ខ្មែរ​នៅ​អូស្ត្រាលី​ចោទ​បក្សប្រជាជន​​ធ្វើឱ្យ​មាន​ការ​បែកបាក់​ខ្មែរ​នៅ​ក្រៅ​ប្រទេស

ដោយ សេក បណ្ឌិត
2021-07-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ខ្មែរ​នៅ​អូស្ត្រាលី​ចោទ​បក្សប្រជាជន​​ធ្វើឱ្យ​មាន​ការ​បែកបាក់​ខ្មែរ​នៅ​ក្រៅ​ប្រទេស

(ឆ្វេង) លោក ហុង លីម អតីត​សមជិក​សភាព​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​, លោក គឹម សន្តិភាព ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និងលោក ជា យូហន ប្រធានសហព័ន្ធខ្មែរប្រចាំប្រទេសអូស្ត្រាលីនៅក្នុងជំនួបមួយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។ រូប៖ ហ្វេសប៊ុក Kim Santepheap


គណបក្ស​ប្រជជនកម្ពុជា​បាន​ចាត់តាំង​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ស្ទើរ​គ្រប់​ផ្នែក​ឱ្យទៅ​ពង្រឹង​បក្ស​នៅ​ប្រទេស​អូស្ត្រាលី និង​ណូវ៉ែលសឺឡង់ ក្នុងតំបន់​មាន​ខ្មែរ​រស់​នៅ​ច្រើន​ចំនួន​៩តំបន់​ផ្សេងៗ​គ្នា។ ​យុទ្ធសាស្ត្រា​នេះដើម្បី​ទាក់ទាញ​ទិញទឹកចិត្ត​ខ្មែរ​រស់​នៅ​ប្រទេស​ក្រៅ​ឱ្យ​ងាក​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជាថ្នូរ​នឹង​ការ​ផ្ដល់​ភាព​ងាយ​ស្រួល​មក​រកស៊ីនៅ​កម្ពុជា ផ្ដល់​លុយ​កាក់ និង​ការទទួល​បាន​ផលប្រយោជន៍​ជាច្រើន​ទៀត។ ​នេះជាការបញ្ជាក់​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី។

អតីត​សមជិក​សភាព​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​លោក ហុង លីម ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​នេះ​ធ្វើ​ការងារ​ទាំង​៩តំបន់នេះ​ដោយ​បាន​សហការ​គ្នា​ជាមួយ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅប្រទេស​ទាំងពីរ​នេះ​ដើម្បី​ដើរ​ទិញទឹក​ចិត្ត​ខ្មែរ គម្រាមកំហែង​ក្រុម​និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​មិន​ឱ្យ​ចូលរួម​សកម្មភាព​ជា​មួយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ និង​ឱ្យខ្មែរ​នៅទីនោះ​ចូលរួម​ពិធីដឹង​គុណ​ថ្ងៃ ៧ មករា ជាដើម។ លោកឱ្យដឹងទៀតថា​ ក្រុមនេះ​ប្រើប្រាស់​លុយ​របស់​ខ្លួន​ដើម្បី​បញ្ជ្រាប​មនុស្ស​ខ្លួន​ចូល​ក្នុង​គណៈកម្មការ​វត្តរហូត​ធ្វើឱ្យ​មាន​ជម្លោះក្នុង​វត្តអារាម​ថែមទៀត​ផង៖ «ពួកហ្នឹង​អ្នកខ្លះ​ចង់ក្ដាប់​ចង់​ត្រួត​ត្រា​វត្តអី​ទៅដូចជា​មាន​វត្តពីរបី​ដែល​យើង​ឃើញថា​មាន​ការ​គៀប​សង្កត់​ខ្លាំង​ពីពួក​ហ្នឹង​គេអាង​លុយ​គេគេ​ចង់ផ្លាស​ចង់ប្ដូរ​អីចឹង​ទៅជា​ក្រុម​ដែល​មក​បំបែក​បំបាក់ខ្មែរ»។

ស្រដៀង​គ្នា​នេះដែរ សកម្មជន​គណបក្ស​សង្គ្រោះជាតិលោក ខៀវ តារា រស់​នៅ​ទីក្រុង​អាដដេលេត (Adelaide) រដ្ឋ​អូស្ត្រាលី​ខាងត្បូង ឱ្យដឹង​ដែរ​ថា ក្រុមពង្រឹក​បក្សកាន់​អំណាច​បាន​ធ្វើឱ្យ​ពលរដ្ឋខ្មែរ​រស់នៅ​តំបន់​លោកមួយ​ចំនួន​រើសអើង​នយោបាយ​រហូត​លែង​មើល​មុខ​គ្នា​ព្រោះ​តែ​ខុស​បក្ស​គ្នា។ លោកព្រួយបារម្ភ​ថា ធ្វើការ​មនោគមន៍​វិជ្ជា​របស់​គណបក្ស​ប្រជាជនកម្ពុជា​នឹង​ធ្វើ​ឱ្យ​ខ្មែរ​នៅទីនេះ​បែក​បាក់​គ្នា​និង​មាន​ការ​លាបពណ៌​គ្នា។ ទោះយ៉ាងណា​លោកសង្កេត​ឃើញ​ថា ​នៅតំបន់​លោក​រស់នៅ​អ្នកដែល​ចូលរួម​ជា​មួយ​បក្ស​កាន់​អំណាច​មាន​តិចតួច​ បើធៀប​ទៅនឹង​ពលរដ្ឋ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ ឬគាំទ្រ​គណបក្ស​ប្រឆាំង៖ «មាន​ពាក់ព័ន្ធ​ផលប្រយោជន៍​នៅ​ប្រទេស​កម្ពុជា​ដូច្នេះ​មិត្តភ័ក្ត្រ​ដែល​ស្គាល់​គ្នា​ឈប់​និយាយ​គ្នា​មើល​មុខគ្នា​ដូចថា​មិនសូវ​ចំ​នេះ​ការ​រើសអើង​ក្នុង​ផ្នែក​នយោបាយប៉ុន្តែខ្ញុំ​មិន​ធ្វើ​អញ្ចឹង​ទេ​ខ្ញុំនៅតែ​ស្គាល់​គាត់​នៅតែ​ស្វាគមន៍​ធម្មតា​គ្រាន់​តែសួ​រ​សំនួរ​ខ្លះៗ​ថាយើង​ម៉េច​ធ្លាប់​ស្គាល់​មិន​សូវ​និយាយ​គ្នា​អញ្ចេះ​មួយ​អញ្ចេះ​ពីរ​ណា»។

ខ្មែរ​នៅ​អូស្ត្រាលី​ឱ្យដឹង​ថា មន្ត្រីជាន់​ខ្ពស់​ដែល​គ្រប់គ្រង​ប្រធាន​តំបន់​ទាំង​៩​នោះ ​គឺ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព ដែល​ជាមនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន។​

ឆ្លើយតប​នឹង​ការ​អះអាងរ​បស់ខ្មែរ​អូស្រ្តាលី និង​មន្រ្តីបក្ស​ប្រឆាំង​នេះ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន និយាយថា​ លោក ហ៊ុន ម៉ាណែត ទៅពង្រឹង​បក្ស​នៅ​អូស្ត្រាលី​មិន​មែន​ទៅ​បំបែក​បំបាក់​ខ្មែរ​នៅទីនោះ​ទេ។ លោក​អួតអាង​ថា ពេល​លោក ហ៊ុន ម៉ាណែត និង​ក្រុមកា​រងារ​លោក ទៅ​ពង្រឹក​បក្ស​នៅទី​នោះ​ម្ដងៗ​អ្នកទាំងនោះ​ចេញ​លុយ​ខ្លួន​ឯង​ទាំង​អស់​មិន​ចំណាយ​បក្ស​នោះ​ទេ។ ទោះយ៉ាង​ណាលោក​មិនដឹងពី​ចំនួន​លុយ​ដែល​ត្រូវ​ចំណាយ​នោះទេ ដោយលោកថា មាន​តែ​លោក ហ៊ុន ម៉ាណែត ទេទើប​ដឹង៖ «ត្រង់អ្នកណា​បែកបាក់​រឿង​ខ្លួន​ឯង​កុំ​បន្ទោស​គេអ្នក​ដទៃ​ពីព្រោះ​ភារកិច្ច​គាត់​ទៅព​ង្រឹង​បក្ស​នៅមូលដ្ឋាន​នៅអូស្ត្រាលី​មាន​ទៅបំបែកបំបាក​ឯណា»

ទាក់ទង​ការ​ចោទ​ប្រកាន់​នេះ ​អាស៊ីសេរី​បាន​ព្យាយាម​សុំការ​បកស្រាយ​ពី​លោក គឹម សន្ដិភាព ប៉ុន្តែ​ទូរស័ព្ទ​ចូលគ្មា​ន​អ្នក​ទទួល។ ទោះបែបនេះក្ដី ទំព័រហ្វេសប៊ុក របស់យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ឱ្យដឹ​ងថា លោក គឹម សន្តិភាព ជា​សមាជិកគណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និងជា​ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជនគណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំប្រទេសអូស្រ្តាលី​ និង​ណូវ៉ែល​ហ្សេឡង់។ ប្រភពដដែល​ឱ្យដឹង​ទៀត​ថា កាលពី​ថ្ងៃទី​១១ ខែ​កក្កដា លោក គឹម សន្តិភាព​ បានដឹកនាំ​កិច្ចប្រ​ជុំពិភាក្សា​ការងារ​ក្នុងកិច្ច​ប្រជុំ​ប្រចាំខែ​កក្កដា​ ជាមួយ​ក្រុម​ការងារ​តំបន់​៧ និង​គណៈកម្មាធិការ​សា​ខាបក្ស និង​ក្រុមការងារ​យុវជន​គណបក្ស​ប្រចាំនៅ​ទី​ក្រុងដាវីន​ (Darwin) ប្រទេស​អូស្ត្រាលី​តាមរយៈ​វីដេអូ Zoom។ ទោះយ៉ាង​ណា​ប្រភ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពដដែល​នេះមិន​បាន​បង្ហាញ​លម្អិតពីខ្លឹមសារ​នៃ​កិច្ចប្រជុំ​នោះ​ឡើយ។

ជុំវិញ​រឿងបក្ស​កាន់អំណាច​កំពុង​បង្កើត​ឥទ្ធិពល​នៅ​អូស្រ្តាលី និង នូវ៉ែលហ្សេឡង់នេះ សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​សិក្សា​ផ្លូវច្បាប់​ដើម្បី​ស្នើទៅ​អាជ្ញាធរ​អូស្ត្រាលីពិនិត្យ​មើលទ​ង្វើ​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា។ ពួកគេថា បារម្ភថា សកម្មភាពនេះ​ជាទង្វើ​រដ្ឋ​របទេស​ប្រើសិទ្ធិ​អំណាច​របស់​ខ្​លួន​មក​គៀប​សង្ក​ត់​សិទ្ធិសេរីភាព​ពលរដ្ឋ​អូស្ត្រាលី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ខ្មែរ​នៅ​អូស្ត្រាលី​ចោទ​បក្សប្រជាជន​​ធ្វើឱ្យ​មាន​ការ​បែកបាក់​ខ្មែរ​នៅ​ក្រៅ​ប្រទេស"

  1. so socheath says:

    ចុម អាហុង លីម កូនមីកាដួយស្អុយ !
    កាដួយស្អុយម៉ែអ្ហែងជាប៉េងប៉ោងមែនទេ ?

  2. Anonymous says:

    we knew HUN SEN trying to put their secret agent every country that have Cambodian living

Leave a Reply

Submit Comment