លោក សម រង្ស៊ី​៖ ​កុំ​បារម្ភ​ហួស​ហេតុ​ ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត

កម្ពុជា-នយោបាយ
01/02/2023 – 06:37
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ (ខាងឆ្វេង) និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ខាងស្តាំ) © សហការី


លោក ​សម​ រង្ស៊ី ​អំពាវ​នាវ​ឲ្យ​ខ្មែរ​គ្រប់​រូប​ ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ ដោយ​រក្សា​ឧត្តម​គតិ​ដើម​ដដែល​ ហើយ​ថា​កុំ​បារម្ភ​ហួស​ហេតុ​ ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។​ ការ​លើក​ឡើង​របស់​ប្រមុខ​អតីត​គណ​បក្ស​ប្រឆាំង​រូប​នេះ​ បន្ទាប់ពី​ប្រមុខ​គណ​បក្ស​កាន់​អំណាច​ព្រ​មាន​ប្តឹង​អ្នក​នយោបាយ​ណា​ដែល​បន្ត​ចោទ​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​ថា​លួច​សន្លឹក​ឆ្នោត​។​

នៅក្នុង​សារតាមរយៈវីដេអូផ្សព្វផ្សាយ​នៅថ្ងៃទី៣១​មករា អតីតប្រមុខបក្សប្រឆាំង​ដែល​និរទេស​ខ្លួន បានថ្លែង​សារ​នយោបាយ​ហាក់ដូចជា​សម្រប​ខ្លួន​ទៅនឹង​សភាពការណ៍​នយោបាយ​នៅកម្ពុជា ខណៈប្រមុខ​គណបក្ស​កាន់​អំណាច​ព្រមាន​​បន្តប្តឹង​អ្នកនយោបាយ​ណា​ដែល​បន្ត​ចោទ​គណបក្ស​ប្រជាជនកម្ពុជាថា​លួច​សន្លឹក​ឆ្នោត។

​សម្រាប់ លោក សម រង្ស៊ី គេមិនគួរកុំបារម្ភហួសហេតុទេពីការលួចបន្លំសន្លឹកឆ្នោត នៅក្នុង​ការ​បោះឆ្នោត​ចុង​ខែ​កក្កដាខាងមុខនេះ ដោយលោកអំពាវនាវឲ្យខ្មែរគ្រប់រូប ត្រូវទៅចូលរួមក្នុងការបោះឆ្នោត ដោយរក្សាឧត្តមគតិដើមដដែល។​ ឧត្តមគតិដើម​ដែល ​លោក​ សម រង្ស៊ី ទំនង​សំដៅទៅគណបក្ស​ភ្លើងទៀន​ដែល​ជាបក្សប្រឆាំងមួយកំពុងមានសក្តានុពលហក់​ចូល​ឆាកនយោបាយឡើងវិញ ​ក្រោយពីរំលាយគណបក្ស​សង្គ្រោះជាតិ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ថ្លែងថា ប្រសិនបើនៅមានការចោទប្រកាន់​ថា ​គណបក្ស​កាន់​អំណាចលួច​បន្លំ​សន្លឹក​ឆ្នោត នោះវានឹងមានផលវិបាក​សម្រាប់​គណបក្ស​ប្រឆាំង តួយ៉ាងករណី​ដែល​គណបក្សប្រជាជន​កម្ពុជា ប្តឹង​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ទាមទារជំងឹចិត្ត១លានដុល្លារជាដើម។ ប៉ុន្តែលោកថា ការ​រិះគន់​បែបនេះ​នៅតែអាចធ្វើទៅបានសម្រាប់រូបលោក​ដែល​នៅក្រៅ​ប្រទេស។

កាលពីព្រឹក​ថ្ងៃទី៩​មករា២០២៣ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ព្រមាន​ប្តឹងចាត់ការ​ចំពោះ​អ្នក​ដែល​ចោទ​លោកថា ​ជាចោរ​លួច​បន្លំ​សន្លឹកឆ្នោត។​ នៅក្នុង​ចំណោម​នោះ ​លោក ​ហ៊ុន សែន​ បាន​ព្រមាន​វាយ​ខ្នោះចំៗ​ទៅលើ ​លោក គង់ គាំ​ ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន។

តែប៉ុន្មានថ្ងៃក្រោយ​ផលវិបាក​បានកើត​ឡើង​ទៅ​លើ​អតីត​រដ្ឋមន្ត្រីការបរទេសរូប​នេះ តាម​រយៈ​ការ​បង្ខំ​ឲ្យ​ប្រគល់​ដី​ដែល​លោក គង់ គាំ រស់នៅប្រមាណ៤០ឆ្នាំមកនោះ ទៅឲ្យរដ្ឋវិញ។ ចំណាត់ការ​នេះ គឺធ្វើ​ដោយសារតែ​អតីត​សមាជិកគណបក្សប្រជាជនកម្ពុជារូបនេះ ដែល​ទៅចូលរួមជាមួយគណបក្សភ្លើងទៀន​ងាកមករិះគន់គណបក្សដើម​៕

What Next?

Recent Articles

One Response to "លោក សម រង្ស៊ី​៖ ​កុំ​បារម្ភ​ហួស​ហេតុ​ ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត"

  1. Anonymous says:

    we knew if there is a true Democracy party get in this election Cambodian will be over warming to support them . HUN SEN can never get to be prime minister if he did not use his dirty trick . 1991 this evil HUN SEN lost that election but he threaten the king that right we have two prime minister . in 1993 this evil HUN SEN made his way to lead the whole country by did military cure . after all HUN SEN never got elected by Cambodian . we already know this 2023 if HUN SEN not eliminate opposition party this time people will over warming elect HUN SEN out .