លោក ហេង គឹមហុង៖ ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ

ភ្ញៀវប្រចាំថ្ងៃ


16/07/2021 – 14:16
ដោយ៖ វណ្ណ សុគន្ធា
RFI

លោកហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
លោកហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) © សហការី

សមាគមបណ្ដាញ​យុវជនកម្ពុជា (​CYN) ​និងបណ្ដាញ​សហគមន៍​ព្រៃឡង់​បានរកឃើញ​បទល្មើស​ព្រៃឈើ​ដល់ទៅ​៣៦៦​ករណី​នៅក្នុង​តំបន់​ព្រៃឡង់​ខេត្តព្រះវិហារ​ក្នុងរយៈពេល​ត្រឹមតែ​៥ថ្ងៃ​ប៉ុណ្ណោះ ​ពោល គឺ​ពីថ្ងៃទី​០៩ដល់ថ្ងៃទី​១៣ ខែកក្កដា ​ឆ្នាំ២០២១​។​ លោក ហេង គឹមហុង​ ប្រធានកម្មវិធី​ផ្នែកស្រាវជ្រាវ​ និងតស៊ូ​មតិ​នៃសមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) ​បានកត់សម្គាល់ថា​ នេះ គឺជា​បទល្មើស​ព្រៃឈើ​ដ៏ច្រើន​ករណី ​ហើយថា ​វាបាន​បង្ហាញពី​ស្ថានភាព​នៃការ​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​នៅតែកើត​មានដដែល​។​ បើតាមលោក​ ហេង គឹមហុង​ ក្រសួងបរិស្ថាន​ និងអាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចាប់ដៃ​សហការគ្នា​ជាមួយក្រុម​អ្នកការពារ​ព្រៃឈើ ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព​។

What Next?

Recent Articles

Leave a Reply

Submit Comment