យុវជន លី ចាន់ដារ៉ាវុត ជា​សិស្ស​ពូកែ បម្រើ​ការងារ​សង្គម និង​​បរិស្ថាន បែរ​ជាប់​ចោទ​រួម​គំនិត​ក្បត់

ដោយ ខែ សុណង
2021-07-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន លី ចាន់ដារ៉ាវុត ជា​សិស្ស​ពូកែ បម្រើ​ការងារ​សង្គម និង​​បរិស្ថាន បែរ​ជាប់​ចោទ​រួម​គំនិត​ក្បត់

យុវជន លី ចាន់​ដារ៉ាវុធ គឺជា​សកម្មជន​បរិស្ថាន​វ័យក្មេង​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​បរិស្ថាន​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពី​បទ​រួមគំនិត​ក្បត់​។ Photo of Mother Nature


យុវជន លី ចាន់​ដារ៉ាវុធ គឺជា​សកម្មជន​បរិស្ថាន​វ័យក្មេង​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​បរិស្ថាន​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពី​បទ​រួមគំនិត​ក្បត់​។ ផ្ទុយ​ពី​ការចោទប្រកាន់​របស់​តុលាការ យុវជន​រូប​នេះ បាន​ចូលរួម​ចំណែក​ជាច្រើន​ក្នុង​កិច្ច​ការងារ​បម្រើ​សង្គម និង​ការពារ​ភោគទ្រព្យ​របស់​ជាតិ​។​ជា​បន្ត​សូម​ស្តាប់​ជីវប្រវត្តិ​សង្ខេប​របស់​យុវជន​រូប​នេះ​ដូច​តទៅ។

ការ​ធ្វើ​សកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​ដើម្បី​ឲ្យ​សង្គម​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ មាន​យុត្តិធម៌​សង្គម លុប​បំបាត់​អំពើពុករលួយ បញ្ឈប់​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ គឺជា​ទិសដៅ​ដែល​យុវជន លី ចាន់ដារ៉ាវុត ប្រកាន់​យក​ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ។

យុវជន លី ចាន់ដារ៉ាវុត មាន​អាយុ ២២​ឆ្នាំ ជា​កូនទោល​នៅក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​សមរម្យ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ លី ចាន់ដារ៉ាវុធ បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម ហើយ​បន្ត​ការសិក្សា​នៅ​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ គាត់​បាន​ក្លាយជា​សិស្ស​ពូកែ​ម្នាក់​ប្រចាំ​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​ធ្លាប់​ចូលរួម​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ទៀត​ផង។

ម្តាយ​របស់​យុវជន លី ចាន់ដារ៉ាវុត រៀបរាប់​ថា កូនប្រុស​របស់​លោក​ស្រី ជា​ក្មេង​ម្នាក់​ដែល​ស្លូតបូត ចូលចិត្ត​ភាព​ស្ងៀមស្ងាត់ ហើយ​ចូលចិត្ត​ចំណាយ​ពេល​រៀនសូត្រ អាន សៀវភៅ និង​មាន​បេះដូង​ស្រលាញ់​សង្គមជាតិ​តាំងពី​តូច​មក។ លោកស្រី​បន្ត​ថា ដារ៉ាវុធ គឺជា​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា រូប និង​គីមីវិទ្យា ហើយ​ក្នុង​ពេល​កំពុង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​នោះ គាត់​ក៏បាន​បើក​ថ្នាក់​បង្រៀន​គួរ​ក្រៅ​ម៉ោង​ដល់​សិស្ស​ប្អូន និង​សិស្ស​រៀន​ខ្សោយ​ប្រមាណ​២០​នាក់​រៀងរាល់ថ្ងៃ​ដោយ​មិន​យក​ប្រាក់​ផង​ដែរ៖ «គាត់​បង្រៀន​គួរ​មុខវិជ្ជា​គណិត រូប និង​គីមីវិទ្យា​។ គាត់​បង្រៀន​អត់​យក​លុយ​ទេ ដល់​ថ្នាក់​ខ្ញុំ​ចង់​ដឹង​ចិត្ត​គាត់​ហើយ​ខ្ញុំ​ថា កូន​បង្រៀន​គួរ​អ៊ីចឹង កូន យក​លុយ​៥០%​ទៅ តែ​គាត់​ឆ្លើយ​មកវិញ​ថា អត់​ទេ​ម៉ាក់ កុំ​ធ្វើ​អ៊ីចឹង​អី ព្រោះ​ខ្ញុំ​ចង់​ចែក​ចំណេះ​ឲ្យ​ពួកគាត់ កុំ​ទុក​ចំណេះដឹង​ម្នាក់​ឯង»។

យុវជន លី ចាន់ដារ៉ាវុត បាន​បន្ត​ការ​សិក្សា​ជំនាញ​ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១៨ ហើយ​គិត​ត្រឹម​ថ្ងៃ​ដែល​អាជ្ញាធរ​ចាប់ខ្លួន គឺ​គាត់​នៅ​ជា​និស្សិត​ឆ្នាំ​ទី​៤​នៅឡើយ​។ ការ​ចាប់យក​ជំនាញ​ច្បាប់​នេះ ព្រោះ​គាត់​មាន​ក្តី​ប្រាថ្នា​ចង់​ជួយ​ការពារ​ជន​ទន់​ខ្សោយ​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌ ប៉ុន្តែ​គំនិត​នេះ​បាន​ជំទាស់​នឹង​គោល​បំណង​របស់​ម្តាយ​ដែល​ចង់​ឲ្យ​គាត់​រៀន​មុខវិជ្ជា​ពេទ្យ។ ក្នុង​ពេល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ឆ្នាំ​ទី​១ លី ចាន់ដារ៉ាវុត បាន​ឆ្លៀត​ពេល​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ផង និង​ចាប់ផ្តើម​ចូល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​កម្ពុជា​(YRDP)​ផង។ បន្ទាប់មក យុវ​និស្សិត​រូប​នេះ បាន​ចូល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​រយៈពេល​កន្លះ​ឆ្នាំ​នៅ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​កាត់​អង្គការ​ខុមហ្វ្រែល (Comfrel) នៅ​អំឡុង​ឆ្នាំ​២០១៩​។ គាត់​ក៏​បាន​ជាប់​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ក្នុង​អង្គការ​មួយ​នេះ​ដែល​មាន​តួនាទី​ជា​ជំនួយការ​ផ្នែក​ព័ត៌មាន​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ។

អ្នកសម្របសម្រួល​នៃ​អង្គការ​ខុមហ្វ្រែល លោក ស៊ិន ទិត្យសីហា ថ្លែង​ថា យុវជន លី ចាន់តារ៉ាវុត គឺជា​យុវជន​ឆ្នើម​ដែល​មាន​ចំណេះដឹង​និង​សមត្ថភាព​ខ្ពស់ ហើយ​អាច​ប្រើ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ផង​ដែរ។ លោក​បញ្ជាក់​ថា ក្នុង​ពេល​ធ្វើការ​ជាមួយ​អង្គការ​ខុមហ្វ្រែល យុវជន​រូប​នេះ ជា​អ្នក​កាន់​កម្មវិធី​សម្របសម្រួល​កិច្ចពិភាក្សា​អំពី​តួនាទី​សភា រដ្ឋាភិបាល និង​អភិបាលកិច្ច ដែល​ផ្សាយ​តាម​វិទ្យុ និង​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក (Facebook)​របស់​ខុមហ្វ្រែល។ ក្រៅពីនេះ គាត់​ចូល​រួម​ផលិត​វីដេអូ​ខ្លីៗ​ដើម្បី​អប់រំ​ប្រជា ពលរដ្ឋ​អំពី​បញ្ហា​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស ការបោះឆ្នោត និង​ការចូលរួម​របស់​ពល​រដ្ឋ​ក្នុង​ការងារ​សង្គម និង​នយោបាយ ព្រមទាំង​ជួយ​ការងារ​សំខាន់ៗ​ជាច្រើន​ទៀត​ដូចជា​ចងក្រង​អត្ថបទ​កាសែត​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​ទាក់ទង​នឹង​បញ្ហា​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​ជាដើម៖ «គាត់​មាន​ឆន្ទៈ​ចំពោះ​ការងារ​សង្គម គាត់​ស្រលាញ់​ការងារ​សង្គម ហើយ​គាត់​ជា​យុវជន​ម្នាក់​ដែល​ឧស្សាហ៍ ហើយ​គាត់​ចូលចិត្ត​ស្រាវជ្រាវ​ការងារ ឬក៏​រៀនសូត្រ​ការងារ​ថ្មីៗ​ហើយ​គាត់​មាន​គំនិត​ច្នៃប្រឌិត​ចំពោះ​ការងារ និង​ងាយស្រួល​ចាប់​បាន។មួយ​ទៀត គាត់​ក្លាហាន​ទទួល​យក​ការងារ​ថ្មីៗ​ដែល​យើង​ដាក់​ឲ្យ​គាត់​ធ្វើ»។

