើ​អាជីវ​កម្ម​ឈើ​យ៉ាង​សស្រាកសស្រាំ​៖ «លោក​ចាប សារ៉ន​ ជា​អាវុធ​ហត្ថផ្ទៃប្រទេស ​បង្ក្រាប​បទល្មើសព្រៃឈើ ​ហេតុអី​គាត់​មក​ធ្វើឈើ ​គាត់​ដាក់​​កម្មករ​បងប្អូន​ចំណាក​ស្រុក ​ពីស្ទោង ​អន្លង់វែង ​និង​កំពង់ធំ​មក​ច្រើន​។ ​សម្រាប់​ពលរដ្ឋ​យើង​ បាន​ត្រឹមតែ​សោកស្តាយ ​ដល់​ពេល​ឃើញ​គេ​ធ្វើ​អ៊ីចឹង»។ 

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្ត​ព្រះវិហារលោក​ មាស ញឹម​ និង​មេការ​ក្រុមហ៊ុន​ ភីអ៊ិនធី ​លោក​ ចាប សារ៉ន ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា​។ រី​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក​ នេត្រ ភក្ត្រា​ និង​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក​ ស្រី​ វុឌ្ឍី ​អាស៊ីសេរី​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ ដោយទូរសព្ទ​ហៅ​ចូល​ច្រើន​ដង​ តែ​គ្មាន​អ្នក​លើក​។ ដោយឡែក ​អភិបាល​ស្រុករវៀងលោក ​ហោរ ប៊ុនហួរ ​ក៏​ពុំ​អាច​សុំការ​បំភ្លឺ​បាន​ដែរ​។

​ចំណែក​ អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្ម​ជាតិ​លោក​ អេង ហ៊ី​ បាន​ផ្តាច់​ទូរស័ព្ទ​នៅ​ពេល​អាស៊ីសេរី​សួរ​នាំ​ពី​បទល្មើស​ព្រៃ​ឈើ​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន​វៀតណាម​នេះ។​

តែ​យ៉ាង​ណា​ លោក​ធ្លាប់​ឱ្យអាស៊ីសេរី​ដឹង​កាល​ពី​ចុង​ខែ​មេសា​ថា​ អាជ្ញាធរ​ និង​ព្រះរាជអាជ្ញា​កំពុង​ស៊ើប​អង្កេត​ករណី​នេះ ហើយ​លោក​នឹង​បង្ហាញ​លទ្ធផល​ នៅ​ពេល​ស៊ើប​អង្កេត​ចប់​សព្វគ្រប់​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ នៅ​មិន​ទាន់​ឃើញ​គណៈកម្មការ​ជាតិ​បង្ហាញ​លទ្ធផល​នៅ​ឡើយ​ទេ។​

ក្រុមហ៊ុន​ ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៧.៩០០​ហិកតារ​ នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ​ កាល​ពី​ឆ្នាំ២០១០​ ក្រោម​កិច្ច​សន្យា​រយៈ​ពេល​ ៧០​ឆ្នាំ។​ ក្នុង​កិច្ច​សន្យា​ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ ​ចន្ទី ​និង​ដំណាំ​រួម​ផ្សំ​ផ្សេងៗ​ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិនបាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​ផ្ដោត​លើ​ការ​កាប់​ឈើ និង​អាជីវកម្ម​ឈើ​ទៅ​វិញ។ លើស​ពី​នេះ​ទៀត ​ក្រុមហ៊ុន​មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ ​៤គ្រឿង​ឋិត​ក្នុង​ស្រុក​រវៀង ​ជាប់​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ។​ សកម្មភាព​កាប់​ឈើ​ខ្នាត​ធំ​របស់​ក្រុមហ៊ុន​នេះ​ កើត​ឡើង​ជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ខែ​មករា​ ដើម​ឆ្នាំ​ ២០២១ ​រហូត​មក​ទល់​ពេល​នេះ។

ប្រជា​សហគមន៍​ថា  ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំនេះ​ បាន​កើត​ឡើង​នៅ​ចំពោះ​មុខ​មន្ត្រីឧទ្យានុ​រក្ស​របស់​ក្រសួងបរិស្ថាន​ ក្រោយ​ពី​ពួក​គេ​និង​មន្ត្រីឧទ្យានុរក្ស ​ធ្លាប់​បាន​​ចុះ​ល្បាត​រួមគ្នា ​ប្រទះ​ឃើញ​ឈើ​ហ៊ុប​ធំៗ រាប់​រយ​ដើម​ក្នុង​តំបន់​អភិ​រក្ស ត្រូវ​បាន​កម្មករ​ក្រុមហ៊ុន​វៀតណាមកាប់​ផ្ដួល​ធ្វើអាជីវកម្ម។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​ព្រះវិហារ​លោក​ ឡោ ចាន់​ ចាត់​ទុក​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​នេះ​ថា​ ជា​ចេតនា​បណ្តែត​បណ្តោយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ ខេត្ត​ព្រះវិហារ​ ព្រោះ​បទល្មើស​ព្រៃ​ឈើ​ បាន​កើត​ឡើង​ដោយ​បើក​ចំហ។​ លោក​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ផ្អាក​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះ​ទេ​ ព្រៃ​ឡង់​ នឹង​មិន​សល់​ដើម​ឈើ​ធំៗ​ទៀត​ទេ៖ «នៅ​តំបន់​អស់​ហ្នឹង ​គឺ​ក្រុមហ៊ុន​កាប់ឈើ ​មិន​ឋិត​ក្នុង​កិច្ចសន្យា ​ជាមួយ​រដ្ឋាភិបាល ​បែរ​ជា​កាប់​ក្នុង​ព្រៃឡង់​ ហើយ​នាំ​ទៅ​ក្រុមហ៊ុន​ទៀត ​អាហ្នឹង​វាជា​បទល្មើសហើយ​»។

អង្គការ​ជាតិ និង​អន្តរជាតិ​បាន​រក​ឃើញ​ថា ក្នុង​រយៈ​ពេល ២០ឆ្នាំ​ចុង​ក្រោយ​នេះ ទំហំ​ព្រៃ​ឡង់​ជាង ១សែន (១០២.៤៣៦ហិកតារ ឬ​ស្មើ​នឹង ២៤ត្រូវ​បាន​បាត់​បង់ ក្លាយ​ជា​វាល​រហោឋាន។  នៅទូទាំងប្រទេសកម្ពុជា​បានបាត់បង់​គម្របព្រៃឈើ​សរុបរហូតដល់ទៅ ២លាន ៣សែនហិកតារ ដែល​ធ្វើឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ទី​១០ ក្នុងពិភពលោក​ដែល​រង​ការបាត់បង់​ព្រៃឈើ​ខ្លាំងជាងគេបំផុត។

​កាល​ពី​ចុង​ខែ​ឧសភា​ កន្លង​ទៅ ​ប្រជា​សហគមន៍​ព្រៃឡង់​ និង​ក្រុម​យុវជន​ប្រទះ​ឃើញ​គំនរ​ឈើ​ហ៊ុប​រាប់​រយ​ដើម​ ឬ​ស្មើ​នឹង​រាប់ពាន់​ម៉ែ​ត្រគូប​ នៅ​តាម​ដងផ្លូវចូល​ព្រៃ​ឡង់ ​ក្បែរ​ការដ្ឋាន​របស់​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី។​ ពួកគេ​ថា ឈើ​ទាំង​នោះ​ ត្រូវ​បាន​គេ​ដឹក​ចេញពី​តំបន់​ស្នូល​ព្រៃ​ឡង់​ ចូល​ការដ្ឋាន​ក្រុមហ៊ុន​វៀតណាម​ ឋិត​ក្នុង​ឃុំ​រួសរាន់​ ស្រុក​រវៀង​ ខេត្ត​ព្រះវិហារ។​ ប្រជា​សហគមន៍​បន្ថែម​ថា​ ឈើ​ធ្នង់​ និង​សុក្រំ​ ជា​ឈើ​ប្រណីត​មិន​ទាន់​គ្រប់​អាយុ​ប្រើប្រាស់​បាន​ ក៏​ក្រុមហ៊ុន​នេះ​ កាប់​ផ្តួល​យក​ទាំង​អស់​ដែរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

2 Responses to "សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះ​វិហារ​ រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ជាង​ ៣៦០​ករណី​ ឋិត​ក្នុង​ព្រៃ​ឡង់​ជាប់​ពាក់​ព័ន្ធ​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី"

  1. so socheath says:

    ចុម ! កូនមីសំផឹង កាដួយអាយះស្ញេញ
    អាបក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្តហ្នឹង បានជួយជាប្រយោជន៍ស្អីខ្លះ​ដល់ជាតិ
    អ្ហាស! ពូជសំផឹង ក្រៅតែពួកអាចុយម៉្រាយអស់ហ្នឹងពីបង្ករចលាចលក្នុងសង្គមនោះ ?
    ពួកអាតៃហោងបក្សសង្គ្រោះផេះនេះ តែបង្គន់អាចម៍មួយមិនដែលបានធ្វើ
    សម្រាប់ជាប្រយោជន៍សង្គមផងហ្នឹង អ្ហាសពួកអាចុយម៉្រាយ ! ឆ្លើយមកមើល ?
    វាបានធ្វើស្អីខ្លះ ជាប្រយោជន៍ដល់សង្គមជាតិ !

  2. Anonymous says:

    I’m now know who is SO SOCHEATH this animal can not hiding any more . yes you are safe right now but if we found out you have been hurt some one I’m sour you will responsible for . ATEREACH MOHA SACH is in the black list of being the agent of the evil monster killer

Leave a Reply

Submit Comment