ដោយ សេក បណ្ឌិត
2022-01-16
RFA

លោកនយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុសច្បងលោក ហ៊ុន ម៉ាណែត។ AFP
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងសង្កេតឃើញថា ៣៧ឆ្នាំនៃការកាន់អំណាចរបស់លោក ហ៊ុន សែន នៅតែធ្វើឲ្យប្រទេសកម្ពុជាមានការបង្ហូរឈាមបន្តបន្ទាប់ និងបង្កបញ្ហាដល់ពលរដ្ឋឥតស្រាកស្រាន្ត។ ទោះយ៉ាងណា ទីស្ដីការគណៈរដ្ឋមន្ត្រីបានអះអាងថា រយៈពេល៣៧នេះ លោក ហ៊ុន សែន មានភាពឈ្លាសវៃក្នុងការបញ្ចប់សង្គ្រាមគ្រប់ដំណាក់កាល និងធ្វើឲ្យកម្ពុជា អភិវឌ្ឍន៍ប្រទេសគ្រប់វិស័យ។
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ជិត៤០នេះ មានគុណវិបត្តិច្រើន និងមិនទាន់អាចធ្វើខ្មែរអាចរួបរួមបានគ្នានៅឡើយទេ។
អ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ រិះគន់ថា លោក ហ៊ុន សែន ជាមេដឹកនាំប្រទេសបង្កបញ្ហាដល់ពលរដ្ឋនិងប្រទេសជាតិ និងហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីអាចដណ្ដើមអំណាចទាំងផ្ទៃក្នុងបក្ស និងជាមួយគណបក្សប្រកួតប្រជែង។ លោកបន្តថា ៣៧ឆ្នាំដឹកនាំកម្ពុជា លោក ហ៊ុន សែន នៅតែធ្វើឲ្យកម្ពុជាមានអនាគតមិនច្បាស់លាស់៖ «ភាពមិនច្បាស់លាស់ហ្នឹងមិនសំដៅត្រឹមតែភាពហិនហោចនៃប្រទេសជាតិទេ មិនសំដៅទុក្ខវេទនារបស់ពលរដ្ឋម្ចាស់ប្រទេសទេ ក៏ប៉ុន្តែ សូម្បីតែអនាគតជីវិតទឹកដីជាតិថា ថ្ងៃក្រោយនឹងគ្រប់គ្រងដោយខ្មែរ ឬមិនមែននោះក៏ស្ថិតក្នុងដំណើរគ្រោះដ៏ធំនៅឡើយ ប្រសិន លោក ហ៊ុន សែន នៅតែបន្តហួស៣៧ឆ្នាំហើយផ្ទេរទៅកូនប្រុសរបស់គាត់ដោយជោគជ័យ»។
ស្រដៀងគ្នានេះដែរ អ្នកសិក្សាការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី លើកឡើងដែរថា លោក ហ៊ុន សែន បាននាំមកសន្តិភាពឲ្យកម្ពុជាមែន តែជាសន្តិភាពដែលមានសង្គ្រាមនិងកាប់សម្លាប់ ប៉ុន្តែមិនមែនជាសន្តិភាពដែលមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ។ លោកយល់ថា បញ្ហាទាំងនោះ ទំនងលោក ហ៊ុន សែន ទុកឱកាសកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបម្រុងបន្តការងារដែលលោកមិនអាចធ្វើបានមកបំពេញជំនួស៖ «ប្រហែលគាត់ (លោក ហ៊ុន សែន) គិតថា តួអង្គថ្មីក្នុងកិច្ចការនយោបាយទោះបីជាត្រូវបានគេរិះគន់ថា ការបន្តពូជក៏ដោយ ប៉ុន្តែ គាត់គិតថា ប្រហែលអាចនឹងធ្វើបានច្រើនជាងគាត់ជាពិសេសចំណុចដែលគាត់មិនអាចបាននោះបាទ»។
ទាក់ទងការលើកឡើងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងលោក ឈឹម ផលវរុណ បានទេ នៅថ្ងៃទី១៥មករា។ ទោះយ៉ាងណា ទីស្ដីការគណៈរដ្ឋមន្ត្រី បានបង្ហោះអត្ថបទទាក់ទងខួបនៃការកាន់អំណាចរបស់លោក ហ៊ុន សែន រយៈពេល៣៧នេះ ដោយលើកសរសើរថា លោក ហ៊ុន សែន មានភាពឈ្លាសវៃក្នុងការបញ្ចប់សង្គ្រាមគ្រប់ដំណាក់កាល និងធ្វើឲ្យកម្ពុជាទទួលបានឱកាសពេញបរិបូរណ៍ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ។ ប្រភពដដែលថា រយៈពេល ៣៧ឆ្នាំក្រោមការដឹកនាំកម្ពុជា លោក ហ៊ុន សែន បានធ្វើឲ្យកម្ពុជា ដែលជាប្រទេសក្រីក្របំផុត ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។
ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ព្រោះវិបត្តិនយោបាយ រិះគន់ថា ការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន បានធ្វើឲ្យឈាមខ្មែរហូរគ្នាពេលឈប់។ លោករំលឹកថា កាលពីជំនាន់ក៥ លោក ហ៊ុន សែន បានធ្វើតាមបញ្ជាវៀតណាម ឲ្យពលរដ្ឋខ្មែរចូលព្រៃជាន់មីនស្លាប់អស់រាប់ម៉ឺននាក់ ក្រោយមកឆ្នាំ១៩៩៧ លោក ហ៊ុន សែន ធ្វើរដ្ឋប្រហារ ធ្វើខ្មែរនិងខ្មែរបង្ហូរឈាមម្ដងទៀត ហើយនៅចុងក្រោយនេះ លោក ហ៊ុន សែន បានសម្លាប់ឆន្ទៈខ្មែរអស់ជិតពាក់កណ្ដាលប្រទេសដោយការរំលាយគណបក្សសង្គ្រោះជាតិ៖ «ក្នុងការចាត់ចែងកិច្ចការសម្រាប់ការអភិវឌ្ឍជាតិ គឺមិនបានធ្វើឲ្យត្រឹមត្រូវទៅតាមបទដ្ឋានប្រទេសបច្ចេកទេសនៃភាពជឿនលឿននៅតាមបណ្ដាប្រទេសដែលនៅជុំវិញយើងនេះទេ មានតែបំភិតបំភ័យ ធ្វើទុក្ខបុកម្នេញ ទៅលើប្រជាពលរដ្ឋហ៊ានជជែក ហ៊ានតស៊ូហ៊ានលើកឡើងភាពអវិជ្ជមានមេដឹកនាំ»។
លោក ហ៊ុន សែន បានចូលកាន់ដំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤មករា ឆ្នាំ១៩៨៥គឺមួយឆ្នាំបន្ទាប់ពីលោក ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួននៅពេលក្រោយមក ដោយសារលោកប្រឆាំងនឹងវៀតណាម ហើយលោក ចាន់ ស៊ី ក៏ត្រូវបានតែងតាំងជំនួស ដែលក្រោយមកក៏បានស្លាប់នៅក្នុងពេលកាន់តំណែងនៅឆ្នាំ១៩៨៤។ របាយការណ៍អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា លោក ហ៊ុន សែន ជាមេដឹកនាំដែលឋិតក្នុងតំណែងតាមរយៈការប្រើប្រាស់អំពើហិង្សាក្នុងចេតនានយោបាយគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធគៃបន្លំការបោះឆ្នោត ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងមានការគាំទ្រពីបរទេសគឺរដ្ឋាភិបាលទីក្រុងហាណូយ។ របាយការណ៍រកឃើញទៀតថា លោក ហ៊ុន សែន បានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរទៅវិញ រួមមានអំពើកាប់សម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួន ត្រួតត្រា រារាំងសេរីភាពសមាគម ការជួបប្រជុំ និងការបង្កើតបណ្ដាញស៊ើបការ រាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យ បំភ័ន្តសាធារណៈមតិ។ យុទ្ធសាស្ត្រចម្បងជាងគេរបស់លោក ហ៊ុន សែន គឺការគំរាមកំហែង និងប្រើប្រាស់កម្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ទស្សនៈអ្នកវិភាគពីការកាន់តំណែងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងរយៈពេល ៣៧ឆ្នាំ
the painful history from HUN SEN who betray this nation for his powers that he is not reserve. HUN SEN though no one can say any thing about him during POL POT but he so wrong . you are a good leir that right I said you are a good GOD. I just want to tell every Cambodian the influent from Vietcong policy made all of us confusing . there was no Good GOD for Cambodian from 1970 up till this day please believing me Vietcong is the winner their policy is 60% success please look around you what is going on in Cambodia right now. after all the HUN family should not be in any kind responsible for Cambodian at all the reason HUN SEN is truly KBOTH CHEATH . I can swear to GOD if I’m wrong this ugly evil monster will destroy this nation till the end if all Cambodian not weaking up
HUN SEN policy is frozen he can not put MANETH to be next leader the reason is>>DNA is need if HUN SEN want or not it have to be clear
ទើបដឹងថា គេហទំព័រcamnews.org អន់យ៉ាងនេះសោះ ?
យ៉ាងម៉េច ឲ្យពួកអាពូជឆ្កែ ជេររដ្ឋាភិបាលបាលកម្ពុជាបាន។ ដល់គេជេរវិញមិនបានឬ ?
គេហទំព័ររបស់អ្នក ជារបស់មនុស្ស ឬរបស់សត្វ ?
អាមូស !Anonymous អាពូជសំផឹង
កូនមីកាដួយអាយះស្ញេញ !
ស្អីហ៊ុនសែនជាជនក្បត់ជាតិ ?
ក្រែងមីកាដួយស្អុយម៉ែអ្ហែង ដែលទយក្តឹត
ឲ្យអាក្បត់ជាតិសមរង្+ជាមួយអាខាសុីរុកទេដឹង
ទេីបជាជនក្បត់ជាតិទាំងសណ្តាននោះ អាភ្លេី !
OH sorry AH ..SO SOCHEATH I’m so wrong about your SAMACH PENCHO ..HUN NAL call HUN SEN next name CHHOUP SAMLA Por CHHOUP KAP. your SAMDACH just about to sell every thing he may sell your dump head soon. VIETCONG and CHINA will take over your house soon after all your SAMACH SNERH CHEATH so much he is ORSLEAK ..CHHEAM SREK BBEKHOV soon