កម្ពុជា​ប្រារព្ធ​ពិធី​រម្លឹក​ខួប​៩​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​សម្ដេច​ព្រះ​នរោត្ដម​ សីហនុ

នយោបាយព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ១៥ តុលា ២០២១ |ម៉ោង ១៣:៥៨
VOD

នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ (ហ្វេសប៊ុកលោក ស ខេង)


មន្រ្តីជាន់ខ្ពស់​រដ្ឋាភិ​​បាល និងមន្រ្តីរាជការនៅតាមមន្ទីរក្រសួង និងកងកម្លាំងប្រដាប់អាវុធផងនោះ បានប្រារព្ធពិធី​​រម្លឹកខួប​៩ឆ្នាំ​​នៃការ​យាង​​សោយទិវង្គតព្រះបរមរតនកោដ្ឋ​​ ព្រះ​បាទ​សម្ដេច​​ ព្រះ​​​​នរោត្ដម សីហនុ នៅថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០២១នេះ។

យោងតាមប្រតិទិន នៅថ្ងៃនេះ មន្រ្តីរាជការ បុគ្គលិករដ្ឋ និងវិស័យឯកជន ដែលស្ថិតនៅក្រោម​​ច្បាប់​​នៃប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកពីការបំពេញការងារ។ ក្រៅពីនេះ នៅមាន​អ្នក​​នយោ​​បាយនិងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងប្រជាពលរដ្ឋផង ដែលមានភក្ដីភាព​ចំពោះ​អតីត​​ព្រះ​​​​​ម​​ហា​​ក្សត្រ បានចេញសាររំលែកទុក្ខចំពោះការយាងសោយទិវង្គតទៅនៃ​អង្គព្រះមហាក្សត្រ។

ប្រធាន​រដ្ឋសភាជាតិ លោក ហេង សំរិន បានលើកឡើងនៅក្នុងសាររំលែកទុក្ខ ក្នុងទំព័រហ្វេស​ប៊ុក​របស់​លោក​​ថា កូនចៅ ចៅ​​ទួត ​​ដែលជាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់រូប ចងចាំ​ជានិច្ច​នូវរាល់​ព្រះរាជ​សកម្មភាព​​​របស់​​​ទ្រ​​​ង់និងព្រះរាជស្នាព្រហត្ថដ៏ថ្លៃថ្លារបស់ព្រះអង្គ ដើម្បីឯករាជ្យ​ ការផ្សះផ្សា និងការ​អភិវឌ្ឍ​​​ប្រទេស​​​ជាតិ ឱ្យ​បានសម្បូររុងរឿងល្បីល្បាញពេញសកលលោក​នាសម័យសង្គម​រាស្រ្តនិយម ជាពិសេស​ព្រះរាជ​​បូជ​​នីយកិច្ចទាមទារឯករាជ្យជាតិ​ពីប្រទេសបារាំង។

ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ត្រូវបានគេចាត់ទុកថាជាព្រះហាមក្សត្រដែលមាន​​ស្នា​​ព្រ​​ហត្ថឆ្នើមក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣។ បន្ទាប់មកទៀត ទ្រង់បានកសាង​​កម្ពុជាឱ្យ​មានការអភិវឌ្ឍខ្លាំងក្លានៅក្នុងសម័យសង្គមរាស្រ្តនិយម និងទាមទារបានប្រាសាទព្រះវិហារ​​ពី​​ថៃ​​មក​​វិញ នៅក្នុងឆ្នាំ១៩៦២។

ក្រៅពីនេះ ព្រះអង្គ​ក៏មានស្នាព្រះហត្ថបញ្ចប់​សង្រ្គាម​ស៊ីវិល​​ និង​​មាន​​​កា​​រឯកភាពជាតិ ដែលនាំ​​ឱ្យមាន​កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីកម្ពុជា ថ្ងៃ​២៣​តុលា​​​ ថែម​​ទៀត​​​ផង។ ជាពិសេស ទ្រង់តែងជាព្រះប្រមុខរដ្ឋផ្សះផ្សាជម្លោះនយោបាយ។ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ទ្រង់យាងសោយទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាល​​ពី​​​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ២០១២ ដែល​គិ​តត្រឹម​ថ្ងៃទី​​១៥ ខែ​​តុលា ឆ្នាំ២០២១នេះ មានរយៈ​​ពេល៩​​ឆ្នាំ​​ហើយនៃការយាងសោយទិវង្គតរបស់ទ្រង់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "កម្ពុជា​ប្រារព្ធ​ពិធី​រម្លឹក​ខួប​៩​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​សម្ដេច​ព្រះ​នរោត្ដម​ សីហនុ"

  1. Anonymous says:

    Si hak nouk let Veitcong to stay in cambodia and USA try to bomb veitcong in cambodia and veitcong train their dogs to killed khmer people more then half of population ‘ who ever survive from killing field are so hurt . khmer people must remember in history’ king so cruel to his own people’ killing national khmer and advertised all movies during decade 60 ‘ compared to thai king he just put in jail for 20 years for betray the king . Who ever killed khmer people will go down to hell for thousands yeas ‘