គណបក្សនយោបាយ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ២៩ វិច្ឆិកា ២០២២ | ម៉ោង ១០:៥៦
VOD

ទិដ្ឋភាពក្បួនហែគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)
អតីតតំណាងរាស្រ្តមណ្ឌលភ្នំពេញ កូតាមកពីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ហើយធ្លាប់ធ្វើកិច្ចការលើប្រព័ន្ធផ្សព្វផ្សាយដែលបម្រើគោលនយោបាយឱ្យគណបក្សជំទាស់ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
លិខិតសរសេរដោយដៃ លោក ដាំ សិទ្ធិ ជាចាងហ្វាងកាសែតមនសិការខ្មែរ និងជាអតីតតំណាងរាស្រ្តមណ្ឌលភ្នំពេញ នៃគណបក្សសង្រ្គោះជាតិ បានដាក់លិខិតជាផ្លូវការរួចហើយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តាមរយៈលិខិតនេះ លោក ដាំ សិទ្ធិ លើកឡើងថា ដោយមើលឃើញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើរលើផ្លូវត្រូវ លោកសម្រេចចិត្តសុំរួមរស់ជាមួយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះទៅ។
មួយវិញទៀត ការចុះចូលរបស់លោកនៅពេលនេះ មិនមានការបង្ខិតបង្ខំ ឬរងការគំរាមកំហែងណាមួយទេ តែជាការសម្រេចចិត្តដោយត្រឹមត្រូវ និងស្មោះស្ម័គ្រជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ កាសែតសខ្មៅ ដែលមាន៤ទំព័រ ក្រោមការដឹកនាំរបស់លោក ដាំ សិទ្ធិ ធ្លាប់សរសេររិះគន់រដ្ឋាភិបាល ត្រូវបានក្រសួងព័ត៌មានបើកឱ្យដំណើរការបោះពុម្ពផ្សាយឡើងវិញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១០។ ការអនុញ្ញាតឱ្យដំណើរការជាថ្មីនេះ នៅបន្ទាប់ពីក្រសួងបានបិទមិនឱ្យធ្វើប្រតិបត្តិការ កាលពីខែកក្កដា ឆ្នាំ២០០៩ ក្រោយរងបណ្តឹងចំនួន១៨ករណីពីមេធាវីរបស់រដ្ឋាភិបាល ក្រោមការចោទប្រកាន់ «ផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍»៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
I do not know what to say of cause they knew who was KBOTHCHEATH . this is what we call screening for the best . every thing have to start with their own hart toward their own nation . nothing can be call as love and protect your own nation if you for that money , you already knew money only can make you happy when you have it but wait till that time . we knew that evil trying to used Cambodian money to stay in powers after he win the next election he will sell every thing