កម្ពុជា​ផ្ដល់​ជំនួយ​​៣៥​ម៉ឺន​ដុល្លារ​និង​​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​​​ដល់​វៀតណាម​ដើម្បី​​​ទប់ស្កាត់​ជំងឺ​​កូវីដ-១៩

កូវីដ-១៩ | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក រ៉ាត់ ទី | ១៩ កក្កដា ២០២១ |ម៉ោង ១៥:៥៣
VOD

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អំណោយជាសម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អំណោយជាសម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


រដ្ឋាភិបាលកម្ពុជាឧបត្ថម្ភ​ថវិកាចំនួន៣៥០ ០០០ដុល្លារ និងសម្ភារ​បរិក្ខារពេទ្យ​មួយចំនួន​ទៀតដល់​ប្រទេសវៀតណាម ដើម្បីជួយដល់ការទប់ស្កាត់ការឆ្លង​​រាលដាល​នៃ​ជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះ។  

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងទំព័រហ្វេស​ប៊ុក របស់លោកនៅ​ថ្ងៃ​ចន្ទនេះ​ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរងការវាយលុកខ្លាំងនៅក្នុង​ប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា បាន​សម្រេចឧបត្ថម្ភថវិកា​ចំនួន២០ម៉ឺន​​ដុល្លារ ម៉ាសធម្មតាចំនួន១លាន​បន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន១០ម៉ឺន​បន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿងដល់ប្រទេសវៀតណាម។

លោកបន្តថា ក្រៅពីនោះ កាកបាតក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺន​ដុល្លារដល់កាកបាតក្រហមវៀតណាម និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានសមាគម​មិត្តភាពកម្ពុជា-វៀតណាម ក៏បាន​ជួយ​ជាថវិកាចំនួន៥ម៉ឺនដុល្លារដល់សមាគមមិត្តភាព​វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

បើតាមលោកនាយករដ្ឋមន្ត្រី គ្រឿងបរិក្ខារពេទ្យនិង​ថវិកាទាំងនោះបានដឹកទៅដល់ប្រទេស​វៀតណាមហើយ​នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ។

កន្លងមក កម្ពុជាក៏បានជួយ​ឧបត្ថម្ភជាគ្រឿងបរិក្ខារពេទ្យ​​ដល់​ប្រទេស​មួយចំនួនផងដែរ ដូច​ជា ប្រទេស​ឡាវ មីយ៉ាន់ម៉ា ទីម័រឡេស្ត និងប្រទេសនេប៉ាល់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "កម្ពុជា​ផ្ដល់​ជំនួយ​​៣៥​ម៉ឺន​ដុល្លារ​និង​​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​​​ដល់​វៀតណាម​ដើម្បី​​​ទប់ស្កាត់​ជំងឺ​​កូវីដ-១៩"

  1. Anonymous says:

    WOW the supper rich nation call KAMPOUCHEA is every kind . please take a look at the other people they call them self Khmer trap in Thailand no food ,no medecin just about die right now. come on AH CHHKOUTHTU please help your own people right now

Leave a Reply

Submit Comment