កីឡាការិនី ខាន់ ចេស្តា ត្រូវបាន​ដក​ចេញ​ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ដោយ​សារ​លើស​ទម្ងន់

កីឡា ព័ត៌មានជាតិ
លោក សេង ថៃ | ១៤ ឧសភា ២០២ | ម៉ោង ១១:៤៣
VOD

កីឡាការិនីខ្មែរ-អាមេរិកកាំង ខាន់ ចេស្តា (Jessa Khan) គឺជាម្ចាស់មេដាយ​មាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។ (រូប៖ NOCC)

កីឡាការិនីខ្មែរ-អាមេរិកកាំង ខាន់ ចេស្តា (Jessa Khan) គឺជាម្ចាស់មេដាយ​មាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។ (រូប៖ NOCC)


គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើកទី៣១ នៅ​ទីក្រុងហាណូយ ប្រទេស វៀតណាម បាន​សម្រេច​ដក​កីឡាការិនី​កម្ពុជា ខាន់ ចេស្តា (Jessa Khan) ពី​ការ​ប្រកួត​កីឡា Ju-Jitsu ដោយ​សារ​លើស​ទម្ងន់​២​ខាំ ឬ​២៤០​ក្រាម។

សេចក្តីថ្លែងការណ៍​របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (CAMSOC) បានបញ្ជាក់ថា កីឡាការិនីខ្មែរអាមេរិកកាំងកញ្ញា ខាន់ ចេស្តា ឆ្លងមិនផុតពី​ដំណាក់កាល​ថ្លឹងគីឡូនោះទេ ក្រោយមន្ត្រីរៀបចំការប្រកួតរកឃើញលើសទម្ងន់ជាង ២ខាំ ខណៈទម្ងន់ដែលចុះឈ្មោះប្រកួត ៤៨គីឡូក្រាម។ ក្រោម​ច្បាប់​របស់​សហព័ន្ធ​កីឡា​ហ្វូជីតស៊ូ Ju-Jitsu អន្តរជាតិ និង​ច្បាប់​បច្ចេកទេស​នៃ​សៀវភៅ​ណែនាំ​បច្ចេកទេស​កីឡា SEA Games មិន​អនុញ្ញាត​ឱ្យ​នាង​ចូលរួម​ក្នុង​ការ​ប្រកួត​នោះ​ទេ។

គណៈកម្មាធិការជាតិអូឡំាពិកកម្ពុជាបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះដែរ ក៏ប៉ុន្តែត្រូវបានបដិសេធ។

កីឡាការិនីខ្មែរ-អាមេរិកកាំង ខាន់ ចេស្តា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកថា ជាកីឡាករដែលកម្ពុជារំពឹងខ្ពស់​ក្នុងការឈ្នះ​មេដាយ​មាស​ស៊ីហ្គេម SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនេះ។

យ៉ាង​ណា​មិញ លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡំពិកកម្ពុជា បានស្នើ​ឲ្យ​ជន​រួម​ជាតិ​មាន​ការ​យោគយល់​ចំពោះ​ព័ត៌មាន​នេះ ខណៈកញ្ញា ខាន់ ចេស្តា ក៏មានការខកចិត្តជាខ្លាំងចំពោះលទ្ធផលនេះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles