អ្នក​​កាសែត​ចាស់​វស្សា​ជន​ជាតិ​អាមេរិក​រំឭក​កម្ពុជា​ឱ្យ​ការពារ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស

នយោបាយ
16 កញ្ញា 2021
អូន ឆេងប៉រ
វីអូអេខ្មែរ

រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ភ្នំពេញ  — អ្នកកាសែត​ជើងចាស់ជនជាតិ​អាមេរិកាំង អ្នកស្រី Elizabeth Becker ដែល​បាន​តាមដាន​កិច្ចការ​កម្ពុជា​ជាង​កន្លះ​សតវត្សរ៍ បាន​ស្នើ​កម្ពុជា​រក្សា​គុណតម្លៃ និង​ទាញ​យកគុណ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​ឈាន​ចូល​ខួប​៣០ឆ្នាំ​នៅ​ខែ​ក្រោយ។

អ្នកស្រី Becker បាន​ថ្លែង​ដូច្នេះ​ក្នុងកិច្ចពិ​ភាក្សាអនឡាញ​មួយ ដែល​រៀបចំ​ឡើង​ដោយស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ អ្នក​ជំនាញ​រូបនេះបាន​ហៅ​កិច្ច​ព្រម​ព្រៀង​សន្ដិភាពទីក្រុង​ប៉ារីស ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ថា​បាន​នាំ​ «សន្តិភាព​ពិត​ប្រាកដ»​ ហើយ​ដែល​កម្ពុជា​គួរ​បន្ត​ «ការពារ»​ កិច្ច​ព្រម​ព្រៀង​នេះ។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​សូម​និយាយ​ថា អ្វីៗ​ដែល​មាន​នៅ​ថ្ងៃនេះ​ត្រូវ​បាន​ទំនុក​បម្រុង​ដោយ​សន្ធិសញ្ញា​សន្ដិភាពទីក្រុង​ប៉ារីស។ សូម​អាន​និង​ពិនិត្យ​មើល​សន្ធិសញ្ញា​នោះ​ឡើង​វិញ។ សន្ធិសញ្ញា​នេះ​មាន​សារៈ​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​របស់​អ្នក ហើយ​បាន​ប្រតិចារិក​ជា​លាយ​លក្ខណ៍​អក្សរ ដោយមាន​បណ្ដារដ្ឋ​ដទៃទទួល​ដឹង​ឮ​ថា នេះ​នែ​ជា​គោលដៅ​របស់​អ្នក រៀប​រាប់​អំពី​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​មនុស្ស ដល់ការដឹកនាំបែប​នីតិ​រដ្ឋ ហើយខ្ញុំ​ឃើញ​ថា សន្ធិ​សញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ជា​បាត​គ្រឹះ​កំណត់​ទ្រង់​ទ្រាយនៃ​កម្ពុជា​សម័យ​ទំនើប»

ជា​អ្នក​សារព័ត៌មាន​ផង ជា​អ្នក​និពន្ធ​ផង និង​ជា​ប្រវត្តិ​វិទូ​មួយ​រូប​ផង អ្នកស្រី Becker មាន​សាវតា​និង​ពិសោធន៍​យូរ​ឆ្នាំ ដោយ​បាន​រាយការណ៍​អំពី សង្គ្រា​ម​នៅ​កម្ពុជា នា​ទសវត្សរ៍​ឆ្នាំ១៩៧០ និងបានធ្វើ​បទ​សម្ភាសន៍​ដ៏កម្រ​មួយ​ផង​ជាមួយ លោក​ សាឡុត ស ឬ ​ប៉ុល ពត​អំឡុង​មេដឹកនាំ​បក្ស​កុម្មុយ​និស្ដ​កម្ពុជា​រូប​នេះ ស្ថិត​ក្នុង​អំណាច​នា​ឆ្នាំ​១៩៧៨។​

អ្នកស្រី Elizabeth Becker គឺជា​អ្នក​និពន្ធនិង​អ្នក​សារព័ត៌មាន​ជើង​ចាស់​ដែល​បាន​រាយការណ៍​អំពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។ អ្នក​ស្រី​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ​អំពី​ស្ថានភាព​នយោបាយ​នៅកម្ពុជា​នាពេល​បច្ចុប្បន្ន កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។
អ្នកស្រី Elizabeth Becker គឺជា​អ្នក​និពន្ធនិង​អ្នក​សារព័ត៌មាន​ជើង​ចាស់​ដែល​បាន​រាយការណ៍​អំពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។ អ្នក​ស្រី​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ​អំពី​ស្ថានភាព​នយោបាយ​នៅកម្ពុជា​នាពេល​បច្ចុប្បន្ន កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីថ្ងៃ​ចុងសប្ដាហ៍​កន្លង​ទៅ បាន​លើក​ឡើងថា​សន្តិភាពដែល​សហគមន៍​អន្តរជាតិ​បាន​ព្យាយាម​សម្រេចឱ្យ​កម្ពុជា នៅដើ​ម​ទសវត្សរ៍​ឆ្នាំ១៩៩០​មិន​សម្រេចជោគ​ជ័យ​នោះទេ ទោះបាន​ចំណាយ​ប្រាក់​អស់​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក​យ៉ាង​ណា​ក្ដី។

ថ្លែងក្នុង​មហា​សន្និបាត​នៃក្ដីសង្ឃឹម​ពិភពលោក​កាលពី​ថ្ងៃទី១២​ខែកញ្ញា ​លោក ​ហ៊ុន សែន ថា​សង្គ្រាមបានបន្តអូស​បន្លាយ​ក្រោយ​កិច្ច​ព្រម​ព្រៀងសន្តិភាព​ក្រុង​ប៉ារីស​ហើយ​បាន​ប្រដូច​អ្វីដែល​លោកចង់​សំដៅ​លើ​ភាពមិន​ជោគជ័យ​ពេញ​លេញនៃ​ការ​សម្រេច​សន្តិភាព​នៅ​កម្ពុជា​នា​ទសវត្សរ៍ឆ្នាំ​១៩៩០​នេះ ទៅនឹង​ព្រឹត្តិការណ៍ថ្មីៗ​នេះ​នៅប្រទេស​អាហ្វហ្គានីស្ថាន។​

លោក ហ៊ុន សែន ថ្លែង​ថា៖ «សង្គ្រាម​នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​ដល់ខែធ្នូ​ឆ្នាំ១៩៩៨ ទើប​កម្ពុជា​អាច​ឈាន​ទៅ​សម្រេ​ចបាន​សន្តិភាព​ពេញលេញ បន្ទាប់​ពី​បានអនុវត្ត​នយោបាយ​ឈ្នះឈ្នះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​រួម​មួយ ក្នុង​ចំណោមជាតិសាសន៍​របស់​យើង។ ក្នុងន័យ​នេះ ខ្ញុំសូមគូស​បញ្ជាក់​ជាថ្មី​ម្ដងទៀត​ថា យើង​ត្រូវ​តែ​មាន​«ភាព​ជា​ម្ចាស់​ប្រទេស» នៅក្នុង​ការ​កសាង​សន្តិភាព និង​ការកសាង​ប្រទេសជាតិ​នៅ​ក្រោយ​ជម្លោះ»

មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយលោក ហ៊ុន សែន តែង​បាន​រំឭក​ប្រាប់​សាធារណ​មតិ​ថា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុងប៉ារីស បាន​អស់សុពល​ភាព និង​បាន​ដាក់​បញ្ចូលក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ រួច​មក​ហើយ។

តែ​អ្នកស្រី Elizabeth Becker បា​នយល់​ឃើញ​ផ្សេង​ពី​នេះ។

អ្នក​កាសែតជើង​ចាស់​រូប​នេះ​បន្ត​ថា៖ «សន្ធិសញ្ញា​មិន​ចេះស្លាប់​នោះទេ។ ហើយ​គោលដៅ​របស់​សន្ធិសញ្ញា​ក្នុងការបញ្ចប់​សង្គ្រាម និង​គោល​បំណងដែលសន្ធិសញ្ញា​នេះចង់​សម្រេចបាន រឹត​តែ​មិនចេះ​ស្លាប់​ទៅ​ទៀត​… ដូចជា​រឿង​ដែរ​ថា នៅ​ពេល​អ្នកកើត​មក​ហើយ​ធ្វើ​សំបុត្រ​កំណើត នោះ​មិន​បាន​សេចក្ដីថា​សំបុត្រ​អាពាហ៍ពិពាហ៍របស់​ឪពុកម្ដាយ​អ្នក​ត្រូវអស់​សុពល​ភាព​នោះ​ទេ។ គេ​អាចនិយាយ​ថា​កម្ពុជាសម័យ​ទំនើបត្រូវ​បាន​បង្កើត​ដោយ​សន្ធិសញ្ញា​សន្តិភាព​ក្រុ​ងប៉ារីស ដែល​បាន​បញ្ចប់​សង្គ្រាម និង​កំណត់​មាគ៌ា​ឯករាជ្យរបស់​ប្រទេស»


លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​វីអូអេ​កាល​ពី​កន្លង​ទៅ​ថារដ្ឋាភិបាលកម្ពុជា​បាន​«អនុវត្ត​ប្រកប​ដោយ​ផ្លែផ្កា​មួយ​ចំនួន​ធំ» ៣០ឆ្នាំ​បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។

លោក​បញ្ជាក់​ថា៖ «យើង​អត់​ខ្វល់​ពី​ការ​រិះគន់​ទេ។ ក៏ប៉ុន្តែ​យើង​ដើរ​ឲ្យ​ត្រឹម​ត្រូវ​ទៅ​តាមគោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ស្រប​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដែល​បាន​បញ្ចូល​ខ្លឹម​សារទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជណាចក្រ​កម្ពុជា»

គួរ​បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១​បាន​បញ្ជាក់​អំពី​ការ​ឈាន​ទៅ​បញ្ចប់​ជម្លោះប្រដាប់​អាវុធ​នៅ​កម្ពុជា ការនាំ​មកនូវលទ្ធិ​ប្រជា​ធិប​តេយ្យ​សេរីពហុបក្ស ការបើកផ្លូវ​ឱ្យ​បដិ​សេធចោល​នូវ​សន្ធិសញ្ញា​អន្តរជាតិ​នានា​ដែល​ធ្វើឱ្យ​ប៉ះពាល់​ផលប្រយោជន៍​កម្ពុជា​អំឡុង​ពេល​សង្គ្រាម​ជាដើម។ ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ មាន​ប្រទេស​ហត្ថលេខី​ចំនួន​១៨ ក្នុង​នោះ​មានប្រទេស​ចំនួន​៥​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អចិន្រ្តៃយ៍​របស់​អង្គការ​សហប្រជាជាតិ​អូស្រ្តាលី ​ថៃ ​វៀតណាម​និង​ឥណ្ឌូ​នេស៊ី​ជា​ដើម៕

What Next?

Related Articles

3 Responses to "អ្នក​​កាសែត​ចាស់​វស្សា​ជន​ជាតិ​អាមេរិក​រំឭក​កម្ពុជា​ឱ្យ​ការពារ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស"

  1. Anonymous says:

    time come to this HUN SEN regime we knew world community have been patient for long time because they are worry about this regime may hurt people when they put too much pressure . but for this few years we think US and EU they are run out of patient that mean HUN SEN will be over . OSLEAK …CHHEAMSREK SBEK HOV

  2. Anonymous says:

    one more I just want to ask HUN SEN what the meaning of CHHUNN >>KBOTH CHEATH mean . who is CHHUNN KBOTH CHEATH and how he or she KBOTH CHEATH?? if your can not find out I though you are the one who. WELL it all up to every Cambodian to fine out soon

  3. Anonymous says:

    congratulation HUN SEN you are now becoming a player of world policy . the main policy was the south CHINA sea and second is democracy in this poor nation call KAMPOUCHEA. please do not under estimated my SAM ACH ..HUN SEN he may become world’s GOD at any time soon .it is so image to see HUN SEN speak in VIA at the UN assembly he look straight at the screen not even blinking . I can swear to GOD all those word was came from some one wrote for him to speak . I don’t think his brain can be that good he is a dump evil monster how can he be that great