លោក ស៊ិន ទិត្យសីហា ឲ្យ​ដឹង​ថា យុវជន លី ចាន់ដារ៉ាវុត បាន​សុំ​លាឈប់​ពី​អង្គការ​ខុមហ្វ្រែល ហើយ​ទៅ​ធ្វើ​ការ​ស្ម័គ្រចិត្ត​ជាមួយ​ចលនា​មាតា​ធម្មជាតិ​វិញ បន្ទាប់ពី​អាជ្ញាធរ​រដ្ឋាភិបាល ចាប់ខ្លួន​អ្នកការពារ​បរិស្ថាន​៣​នាក់​ដែល​ជា​មិត្តភក្ដិ​របស់​គាត់ គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០​។ អ្នកសម្របសម្រួល​នៃ​អង្គការ​ខុមហ្វ្រែល​រូប​នេះ សោកស្តាយ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល បន្ត​ចាប់ខ្លួន​យុវជន លី ចាន់ដារ៉ាវុត និង​អ្នកការពារ​បរិស្ថាន​វ័យក្មេង​ពីរ​នាក់​ទៀត​ដោយ​ចោទ​ពី​បទ​ឧក្រិដ្ឋ ខណៈ​ដែល​ពួកគាត់ បាន​ចូលរួម​ចំណែក​ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​សាធារណៈ​ជាច្រើន​។ លោក​បារម្ភ​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​និង​អនាគត​របស់​យុវជន​រូប​នេះ៖ «​គាត់​ធ្វើ​នេះ​ផ្តោត​លើ​បញ្ហា​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ទាក់ទង​នឹង​បញ្ហា​លូ​ទឹក​ស្អុយ បញ្ហា​បំពុល​បរិស្ថាន បញ្ហា​រំលោភ​យក​ទ្រព្យសម្បត្តិ របស់​រដ្ឋ ដូចជា​បឹង ភ្នំ ជាដើម​។ ខ្ញុំ​គិតថា ការងារ​នេះ​គឺ​ការងារ​មួយ​ជួយ​ប្រាប់​ទៅ​រដ្ឋាភិបាល​អំពី​ចំណុច​ខ្វះខាត ចំណុច​ដែល​កើតឡើង​ទាក់ទង​នឹង​បរិស្ថាន និង​ធនធានធម្មជាតិ។ ខ្ញុំ​គិតថា គួរ​តែ​មាន​ការ​លើកទឹកចិត្ត​ចំពោះ​ពួកគាត់​ដែល​មិន​គួរ​មានការ​ចោទប្រកាន់​ទៅលើ​សកម្មភាព​របស់​ពួកគាត់​ទាំងអស់​នោះ​ទេ ព្រោះ​យើង​ដឹង​ហើយ​ថា គ្នា​គាត់​មានតែ​៥​ទៅ​៦​នាក់ ហើយ​មើលទៅ​គាត់​គ្មាន​កម្លាំង​ឯណា​ទៅ​ក្បត់ ឬ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ»។

លី ចាន់ដារ៉ាវុធ គឺជា​យុវជន​ដែល​រួសរាយ មាន​សីលធម៌​ក្នុង​ការ​និយាយ​ស្តី និង​ចូលចិត្ត​ចែករំលែក​ចំណេះដឹង ចូលចិត្ត​ស្រាវជ្រាវ​ហើយ​វក់​ជាមួយនឹង​ការ​អាន​សៀវភៅ​។ យុវជន​រូប​នេះ ជា​មនុស្ស​ម្នាក់​ដែល​មិន​គិត​អំពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ប៉ុន្តែ​ជាប់​ចិត្ត​ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​សង្គម និង​ការពារ​ភោគ​ទ្រព្យ​របស់​ជាតិ ហើយ​ស្អប់ខ្ពើម​អំពើពុករលួយ និង​អំពើ​អយុត្តិធម៌។ លើស​ពី​នេះ ដោយសារតែ​គាត់ គឺជា​និស្សិត​ច្បាប់​នោះ គ្រប់​សកម្មភាព និង​ការ​តស៊ូ​មតិ​របស់​គាត់ គឺ​សុទ្ធតែ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​ដ៏​រឹងមាំ។

