លោក សម រង្ស៊ី អំពាវនាវ​​​​​​​​​​​​​ឲ្យ​ពលរដ្ឋ​​​​​​​បង្កើត​រដ្ឋាភិបាល​​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​របប​ផ្ដាច់​ការ​ ដូច​នៅ​ប្រទេស​ភូមា​​​

ដោយ ជាតិ ចំណាន
2021-07-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី អំពាវនាវ​​​​​​​​​​​​​ឲ្យ​ពលរដ្ឋ​​​​​​​បង្កើត​រដ្ឋាភិបាល​​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​របប​ផ្ដាច់​ការ​ ដូច​នៅ​ប្រទេស​ភូមា​​​

លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ រូប៖ ហ្វេសប៊ុក Sam Rainsy


ដោយ​មើល​ឃើញ​ថា ពលរដ្ឋភូមា ឬមីយ៉ាន់ម៉ា កំពុង​តវ៉ា​គ្រប់​ទីកន្លែង និង​ស្ថិតនៅ​លើ​ផ្លូវ​ជោគជ័យ​ក្នុង​ការ​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញលោក សម រង្ស៊ី ក៏បាន​ផ្ញើរ​សារឲ្យ​ពលរដ្ឋកម្ពុជា​ ចាប់​ផ្តើម​គិត​គូរបង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​នៅ​កម្ពុជា​​ ដោយយក​តាម​គំរូ​ប្រទេស​ភូមាដែរ ដើម្បី​ទាមទារ​ឲ្យ​របបលោក ហ៊ុន សែន ​​ប្រគល់​អំណាច​ជូន​ពលរដ្ឋ​វិញ។​

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិលោក សម រង្ស៊ី​​ បង្ហោះ​សារ​នៅលើ​ទំព័រហ្វេសប៊ុក​ (Facebook)​ ​របស់​​លោក​​នៅ​​ថ្ងៃ​ទី​១៧ ខែកក្កដាថា​​ សហគមន៍​អន្តរជាតិ និង​កង​​ទ័ព​​កម្ពុជា​​​ នឹង​គាំទ្រ​​ដល់ រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​​ ដែល​បង្កើត​ដោយ​ពលរដ្ឋ​ ​និង​ដឹកនាំ​ដោយ​អ្នក​ប្រជាធិបតេយ្យ​ ដូច​ករណី​​ នៅ​ប្រទេស​ភូមា ដែរ៖ «យើង​​នៅ​​ប្រទេស​​កម្ពុជា​​ក៏​ត្រូវ​ដើរ​តាម​(ភូមា)​ដែរ គឺ​អាច​​មាន​រដ្ឋាភិបាល​មួយ​បង្រួប​បង្រួម​ជាតិ​ ដែល​មាន​កម្លាំង​ប្រជារាស្ត្រ​គាំទ្រ​ពេញទំហឹង​​ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​ឈរ​ខាង​ប្រជារាស្ត្រ​​ អត់​ឈរ​ខាង ​ហ៊ុន សែន ​ទៀត​ទេ ឈរ​ខាង​ប្រជារាស្ត្រ​។ ដូច្នេះ​រដ្ឋាភិបាល​បែប​ហ្នឹង​ខ្ញុំ​ជឿ​ថា ​នឹង​មាន​ការ​គាំទ្រ​យ៉ាង​ធំធេង​ពី​ប្រជារាស្ត្រ​ខ្មែរ​ផង ពី​សហគមន៍​អន្តរជាតិ​ផង។ បន្ទាប់​ពី​មាន​ការ​វិវត្តន៍​យ៉ាង​ធំធេង​នៅ​ប្រទេស​ភូមា»។

​​​​​​ប៉ុន្តែ​ផ្ទុយ​ពី​ការ​​លើក​ឡើង​នេះ តំណាង​បក្ស​កាន់​អំណាច​ជឿជាក់​ថា ​ពលរដ្ឋ​ និង​កង​ទ័ព ​មិន​ធ្វើ​តាម​ការ​អំពាវនាវ​​​លោក សម រង្ស៊ី ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន អះអាង​ថា​ ស្ថានភាព​​កម្ពុជា និង​ភូមា ខុស​គ្នា​ ​ដូច្នេះ​ពលរដ្ឋ​​​​​​មិន​​​ត្រូវ​ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​​អ្វី​ឡើយ។ ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា​ ​​អាជ្ញាធរ​នឹង​អនុវត្ត​ច្បាប់ ប្រសិន​បើ​មាន​ករណី​បង្កើត​រដ្ឋាភិបាល​ខុស​ច្បាប់​នៅ​កម្ពុជា​​៖ «ទណ្ឌិត​ងាប់​ទៅ​ទៀត ក៏​អត់​ទាន់​មាន​អាណា​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​អ្វី​ដូច​ភូមា​ដែរ​។ រឿង​ភូមា និង​រឿង​កម្ពុជា វា​ខុស​គ្នា​ដូច​មេឃ​និង​ដី​។ គ្មាន​អាណា​ទៅ​ដើរ​តាម​ទណ្ឌិត​រត់​ចោល​ស្រុក​ហ្នឹង​ទេ។ វា​ងាប់​ក្រឡា​ទៅ​ហើយ បើ​លេង​អុក​វា​អាប់​ក្រឡា​រក​​កន្លែង​ដើរ​មិន​បាន​​ទេ បាន​បំផុស​អា​ហ្នឹង។ វា​មាន​ន័យ​ថា ​បំផុស​ញុះញង់​»។

ចំណែក​អ្នក​វិភាគ​នយោបាយក៏​យល់​ថា​ ​​​ពលរដ្ឋ​នៅ​កម្ពុជា​មិន​​មាន​លទ្ធភាព​អាច​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ឬ​ធ្វើ​សកម្មភាព​តវ៉ា​ខ្លាំង​ក្លា ​ដូច​នៅ​ប្រទេស​ភូមា​បាន​ទេ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា ពន្យល់​ថា​ ពលរដ្ឋ​កម្ពុជា​​ធ្លាប់​បាក់ស្បាត ​​ដូច្នេះ​មិន​​​​​​ហ៊ាន​ធ្វើ​សកម្ម​ភាព​​​តវ៉ា​ខ្លាំង​ក្លា​ដូច​ពលរដ្ឋ​ភូមា​​ឡើយ​​។​​​​​​​ ម្យ៉ាង​ទៀត​​ សហគមន៍​អន្តរជាតិ​​ ក៏​មិន​បាន​ដាក់​សម្ពាធ​ខ្លាំង​ក្លា​លើ​រដ្ឋាភិបាល​កម្ពុជា​ដូច​នៅ​ភូមា​ដែរ​​ បើ​ទោះ​​ជាការ​បោះឆ្នោត​រង​ភាព​ចម្រូង​ចម្រាស់​ក៏​ដោយ។

លោក​ ឯម សុវណ្ណារ៉ា យល់ថា លុះត្រា​​គណបក្ស​ប្រឆាំង​​ ធ្វើ​សកម្មភាព​យ៉ាង​ណា​​​​ឲ្យ​សហគមន៍​អន្តរជាតិ​ឈប់​ទទួល​ស្គាល់​រដ្ឋាភិបាល​បច្ចុប្បន្ន​​សិន​ ​​​ទើប​ការ​បង្កើត​​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ថ្មី​មួយ​នៅ​កម្ពុជា​​​​ អាច​ធ្វើ​ទៅ​រួច និង​​​ទទួល​បាន​​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរ​ជាតិ៖ «គណបក្ស​ប្រឆាំង​មិន​ទាន់​ដើរ​តួ​ឬ​ក៏​ប្រើ​គោល​នយោបាយ​​ការបរទេស​របស់​ខ្លួន​ហ្នឹង​ឲ្យ​អន្តរជាតិ​ហ្នឹង​ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដូច​នៅ​ភូមា​ទេ​។ អ៊ីចឹង​យន្តការ​អ្វី​ដែល​លោក សម រង្ស៊ី ​លើក​ឡើង​ហ្នឹង ខ្ញុំ​គិត​ថា ​​ពុំ​មាន​កម្លាំង ឬ​ក៏​អំណាច​ទាក់ទាញ​ពលរដ្ឋ​ឲ្យ​គាំទ្រ​ដូច​នៅ​ភូមា​ទេ»។

​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា​ ឬ​មីយ៉ាន់ម៉ា (Myanmar) បាន​​ធ្លាក់​ក្នុង​ស្ថានភាព​តានតឹង​​​ក្រោយ​កម្ពុជា​ គឺ​ចាប់​ពី​​ថ្ងៃ​ទី​១​ ខែកុម្ភៈ​​មក​ ដោយសារ​​ក្រុម​យោធា​​​​ធ្វើ​រដ្ឋ​ប្រហារ​ និង​​ចាប់​ខ្លួន​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​​ ក្រោម​ហេតុផល​​​​ថា គៃបន្លំ​សន្លឹក​ឆ្នោត​។ ក្រោយ​មក​ពលរដ្ឋភូមាបានងើបឡើងតវ៉ាគ្រប់ទីកន្លែង ទោះបី​ជា​របបយោធា​​​​បាន​​ប្រើ​​​ហិង្សា​ និង​បាញ់​បង្ក្រាប​ក្រុម​​​​​​​បាតុករ​ភូមា​​​ឲ្យ​របួស​ និង​ស្លាប់​ជាច្រើនក្តី។ ​ពលរដ្ឋ​ភូមា​ខ្លះ​ នាំ​គ្នា​​បង្ក​​ទ័ព ឬចូលរួម​ជាមួយ​ក្រុម​កង​កម្លាំង​​ប្រដាប់​អាវុធ​​ទប់ទល់​ជាមួយ​ក្រុម​យោធា​វិញ ​ខណៈ​សហគមន៍​អន្តរជាតិ​ខ្លះ​​បង្ហាញ​ជំហរ​គាំទ្រ​ពលរដ្ឋ​ភូមា ហើយ​ទាមទារ​ឲ្យ​យោធា​ប្រគល់​​អំណាច​ជូន​​ពលរដ្ឋ​វិញ​​។ ឯ​​​អ្នក​តាម​ដាន​នយោបាយ​មួយ​ចំនួន ​ចាត់​ទុក​សកម្ម​ភាព​​តវ៉ា​​របស់​​ពលរដ្ឋ​ភូមា​ ថា​​ជា​គំរូ​​​ល្អ​​សម្រាប់​​​ពលរដ្ឋ​​នៅ​ក្នុង​តំបន់​អាស៊ាន​​ឲ្យ​អនុវត្ត​តាម ជា​ពិសេស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "លោក សម រង្ស៊ី អំពាវនាវ​​​​​​​​​​​​​ឲ្យ​ពលរដ្ឋ​​​​​​​បង្កើត​រដ្ឋាភិបាល​​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​របប​ផ្ដាច់​ការ​ ដូច​នៅ​ប្រទេស​ភូមា​​​"

  1. so socheath says:

    ហាស ! ហាស
    សាកមើលទៅ បើក្បាលពួកអាក្បត់ជាតិអ្ហែងហ្នឹង មិនពុះបំបែក
    ដូចលលាដ៍ដូងទេ ភ្នាល់ !

  2. Anonymous says:

    we Cambodian knew sooner or later this nation will be going hell any way so what can be wrong if we trying to recue our nation ?? that evil monster can not threat Cambodian like this for ever some thing have to change . we know some Cambodian who can not read HUN SEN the uneducated mind still believe him until every thing reveal then they will hat this monster HUN SEN even more . we knew that evil can not win all Cambodian willing his day will come soon

  3. so socheath says:

    បង្រួប បង្រួមស្អីអ្ហា !
    បើអ្ហែងបង្រួមតែរុន្ធកាដួយប្រពន្ធអ្ហែង មិនបានផងហ្នឹង ?

Leave a Reply

Submit Comment