កូវីដ-១៩, ព័ត៌មានជាតិ, សង្គម, សុខភាព
កញ្ញា ខាន់ លក្ខិណា | ១៥ មករា ២០២២ | ម៉ោង ១២:៥៣
VOD

មន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌ធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោយវិលត្រលប់មកពីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវិញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ (រូបភាព៖ ក្រសួងយុត្តិធម៌)
ក្រសួងសុខាភិបាលឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ជាង ៤០ នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ១៦នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងចំនួន៤៥ នាក់ កាលពីម្សិលមិញ ក្នុងនោះ ករណីនាំចូល ២៩ នាក់ និងឆ្លងក្នុងសហគមន៍ ១៦ នាក់។
ក្រៅពីរកឃើញអ្នកឆ្លងថ្មី ក្រសួងថា ក៏មានអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ ខណៈអ្នកស្លាប់ដោយសារ ជំងឺនេះ មិនមានឡើយ។
បើតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១២០ ៧៧៣ នាក់ ក្នុងនោះ ករណីនាំចូល ២០ ១៣៩ នាក់ ខណៈស្លាប់ចំនួន ៣ ០១៥ នាក់ និងអ្នកជំងឺជាសះស្បើយសរុប ១១៧ ០៨៩នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។