យុវជន លី ចាន់ដារ៉ាវុធ ធ្លាប់​ធ្វើ​វីដេអូ​មួយ​និយាយ​អំពី​ការរំលោភ​យក​ដី​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​លោក ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​ករណីនេះ តាម​វិធានការ​ច្បាប់​ផង​ដែរ៖ «ធ្លាប់តែ​ជា​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​លំដាប់​ពិភពលោក តែ​ពេលនេះ​ប្រែ​ក្លាយទៅជា​ឋានសួគ៌​នៃ​ទឹក​ស្អុយ​ដែល​ហូរ​ចេញពី​បង្គន់ ជា​ឋានសួគ៌​ល្បែង និង​ជា​ឋានសួគ៌​សំរាម​។​តើ​បងប្អូន​ធុញទ្រាន់ និង​ខឹង​ទៅលើ​បញ្ហា​ទាំងអស់​នេះ ដែរឬទេ​ថ្ងៃនេះ ខ្ញុំ​សូម​បង្ហាញ​នូវ​រឿងរ៉ាវ​មួយទៀត​ដែល​អាច​ពាក់ព័ន្ធ​នឹង​អំពើ​និទ្ទណ្ឌភាព និង​អំពើពុករលួយ​ផង​ដែរ។ វា​ជា​រឿងរ៉ាវ​ថ្មី​មួយ​ដែល​ស្ទើរតែ​មិន​មាន​សារព័ត៌មាន ផ្សាយ​ពី​វា​នោះ​ទេ ។ ការសាងសង់​សំណង់​អគារ​នៅ​លើ​ដី​ឆ្នេរសមុទ្រ គឺ​ផ្ទុយ​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​ភូមិបាល ហើយ​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​រហូតដល់​៥០​លាន​រៀល និង​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ​។ ប៉ុន្តែ​ក្នុង​ឆ្នេរ​ឯករាជ្យ​តែមួយ​ប៉ុណ្ណោះ​ដែល​ខ្ញុំ បាន​រាប់​គឺ​មាន​សំណង់​អគារ​សណ្ឋាគារ និង​កាស៊ីណូ​ចំនួន​៥​កំពុង​សាងសង់»។

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​យុវជន លី ចាន់ដារ៉ាវុត និង​អ្នក​ការពារ​បរិស្ថាន​វ័យក្មេង​ពីរ​នាក់​ទៀត កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ក្នុង​ពេល​ពួកគាត់​ចុះទៅ​ថត​ទីតាំង​បង្ហូរ​ទឹក​ស្អុយ​មួយ​កន្លែង​នៅ​តាម​ដង​ទន្លេ​ក្បែរ​ព្រះបរមរាជវាំង។ តុលាការ​បាន​ចោទប្រកាន់​យុវជន លី ចាន់ដារ៉ាវុត ពី​បទ​រួមគំនិត​ក្បត់ ដែល​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ដល់​១០​ឆ្នាំ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​កម្ពុជា លោក លោក អាឡិចហាន់ដ្រូ ហ្គន់ស្សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) ថ្លែង​ថា យុវជន លី ចាន់​ដារ៉ាវុត បាន​សុំ​ចូលរួម​ធ្វើការ​ជាមួយ​ចលនា​មាតា​ធម្មជាតិ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ក្រោយ​របប​លោក ហ៊ុន សែន ចាប់ខ្លួន​សមាជិក​ចលនា​មាតា​ធម្មជាតិ ៣​នាក់​ក្នុង​នោះ​ម្នាក់​ជា​មិត្ត​ស្រី​របស់​គាត់ គឺ​កញ្ញា ភួន កែវ រស្មី។ ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា នៅមុន​ឆ្នាំ ២០២០ យុវជន លី ចាន់ដារ៉ាវុត ក៏​ធ្លាប់​ចូលរួម​ធ្វើ​វីដេអូ​ខ្លះៗ​ជាមួយ​ចលនា​មាតា​ធម្មជាតិ​ដែរ​ក្នុងនាម​ជា​យុវជន និង​អ្នក​ស្រលាញ់​ធន​ធម្មជាតិ និង​បរិស្ថាន ជុំវិញ​ការរំលោភ​ឆ្នេរសមុទ្រ និង​ការ​បូម​ខ្សាច់​ជាដើម។ លោក​កោត​សរសើរ​ថា លី ចាន់ដារ៉ាវុត គឺជា​ដែល​យុវជន​ឆ្នើម និង​មាន​ឧត្តមគតិ​ខ្ពស់​កម្រ​បាន​ជួប​នៅក្នុង​ជីវិត​របស់​លោក៖ «ដារ៉ាវុត មាន​ចំណុច​ពិសេស​មួយ​គឺថា ក្លាហាន​មែនទែន ហើយ​ឆ្លាត​ដែល​មិន​ងាយ​មាន​ទេ ក្នុង​ចំណោម​មួយ​ពាន់​នាក់​មានតែ​មួយ​ទេ។ ខ្ញុំ​ចាត់ទុក​គាត់​ជា​គ្រាប់ពេជ្រ​មួយ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​នៅ​ពេល អនាគត ពេល​ដែល​ប្រទេស​នេះ​មាន​ប្រជាធិបតេយ្យ​និង​សេរីភាព​ពិតប្រាកដ​។ ខ្ញុំ​ជឿ​ថា គាត់​ប្រាកដជា​នឹង​មាន​តួនាទី​សំខាន់​នៅក្នុង​សង្គម អាច​ជា​ចៅក្រម អាច​ជា​រដ្ឋមន្ត្រី ឬក៏​ជា​នាយករដ្ឋមន្ត្រី ព្រោះ​គាត់​មាន​ភាព​វៃឆ្លាត​ខ្លាំង​មែនទែន​។ គាត់​មាន​ភាព​ច្នៃប្រឌិត ហើយ​គាត់​ចេះ​អង់គ្លេស​ស្ទាត់ជំនាញ​។ គាត់​ចូលចិត្ត​រៀន​ចូលចិត្ត​អាន​ពី​រឿង​ដែល​កើតឡើង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ហើយ​គាត់​មាន​របៀប​ធ្វើការ​អហិង្សា​ដាច់​ខាត់​តែម្តង។

លោក អាឡិច ឲ្យ​ដឹង​ថា យុវជន លី ចាន់ដារ៉ាវុត មានបំណង​ចង់​បន្ត​ការសិក្សា​នៅ ក្រៅប្រទេស​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​ដែរ ប៉ុន្តែ​លោក​សោកស្តាយ ដែល​របប​លោក ហ៊ុន សែន ចាប់​ឃុំខ្លួន​យុវជន​ទាំង​អយុត្តិធម៌​បែបនេះ​។ ទោះជា​យ៉ាងណា ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​កម្ពុជា​រូប​នេះ ជឿ​ថា ទង្វើ​របស់​របប​លោក ហ៊ុន សែន មិនអាច​បំបាក់ស្មារតី​និង​បំផ្លាញ​ក្តី​ស្រ​ម៉ៃ​របស់​យុវជន​ម្នាក់​នេះ​បាន​ឡើយ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​គាត់​កាន់តែ​រឹងមាំ​ថែមទៀត។

រីឯ​ម្តាយ​របស់​យុវជន លី ចាន់ដារ៉ាវុត វិញ លោកស្រី ថ្លែង​ថា លោកស្រី​មាន​មោទនភាព​ចំពោះ​ការងារ​របស់​កូន និង​អ្នកការពារ​បរិស្ថាន​ដទៃទៀត​ដែល​ស្រលាញ់​ប្រទេសជាតិ​លើស​ពី​ការ​ស្រលាញ់​ខ្លួនឯង ព្រមទាំង​រំភើបចិត្ត​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ ជួយ​គាំទ្រ​ជា​បន្តបន្ទាប់​។​លោកស្រី ទទូច​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ និង​ប្រគល់​សេរីភាព​ជូន​ពួកគាត់​វិញ ព្រោះ​ពួកគាត់​គ្មាន​កំហុស​ឡើយ៖ «ធម្មតា គាត់​ធ្វើ​ការងារ​នេះ គាត់​ហត់នឿយ​ណាស់ ព្រោះ​វ័យ​គាត់​សុទ្ធតែ​វ័យ​នៅ​រៀន​។ គាត់​ចំណាយ​ពេលវេលា​គ្រប់បែបយ៉ាង​សម្រាប់​ប្រទេស របស់​គាត់​។ ខ្ញុំ​ពេញចិត្ត​ចំពោះ​ការងារ​របស់​ពួកគាត់ ដែល​បារម្ភ​ពី​បរិស្ថាន​ជុំវិញ​ពលរដ្ឋ បារម្ភ​ធនធានធម្មជាតិ បារម្ភ​ខ្លាច​ពលរដ្ឋ​រស់​មិន​ស្រួល ដោយសារ​ការ​លិច​ទឹក ការ​លុប​បឹង​និង​ខា្លច​ប៉ះពាល់​ជីវភាព​ពលរដ្ឋ។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ពួកគាត់​។ ជូន​កាល​ពួកគាត់ ក៏​មាន​សម្ពាធ​តែ​គាត់​នៅតែ​ប្រឹង»។

បច្ចុប្បន្ន​នេះ សាធារណៈ​ជនជាតិ និង​អន្តរជាតិ កំពុង​ធ្វើ​យុទ្ធនាការ​ជា​បន្តបន្ទាប់​ដើម្បី ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​យុវជន​រូប​នេះ និង​អ្នកការពារ​ភោគទ្រព្យ​របស់​ជាតិ​ផ្សេងទៀត​ដែល​កំពុង​ជាប់ឃុំ ព្រោះ​សកម្មភាព​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន មិនមែន​ជា​បទល្មើស​នោះ​ឡើយ​។​

ងាក​ទៅ​យុវជន លី ចាន់ដារ៉ាវុត វិញ យុវជន​រូប​នេះ មាន​ក្តី​ស្រមៃ​​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​នីតិរដ្ឋ មាន​យុត្តិធម៌ មានការ​គោរព​សិទ្ធិមនុស្ស មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "យុវជន លី ចាន់ដារ៉ាវុត ជា​សិស្ស​ពូកែ បម្រើ​ការងារ​សង្គម និង​​បរិស្ថាន បែរ​ជាប់​ចោទ​រួម​គំនិត​ក្បត់"

  1. so socheath says:

    បើនិយាយពីអង្គការសំរ៉ាម ថោកជាងឆ្កែ អង្គការ​ខុមហ្វ្រែល នេះ ធ្វើឲ្យយើង
    នឹកឃើញដល់ អាក្បាលបិទអាចម៍គោ អាថោកជាងឆ្កែគល់ បញ្ញា ។
    ព្រោះថាអានេះអន់ជាងឆ្កែឆ្ថាយណាស់ ។វាហ៊ានថា ហ៊ានធ្វើ តែមិនហ៊ានទទួល
    ខុស យកតែអាខាងត្រូវប៉ុណ្ណោះ ៕
    អញ្ចឹងអាក្មេងពាលម្នាក់នេះ វាដុះពូជពីអង្គការ​ខុមហ្វ្រែល ការជាប់គុកវា ជារឿង
    ត្រឹមត្រូវហើយ ។

  2. so cheat says:

    អា so socheath អាកូនមីចោរគេចុយអញស្មានតែឯងស្លាប់ដោយសារ កូវិដ -១៩ ហើយតើប្រយ័ត្នវើយអ្នកធំៗស្លាប់ច្រើនហើយវើយ!អញឮថាមេគុកព្រៃសរម្នាក់បានស្លាប់ហើយ បើអាងាប់ឯងចង់ដឹងសួរអាកញ្ជះយួន ហ៊ុនសែន អញកំពុងតែសង្ស័យរឿងអ្នកធំCppស្លាប់ដោយសារ កូវិដ-១៩អញនឹងតាមដានតទៅទៀតរឿងនេះ។

Leave a Reply

Submit Comment