ចិន​ផ្តល់​ជំនួយ​​ជាង​២​​លាន​ដុល្លារ​ដល់​កម្ពុជា​ ដើម្បី​បោស​សម្អាត​គ្រាប់​មីន​​នៅ​​សល់​ពី​សង្គ្រាម

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សន្តិសុខ
លោក ណាត សុភាព | ២០ កក្កដា ២០២១ |ម៉ោង ១៨:១០
VOD

គ្រាប់មីន

គ្រាប់មីន


រដ្ឋាភិបាលចិនផ្តល់ជំនួយឥតសំណងចំនួន២,៥លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការលើគម្រោង បោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ពីសង្គ្រាម។

​ទំព័រហ្វេសប៊ុក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ លោក ហេង រតនា បានឱ្យដឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះថា ជំនួយឥតសំណងនេះ​ធ្វើឡើងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់​អង្គភាពស៊ីម៉ាក់។ លោកថា តំបន់គោលដៅ ដូចជាស្ថិតនៅកងឯកភាពកម្ចាត់មីនទី៦ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកម្ចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត៣០០នាក់។

លោក ហេង រតនា បញ្ជាក់ថា គម្រោងនេះមានរយៈពេល១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការ​រំដោះផ្ទៃដីចម្ការមីននិងចម្ការសំណល់ជាតិផ្ទុះពីសង្គ្រាមជាង១ ៧០០ហិកតា និងសកម្មភាពអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនក្នុងខេត្តគោលដៅចំនួន៧ផងដែរ។

គួរបញ្ជាក់ថា លទ្ធផលរយៈពេល៦ខែ ឆ្នាំ២០២១នេះ គម្រោងជំនួយរបស់ចិនក្នុងការលុបបំបាត់គ្រាប់មីននៅកម្ពុជាតាមរយៈការផ្តល់ជំនួយឥតសំណងនេះ កម្ពុជាបានរំដោះដីចម្ការមីននិងគ្រាប់សំណល់ជាតិផ្ទុះចំនួនជិត១ ០៨៣​ហិក​តា និងរុករកឃើញ ព្រមទាំងកម្ទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមបានជាង៥ ០០០គ្រាប់ផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ចិន​ផ្តល់​ជំនួយ​​ជាង​២​​លាន​ដុល្លារ​ដល់​កម្ពុជា​ ដើម្បី​បោស​សម្អាត​គ្រាប់​មីន​​នៅ​​សល់​ពី​សង្គ្រាម"

  1. Anonymous says:

    that not enough even one person who got murder by China mine

Leave a Reply

Submit Comment