រដ្ឋាភិបាល​សម្រេច​ដាក់ថ្ងៃ​២៩ធ្នូ «ទិវានយោបាយឈ្នះ ឈ្នះ» ទៅ​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ជា​ផ្លូវការ

នយោបាយព័ត៌មានជាតិ
លោក សេង ថៃ | ១៨ មករា ២០២២ | ម៉ោង ១១:៤៥
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើរមុខលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអំឡុងពេលពិធីបើកសម្ពោធវិមាន ឈ្នះ-ឈ្នះ នៅភូមិព្រែកតាសោម នៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី29 ខែធ្នូ ឆ្នាំ2018 ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើរមុខលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអំឡុងពេលពិធីបើកសម្ពោធវិមាន ឈ្នះ-ឈ្នះ នៅភូមិព្រែកតាសោម នៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី29 ខែធ្នូ ឆ្នាំ2018 ។ (ក្រសួងការពារជាតិ)


រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បញ្ចូលថ្ងៃទី២៩ ខែធ្នូ ជា «ទិវានយោបាយឈ្នះ ឈ្នះ» ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា ចាប់ពីឆ្នាំ២០២២នេះតទៅ តែមិនអនុញ្ញាតឱ្យឈប់សម្រាកនោះទេ។

យោងតាមសារាចរណែនាំរបស់រដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១៤ ខែមករា ប៉ុន្តែទើបផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករានេះថា រដ្ឋាភិបាល​បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈឯកជនទាំងអស់ ត្រូវកំណត់យកទិវា «នយោបាយឈ្នះ ឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ចាប់ពីឆ្នាំ២០២២នេះតទៅ។​

សារាចរណែនាំក៏បានបង្គាប់ឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្តទាំងនោះ ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះឈ្នះនេះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!» ជាដើម។

បើតាមសារាចររដ្ឋាភិបាលដដែល​បញ្ជាក់ថា ការកំណត់យកទិវា «នយោបាយឈ្នះ ឈ្នះ» ទៅក្នុងប្រតិទិនប្រចាំឆ្នាំនេះ គឺជាការដឹងគុណ កតញ្ញូ និងការចងចាំចំពោះគុណបំណាច់របស់រដ្ឋាភិបាលដែលបានបញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

សារាចរណែនាំរបស់រដ្ឋាភិបាលបានសរសេរថា៖ «អស់រយៈពេល២៣ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំង​ស្រុង​ ដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ។ តាមរយៈនយោបាយឈ្នះឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់សង្គ្រាមផង និងចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ ឈ្នះ»។

សារាចរណែនាំរបស់រដ្ឋាភិបាលនេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យដាក់បញ្ចូលទិវានយោបាយឈ្នះឈ្នះនេះ នៅក្នុងប្រតិទិនចាប់ពីឆ្នាំ២០២២ ដោយមិនឈប់សម្រាក។ បើតាមលោក ហ៊ុន សែន ការដាក់បញ្ចូលទិវានយោបាយឈ្នះឈ្នះទៅក្នុងប្រតិទិន គឺសម្រាប់អបអរជ័យជម្នះដែលកម្ពុជាបានបិទបញ្ចប់សង្គ្រាមទាំងស្រុង ហើយបន្តការអភិវឌ្ឍដល់ពេលបច្ចុប្បន្ន​៕


នយោបាយឈ្នះៗហ៊ុន សែន


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​សម្រេច​ដាក់ថ្ងៃ​២៩ធ្នូ «ទិវានយោបាយឈ្នះ ឈ្នះ» ទៅ​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ជា​ផ្លូវការ"

  1. Anonymous says:

    your win and win policy was put Cambodia to be UNITED ENDOCHEN . Please look at LAO every thing is sharing with the VIET for example N01.no border post, every Government office have to have two flags , the Vietnamese can come and go wherever they wanted, the Vietnamese are mixing up they are becoming one nation in the next generation . now we are talking about Cambodia the Viet seem to be hiding their face the reason Cambodia had PARIS peace agreement witch world community knew all about the VIET invasion according to world community Cambodia should be free from the VIET but sorry every one HUN family with was the honest slave of the VIET want to put Cambodia as united three nation as the VIET plan of their UNITED ENDOCHEN. please take a look Cambodia leaded by HUN family right now is soon going to be over if all Cambodian rising up fighting to get their country back. I just want to every one that Cambodia right now the VIET is 60% take over look >>the border is losing the VIET can come and go the Vietnamese are everywhere the three provinces will going to be share soon , the VIET monument are every where in Cambodia, the VIET officer are in every HUN SEN leadership . please waking up Cambodian this nation will be over if we not fighting with HUN family to get our nation back