ពលរដ្ឋ​មួយ​ចំនួន​​​​និយាយ​ថា ​ការ​រំលាយ​បក្ស​ប្រឆាំង​ជាង​ ៣​ឆ្នាំ​​មក​នេះ​ ធ្វើ​ឱ្យ​​​ខូច​ប្រយោជន៍​ជាតិ​ធំធេង

ដោយ ឡេង ម៉ាលី
2021-07-19
RFA

ពលរដ្ឋ​មួយ​ចំនួន​​​​និយាយ​ថា ​ការ​រំលាយ​បក្ស​ប្រឆាំង​ជាង​ ៣​ឆ្នាំ​​មក​នេះ​ ធ្វើ​ឱ្យ​​​ខូច​ប្រយោជន៍​ជាតិ​ធំធេង

ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ កាល​ពី​តុលាការ​មិន​ទាន់​បញ្ជា​ឱ្យ​បិទ និង​រូបខាងក្រោម នគរបាល​យក​សាលដីកា​ទៅ​បិទ និង​ដាក់​កម្លាំងយាម​នៅ​ទីស្នាក់ការ​នោះ កាល​ពី​ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០១៩ ក្រោយ​ពេល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។ រូប៖ RFA និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ


ប្រជាពលរដ្ឋ​​នៅ​តាម​ខេត្ត​មួយ​ចំនួន​ លើក​ឡើង​ថា ​ការ​អវត្តមាន​​​គណបក្ស​សង្គ្រោះ​ជាតិ​​​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជិត​៤​ឆ្នាំ​មក​នេះ ​ធ្វើ​ឱ្យ​ខូច​ខាត​ផល​យោជន៍​​ជាតិ​យ៉ាង​ធំធេង។ ​​ពលរដ្ឋ​ទាំង​នោះ​​​ ស្នើ​ឱ្យ​រដ្ឋាភិបាល​​​​​បើក​ផ្លូវ​ឱ្យ​គណបក្ស​ប្រឆាំង​រស់​ឡើង​វិញ ដើម្បី​​រួម​គ្នា​​អភិវឌ្ឍន៍​​ប្រទេស​។ ​អ្នក​ជំនាញ​នយោបាយ​ យល់​ថា ​​ការ​ដឹក​នាំ​ដោយ​គ្មាន​បក្ស​ប្រឆាំង​​​ធ្វើ​ឱ្យ​​​គណបក្ស​កាន់​អំណាច​ដឹក​នាំ​ប្រទេស​បែប​ជិះសេះលែងដៃ​។

ពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន ​​​​ថ្លែង​ថា ​ការ​ដែល​របប​ក្រុង​ភ្នំពេញ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​​ ដើម្បី​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់​ការ រយៈ​ពេល​ជិត​៤​ឆ្នាំ​មក​នេះ​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ​ខាត​បង់​​ផល​ប្រយោជន៍​ជា​ច្រើន​ ដោយ​សារ​តែ​មន្ត្រី​គណបក្ស​កាន់​អំណាច ​​ដឹក​នាំ​ប្រទេស​​តាម​អំពើ​ចិត្ត​​។

​​​​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ លោក កិ កាន ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​កក្កដា​ថា ​​​សព្វ​ថ្ងៃ​​​នេះ​មន្ត្រី​គណបក្ស​កាន់​អំណាច​​តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​​ដោះស្រាយ​ទុក្ខ​លំបាក​របស់​​ប្រជាពលរដ្ឋ​​ដូច​​កាល​ពី​​គណបក្ស​ប្រឆាំង​មិន​ទាន់​រំលាយ​នោះ​ទេ​។ ពលរដ្ឋ​រូប​នេះ បញ្ជាក់​ទៀត​ថា ​ប្រជាពលរដ្ឋ​នៅ​តំបន់​លោក​ស្ទើរ​តែ​គ្រប់​គ្នា​ កំពុង​តែ​ល្វីងមុខ​ ដោយសារ​​​ខ្វះខាត​ស្បៀង​អាហារ ​​និង​​​រក​ប្រាក់​មិន​បាន​សង​​​ធនាគារ​ ដែល​បាន​ខ្ចី​គេ​ធ្វើ​ដើម​ទុន​កន្លង​មក​​។​លោក​បន្ត​ថា ​បញ្ហា​ទាំង​នេះ​ដោយសារ​តែ​​ពួកគាត់​អត់​ការងារ​ធ្វើ​និង​គ្មាន​ទី​ផ្សារ​លក់​កសិផល​ក្នុង​តម្លៃ​សមរម្យ​ហើយ​អាជ្ញាធរ​មិន​បាន​ជួយ​​ដោះស្រាយ​អ្វី​ដល់​ពួកគាត់​ឡើយ៖ «ដល់​ពេល​ជិះ​សេះ​លែង​ដៃ​អីចឹង​យើង​អត់​មាន​សិទ្ធិ​តវ៉ា​ហើយ​ ធ្វើ​អី​ស្រេច​តែ​ចិត្ត​អាជ្ញាធរ​បណ្ដោយ។​អីចឹង​អ្វីៗ ទាំង​អស់ គឺ​វា​ដូច​ចង្អៀត​​ដូច​វិបត្តិ​ផ្លូវ​ចិត្ត​បណ្ដោយ​​ ។​ដូច​បណ្ឌិត​ កែម ឡី​ គាត់​ថា​នៅ​ពេល​មនុស្ស​យើង​មាន​ទុក្ខ​កង្វល់​នៅ​ក្នុង​ចិត្ត​យើង​ចង់​ស្រែក​ ប៉ុន្តែ​ដល់​ពេល​ស្រែក​ត្រូវ​​បាន​គេ​ហាមឃាត់​អីចឹង​ទៅ»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ខេត្ត​ឧត្ដរមានជ័យ​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ​​ការ​អវត្តមាន​គណបក្ស​ប្រឆាំង​ធ្វើ​ឱ្យ​ពួក​គាត់​ខាត​ប្រយោជន៍​ជា​ច្រើន មាន​ដូច​ជា​បាត់បង់​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​​ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផ្សេងៗ របស់​ពួក​គាត់ ដោយសារ​ខ្លាច​អាជ្ញាធរ​បង្ក្រាប​និង​ចាប់​ដាក់​ពន្ធនាគារ។​ពលរដ្ឋ​រូប​នេះ​បន្ត​ថា កាល​ពី​គណបក្ស​ប្រឆាំង​មិន​ទាន់​រំលាយ គឺ​មន្ត្រី​ក្រុម​ប្រឹក្សា​របស់​គណបក្ស​មួយ​នេះ​តែង​តែ​ចុះ​ជួយ​អន្តរាគមន៍​​ដល់​ប្រជាពលរដ្ឋ​​​​នៅ​តាម​មូលដ្ឋាន​ភ្លាមៗ​ ប៉ុន្តែ​នៅ​ពេល​នេះ​គឺ​គ្មាន​​មន្ត្រី​ណា​អើពើ​ជួយ​ពួកគាត់​ឡើយ៖ «​កាល​សង្គ្រោះ​ជាតិ​នៅ​ជួយ​ដោះស្រាយ​បាន​ ជួយ​ទប់​ទល់​បាន​រឿង​ស្អី​ក៏​ដោយ​​ដល់​ពេល​អីចឹង​​ហើយ​រលត់​ឈឹង​អត់​មាន​ជួយ​អី​​បាន​ទេ​ ស្រេច​តែ​អាជ្ញាធរ​​គេ​ដោះស្រាយ​បាន​ឬ​មិន​បាន​គឺ​អត់​ប៉ុណ្ណឹង​ឯង​។សព្វ​ថ្ងៃ​នេះ​រស់​នៅ​ដោយ​ខ្លួន​ឯង​ កូន​នៅ​ណេះ​ម្ដាយ​នៅ​ណោះ​ សព្វ​ថ្ងៃ​រក​គ្មាន​សល់​លុយ​ទេ កូន​​បាន​ប្រាក់​ខែ​មក​ផ្ញើ​មក​ឱ្យ​ម្ដាយ​ ឈឺ​ផង​ ហូប​ផង​ បែង​គ្នា​​ធនាគារ​ផង​»

​ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម​វិញ​ ប្រាប់​ថា ​ ចាប់​តាំង​ពី​​អវត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​មក​ ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង មាន​ជា​អាទិ៍​​​ការ​រំលោភ​យក​ដីធ្លី​​​​ពី​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ ការ​លុប​បឹង​​និង​ទន្លេ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​​របស់​អ្នក​មាន​លុយ​និង​មាន​អំណាច និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ព្រម​ទាំង​ធនធាន​រ៉ែ​​​ជា​ច្រើន​កន្លែង​ទៀត​។ ពលរដ្ឋ​រូប​នេះ ​ជឿ​ថា បញ្ហា​ទាំង​នេះ​ ប្រសិន​​បើ​​​គណបក្ស​ប្រឆាំង​នៅ​មាន​ដង្ហើម​​នោះ​ពួកគេ​​នឹង​​អាច​ជួយ​តវ៉ា​​នៅ​ក្នុង​រដ្ឋសភា​ ឬ​នៅ​តាម​ខេត្ត​រាជធានី​​ទាមទារ​ឱ្យ​​​មាន​ការ​ដោះស្រាយ​​ជា​មិនខាន​ឡើយ​៖ «​សូម្បី​តែ​មន្ត្រី​របស់​គណបក្ស​ប្រជាជន​ក៏​លោក​មិន​ពេញ​ចិត្ត​ដែរ​ អីចឹង​ហើយ​ការ​ដែល​ធ្វើ​នេះ​​មិន​ប៉ះពាល់​ប្រជាពលរដ្ឋ​​ទូទៅ​តែ​ម្ដង​។​ឥឡូវ​ឃើញ​ស្រាប់​ហើយ​ ពេល​កើត​កូវីដ​អី​អ្នក​ខ្លះ​ស្រែក​ថា​គាត់​ខំប្រឹង​តស៊ូ​​ជា​សកម្មជន​ដល់​ទៅ​ប្រពន្ធ​គាត់​ទៅ​ដាក់​ចោល​ ហើយ​ការ​បាត់បង់​ដី​ធ្លី​​ក៏​អីចឹង​ដែរ​ ពាក់​សុទ្ធតែ​អាវ​គណបក្ស​ប្រជាជន​​លើក​រូប​សម្ដេច​ឱ្យ​ជួយ​តែ​ការ​ពិត​មាន​ដែល​បាន​ណា​ដោយសារ​តែ​អាជ្ញាធរ​ហ្នឹង​»

​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នេះ​​ស្នើ​ឱ្យ​របប​ឯក​បក្ស​​ងាក​មក​គិត​គួរ​ពី​​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ ហើយ​​បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​​ឡើង​វិញ​ ដើម្បី​​​​​​រួម​គ្នា​អភិវឌ្ឍន៍​ប្រទេស​​ជាតិ។

តុលាការ​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​បំណង​របស់​លោក ហ៊ុន សែន ដោយ​ចោទ​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​គឺ​ ​លោក កឹម សុខា ថា ក្បត់​ជាតិ។ តុលាការ​កំពូល ក៏​បាន​ហាម​ឃាត់​សិទ្ធិ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ចំនួន ១១៨នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។

​អ្នក​តាម​ដាន​ស្ថានការណ៍​លើក​ឡើង​ថា​ ការ​រំលាយ​គណបក្ស​ប្រឆាំង​​នេះ​ដោយសារ​​​​គណបក្ស​កាន់​អំណាច​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភាព​តំណាង​រាស្ត្រ​កាល​ពី​ឆ្នាំ​២០១៨។

កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា រយៈ​ពេល​ជិត ៤ឆ្នាំ​មក​នេះ របប​លោក ហ៊ុន សែន បាន​ប្រើប្រាស់​អំណាច​ផ្ដាច់មុខ​គ្មាន​ដែន​កំណត់​ ដោយ​គាប​សង្កត់ បិទ​សិទ្ធិ​សេរីភាព រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​បង្ក្រាប​កាន់តែ​ខ្លាំង​លើ​ព្រះសង្ឃ​សកម្មជន​នយោបាយ អ្នកការពារ​សិទ្ធិមនុស្ស បរិស្ថាន និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ជា​ដើម។ របប​លោក ហ៊ុន សែន ធ្វើ​ឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ ជាពិសេស គឺ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ EBA ២០ភាគ​រយ​ការ​បាត់បង់​អព្យាក្រឹត​ភាព និង​បូរណភាព​ទឹកដី​ជា​ដើម។

​ទាក់​ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា បើ​ទោះ​បី​ជា​គ្មាន​គណបក្ស​ប្រឆាំង​ ក៏​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ប្រទេស​រីក​ចំរើន​ទៅ​មុខ​ដដែល​។​​បន្ថែម​ពី​នេះ​លោក​ថា រយៈ​ពេល​ជិត ៤ឆ្នាំ​មក​នេះ​ប្រជាពលរដ្ឋ​រស់​នៅ​មាន​សេចក្ដី​សុខ​​គ្រប់​ទីកន្លែង​។ចំណែក​ការ​ដែល​ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​គណបក្ស​ប្រឆាំង​រស់​ឡើង​វិញ​នោះ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ធ្វើ​តាម​សំណើ​នេះ​បាន​ទេ ពី​ព្រោះ​លោក​លើក​ហេតុ​ផល​ដដែល​ថា តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​មួយ​នេះ​រួច​ហើយ៖ «មិន​បាច់​មាន​បក្ស​ប្រឆាំង​ក៏​បាន​ដែរ​កម្ពុជា​រាជរដ្ឋាភិបាល បក្ស​កាន់​អំណាច​មាន​ភារកិច្ច​ដោះស្រាយ​វិវាទ​គ្រប់​កន្លែង​ទាំង​អស់ ដែល​មាន​កើត​នៅ​សង្គម​កម្ពុជា។អ្នក​វិវាទ​ទាំង​ម្ខាង​ទៀត​សុទ្ធតែ​ប្រជាជន​ដូច​គ្នា​ ក៏​ប៉ុន្តែ​គេ​ដោះស្រាយ​ទៅ​តាម​គោលការណ៍​ច្បាប់ អ្នក​ណា​ខុស​គេ​ថា ខុស​អ្នក​ណា​ត្រូវ​គេ​ថា ត្រូវ​មិន​អាច​ថា​អ្នក​ខុស​ហ្នឹង​ធ្វើ​ត្រូវ​បាន​ទេ»

ទោះ​ជា​យ៉ាង​ណា​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា ​មាន​ប្រសាសន៍​ថា​ ​ការ​អវត្តមាន​គណបក្ស​ប្រឆាំង​ជា​ការ​ធ្វើ​ឱ្យ​ខាត​បង់​ផល​ប្រយោជន៍​​​​​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធំធេង​។​លើស​ពី​នេះ​លោក​ថា​​​គណបក្ស​កាន់​អំណាច​ដឹក​នាំ​ប្រទេស​​បែប​ជិះសេះ​លែង​ដៃ​ដោយ​មិន​ព្រួយបារម្ភ​​ខ្លាច​បាត់​បង់​អំណាច​​​របស់​ពួកគេ​នោះ​ឡើយ​៖ «​ការ​ទាមទារ​ការ​ទទូច​របស់​ប្រជាពលរដ្ឋ​ជា​រឿង​មួយ​សំខាន់​ណាស់​ហើយ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា គណបក្ស​កាន់​អំណាច​​មិន​ឆ្លើយ​តប​ទេ​ មិន​ចង់​ឱ្យ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ទេ ព្រោះ​វត្តមាន​គណបក្ស​ប្រឆាំង​​ធ្វើ​ឱ្យ​គំរាមកំហែង​ទៅ​ដល់​​ប្រជាប្រិយភាព​គណបក្ស​កាន់​អំណាច។ អីចឹង​ខ្ញុំ​គិត​ស្ថានភាព​ដែល​គាត់​​អាច​រក្សា​ភាព​អវត្តមាន​​គណបក្ស​ប្រឆាំង​បាន​កាន់​តែ​យូរ​កាន់​តែ​ល្អ​ ពីព្រោះ​ជា​កិច្ចការ​មួយ​គាត់​អាច​រក្សា​នូវ​តំណែង​បាន​​យូរ»

កន្លង​មក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​​មាន​ផែន​ការ​វិល​ចូល​ស្រុក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​​ទាមទារ​ឱ្យ​​របប​ក្រុង​ភ្នំពេញ​​​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​​ឡើង​វិញ​ ក៏​ប៉ុន្តែ​​ត្រូវ​បាន​បរាជ័យ​ ដោយសារ​​របប​ឯក​បក្ស​​ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​​​ជា​ច្រើន​នាក់​គ្រប់ច្រកល្ហក​​​ជា​ពិសេស​តំបន់​ព្រំដែន​ថៃ​​​​និង​នៅ​ព្រះលាន​យន្តហោះ។

​អ្នក​ជំនាញ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា​ មើល​ឃើញ​ថា នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ ប្រសិន​បើ​​គណបក្ស​ប្រឆាំង​ចង់​ឱ្យ​ពលរដ្ឋ​បន្ត​គាំទ្រ​ទៅ​មុខ​ទៀត លុះ​ត្រា​តែ​​​​​ថ្នាក់​ដឹក​នាំ​គណបក្ស​មួយ​នេះ ធ្វើ​សកម្មភាព​នយោបាយ​ឱ្យ​បាន​ច្រើន​បន្តិច។ លោក​ជឿ​ថា ការ​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ភាគ​ច្រើន នៅ​ស្ងៀម​ដូច​បច្ចុប្បន្ន នឹង​មិន​បាន​ជោគជ័យ​ឡើយ។

កាល​ពី​ពេល​ថ្មីៗ នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦៤ស្ថាប័ន​រួម​គ្នា ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​អប្បបរមា​ ៦​ចំណុច​ ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌។ ក្នុង​នោះ​រួមមាន​ការ​បង្កើត​បរិយាកាស​នយោបាយ​សេរី ការធានា​សិទ្ធិ​នយោបាយ សិទ្ធិ​អ្នក​បោះ​ឆ្នោត សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឯករាជ​ភាព​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ ព្រមទាំង​ធានា​តួនាទី សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​មួយ​ចំនួន​​​​និយាយ​ថា ​ការ​រំលាយ​បក្ស​ប្រឆាំង​ជាង​ ៣​ឆ្នាំ​​មក​នេះ​ ធ្វើ​ឱ្យ​​​ខូច​ប្រយោជន៍​ជាតិ​ធំធេង"

  1. so socheath says:

    ចុម ! កូនមីសំផឹង កាដួយអាយះស្ញេញ
    អាបក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្តហ្នឹង បានជួយជាប្រយោជន៍ស្អីខ្លះ​ដល់ជាតិ
    អ្ហាស! ពូជសំផឹង ក្រៅតែពួកអាចុយម៉្រាយអស់ហ្នឹងពីបង្ករចលាចលក្នុងសង្គមនោះ ?
    ពួកអាតៃហោងបក្សសង្គ្រោះផេះនេះ តែបង្គន់អាចម៍មួយមិនដែលបានធ្វើ
    សម្រាប់ជាប្រយោជន៍សង្គមផងហ្នឹង អ្ហាសពួកអាចុយម៉្រាយ ! ឆ្លើយមកមើល ?
    វាបានធ្វើស្អីខ្លះ ជាប្រយោជន៍ដល់សង្គមជាតិ !

  2. Anonymous says:

    we know KAMPOUCHEA is just about over right now . CHINA is going to take every thing but they still do not like Vietnamese already took some . what Cambodian going to do if Chinese CASINO all over the sea side province we know it is over seventy of them . HUN SEN said CHINA come to KAMPOUCHEA to help develop the country my question is how???? did Cambodian have to gambling to get rich ?? We knew HUN SEN is not just dump but he was really sick that no one can fixing him . please change the constitution to who ever KBOTH CHEATH the punishment will be ..>>hanging in front of public

Leave a Reply

Submit Comment