កម្ពុជា​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​អូមីក្រុង​ជាង​១០​នាក់​បន្ថែម​ទៀត

កូវីដ-១៩ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ១០ មករា ២០២២ | ម៉ោង ១៤:១២
VOD

បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)


កម្ពុជា​បន្ត​​រកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង​» ជាង​១០​នាក់បន្ថែម​ទៀត (យោង​តាម​លទ្ធ​ផល​បញ្ជាក់​ដោយ PCR test) ខណៈ​មិនមានអ្នកស្លាប់ដោយសារជំងឺនេះទេនៅថ្ងៃម្សិលមិញ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរក​ឃើញ​ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មី ចំនួន១៥នាក់​ទៀត ដែលសុទ្ធតែជាប្រភេទ​អូមីក្រុងទាំងអស់ ក្នុងនោះមានករណី​នាំចូល​​ពី​ក្រៅប្រទេស​ចំនួន១២នាក់ និង​ឆ្លងក្នុងសហគមន៍៣នាក់។ ចំណែក​អ្នកជាសះស្បើយ​ថ្មីវិញ ក្រសួងថាមានចំនួន៩នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ​ចន្ទនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៦៣៦នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៧ ០២៣នាក់ អ្នកស្លាប់​ចំនួន​៣ ០១៥នាក់ រួមទាំង​​ករណីនាំចូលពីក្រៅប្រទេសចំនួន២០​ ០៤៨នាក់៕


COVID19កូវីដ១៩អូមីក្រុង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles