ដោយ ម៉ៅ សុធានី
2022.11.24
RFA

តំណាង UNDP ប្រចាំប្រទេសកម្ពុជា អ្នកស្រី អាលីហ្សា ចាក់ឃឺរ (Alissar Chaker) ។ រូប៖ ហ្វេសប៊ុក UNDP Cambodia
កម្ពុជានៅតែបន្តរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសង្គម នៅឆ្នាំ២០២២នេះ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន (Ukraine)។
របាយការណ៍វាយតម្លៃផលប៉ះពាល់នេះ ធ្វើឡើងដោយផ្អែកលើទិន្នន័យសេដ្ឋកិច្ច និងផលប៉ះពាល់មួយចំនួន ដោយសារការឡើងថ្លៃ នៃតម្លៃប្រេងឥន្ធនៈ ម្ហូបអាហារនិងជីរកសិកម្ម ជាដើម។ បញ្ហាទាំងនេះបណ្តាលឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ រងផលប៉ះពាល់លើតម្រូវការនាំផលិតផលចេញ ប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគលើផ្នែកសំណង់ ជាដើម។
សេចក្តីប្រកាសព័ត៌មានរួម របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មូលនិធិរួមសំរាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ក្រសួងសេដ្ឋកិច្ច និងក្រសួងសង្គមកិច្ច កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឲ្យដឹងថា ផលិតផលសរុបក្នុងស្រុក (GDP) នៅកម្ពុជា ដែលរំពឹងថា នឹងមានអត្រាប្រមាណ៥,៤% មុនសង្គ្រាមនៅអ៊ុយក្រែន បានធ្លាក់ចុះមកត្រឹម ៤,៩% វិញ នៅឆ្នាំ២០២២នេះ។ ចំណែកអត្រាភាពក្រីក្រវិញ ក៏បានកើនឡើងដល់១៥,២% ពីចំនួន ១៥%។
តំណាង UNDP ប្រចាំប្រទេសកម្ពុជា អ្នកស្រី អាលីហ្សា ចាក់ឃឺរ (Alissar Chaker) សង្កត់ធ្ងន់ថា ទោះបីជាសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញ ពីការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែការងើបឡើងនេះត្រូវបានថយចុះវិញ ដោយសារភាពមិនប្រាកដប្រជា បណ្តាលមកពីផលប៉ះពាល់ខាងក្រៅ ដូចជាសង្គ្រាមនៅអ៊ុយក្រែន និងអតិផរណា ជាដើម។ អ្នកស្រីផ្តល់អនុសាសន៍មួយចំនួន ដល់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន កសាងភាពធន់នឹងសេដ្ឋកិច្ចសង្គម ពង្រឹងការអភិវឌ្ឍន៍លើធនធានមនុស្ស បង្កើនប្រសិទ្ធភាព និងពង្រីកការផ្តល់កិច្ចគាំពារសង្គម គ្រប់គ្រងសន្តិសុខថាមពល ព្រមទាំងពន្លឿនការផ្លាស់ប្ដូរឌីជីថល សំរាប់សង្គមជាតិទាំងមូល។
បន្ថែមពីលើជំនួយបច្ចេកទេស UNDP នឹងផ្តល់កម្មវិធីបណ្តុះបណ្តាលដល់អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាព និងផលិតទិន្នន័យត្រឹមត្រូវ សំរាប់រៀបចំផែនការនិងបង្កើតគោលនយោបាយ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមហិច្ឆតាអភិវឌ្ឍរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
every country in the whole world was touch by CHINA ,COVID 19 . it was start from CHINA right now it still stay in CHINA . that is OK Cambodia by HUN SEN is going to build COVID19 manufacture VACCIN to fix Chinese