អ្នកឃ្លាំមើល៖អនុក្រឹត្យ «ច្រកទ្វារអ៊ីនធឺណិត» នឹងត្រូវគេប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោត

កម្ពុជា-សង្គម
25/07/2021 – 08:40
ដោយ៖ អ៊ឹង ប៊ុនថន
RFI

កិច្ចពិភាក្សាលើប្រធានបទស្តីពីច្បាប់ និងសេរីភាពលើបណ្តាញអ៊ីនធឺណិត នៅថ្ងៃទី២៥កក្កដា២០២១
កិច្ចពិភាក្សាលើប្រធានបទស្តីពីច្បាប់ និងសេរីភាពលើបណ្តាញអ៊ីនធឺណិត នៅថ្ងៃទី២៥កក្កដា២០២១ © FB

អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត និង​មន្ត្រី​សិទ្ធិមនុស្ស​សំដែង​ក្តីបារម្ភថា អនុក្រឹត្យស្តីពី «ច្រកទ្វារអ៊ីនធឺណិត»​​ ដែល​ត្រូវបានអនុម័ត​កន្លងមកនេះ នឹងត្រូវបានរដ្ឋាភិបាលប្រើប្រាស់ដើម្បី​បំបិទសំឡេងក្រុមប្រឆាំងនៅពេលបោះឆ្នោតខាងមុខ។ ការ​លើក​ឡើង​យ៉ាងដូច្នេះ​​គឺធ្វើឡើង​នៅក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពីច្បាប់ និងសេរីភាពលើបណ្តាញអ៊ីនធឺណិត ដែល​ជាការពិភាក្សា​តាមអនឡាញ​សម្រាប់​ព្រឹត្តិការណ៍​អ៊ីនធឺណិត​នៅថ្ងៃទី២៥កក្កដា២០២១នេះ។

លោក គល់ បញ្ញា ទីប្រឹក្សាអង្គការឃ្លាំមើលការ​បោះឆ្នោត​ហៅកាត់ថា ខុម​ហ្វ្រែល បាន​ថ្លែងថា ​បញ្ហាអ៊ីនធឺណិត​ត្រូវបាន​គេប្រើ​ប្រាស់​ដើម្បី​បន្លែ​បន្លំ​នៅក្នុង​ការបោះឆ្នោត​របស់បណ្តាប្រទេសមួយចំនួនរួចហើយ​​លើពិភពលោក។ ​សម្រាប់កម្ពុជា លោកព្រួយបារម្ភចំពោះ​ការ​បង្កើត​ច្បាប់​ដើម្បី​គ្រប់​គ្រង​អ៊ីនធឺណិត ដែលលោកហៅថាជាការត្រួតត្រា​ដើម្បីបំបិទ​សំឡេង​អ្នក​ឯករាជ្យ និង​សំឡេងអ្នកប្រឆាំង​ តាមរយៈ​ការ​បង្កើត​អនុក្រឹត្យ​ច្រកទ្វារអ៊ីនធឺណិតកន្លងមកនេះ។​

បើតាម​អ្នកឃ្លាំមើល​ការ​បោះឆ្នោត​រូបនេះ នៅពេល​ដែល​រដ្ឋមានអំណាច​គ្រប់គ្រង​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​កាន់តែច្រើនគឺធ្វើ​ឲ្យប៉ះពាល់​ឬបាត់សំឡេងរបស់ក្រុមប្រឆាំង ​ដែលជាលទ្ធផល​ ការបោះឆ្នោត​នោះ​គឺមិនមានយុត្តិធម៌។

ចំណែក លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់សំគាល់ថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនត្រឹមតែរួមតូចតាំងពីចុងឆ្នាំ២០១៧មកនោះទេ គឺរិតតែប្រឈម​ថែមមួយ​កម្រិត​ទៀត នៅក្នុង​បរិបទកូវីដ១៩។ ការបង្កើត​ច្បាប់​ថ្មី​ៗរបស់​រដ្ឋាភិបាល​ និង​ការចេញអនុក្រឹត្យ​ច្រក​ទ្វា​រអ៊ីនធឺណិតផងនោះ គឺសុទ្ធសឹងជាបញ្ហាប្រឈម​នៅក្នុងការបញ្ចេញមតិ។ ការ​ប្រើ​ប្រាស់ក្រមព្រហ្មទណ្ឌ​ដើម្បី​ដាក់ទោសទៅ​លើ​ការ​បញ្ចេញមតិ​របស់​សកម្មជន​នៅតាម​អ៊ីនធឺណិតគឺកំពុងពេញនិយម​ក្រោម​បទ​ «ញុះញង់ និងរួមគំនិតក្បត់» ដែល​ត្រូវបានអនុវត្តន៍​ទៅ​លើ​យុវជន​ជាសកម្ម​បរិស្ថាន។ នេះជាការកត់សំគាល់​របស់​លោកស្រី ចក់ សុភាព។

