កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង ៦០០នាក់ និងអ្នកជំងឺស្លាប់៧នាក់

កូវីដ-១៩ព័ត៌មានជាតិ
លោក សេង ថៃ | ១៨ កញ្ញា ២០២១ |ម៉ោង ១៣:០២
VOD

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)


ក្រសួង​សុខាភិបាល​រកឃើញ​ករណី​ឆ្លង​ជំងឺកូវីដ-១៩​ថ្មី ​ជាង៦០០​នាក់​បន្ថែម​ទៀត​ ខណៈ​អ្នកជំងឺ​ចំនួន៧​នាក់ទៀត​បាន​ស្លាប់​កាល​ពី​ម្សិលមិញ។

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ ចំនួន ៦៤៨នាក់ បន្ថែមទៀត កាលពី​ម្សិលមិញ​ ក្នុងនោះ ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន​ ១៦០នាក់។  ចំណែក​អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នោះ មាន​ចំនួន​ ៧ នាក់ និង​ជា​សះស្បើយ​ចំនួន ៤៩២នាក់។

បើតាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃទី១៨​ ខែកញ្ញា ​ឆ្នាំ២០២១​ កម្ពុជា​រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩​ សរុប ១០៣ ៤៨២នាក់ ក្នុងនោះ​ ករណីនាំចូលពីក្រៅប្រទេស​ចំនួន ​១៧ ៧៣៩ នាក់។ ចំណែក​អ្នកជា​សះស្បើយ​ចំនួន​ ៩៦ ៧៦៧ ​នាក់​ ខណៈអ្នក​ជំងឺ​ដែល​ស្លាប់​មាន​ចំនួន  ​២ ០៩៦ ​នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment