ក្រសួង​សុខាភិបាល​​​បង្កើត​រចនាសម្ព័ន្ធ​ចំណុះ​អនុ​គណៈ​កម្មការ​ដឹក​នាំ​ការ​អនុវត្ត​ច្បាប់​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩​

កូវីដ-១៩ | ព័ត៌មានជាតិ | សុខភាព
កញ្ញា បៀន សីនៈ | ២៩ កក្កដា ២០២១ |ម៉ោង ០៨:១៧
VOD

សន្និសីទសារព័ត៌មានទាក់ទងនឹងបច្ចុប្បន្នភាពស្ថានភាពកូវីដ១៩ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សន្និសីទសារព័ត៌មានទាក់ទងនឹងបច្ចុប្បន្នភាពស្ថានភាពកូវីដ១៩ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


ក្រសួង​សុខាភិបាលបានសម្រេច​បង្កើត​រចនា​សម្ព័ន្ធចំណុះ​អនុគណៈ​​កម្មការ​ដឹកនាំ​ការ​អនុវត្ត​ច្បាប់នានា​​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំងនឹង​​ជំងឺ​កូវីដ-១៩។​

សេចក្ដីសម្រេច​នេះ​ ធ្វើឡើង​តាម​រយៈ​លិខិត​មួយ​របស់​រដ្ឋមន្រ្ដី​ក្រសួង​សុខាភិបាល លោក​ ម៉ម ប៊ុនហេង ដើម្បី​បង្កើត​រចនា​សម្ព័ន្ធ​ចំណុះ​អនុ​គណៈ​កម្មការ​ដឹក​នាំការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ចុះ​កាលពីថ្ងៃ​ទី​២៧ ខែកក្កដា​ ឆ្នាំ​២០២១នេះ។

លិខិត​នេះ​​បាន​លើក​ឡើង​ថា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​កូវីដ​-១៩​ ក្រសួង​សុខាភិបាល​បង្កើត​រចនា​សម្ព័ន្ធ​ចំណុះ​អនុ​គណៈ​កម្មការ​ដែល​មាន​ច្បាប់​ចំនួន​៧ប្រការ។

រដ្ឋ​មន្រ្ដី​ក្រសួង​សុខា​ភិបាល​ លោក ម៉ម​ ប៊ុនហេង​ លើកឡើង​ក្នុង​សេចក្ដី​សម្រេច​ថា៖ «​ប្រការទី​១ គឺ​​បង្កើត​រចនា​សម្ព័ន្ធ​ចំណុះ​ឱ្យ​អនុ​គណៈ​កម្មការ​ដឹកនាំ​ការ​អនុវត្ត​ច្បាប់​ រួមមាន​ លេខា​ធិការដ្ឋាន ក្រុម​ការងារ​សម្រប​សម្រួល​នីតិវិធី ​និង​ក្រុម​ការងារ​ប្រតិបត្តិការ​»។

លោក ម៉ម ប៊ុនហេង ​បន្ត​ក្នុ​ងសេចក្ដី​សម្រេច​នេះ​ថា​ ប្រការទី​២​ គឺ​លេខាធិការដ្ឋាន​​, ប្រការទី៣ គឺ​​ក្រុមការងារ​សម្រប​សម្រួល​នីតិវិធី,​ ​ប្រការទី​៤ គឺ​ក្រុម​ការងារ​ប្រតិបត្តិការ​ ជា​សេនាធិការ​ឱ្យ​អនុ​គណៈ​កម្មការ​ដឹកនាំ​អនុវត្ត​ច្បាប់​។ បន្ថែមពីនេះ​ ប្រការទី​៥​ គឺ​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋ​បាលរាជធានី-ខេត្ត ជា​សេនា​ធិការ​លើ​ការងារ​អនុវត្ត​ប្រតិបត្តិ​ការ​របស់​អនុគណៈ​កម្មការ​ដឹកនាំ​ការ​អនុវត្ត​ច្បាប់។

ដោយឡែក ប្រការ​ទី​៦ គឺ​បទប្បញ្ញត្តិ​ទាំងឡាយ​ណាដែល​ផ្ទុយ​នឹង​សេចក្ដី​សម្រេចនេះ ត្រូវ​ទុក​ជា​មោឃៈឬលុបចោល។ រីឯ​ប្រការទី​៧ គឺក្រសួង​ពាក់ព័ន្ធ​ និង​គណៈ​កម្មការ​ រួមមាន ​គណៈ​កម្មការ​អន្តរក្រសួង, គណៈ​ប្រតិបត្តិ, អនុគណៈ​កម្មការនានាចំណុះ​ នៃ​គណៈ​ប្រតិបត្តិនៃ​គណៈ​កម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធនឹងជំងឺ​កូវីដ-១៩, អនុគណៈ​កម្មការដឹកនាំ​ការអនុវត្ត​ច្បាប់​ និង​អភិបាល​នៃ​គណៈ​អភិបាលរាជធានី​-ខេត្ត​ ត្រូវ​ទទួលកិច្ចការ​អនុវត្ត​សេចក្ដីសម្រេចនេះ​ ទៅតាម​បន្ទុ​ក​ការងារ​រៀងៗខ្លួន ​ចាប់​ពី​ថ្ងៃ​ចេញ​សេចក្ដី​សម្រេច​នេះ​តទៅ។

ចាប់តាំងពីជំងឺកូវីដ-១៩ បានរកឃើញថា ផ្ទុះឡើងនៅកម្ពុជាកាលពីដើមឆ្នាំ២០២០មក ការបង្កើតច្បាប់ បង្កើតគណៈកម្មការ បង្កើតរចនាសម្ព័ន្ធ ឬក្រុមការងារអន្តរក្រសួងថ្មីៗ បានធ្វើឡើងជាបន្តបន្ទាប់ ខណៈស្ថានភាពឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅមិនទាន់ធូរស្បើយនៅឡើយ ពិសេសចាប់តាំងពីមាន«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»មក ស្ថានភាពឆ្លងរីករាលដាលនៃជំងឺផ្លូវដង្ហើមមួយនេះកាន់តែធ្ងន់ធ្ងរថែមទៀត។

​បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៧៥ ១៥២​​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​​ចំនួន៦៧ ៦៩២នាក់ អ្នកស្លាប់សរុប១ ៣៣៩នាក់ និងករណីនាំចូលពីក្រៅប្រទេសបានកើនដល់​៩ ៧២១នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ក្រសួង​សុខាភិបាល​​​បង្កើត​រចនាសម្ព័ន្ធ​ចំណុះ​អនុ​គណៈ​កម្មការ​ដឹក​នាំ​ការ​អនុវត្ត​ច្បាប់​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩​"

  1. Anonymous says:

    what did you say Mr ?? you already have AH CHESSTU >>HUN NAL call HUN SEN next name CHOUP SAMLAP was a specialist doctor who knew every thing not just in medical or politic . let him destroy your home land so that you can run for your life