កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​​ប្រភេទ​អូមីក្រុង​២៣​ករណី​ថ្មី​បន្ថែម​ទៀត

កូវីដ-១៩ព័ត៌មានជាតិ
លោក សូត សុខប្រាថ្នា | ១៦ មករា ២០២២ | ម៉ោង ១៣:១៩
VOD

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)


ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន​ថ្មី «អូមីក្រុង» មានចំនួន ២៣ករណី​បន្ថែមទៀត ក្នុងនោះករណីនាំចូលពីក្រៅប្រទេស​ ៩ករណី និងឆ្លងក្នុងសហគមន៍ ១៤ករណី។  ​

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ​អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៣​នាក់ថ្មីដែលរកឃើញកាលពីម្សិលមិញ គឺប្រភេទបំប្លែងខ្លួន «អូមីក្រុង» ទាំងអស់ ​ហើយ​​ករណីនាំចូលពីក្រៅប្រទេសមាន ៩ករណី និង១៤ករណីឆ្លងចូលក្នុងសហគមន៍។ ដោយឡែក ករណីស្លាប់ថ្មីគ្មាន ប៉ុន្តែមានអ្នកជាសះស្បើយថ្មី​​ចំនួន ១៣នាក់​​។

ក្រសួងបញ្ជាក់ថា មកទល់ថ្ងៃនេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ ​ ​ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍ចំនួន ៦៤ករណីហើយ។

គិតត្រឹមព្រឹកថ្ងៃ​អាទិត្យនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៧៩៦នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៧ ១០២នាក់ អ្នកស្លាប់​​ចំនួន​៣ ០១៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ២០ ១៤៨នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles