ដោយ ទីន ហ្សាការីយ៉ា
2021-07-22
RFA
អ្នកជំនាញច្បាប់ និងអ្នកវិភាគនយោបាយ លើកឡើងថា ករណីតុលាការបន្ថែមបទចោទ “រួមគំនិតក្បត់” លើអ្នកការពារបរិស្ថានដែលកំពុងជាប់ឃុំ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវ រស្មី គឺជាបំបាក់ស្មារតី ច្រើនជាងការអនុវត្តច្បាប់។ ម្យ៉ាងវិញទៀត អ្នកសង្កេតការណ៍ជឿថា ទង្វើនេះ គ្មានផលចំណេញសម្រាប់រដ្ឋាភិបាលដឹក នាំដោយគណបក្សប្រជាជនកម្ពុជានោះទេ គឺមានតែទទួលរងនូវការរិះគន់ និងការថ្កោលទោសពីគ្រប់មជ្ឈដ្ឋានបន្ថែមទៀត។
អ្នកជំនាញច្បាប់ និងអ្នកវិភាគនយោបាយ លើកឡើងថា ជារឿងអយុត្តិធម៌បំផុត ដែលតុលាការក្រុងភ្នំពេញ បន្ថែមបទចោទ «រួមគំនិតក្បត់» លើសកម្មជនមាតាធម្មជាតិទាំងបីនាក់ ខណៈពួកគាត់ កំពុងជាប់ទោសនៅក្នុងពន្ធនាគារជិត ១ឆ្នាំមកហើយ ក្រោមបទចោទ «ញុះញង់»។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ក្នុងស្ថានភាពដូចសព្វថ្ងៃនេះ តុលាការចង់អនុវត្តច្បាប់ និងបកស្រាយច្បាប់បែបណាក៏បានដែរ ប៉ុន្តែផ្អែកតាមសច្ចធម៌វិញ ការអនុវត្តច្បាប់បែបនេះ ពុំមានយុត្តិធម៌សម្រាប់អ្នកការពារបរិស្ថានវ័យក្មេងទាំងនេះទេ។ លោក យល់ថា រដ្ឋសភា គួរតែពិនិត្យមើលការអនុវត្តច្បាប់បែបនេះឡើងវិញ ដើម្បីធានាកុំឲ្យការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋធ្លាក់ចុះជាបន្តបន្ទាប់៖ «បើនិយាយសិទ្ធិបញ្ចេញមតិ គឺគាត់មិនខុសទេ តែបើនិយាយរឿងនីតិវិធីនៃតុលាការ កាលណារដ្ឋាភិបាលប្ដឹងចោទពីបទអី ហើយបើតុលាការឃុំខ្លួនផ្អែកលើបណ្ដឹងហ្នឹង គឺចប់បាត់ហើយ។ច្បាប់យើង អត់មានកំណត់ស្អីបញ្ជាក់ថា តើបទល្មើសស្អី តើកាលៈទេសៈស្អីដែលត្រូវទៅឃាត់ខ្លួនត្រូវទៅឃុំខ្លួនអី យើងចែងវា អត់ច្បាស់ ព្រោះការអនុវត្តសព្វថ្ងៃនេះ ឲ្យតែមានបណ្ដឹងដូចមានភស្តុតាងមួយធំអ៊ីចឹង»។
ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី វិញ លោកមានប្រសាសន៍ថា ការបន្ថែមបទចោទដ៏ធ្ងន់ធ្ងរលើអ្នកការពារបរិស្ថានវ័យក្មេងទាំងនេះ គឺជាចេតនាបំបាក់ស្មារតីយុវជន។ លោកយល់ថា ចំណាត់ការនេះទំនងជារដ្ឋាភិបាល ព្រួយបារម្ភថា ពួកគេអាចធ្វើសកម្មភាពដែលនាំមកនូវការផ្លាស់ប្ដូរក្នុងសង្គម។ លោកបន្តថា អ្នកការពារបរិស្ថានមួយក្រុមនេះ គឺជាតំណាងយុវជនរាប់ម៉ឺននាក់ដែលស្រលាញ់បរិស្ថាននិងធនធានធម្មជាតិ ដូច្នេះទើបរដ្ឋាភិបាលចាប់ខ្លួន និងចោទប្រកាន់ពួកគេជាបន្តបន្ទាប់ ដើម្បីកុំឱ្យពិបាកគ្រប់គ្រងស្ថានការណ៍៖ «បើយើងមើលពីមុំច្បាប់វិញ រដ្ឋាភិបាល ក៏ខុសច្បាប់ដែរ ព្រោះគាត់បំពានហើយ គាត់គ្មានភស្តុតាងអីគ្រប់គ្រាន់ គាត់ចេះតែចោទ។ អាហ្នឹងមានអ្នកច្បាប់គេនិយាយហើយ។ ប៉ុន្តែខ្ញុំគ្រាន់តែមើលពីមុំនយោបាយថា ពួកគាត់នេះ ជាតំណាងកម្លាំងយុវជនមួយដែរ ព្រោះកន្លងមកនេះ មានយុវជនច្រើនធ្វើកិច្ចការងារសង្គម ហើយជាចរន្តនយោបាយមួយធ្វើឲ្យគាត់បារម្ភអំពីការផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជា។រដ្ឋាភិបាលបច្ចុប្បន្ននេះ ប្រុងប្រយ័ត្នគ្រប់រឿងព្រោះទី១ស្ថានភាពសង្គមវាប្រែប្រួលខ្លាំងហើយគំនាបសង្កាត់ពីអន្តរជាតិក៏ច្រើន ហើយបើសិនមានការងើបឡើងក្នុងប្រទេសទៀត គាត់អត់អាចគ្រប់គ្រងបានទេ ដូច្នេះដាច់ខាតគាត់ត្រូវតែព្យាយាមបង្ក្រាបហើយ។ គាត់ (រដ្ឋាភិបាល) លែងខ្វល់អ្នកណាគិតយ៉ាងម៉េចហើយបច្ចុប្បន្ននេះ»។
ការលើកឡើងរបស់ក្រុមអ្នកជំនាញទាំងនេះ គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់សកម្មជនមាតាធម្មជាតិបីនាក់គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី មួយករណីថ្មីទៀតគឺ បទ «រួមគំនិតក្បត់» បន្ថែមពីលើបទចោទ «ញុះញង់» ដែលពួកគេកំពុងជាប់ទោសនៅក្នុងពន្ធនាគារ។ ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក អ៊ឹម វណ្ណៈ បានកោះហៅអ្នកទាំងបីមកសាកសួរជាសម្ងាត់ កាលពីដើមសប្ដាហ៍នេះ។
ការចោទប្រកាន់អ្នកទាំងបីនាក់ពីបទ «រួមគំនិតក្បត់» នេះគឺ ពាក់ព័ន្ធនឹងសំណុំរឿងជាមួយសកម្មជនមាតាធម្មជាតិបួននាក់ផ្សេងទៀត កាលពីខែមិថុនា ឆ្នាំ២០២១។ អ្នកទាំងបួនរួមមាន លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុធ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស រីឯលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ដែលជាជនជាតិអេស្ប៉ាញ (Spanish) កំពុងរស់នៅក្រៅប្រទេស។ អ្នកទាំងបួនត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ក្នុងនោះពួកគេភាគច្រើនជាប់ចោទមួយករណីទៀតគឺ បទ «ប្រមាថព្រះមហាក្សត្រ»។
ជុំវិញរឿងបន្ថែមបទចោទលើក្រុមអ្នកការពារបរិស្ថាននេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សុំមិនបកស្រាយទេ ដោយលោកជំរុញឲ្យសួរខាងតុលាការវិញ។ អាស៊ីសេរីមិនអាចទាក់ទងចៅក្រមស៊ើបសួរ លោក អ៊ឹម វណ្ណៈ និងអ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក ប្លង់ សុផល ព្រមទាំងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសាកសួររឿងនេះបានទេនៅថ្ងៃទី២២ កក្កដា ដោយសារតែទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទោះជាយ៉ាងណាក្ដី យុទ្ធនាការធ្វើទុក្ខបុកម្នេញ និងការបង្ក្រាបទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ និងក្រុមអ្នករិះគន់នេះ បានចាប់ផ្ដើមកក្រើកឡើងវិញកាន់តែខ្លាំង ក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសថា លោកនឹងមិនអត់ឱនឲ្យក្រុមប្រឆាំងនឹងលោក ដែលកំពុងស្ថិតនៅកម្ពុជានោះទេ ដោយសារសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។
លោកបណ្ឌិត សេង សារី យល់ថា ទោះបីជារដ្ឋាភិបាលព្យាយាមគាបសង្កត់ និងបង្ក្រាបទៅលើសំឡេងប្រឆាំង និងអ្នករិះគន់ជាបន្តបន្ទាប់ក្តី ក៏រដ្ឋាភិបាលមិនអាចជោគជ័យក្នុងការរក្សាអំណាចបានយូរអង្វែងនោះទេ ព្រោះគ្មានយុទ្ធសាស្ត្រសម្រាប់រយៈពេលវែង។ លោកមើលឃើញថា អ្វីដែលរដ្ឋាភិបាលធ្វើនេះ កាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពបន្ថែមទៀត ព្រោះពលរដ្ឋខ្មែរភាគច្រើន អាចដឹងថា អ្នកណាជាអ្នកនាំសន្តិភាព ហើយអ្នកណាជាអ្នកចង់បំផ្លាញសន្តិភាពវិញ និងអ្នកណាដែលជិះជាន់រំលោភបំពានពួកគាត់៖ «ការបន្ធូរបន្ថយបរិយាកាសនយោបាយ ការមិនធ្វើទុក្ខបុកម្នេញដល់យុវជនជំនាន់ថ្មីនេះ វាអាចជួយគាត់នៅក្នុងការចុះចេញពីតំណែង ចុះចេញដោយសុវត្ថិភាព។ យើងអត់ចង់ឃើញព្រឹត្តិការណ៍ដែលកើតឡើងនៅអ៊ីរ៉ាក់ (Iraq) នៅលីប៊ី (Libya) អី វាកើតឡើងនៅកម្ពុជាទេ ព្រោះយើងជាប្រទេស ដែលឆ្លងកាត់សង្គ្រាមច្រើនហើយ។គួរតែដល់ពេលវេលាមួយយើងអាចមានពេលយ៉ាងហោចណាស់ត្រឹម ១រយទៅ ២រយឆ្នាំ នៅក្នុងការអភិវឌ្ឍប្រទេសដែរ។ កន្លងមក យើងឃើញថា សន្តិភាព ៣០ឆ្នាំចុងក្រោយនេះ ដោយមានសន្និសីទទីក្រុងប៉ារីស ជាខ្នងបង្អែក ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា លូតលាស់ដែរ ហើយរដ្ឋាភិបាល ក៏មានចំណែកធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនដោយរដ្ឋាភិបាល អាចធានាបានសន្តិភាព ប៉ុន្តែកុំយកសន្តិភាពមកជាលេសគាបសង្កត់អ្នកដទៃ ដើម្បីផលប្រយោជន៍ក្រុមបក្ខពួកខ្លួន»។
ករណីតុលាការបន្ថែមបទចោទលើអ្នកការពារបរិស្ថានពីបទល្មើសឧក្រិដ្ឋនេះ ក៏រងការរិះគន់ធ្ងន់ៗ ពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាពិសេសក្រុមយុវជន និងក្រុមមន្ត្រីសង្គមស៊ីវិលដែរ។ ពួកគេបានបង្ហោះសារថ្កោលទោស និងរិះគន់ព្រោងព្រាតថា នេះជាការអនុវត្តច្បាប់បែបឡប់ឡែ និងជារឿងគួរឲ្យស្អប់ខ្ពើម ពីព្រោះក្រុមយុវជនទាំងនេះ បានចូលរួមការពារភោគទ្រព្យរបស់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញ។
កន្លងមក ក្រុមសកម្មជនចលនាមាតាធម្មជាតិ តែងតែផលិត និងបង្ហោះវីដេអូលើបណ្ដាញសង្គមអំពីការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការបំពុលបរិស្ថាន និងអំពើពុករលួយជាដើម ដែលករណីមួយចំនួនពាក់ព័ន្ធនឹងអ្នកមានលុយមានអំណាចកំពូលៗ នៅកម្ពុជា។ អាជ្ញាធររបបលោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិដាក់ពន្ធនាគារជាបន្តបន្ទាប់ ដែលអ្នកឃ្លាំមើលយល់ថា ដើម្បីបិទបាំងនូវទង្វើទុច្ចរិត និងរឿងអាម៉ាស់របស់មន្ត្រីរដ្ឋាភិបាល និងបក្ខពួករបស់លោក ហ៊ុន សែន។
សហគមន៍ជាតិ និងអន្តរជាតិ នៅតែទាមទារយ៉ាងទទូចឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទ និងដោះលែងអ្នកការពារបរិស្ថាននៃចលនាមាតាធម្មជាតិទាំងអស់ឱ្យមានសេរីភាពវិញ ពីព្រោះសកម្មភាពការពារបរិស្ថានមិនមែនជាបទល្មើសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មានហេតុ ទើបវាមានបច្ច័យ អាថោកជាងឆ្កែ !
ចំណុចកំប៉ិកកំប៉ុកបែបនេះហេតុអីមិនយល់ ?
អត់មានការចោទប្រកាន់ណា ដោយគ្មានហេតុ គ្មានភ័ស្តុតាងនោះទេ ។
វាគ្មានហេតុផលកូនមីចោរគេចុយស្អីនុះទេអា so socheath អោយតែអាកញ្ជះយួនពួនក្រោយឡានចិន ហ៊ុន សែន វាថាយ៉ាងមុិចគឺអញ្ចឹងហើយ ចុះយ៉ាងណាហើយរឿងមេគុកព្រៃសរស្លាប់ដោយសាកូវិដ-១៩ឬមួយត្រូវបានគេសម្លាប់ អាអ្ហែងប្រាប់អាកញ្ជះយួនអោយវាដឹងខ្លួនផងទោះបីវាប្រើទូរសព្ទប៉ុន្មានគ្រៀងក៏គេអាចស្ដាប់វាបានដែរ។កណ្ដួយមែអាថោកពួកអាតិរច្ឆានកូនមីចោរគេចុយអស់អាប្រតិកម្មរហ័សស្លាប់នឹង កូវិដ-១៩ពួកអាអស់ឯងនេះស្លាប់ឆាប់ៗហើយ!ពួកែណាស់ខាងរុំខានខាងប្រព័ន្ធទូរសព្ទនិងលួចស្ដាប់ក្រុមប្រឆាំងអញដឹងព្រោះអញនៅក្នុងនឹងកុំភ្លើពួកអាភ្លើ។