កញ្ញា សំ ថារ័ត្ន៖ ទោះជួបមនុស្សមិនផ្តល់តម្លៃ តែបើយើងប្រឹងធ្វើការងារឱ្យល្អ យើងនឹងមានតម្លៃ

បទយកការណ៍
07/10/2022 – 13:57
ដោយ៖ សួង សុខភារី
RFI

កញ្ញា សំ ថារ័ត្ន (រហ័សនាម Little Frog ឬ កូនតាឡនតន) កីឡាការនីល្បុក្កតោកម្ពុជា ជាមួយនឹងកំពូលតារាហូលីវូត អ្នកនាង Jennifer Lopez និង លោក Josh Duhamel © សហការី


នៅ​ក្នុង​នាទីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ពេល​នេះ ​សួង សុខភារី ​សូម​នាំ​លោក​អ្នក​នាង​មក​ស្តាប់​ពី​ដំណើរ​នៃ​ការ​ចូលរួម​ថត​រឿង​កុន​ហូលីវូត​ខ្នាតធំ​របស់​កញ្ញា ​សំ ថារ័ត្ន​ (រហ័សនាម​ Little Frog​ ឬ​ កូនតាឡនតន​) កីឡាការនី​ល្បុក្កតោ​កម្ពុជា​ ជាមួយនឹង​កំពូល​តារា​ហូលីវូត​ អ្នក​នាង​ Jennifer Lopez​ និង​ លោក​ Josh Duhamel ។​ ជា​តួអង្គ​ខ្មែរ​តែ​ម្នាក់​គត់​ ដែល​មាន​មុខ​ក្នុង​ភាពយន្ត​ ចំណងជើង​ Shotgun Wedding​ ថតនៅ​សាធារណរដ្ឋ​ Dominic​ កញ្ញា​ ថារ័ត្ន​ បាន​បញ្ជាក់​ថា​អាច​ទទួល​បាន​ឱកាស​នេះ ​គឺ​ដោយសារ​សមត្ថភាព​ ចេះ​គោរព​ការងារ​ និង​ភាពរួសរាយ​រាក់ទាក់​ ដែល​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​បរទេស​ ចង់​ធ្វើការ​ជា​មួយ​។

What Next?

Recent Articles