តុលាការ​អូស្ត្រាលី កាត់​ទោសដាក់គុក​បុរស​អូស្ត្រាលី​ម្នាក់​ជិត ១០ឆ្នាំ ពី​បទ​រំលោភ​ផ្លូវ​ភេទ​កុមារ​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2021-09-18
RFA

តុលាការ​អូស្ត្រាលី កាត់​ទោសដាក់គុក​បុរស​អូស្ត្រាលី​ម្នាក់​ជិត ១០ឆ្នាំ ពី​បទ​រំលោភ​ផ្លូវ​ភេទ​កុមារ​នៅ​កម្ពុជា

ជនរំលោភបំពានផ្លូវភេទកុមារកម្ពុជា ដែល​អាជ្ញាធរ​ចាប់​កន្លង​មក។ រូប៖ ហ្វេសប៊ុកនគរបាលជាតិ


តុលាការ​នៅ​តំបន់ អាឌីឡែត ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អូស្ត្រាលី (South Australian Adelaide District Court) កាល​ពី​ថ្ងៃ​ទី១៧ ខែកញ្ញា បាន​កាត់​ទោស​បុរស​អូស្ត្រាលី​ម្នាក់ ឈ្មោះ ហ្យេសហ្វ្រី វីលៀម ម៉ូយល៍ (Geoffrey William Moyle) អាយុ ៤៧ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​ជិត ១០ឆ្នាំ ពី​បទ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា។

ទណ្ឌិត​រូប​នេះ បាន​សារភាព​កំហុស​របស់​ខ្លួន កាល​ពី​ឆ្នាំ២០២០ ថា ខ្លួន​ពិត​ជា​បាន​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា ចំនួន ១២ករណី ចន្លោះ​ពី​ឆ្នាំ២០០២ ដល់​ឆ្នាំ២០០៥ ខណៈ​ដែល​ធ្វើ​ការ​ជា​មន្ត្រី​ជំនួយ​ការ​បរទេស របស់​ក្រសួង​កិច្ចការ​បរទេស និង​ពាណិជ្ជកម្ម។

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ប៉ាប្លូ កង (Pablo Kang) បញ្ជាក់​នៅ​ថ្ងៃ​ទី១៨ ខែកញ្ញា ឲ្យ​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​មិន​អត់ឱន​ជា​ដាច់ខាត រាល់​ការ​រំលោភ​បំពាន​លើ​កុមារ​គ្រប់​ទម្រង់។ មន្ត្រី​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់ បន្ត​ប្រឹងប្រែង​ស្រាវជ្រាវ​ស៊ើប​អង្កេត​ករណី រហូត​ដល់​យក​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​របស់​កុមារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment