ភ្ញៀវប្រចាំថ្ងៃ
31/01/2023 – 12:10
ដោយ៖ ជួប នរក្សា
RFI

លោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជា © សហការី
អង្គការតម្លាភាពកម្ពុជា នៅថ្ងៃអង្គារនេះ បានចេញផ្សាយនូវសន្ទស្សន៍ស្តីពីអំពើពុករលួយឆ្នាំ២០២២។ នៅឆ្នាំ២០២២ កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៥០ក្នុងចំណោមបណ្តាប្រទេសចំនួន១៨០ ខណៈដែលកាលពីឆ្នាំ២០២១ គឺកម្ពុជាឈរនៅលេខរៀងទី១៥៧។ ចំណាត់ថ្នាក់នេះបានធ្វើឲ្យអំពើពុករលួយនៅកម្ពុជា មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ តែទោះជាយ៉ាងនេះក្តី សម្រាប់ក្រុមអ្នកជំនាញយល់ថា ស្ថានភាពពុករលួយនៅកម្ពុជា នៅតែមានសភាពធ្ងន់ធ្ងរ។ លោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជា យល់ថា ទោះស្ថានភាពផ្នែកធុរកិច្ច និងសេដ្ឋកិច្ច បានកាត់បន្ថយអំពើពុករលួយក៏ពិតមែន តែវានៅតែជាក្តីបារម្ភនៃបណ្តាសេដ្ឋវិទូ ធរុជន និងអ្នករកស៊ីធំៗ ដែលចង់ចូលមកវិនិយោគនៅកម្ពុជា។