បើតាមលោកស្រី ចក់ សុភាព ការ​ធ្វើ​សកម្មភាព​របស់​យុវជនគួរតែត្រូវបានលើកទឹកចិត្តជាជាង​ការ​ចោទ​ប្រកាន់ ខណៈមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបស់លោកស្រីបានកត់សំគាល់ថា ក្នុងចំណោមការបញ្ចេញមតិចំនួន១០៨ ករណីគឺមានជាង៥០ករណីត្រូវបាន​រឹតបន្តឹង។ នៅក្នុងចំណោមជាង៥០ករណីនោះ​គឺមានជាង៤០ករណី​ជា​ការបញ្ចេញមតិ​តាម​ហ្វេសប៊ុក។ មានតែ២៨ភាគរយប៉ុណ្ណោះ​ដែលពលរដ្ឋនិយាយថា ពួកគេមានសុវត្ថិភាពក្នុងការ​បញ្ចេញមតិ ខណៈដែលអ្នកធ្វើការ​ខាងអង្គការសង្គមស៊ីវិលពួកគេមានការ​បារម្ភកាន់តែកើនឡើងដល់ជាង៨០%នៃការ​ចាប់ពិរុទ្ធខ្លួនឯង​នៅពេល​បញ្ចេញមតិតាម​បណ្តាញសង្គម ឬគិតថាការ​បញ្ចេញ​មតិ​របស់ពួកគេមិនមានសុវត្ថិភាព។ នេះបើតាម លោកស្រី ចក់ សុភាព។

យោង​តាម​មាត្រា​មួយ​ អនុក្រឹត្យ «ច្រកទ្វារអ៊ីនធឺណិត» ​នេះ​មាន​គោល​បំណង​កំណត់​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ដើម្បី​សម្រួល​ដល់​ការ​តភ្ជាប់​អ៊ីនធឺណិត​ ពង្រឹង​ប្រសិទ្ធភាព​ និង​ស័ក្តិសិទ្ធិ​ភាព​នៃ​ការ​កៀរ​គរ​ចំណូល​ជាតិ​ ការ​ការពារ​សន្តិសុខ​ជាតិ ​និង​ការ​ថែ​រក្សា​របៀប​រៀបរយ​សណ្តាប់​ធ្នាប់​សង្គម៕​

What Next?

Related Articles

3 Responses to "អ្នកឃ្លាំមើល៖អនុក្រឹត្យ «ច្រកទ្វារអ៊ីនធឺណិត» នឹងត្រូវគេប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោត"

  1. so socheath says:

    អាពូជសំផឹង មីពូជសំផឹង ចេះតែមានហ្មង !
    បើច្រកទ្វារអ៊ីនធឺណិត ត្រូវគេប្រើដើម្បីបំបិទសំឡេងប្រឆាំងនៅពេលបោះឆ្នោត តើ
    អាពូជសំផឹង មីពូជសំផឹង ​ហែកក្ត ហែកកាដួយ ព្រុសដូចឆ្កែកើតឬ ?

  2. so socheath says:

    ពួកអាពូជឆ្កែ កូនមីសំផឹងកាដួយអាយះស្ញេញ ចេះតែមានហ្មង !
    វាសុទ្ធតែគេ ប្រើ​អ៊ីនធឺណិត ​​មិន​ទាន់​យល់​ដឹង​ពី​របៀប​ប្រើប្រាស់ និង​ក្រម​សីលធម៌​ត្រឹមត្រូវ​ ?
    អញ្ចឹងត្រូវទុកឲ្យតែពួកអាពូជសំផឹង កាដួយឆ្កែអ្ហែងអស់ហ្នឹង និយាយតែម្នាក់ឯង ទើប
    ត្រឹមត្រូវ ទើបមានក្រមសីលធម៍មែនទេ អាកូនមីកាដួយស្អុយ ?
    កាបូចា កាដួយស្អុយម៉ែអ្ហែងអញ្ចឹងមែនទេ អាណុប វី ?

  3. so socheath says:

    ស្អីគេអាពូជឆ្កែ គឹម សុខ !
    អាកឹមសុខា ហ៊ានអើតក្បាលមកបញ្ចេញមតិយោបល់ ដែរ ?
    អូហូ ! គេជេរម៉្រាយវាហ៊ុយដីសំពោង អាឡប់ !
    តើវាអាចធ្វើមុខក្រាស ទៅរួចដែរទេ ?
    អាកឹមសុខាវាជាជនជាប់ចោទក្នុងទង្វើក្បត់ជាតិ ។ វាដឹងច្បាស់ណាស់
    សម្រាប់ការធ្វើនយោបាយរបស់វាដើម្បីបោកប្រាស ពីពួកអាថោកជាងឆ្កែ
    ហើយល្ងង់ខ្លៅដូចអ្ហែង ដើម្បីធ្វើមាន-បាន ។ វាមិនហ៊ានអើតក្បាល មក
    បញ្ចេញមតិស្អីទេ ។ ព្រោះវាអត់មានអីត្រូវនិយាយសម្រាប់បោកប្រាសបាន ។
    វាជាជនជាប់ចោទក្នុងអំពើក្បត់ជាតិ លក់ជាតិជាមួយអាពូជឆ្កែសមរង្សុី
    ក្នុងការកាត់ដីខ្មែរ៤ខេត្តឲ្យយួនដេហ្កា ។ អ្ហែងកុំភ្លើអាឡប់ !