អ្នក​​ជំងឺ​​កូវីដ១៩ ចំនួន១៩​នាក់​​ទៀត​​ស្លាប់ និង​​រក​​ឃើញ​​ឆ្លង​​ថ្មី​ជាង​​៨រយ​​នាក់

ដោយ អាស៊ីសេរី
2021-07-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​​ជំងឺ​​កូវីដ១៩ ចំនួន១៩​នាក់​​ទៀត​​ស្លាប់ និង​​រក​​ឃើញ​​ឆ្លង​​ថ្មី​ជាង​​៨រយ​​នាក់

ក្រុមគ្រូពេទ្យកំពុងយកវត្ថុសំណាកពីអ្នកជំងឺកូវីដ១៩ម្នាក់នៅក្នុងខេត្តសៀមរាប កាលពីខែមេសា ឆ្នាំ២០២១។ រូប៖ រដ្ឋបាលខេត្តសៀមរាប។


នៅ​ថ្ងៃ​នេះ អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ មាន​​ចំនួន ១៩​នាក់​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​តួលេខ​អ្នក​ស្លាប់​កើន​ឡើង​ជិត ​១ពាន់​ ២០០​នាក់ (១.១៦៨) ​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី២១ ខែកក្កដា។

ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​សុខាភិបាល​រក​ឃើញ​មាន ៨១២នាក់ ក្នុង​នោះ​​ភាគ​ច្រើន​ឆ្លង​ក្នុង​សហគមន៍​ ហើយ​មាន​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ជិត​៣០០​នាក់។ នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​អះអាង​ថា មាន​អ្នក​ជា​សះ​ស្បើយ ​ចំនួន​ ៧៤០​នាក់។ ​​​ជា​មួយ​គ្នា​នេះ​​ខេត្ត​សៀមរាប​និង​ខេត្ត​បន្ទាយមានជ័យ មាន​អ្នក​ឆ្លង​ថ្មី​ជិត​១០០​នាក់​ក្នុង​មួយ​ថ្ងៃ​​​។​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២១ ខែកក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជិត៧ម៉ឺន​នាក់​​(៦៩.៦០៨)​ក្នុង​​នោះ ​អ្នក​ជា​សះ​ស្បើយ​មាន​ជិត​ ៦ម៉ឺន២ពាន់​នាក់ (៦១.៧៧៩)។ ចំពោះ​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩​វិញ​ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២០ ខែ​កក្កដា​ ​ចាក់​វ៉ាក់សាំងជូនដល់ពលរដ្ឋ​​​បាន​ជិត​ ៦លាន​៣សែន​នាក់​ ឬ​ស្នើ​​ជិត ​៦៣​ភាគ​រយ​​ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប ១០លាន​នាក់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment