ក្រុម​​សង្គម​​ស៊ីវិល​ធ្វើ​​យុទ្ធនាការ​​​សប្ដាហ៍​​ទី​​៤​បន្ត​​ទាមទារ​​ឲ្យ​​ដោះលែងលោក រ៉ុង ឈុន និង​​សកម្មជន​សង្គម​៧​នាក់​

2021-08-30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​​សង្គម​​ស៊ីវិល​ធ្វើ​​យុទ្ធនាការ​​​សប្ដាហ៍​​ទី​​៤​បន្ត​​ទាមទារ​​ឲ្យ​​ដោះលែងលោក រ៉ុង ឈុន និង​​សកម្មជន​សង្គម​៧​នាក់​

យុវជនខ្មែរថាវរៈដែលកំពុងស្ថិតនៅក្នុងការឃុំខ្លួនរបស់តុលាការកម្ពុជា គ្រោងនឹងឡើងសវនាការនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រោយពី​ជាប់ឃុំ​បណ្តោះអាសន្នរយៈពេល​ជិត​១ឆ្នាំ។ រូប៖ គេ​ផ្ដល់​ឱ្យ


ក្រុម​អង្គការ សមាគម និង​​បណ្ដាញ​ពលរដ្ឋបន្ត​យុទ្ធនាការ​​​​​​​ទាមទារ​ដោះលែង​​​សកម្មជន និង​​អ្នក​ការពារ​​សិទ្ធិ​មនុស្ស​នៅ​ក្នុង​​​សប្ដាហ៍​ទី​៤​​​ ដោយ​​នៅ​តែ​ទាមទារ​​ឲ្យ​តុលាការ​​​ដោះ​​លែង​​​ប្រធាន​​សហភាព​ការងារ​​កម្ពុជា​លោក រ៉ុង ឈុន ​និង​​ក្រុម​យុវជន​​៧​នាក់​​ទៀត​​​​ នៃ​​​ក្រុម​​ខ្មែរ​ថាវរៈ និង​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​​​​និស្សិត​បញ្ញវន្ត​​ខ្មែរ​​​។ សាច់​ញាតិ​របស់​អ្នក​ជាប់​ឃុំ​ គាំទ្រ​យុទ្ធនាការ​នេះ និង​ទទូច​​ឲ្យ​សមត្ថកិច្ច​ដោះលែង​អ្នក​ទាំង​ ៨​ នាក់ ឲ្យ​មាន​សេរីភាព​វិញ។​

នៅ​សប្ដាហ៍​​ទី​៤​នេះ ក្រុម​សង្គម​ស៊ីវិល ​បាន​​​បន្ត​លើក​ឡើង​អំពី​ការ​ចាប់​ខ្លួនលោក រ៉ុង ឈុន និង​សកម្មជន​សង្គម​៧នាក់ ដូច​កាល​ពី​សប្ដាហ៍​ទី​២​ដែរ។ ​ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ ​បាន​ចាត់​ទុក​ថា​ សកម្មភាព​​របស់​សកម្មជន​ទាំង ​៨​ នាក់ ​មិន​មែន​ជា​​បទ​ល្មើស ​​​និង​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង សកម្មជន​ទាំង​៨​នាក់​វិញ​​។​

ជាង​នេះ​ទៅ​ទៀត ក្រុម​សង្គម​ស៊ីវិលអះអាង​ថា​ លោក រ៉ុង ឈុន ​​គឺ​ជា​មេដឹកនាំ​សហ​ជីព​ម្នាក់ ក្នុង​ចំណោម​សហជីព​ដទៃ​ទៀត ដែល​តែង​ឈរ​ជួរ​មុខ​ក្នុង​ការ​លើក​ឡើង​ជា​សាធារណៈ អំពី​បញ្ហា​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​គ្រូបង្រៀន​។ ក្រោយ​ពេល​លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់​ខ្លួន ​​មាន​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​បាន​​តវ៉ា​ដោយ​អហិង្សា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​នេះ​។

ប៉ុន្តែ​ពួកគេ​ទាំង​ ៧ នាក់ ក៏​រង​ការ​បង្ក្រាប និង​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ កាល​ពី​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២០​​​។​ ​យុវជន​ទាំង ​៧ ​នាក់​នោះ​ គឺលោក ហ៊ុន វណ្ណៈ លោកស្រី​ ឈឿន ដារ៉ាវី លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ហៅ​ សូ​ មេត្តា លោក មាន ព្រហ្ម​មុនី លោក មួង សុភ័គ្រ​ និង​ព្រះតេជព្រះគុណ កើត សារ៉ាយ។ សមត្ថកិច្ច​បាន​ឃុំ​ខ្លួន​​ពួកគាត់​​​បណ្ដោះ​​អាសន្ន​ក្នុង​​ពន្ធនាគារ​១​ឆ្នាំ​ហើយ ក្រោម​បទ​ចោទ​ញុះញង់​​ឱ្យ​​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​។

ក្រុម​អង្គការសង្គម​ស៊ីវិលព្រួយ​បារម្ភ​ថា​ ប្រសិន​បើ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​​​​​លើ​សកម្មជន​ទាំង​​​អស់ តើ​អ្នក​ណា​នឹង​បន្ត​ភាព​សកម្ម​និយម​របស់​ពួក​គាត់​ដើម្បី​សិទ្ធិ​ ​​ផល​ប្រយោជន៍​គ្រូ​បង្រៀន និង​បញ្ហា​សង្គម ត​ទៅ​ទៀត​? សង្គម​ស៊ីវិល​ ក៏​បន្ត​ស្នើសុំ​ឲ្យ​ពលរដ្ឋ​​ចូលរួម​ចែក​រំលែក​រូប​ភាព​របស់​សកម្មជន​ទាំង​៨​នាក់ ដើម្បី​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​​ដល់​សកម្មភាព​ដែល​ជា​ប្រយោជន៍​​របស់​ពលរដ្ឋ និង​សង្គម​​កម្ពុជា។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​​សិទ្ធិ​ការងារ​​នៃ​​មជ្ឈ​មណ្ឌល​​សម្ព័ន្ធ​ភាព​​ការងារ​ និង​​សិទ្ធិ​មនុស្ស​ហៅ​កាត់​អង្គការ​សង់ត្រាល់ (CENTRAL) ​លោក ឃុន ថារ៉ូ បញ្ជាក់​ថា ​ក្រុម​សង្គម​ស៊ីវិល ​​រក្សា​​ជំហរ​ទាមទារ​ឲ្យ​ដោះលែងសកម្មជន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស លុះ​ត្រា​តែ​មាន​ដំណោះស្រាយ។ តំណាង​សង្គម​ស៊ីវិល​រូប​នេះ លើក​ទឹក​ចិត្ត​ឲ្យ​​សមត្ថកិច្ច​ដោះលែង​សកម្មជន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ​ ដើម្បី​ពួកគាត់​អាច​បន្ត​សកម្មភាព​ជួយ​សង្គម​បន្ត​ទៀត៖ «ការ​អំពាវនាវ​​ជំរុញ​ឲ្យ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ ហើយ​ដើម្បី​ពួកគាត់​អាច​មាន​លទ្ធភាព​អនុវត្ត​នូវ​ការ​ងារ​​ ដែល​​គាត់​ធ្លាប់​បាន​បំពេញ ហើយ​បន្ត​នូវ​ការងារ​ដែល​គាត់​បាន​អនុវត្ត​​ដើម្បី​លើក​ទឹក​ចិត្ត​ជំរុញ​ឲ្យ​យុវជន​ និង​សកម្មជន​​ផ្សេងៗ​ទៀត គាត់​អាច​ចូលរួម​បាន​ទូលំ​ទូលាយ»។

​ប៉ុន្តែ​ភាគី​រដ្ឋាភិបាល​​ ​មិន​ចាប់​អារម្មណ៍​នឹង​​យុទ្ធនាការ​​​ ឬ​ការ​ទិតៀន​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​​​​​ទាំង​ឡាយ​នៅ​កម្ពុជា​ឡើយ​​​ ដោយ​​​អះអាង​ថា ​​ជា​​សមត្ថកិច្ច​របស់​តុលាការ​​​។ អ្នក​នាំ​ពាក្យនិង​ជា​សមាជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជាលោក កត្តា អ៊ន សង្កេត​ឃើញ​ថា ​យុទ្ធនាការ​​​រយៈ​ពេល ​៤ ​សប្ដាហ៍​នេះ មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក​ជាប់​​ឃុំ​ទេ​។ ​តំណាង​រដ្ឋាភិបាល​រូប​នេះ​ អះអាង​ថា​​ ពលរដ្ឋ​​ជាច្រើន សុទ្ធ​តែ​អាច​ធ្វើ​​​សកម្ម​​ភាព​​ដោយ​សេរី កុំ​ឲ្យ​តែ​មាន​ចេតនា​ល្មើស​ច្បាប់ មិន​មែន​​ចាំបាច់​តែ​ក្រុម​សកម្មជន​​​ទាំង​៨​នាក់​នោះ​ទេ៖ «ហើយ​ឲ្យ​ខាង​សង្គម​ស៊ីវិល​ហ្នឹង​ពិនិត្យ​មើល​ផង​ដែរ ថា​​តើ​៤​សប្ដាហ៍​មក​នេះ​ ថា​អ្វី​ដែល​ពួកគាត់​បាន​​ធ្វើ​ វា​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​ ដល់​អ្នក​ដែល​កំពុង​ក្នុង​ចំណាត់​ការ​តុលាការ​នោះ​។ ឬ​មួយ​ក៏​វា​បាន​ប្រយោជន៍​ទៅ​លើ​អង្គការ​​ហ្នឹង​ទៅ​វិញអ៊ីចឹង​សុំ​ពិនិត្យ​ពិចារណា​ហ្នឹង​ឲ្យ​បាន​ច្បាស់ ថា​តើ​យើង​ធ្វើ​ដើម្បី​​អ្នក​ស្ថិត​នៅ​ក្នុង​ចំណាត់​ការ​តុលាការ​ ឬ​មួយ​ក៏​យើង​ធ្វើ​នៅ​ក្នុង​កម្មវត្ថុ​ផ្សេង​ ដើម្បី​ប្រយោជន៍​អង្គការ​ខ្លួន ដើម្បី​​បញ្ហា​ឬ​មួយ​ប្រយោជន៍​នរណា​ផ្សេង»។

​ទោះ​ជា​យ៉ាង​ណា សាច់​ញាតិ​របស់​ក្រុម​សកម្មជន​សង្គម​ បាន​គាំទ្រ​ដល់​យុទ្ធនាការ​នេះ និង​​ទទូច​ឲ្យ​មាន​ការ​ដោះលែង​​កូន​ចៅ​របស់​ពួកគាត់​មក​វិញ។ ម្ដាយ​របស់​សកម្ម​ជន​សង្គម​​លោក​ស្រី ឈឿន ដារ៉ាវី គឺលោកស្រី ថាច់ ធីតា អះអាង​ថា​ កូន​ស្រី និង​យុវជន​ដទៃ​ទៀត គ្មាន​បំណង​ញុះញង់​អ្វី​ឡើយ។ លោកស្រី គាំទ្រ​ចំពោះ​យុទ្ធនាការ​របស់​សង្គម​ស៊ីវិល និង​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ដោះលែង​យុវជន​​សង្គម​ទាំង​អស់ ឲ្យ​មាន​សេរីភាព​វិញ៖ «សំណូមពរ​ដោយ​ទទូច​សុំ​ឲ្យ​តុលាការ​ហ្នឹង គាត់​សើរើ​ក្ដី​ហ្នឹង ហើយ​ផ្ដល់​នូវ​យុត្តិធម៌​ឲ្យ​កូន​ខ្ញុំ ក៏​ដូចជា​ក្រុម​យុវជន ដែល​ពួកគាត់​គ្រាន់​តែ​ជា​អ្នក​ការ​ពារ​ការ​បញ្ចេញ​មតិ​ ដើម្បី​ឲ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម។ សុំ​ឲ្យ​មាន​ដំណោះស្រាយ​ ធ្វើ​ម្ដេច​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​អ៊ីចឹង​ណា»។

ជុំវិញ​សំណុំ​រឿង​សកម្មជន​សង្គម​ទាំង ​៧ ​នាក់​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​​​នឹង​បើក​សវនាការ​​​ពួកគេ​ទាំងអស់​គ្នា​នៅ​ថ្ងៃ​អង្គារ​ ​ទី​៣១ ខែសីហា​​​​ ខណៈ​ដែល​តុលាការ បាន​​កាត់​ទោស​​លោក រ៉ុង ឈុន រួច​ហើយ​​​​ កាល​ពី​ថ្ងៃ​ទី​១៩ ខែសីហា ឲ្យ​ជាប់​ពន្ធនាគារ​ ២ ​ឆ្នាំ និង​​ពិន័យ​ទឹក​ប្រាក់​ពីរ​ (២លាន) ​លាន​រៀល ក្នុង​បទ​ចោទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​។

ចាប់​តាំង​ពី​ឆ្នាំ​២០២០​មក​ ​​​របប​ក្រុងភ្នំពេញ ​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ ​​សង្គម ​​សិទ្ធិ​មនុស្ស ​និង​​បរិស្ថាន​ជាង ​​៨០​ នាក់​​ហើយ​ ដាក់​​​ពន្ធនាគារ ដោយ​សារ​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​​របស់​ខ្លួន​។ ​​អង្គការ​សិទ្ធិ​មនុស្ស​​ជាតិ ​អន្តរជាតិ និង​​​ក្រុម​អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ផង​ ហៅ​​​ការ​ចាប់​ខ្លួន​ទាំង​នោះ ​ថា​​​ជា​​សកម្មភាព​បង្ក្រាប​លើ​សំឡេង​រិះគន់។ ពួកគេ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​​សកម្មជន​ទាំង​អស់​ដោយគ្មាន​លក្ខខណ្ឌ និង​​​​​​បញ្ឈប់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​​ត​ទៅ​ទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

4 Responses to "ក្រុម​​សង្គម​​ស៊ីវិល​ធ្វើ​​យុទ្ធនាការ​​​សប្ដាហ៍​​ទី​​៤​បន្ត​​ទាមទារ​​ឲ្យ​​ដោះលែងលោក រ៉ុង ឈុន និង​​សកម្មជន​សង្គម​៧​នាក់​"

  1. so socheath says:

    ចុម ! អាពូជឆ្កែ ឃុន ថារ៉ូ លើក​ទឹក​ចិត្ត​ឲ្យ​​សមត្ថកិច្ច​ដោះលែង​ រ៉ុង ឈុន
    ហ៊ុន វណ្ណៈ ​ ឈឿន ដារ៉ាវី ​ ថា ឡាវី ​ អេង ម៉ាឡៃ ហៅ​ សូ​ មេត្តា ​ មាន ព្រហ្ម​មុនី ​ មួង សុភ័គ្រ​ និង​​អាត្រងោល កើត សារ៉ាយ ?
    អ្ហែងយល់ដឹងពីច្បាប់ទេអាពូជឆ្កែ ?
    សមត្ថកិច្ចគ្រាន់តែជាអ្នកអនុវត្តន៍ច្បាប់អីតើ !
    ហេតុអីសមត្ថកិច្ច មានសិទ្ធិដោះលែង ?
    ភ្លើ ចុយតែម៉ែវាអញ្ចឹង ស្អីជា អ្នក​គ្រប់​គ្រង​កម្ម​វិធី​​សិទ្ធិ​ការងារ​​នៃ​​មជ្ឈ​មណ្ឌល​​សម្ព័ន្ធ​ភាព​​ការងារ​ និង​​សិទ្ធិ​មនុស្ស​ហៅ​កាត់​អង្គការ​សង់ត្រាល់ ផង ?

  2. Anonymous says:

    law from the beast regime the word NHOS NHOUNG is very popular for this killer regime to put so many innocent Cambodian in jail . we knew this poor country with the evil monster just wanted to be in powers just like north Korea . HUN SEN the uneducated animal is also wanted to control the world even those he is so dump uneducated like while animal .

  3. so socheath says:

    បងធំខ្សោយកម្លាំង !
    ***
    យេីងស្លេះរឿងរកាំរកូសរវាងបងធំនិងអង្គការណាតូដែលមានបងធំជា
    អធិបតីត្រឹមហ្នឹងចុះ ដេីម្បីទុកឲ្យលោកអ្នកអាន
    សិក្សាវិភាគស្វែងយល់ពីរាល់ព្រឹត្តិការណ៍នានា ទាក់ទង
    នឹងអង្គការណាតូដោយខ្លួនឯងបន្តទៀតចុះ។
    ព្រោះថាខ្ញុំជាអ្នកនិពន្ធមិនហ៊ានប្រថុយប្រថាន ដាក់ការសន្និដ្ឋាន ដោយ
    គ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឲ្យការគឹតវិភាគដែលរាប់ថាត្រឹមត្រូ
    វនាពេលកន្លងមក ក្លាយទៅជាអាសារឥតការនាពេលនេះទេ ។
    តែថាបងធំពិតជាខ្សោយកម្លាំងមែន ។
    វិបត្តិចម្បងនៃជម្ងឺកូវីដ១៩នៅអាមេរិក ដែលបណ្តាលឲ្យ
    ជនជាតិអាមេរិកឆ្លង រួមនិងការស្លាប់ដោយសារជម្ងឺនេះ
    រាប់សែននាក់ វាមិនមែនជារឿងសាមញ្ញទេ សម្រាប់ការវាយ
    តម្លៃគ្រប់ជ្រុងជ្រោយលេីគ្រប់ស្ថានភាពនានាក្នុងសហរដ្ឋអាមេរិក ពី
    គ្រប់មជ្ឈដ្ឋានអន្តរជាតិ ទាក់ទងនឹងកម្លាំងឥទ្ធិពលលេខ១ របស់
    បងធំនៅលេីឆាកអន្តរជាតិ ថាពេលខាងមុខនេះនឹងក្លាយទៅជាយ៉ាងណា ។
    រុស្សី និងចិនពេលនេះកំពុងក្លាយជាកម្លាំងទាញចេញ
    ហេីយកំពុងរុញច្រានបងធំឲ្យថយក្រោយ ពិសេសគឺចិន ដែល
    កន្លងមកត្រូវបានរាប់ថាជាមហាអំណាចសេដ្ឋកិច្ចលេខ២
    លេីលោកបន្ទាប់ពីបងធំ ។
    ដំណេីរលោភលន់របស់បងធំ ក្នុងការក្រសោបពិភពលោក
    នេះឲ្យនៅហ្នឹងថ្កល់ក្នុងដៃ ដេីម្បីចង្អុលដោយអំណាច
    បង្គាប់បញ្ជារឲ្យប្រទេសដ៏ទៃដែលក្រីក្រ ទន់ខ្សោយដេីរតាម
    ក្នុងអ្វីដែលមិនសមដេីរតាម បានបង្ករជាការតបត ពីសំណាក់
    ប្រទេសដែលមិនពេញចិត្ត ។
    ទណ្ឌកម្មសេដ្ឋកិច្ចចំពោះអ្នកជំទាស់ ត្រូវបានបងធំ និង
    បក្សពួកប្រកាសដាក់លេីប្រទេស ដែលមេដឹកនាំប្រទេស
    នោះមិនដេីរតាមខ្លួន ។
    ជាមួយទណ្ឌកម្មសេដ្ឋកិច្ច ប្រទេសខ្លះ ត្រូវបានបងធំភូតកុហក
    ដេីម្បីទម្លាក់ដាក់កំហុស ហេីយក្រោយមកបងធំរួមជាមួយបក្សពួក
    បានប្រេីកម្លាំងបង្ក្រាបប្រទេសនោះ ដូចជាប្រទេសអ៊ីរ៉ាក់ លីប៊ី ជាដេីម ។
    ដោយឡែកសម្រាប់មេដឹកនាំប្រទេសដែលដាក់ខ្លួនជាអាយ៉ង
    បងធំ ត្រូវបានគាំទ្រ ដែលសូម្បីចលនាឧទ្ទាម មូចាហ៊ីឌីននៅ
    ប្រទេសអាប់ហ្កានីស្ថាន (បច្ចុប្បន្នគឺពួកតាលីបង់)ក៏បងធំគាំទ្រផ្តល់
    ទាំងអាវុធនិង ថវិកា ឲ្យក្រុមចលនាឧទ្ទាមមូចាហ៊ីឌីន
    ប្រឆាំងជាមួយរដ្ឋាភិបាលកុម្មុយនីស្តអាប់ហ្វានីស្ថាន ដែលគាំទ្រដោយ
    អតីតសហភាពសូវៀត ដេីម្បីបំបាក់សូវៀត ដែលកាលណោះ សូវៀតកំពុង
    ធ្វេីសង្គ្រាមត្រជាក់ជាមួយសហរដ្ឋអាមេរិក ។
    នៅមានឧបាយកលអាក្រក់ជាយុទ្ធសាស្ត្រ គ្រប់បែបយ៉ាងផ្សេងទៀត
    ដែលបងធំបង្កេីតឡេីង សម្រាប់បំផ្លាញ ដេីម្បីគ្រប់គ្រង ដូចជាឧបាយកល
    បដិវត្តន៍ពណ៌ជាដេីម ដូចនៅកម្ពុជាមានកឹមសុខាជាអាយ៉ងបងធំ
    ជាអ្នកដេីរតួសំខាន់សម្រាប់ការអនុវត្តន៍នយោបាយបដិវត្តន៍ពណ៌នេះ ។
    (នៅមានត)

  4. so socheath says:

    ត្រូវយកចិត្តទុកដាក់ !
    សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ខេមបូចា (CamboJA) នេះ វា​ជា
    កម្លាំងចារកម្មបរទេស បំរើការរួមចំណែក​សម្រាប់ការធ្វើបដិវត្តន៍ពណ៍
    តាមរយះ ការផ្សាយព័ត៍មានមិនពិត ដើម្បីញុះញង់អុចអាល បង្ករ
    ចលាចល ជាឆ្នួនរុញបំផុសឲ្យមានការធ្វើបដិវត្តន៍ពណ៍នៅកម្ពុជាតែប៉ុណ្ណោះ ។