អង់គ្លេស​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩​ ប្រភេទ Astra​Zeneca​ ជាង​៤​សែន​ដូស​ដល់​កម្ពុជា ​

កូវីដ-១៩ | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា |២៩ កក្កដា ២០២១ |ម៉ោង ១០:៥៩
VOD

មន្ត្រីសុខាភិបាលកម្ពុជា និងអង្គការពាក់ព័ន្ធ ចូលរួមក្នុងពិធីទទួលយកវ៉ាក់សាំងអាស្ត្រាហ្សឺណិកា (Astra Zeneca) ដែលជាជំនួយរបស់កូវ៉ាក់ ផលិតនៅប្រទេសឥណ្ឌា មកដល់កម្ពុជាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីសុខាភិបាលកម្ពុជា និងអង្គការពាក់ព័ន្ធ ចូលរួមក្នុងពិធីទទួលយកវ៉ាក់សាំងអាស្ត្រាហ្សឺណិកា (Astra Zeneca) ដែលជាជំនួយរបស់កូវ៉ាក់ ផលិតនៅប្រទេសឥណ្ឌា មកដល់កម្ពុជាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


ស្ថានទូតចក្រភពអង់គ្លេស បានប្រកាសផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួនជាង៤សែនដូស​ដល់រដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។

ក្នុង សេចក្តីប្រកាសព័ត៌មានស្ថានទូតចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងសប្ដាហ៍នេះ ចក្រភពអង់គ្លេសនឹងបញ្ជូនចេញវ៉ាក់សាំងចំនួន៩លានដូសទៅកាន់ប្រទេសជាច្រើននៅទូទាំងពិភពលោក ក្នុងនោះ កម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន៤១៥ ០០០ដូសដែរ ដើម្បីដោះស្រាយបញ្ហាជំងឺជាសកលមួយនេះ។

ស្ថានទូតចក្រភពអង់គ្លេសបានបន្ថែមថា ការបរិច្ចាគទៅកាន់ប្រទេសជាច្រើននេះ ធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab លើកឡើងក្នុងសេចក្ដីប្រកាសថា ចក្រភពអង់គ្លេសនឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន៤១៥ ០០០ដូសមកកម្ពុជា ក្នុងនោះ វ៉ាក់សាំងចំនួន១០០លានដូសត្រូវផ្ដល់ឱ្យតំបន់ដែលក្រីក្របំផុតនៃពិភពលោក ដើម្បីឱ្យពួកគេទទួលបានការចាក់វ៉ាក់សាំងក្នុងករណីបន្ទាន់។

ចំណែកឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោកស្រី Tina Redshaw លើកឡើងដែរថា វ៉ាក់សាំងជាង៤សែនដូសដែលអង់គ្លេសផ្ដល់ឱ្យកម្ពុជានេះ នឹងជួយដល់សហគមន៍មូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។

មិនមែនត្រឹមតែចក្រភពអង់គ្លេសទេ នាពេលថ្មីៗនេះ ប្រទេសអូស្តា្រលីក៏បានផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន១លានដូសដល់កម្ពុជាដែរ ខណៈសហរដ្ឋអាមេរិកក៏បានប្រកាសផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ​ Johnson & Johnson ចំនួនជាង១លានដូស តាមរយៈយន្តការកូវ៉ាក់ (COVAX) នឹងមកដល់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីបង្ការ​ជំងឺ​កូវីដ-​១៩៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles