សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​​សប្ដាហ៍​ទី​​៦​​បន្ត​ទាមទារ​​ដោះលែង​​មេ​សហជីព​​​​លោក រ៉ុង ឈុន និង​​​យុវជន​​សង្គម​​​៧​​នាក់​​​

ដោយ ទីន ហ្សាការីយ៉ា
2021-09-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​​សប្ដាហ៍​ទី​​៦​​បន្ត​ទាមទារ​​ដោះលែង​​មេ​សហជីព​​​​លោក រ៉ុង ឈុន និង​​​យុវជន​​សង្គម​​​៧​​នាក់​​​

ក្រុម​​អង្គការ​​សង្គម​ស៊ីវិល​​​បន្ត​​​ធ្វើ​យុទ្ធនាការ​ក្នុង​​​សប្ដាហ៍​ទី​៦​បន្ត​​ទាមទារ​​ឲ្យ​តុលាការ​​​ដោះ​​លែង​​មេ​សហជីព​​លោក រ៉ុង ឈុន និង​​យុវជន​សង្គម​​ចំនួន​៧​នាក់​​​ឲ្យ​មាន​សេរីភាព​​ឡើងវិញ។ រូប៖ RFA


ក្រុម​​អង្គការ​​សង្គម​ស៊ីវិល​​​បន្ត​​​ធ្វើ​យុទ្ធនាការ​ក្នុង​​​សប្ដាហ៍​ទី​៦​បន្ត​​ទាមទារ​​ឲ្យ​តុលាការ​​​ដោះ​​លែង​​មេ​សហជីព​​លោក រ៉ុង ឈុន និង​​យុវជន​សង្គម​​ចំនួន​៧​នាក់​​​ឲ្យ​មាន​សេរីភាព​​ ខណៈ​ពួកគាត់​​ខ្លះ​​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ។ អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​ និង​អន្តរាគមន៍​ដោះលែង​​​ពួកគាត់​វិញ​​ដើម្បី​​បញ្ចៀស​​ការ​រិះគន់​​ ថា​រដ្ឋាភិបាល​​រំលោភ​សិទ្ធិ​មនុស្ស​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​​នៅ​តែ​​ចាត់​ទុក​ថា​​ សកម្មភាព​​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង ​៨​​នាក់ ​មិន​មែន​​ជា​​​បទ​ល្មើស​ទេ។ ស្ថាប័ន​សិទ្ធិ​មនុស្ស​ទាំង​នោះ​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ទម្លាក់​បទ​ចោទ និង​​​ដោះលែង​សកម្មជន​ទាំង​ ៨​ នាក់​វិញ​​។​ ពួកគេ​ប្ដេជ្ញា​ថា​ នឹង​បន្ត​​​យុទ្ធនាការ​ទាមទារ​នេះ​រហូត​ទាល់​តែ​មាន​ការ​ដោះលែង​​​​ប្រធាន​​សហភាព​សហជីព​​​កម្ពុជា​​លោក រ៉ុង ឈុន ​និង​ក្រុម​សកម្មជន​សង្គម​​ចំនួន ​៧​នាក់ ​​ផ្សេង​ទៀត​នៃ​ក្រុម​ខ្មែរ​ថាវរៈ និង​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​​ខ្មែរ​វិញ។

អ្នក​ទាំង ​៨ ​នាក់​នោះ​ គឺ​​ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​​កាត់​ទោស​​ជាប់​ពន្ធនាគារ ​២​ឆ្នាំ​​ក្នុង​បទ​​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​​ដោយសារ​​​​លោក​បញ្ចេញ​មតិ​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។ ចំណែក​យុវជន​ទាំង​ ៧​នាក់​​គឺ​លោក ហ៊ុន វណ្ណៈ លោកស្រី​ ឈឿន ដារ៉ាវី លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ហៅ​ សូ​ មេត្តា លោក មាន ព្រហ្ម​មុនី លោក មួង សុភ័គ្រ​ និង​ព្រះតេជព្រះគុណ កើត សារ៉ាយ។ សមត្ថកិច្ច​បាន​​ចាប់​​ឃុំ​ខ្លួន​​ពួកគាត់​​​បណ្ដោះ​​អាសន្ន​ក្នុង​​ពន្ធនាគារ​ ១ ​ឆ្នាំ​ហើយ ក្រោម​បទ​ចោទ​ញុះញង់​​ឱ្យ​​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​​​​ដល់​សង្គម​ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​​ដោះលែង​លោក រ៉ុង ឈុន​។

​ក្រុម​សង្គម​ស៊ីវិល​​បាន​​ប្រៀបធៀប​​ការ​ចាប់​​ឃុំ​ខ្លួន​​សកម្មជន​ទាំង​ ៨​នាក់​​នេះ​​ថា ​​​ផ្ទុយ​ស្រឡះ​ពី​សកម្មជន​សង្គម​នានា​នៅ​ទូទាំង​ពិភព​លោក ព្រោះ​សកម្មជន​នៅ​ប្រទេស​គេ​​តែងតែ​ទទួល​បាន​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ពី​​សាធារណ​ជន និង​អាជ្ញាធរ​រដ្ឋ។ ប៉ុន្តែ​នៅ​កម្ពុជា​វិញ ​អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​ដែល​ឈរ​នៅ​ជួរ​មុខ​ និង​អ្នក​​​មាន​ភាព​សកម្ម​​ក្នុង​កិច្ច​ការពារ​សិទ្ធ និង​ផល​ប្រយោជន៍​កម្មករ គ្រូបង្រៀន ឬ​​បញ្ហា​សង្គម​។

សកម្មជន​ទាំង ​៨ ​នាក់ ក៏​មិន​​ទទួល​បាន​ការ​គាំទ្រ​យក​ចិត្ត​ទុកដាក់ ឬ​​លើក​ទឹកចិត្ត​ពី​អាជ្ញាធរ​រដ្ឋ​ឡើយ​តែ​បែរ​ជា​ទទួល​ការ​គំរាម​កំហែង បំភិត​បំភ័យ និង​ចាប់​ដាក់​ពន្ធនាគារ​ដោយ​មិន​ត្រឹមត្រូវ​ទៅ​វិញ។ សង្គម​ស៊ីវិល​បារម្ភ​ថា ​ប្រសិន​​អ្នក​ទាំង ​៨ ​នាក់​ ​ត្រូវ​បាន​តុលាការ​​​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ តើ​អ្នកណា​នឹង​បន្ត​ភាព​សកម្ម​និយម​របស់​ពួកគេ​ដើម្បី​សិទ្ធិ និង​ផល​ប្រយោជន៍​​គ្រូ​បង្រៀន និង​បញ្ហា​សង្គម​​តទៅទៀត​? ក្នុង​យុទ្ធនាការ​​សប្ដាហ៍​ទី​៦​នេះ​ ​ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​សរសេរ​អក្សរ​​លើ​ផ្ទាំង​រូប​ថត​លោក ​រ៉ុង ឈុន ថា​​​ គាត់​​បញ្ចេញ​មតិ​ដើម្បី​សិទ្ធិ​របស់​យើង។ ឥឡូវ​យើង​បញ្ចេញ​មតិ​ដើម្បី​​សិទ្ធិ​របស់​គាត់​​។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ច្រាក់ ​(CHRAC) ​លោក រស់ សុដ្ឋា គាំទ្រ​​យុទ្ធនាការ​នេះ​ ព្រោះ​​​​ជា​ការ​សម្ដែង​មតិ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​។ លោក​​យល់​ថា​ តុលាការ​ និង​រដ្ឋាភិបាល​ មិន​គួរ​បន្ត​ចោទ​ប្រកាន់​សកម្មជន​ទាំង​ ៨​ នាក់​នេះ​​បន្ត​ទៀត​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ​មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ជាតិ​ទេ​ ពិសេស​​​ គឺ​​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល​​ទៅ​វិញ​​។ បន្ថែម​ពី​នេះ​​លោក​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​សុខភាព​​សកម្មជន​ជាប់​ឃុំ​ទាំង​ ៨ ​នាក់​នេះ​ឲ្យ​ល្អ​ប្រសើរ​ដែរ បើ​ពុំ​ដូច្នេះ​ទេ​រដ្ឋាភិបាល​នឹង​រង​ការ​រិះគន់​បន្ថែម​ទៀត​៖ «រដ្ឋាភិបាល​លោក​គិត​ខុស បាទ​!​គាត់​គិត​ខុស។ គាត់​គិត​ថា ​អ្វី​ដែល​គាត់​ធ្វើ​ហ្នឹង​បាន​ចំណេញ។ គាត់​មើល​តែ​មួយ​មុខ​ការពារ​នូវ​ផល​ប្រយោជន៍​របស់​គាត់​ផ្នែក​នយោបាយ​។ ក៏​ប៉ុន្តែ​គាត់​ភ្លេច​នូវ​ការ​បាត់បង់​​នូវ​ធម្មានុរូប​​របស់​រដ្ឋាភិបាល​ចំពោះ​ប្រជាជន ចំពោះ​សហគមន៍​អន្តរជាតិ​ ព្រោះ​ករណី​នេះ​​វា​ច្បាស់​ក្រឡែត​ដូច​យើង​មើល​ឃើញ​នូវ​​ថ្ងៃ​អ៊ីចឹង​ណា ថា​ពលរដ្ឋ​ទាំង​អស់​នោះ​អត់​មាន​ខុស​អ្វី​សោះ។ ដូច្នេះ​ហើយ​​ធ្វើ​ឲ្យ​ភាព​មិន​ល្អ​ហ្នឹង​ គឺ​ថា​វា​នៅ​កើត​ឡើង​ច្រើន​ឡើង​ៗ នៅ​ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​សព្វ​ថ្ងៃ»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​​ឆ្លើយ​តប​​​​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​​អ្នក​នាំ​ពាក្យ​​​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក កត្តា អ៊ន បាន​ទេ​នៅ​​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​។ ទោះ​ជា​​​យ៉ាង​ណា​ ​​រដ្ឋាភិបាល​​​​​ហាក់​លែង​​ខ្វល់​ខ្វាយ​​ពី​ការ​​រិះគន់​​​នេះ​ទៅ​ហើយ​ ដោយ​សារ​​ស្ថាប័ន​​នេះ​តែងតែ​ប្រើ​ដៃ​​តុលាការ និង​បាន​​រុញ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​​​រឿង​រំលោភ​​សិទ្ធិ​​មនុស្ស​ទៅ​ស្ថាប័ន​​​​​​តុលាការ​ទាំង​ស្រុង​។

ចំណែក​សាច់​ញាតិ​ និង​មិត្ត​ភក្ដិ​របស់​អ្នក​ជាប់​ឃុំ​ទាំង​ ៨​នាក់​ក៏​​ទាមទារ​​ឲ្យ​​ដោះ​លែង​​​អ្នក​ទាំង​ ៨​នាក់​វិញ​​ដែរ​។ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ​ទទូច​ឲ្យ​សមត្ថកិច្ច​ដោះលែង​​លោក រ៉ុង ឈុន និង​យុវជន​ទាំង​៧នាក់​ដើម្បី​ពួកគេ​អាច​ចេញ​មក​សម្រាក​ព្យាបាល​ជំងឺ​រៀងៗ​ខ្លួន​​ខណៈ​ពួកគាត់​សុទ្ធ​តែ​​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពេល​ជាប់​ឃុំឃាំង ពិសេស​គឺ​លោក រ៉ុង ឈុន ដែល​មាន​ដុំ​ឈាម​កក​ក្នុង​ភ្នែក​​ខាងស្ដាំ​​។ គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ លោក រ៉ុង ឈុន មិន​ទាន់​ទទួល​បាន​ការ​វះកាត់​ដុំ​ឈាម​កក​ក្នុង​ភ្នែកនោះ​​​ទេ៖ «នៅ​អត់​ទាន់​ឃើញ​​គាត់​ (លោក រ៉ុង ឈុន)​ខល​មក​ផង។ គាត់​ថា ​មើល​តែ​គាត់​អញ្ជើញ​ទៅ​វះ​ពេទ្យ​គាត់​នឹង​ខល​មក​ទៀត​»។

​ចាប់​តាំង​ពី​ឆ្នាំ​២០២០​មក​ ​​​របប​ក្រុងភ្នំពេញ​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ ​សកម្ម​ជន​​​សង្គម ​​សិទ្ធិ​មនុស្ស ​និង​​បរិស្ថាន​​ជិត​កៅសិប​(៩០)​នាក់​​ហើយ​ ​ដោយ​សារ​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​​របស់​ខ្លួន​។ ​​អង្គការ​សិទ្ធិ​មនុស្ស​​ជាតិ ​អន្តរជាតិ និង​​​ក្រុម​អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​​​ បាន​ហៅ​​​ការ​ចាប់​ខ្លួន​ទាំង​នោះ​​ថា​​​ជា​​សកម្ម​ភាព​​បង្ក្រាប​លើ​សំឡេង​រិះគន់។ ពួកគេ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​​សកម្មជន​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ និង​​​​​​បញ្ឈប់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​​​​​ត​ទៅ​ទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

7 Responses to "សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​​សប្ដាហ៍​ទី​​៦​​បន្ត​ទាមទារ​​ដោះលែង​​មេ​សហជីព​​​​លោក រ៉ុង ឈុន និង​​​យុវជន​​សង្គម​​​៧​​នាក់​​​"

  1. so socheath says:

    ស្អីគេពួកអាពូជសំផឹង !
    អ្ហែងសុំឲ្យ ដោះលែងពួកអាកំណើតឆ្កែ មីកំណើតឆ្កែអស់ហ្នឹង ?
    អ្ហែងមានមើលអង្គហេតុនៃបទចោទទេ អាពូជឆ្កែ ?

  2. so socheath says:

    ចុម ! អាពូជសំផឹងម៉ែន ណាត អាកូនមីកាដួយអាយះស្ញេញ អ៊ុំ សំអាន
    កីឡដ្ឋានហ្នឹង លុយចិនគេធ្វើឲ្យសោះ តើខ្ជះខ្ជាយថវិកាជាតិ មមិសកាដួយស្អុយម៉ែអ្ហែងពីណាម៉់ោ អាចុយម៉្រាយ ?

  3. so socheath says:

    ហាស !ហាស
    អាពូជសំផឹង កូនមីកាដួយអាយះស្ញេញសម រង្សុី
    អាចុយម៉្រាយ អាពូជក្បត់ជាតិនេះ អ្ហែងឡប់មែនទែនហើយ ដឹង អាពូសំផឹង ?
    ចេះដេកស្រម៉ៃអាពូជឆ្កែ ?
    អាចុយម៉្រាយនេះនិយាយមើលតែ ហ៊ុនសែនទំនេរណាស់​ ?
    ពួកអាកូនមីកាដួយអាយះស្ញេញអ្ហែងអស់ហ្នឹង គ្មានវាសនា បានជួបនិយាយ
    ឮជាមួយហ៊ុនសែនទេ អាពូជសំផឹង !

  4. Anonymous says:

    this animal SO SOCHEATH is the wars animal on art . the word that his master did not used like the word KADOUY SANHESS ..OH ,,,GOD..I never seen the guy like him using that word that word is equal evil animal . I wonder who he animal born from please fine out he must be born from Vietcong mother . because all Vietcong always speak>>DOME this is the popular word for them . I knew this guy always mention his mother was a prostitution . this is a while animal I never seen and hear in my life. please go back to where you was belong ..AH CHHKOUTH

  5. so socheath says:

    ហាស! ហាស អាពូជឆ្កែឡុងរី ​នឹង ពួកអាពូជសំផឹង កូនមីកាដួយឆ្កែ ដែលចេះ
    ត្រឹមសង្គ្រោះតែកាដួយសង្គ្រោះក្ត ចុងក្រោយសង្គ្រោះផេះងាប់តៃហោងអត់ដីកប់
    សម្បូរណ៍រឿងប្លែកៗ ខាងហែកកាដួយអាយះស្ញេញម៉ែវាប្តឹងខ្យលចឹងណាស់ !
    អត់ឆ្ងល់រ៉េ !

  6. so socheath says:

    ចុមអាពូជសំផឹងសេង សារី មើលងាយក្រសួងយុត្តិធម៍ថៃ ហាក់ដូចមិនចេះច្បាប់
    ក្នុងការបង្ក្រាបបទល្មើសឆ្លងដែរដូចពួកវាអញ្ចឹងផង ?

  7. so socheath says:

    ហាស ! ហាស
    អាពីរក្បាលនេះ ចេញមុខ បង្ហាញក្រឡាសារ បដិវត្តន៍ពណ៍របស់វាហើយ ។
    ( ឌែរិក មិតឆែល​​(Derek Mitchell)​ ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដានីញ៉ែល ថ្វាញនីង​​(Daniel Twining) ប្រធាន​វិទ្យាស្ថាន​ និងសាធារណរដ្ឋ​អន្តរជាតិ (IRI) )
    ការធ្វើសកម្មភាពរបស់វាកន្លងមក នៅកម្ពុជា គឺមានតែភាពញុះញង់អុចអាល បំបែកកម្លាំង
    ប្រជាជនទីក្រុងចេញ ចេញពីជនបទ រូចហើយយកទីជនបទហ៊ុំព័ទ្ធទីក្រុងតាមរយះ យុទ្ធសាស្ត្របដិវត្តន៍ពណ៍ ដែលពួកវារៀបចំឡើង ។